លក្ខខណ្ឌក្នុងការអានប្លក់របស់ខ្ញុំ..!ៗ!

ដោយសារមានអ្នកមិនពេញចិត្តច្រើន ខ្ញុំសម្រេចចិត្តចែងច្បាប់ប្រចាំប្លក់ដូចតទៅ ៖

១. គ្រប់មនុស្សទាំងអស់ រាប់តាំងពីមនុស្សចាស់ដល់កូនក្មេង អាចអានបាន តែ មនុស្សដែលមិនចូលចិត្ត កុំចូលមកអាន

២. បើចូលមកហើយ សូមមេត្តា ចុចត្រង់ X ហើយចេញទៅវិញទៅ បើលោកអ្នកមិនពេញចិត្ត

៣. បើចង់ជេរ ឬ បញ្ចេញជាការរិះគន់ផ្សេងៗ អាចវាចារបាននៅ មតិរិះគន់ ឬ មែលមកខ្ញុំ

៤. ប្លក់របស់ខ្ញុំ គាំទ្រមនុស្សស្រឡាញ់ភេទដូចគ្នា! បើលោកអ្នកមិនពេញចិត្ត កុំចូលមកមើល! អាចចេញវិញបាន ខ្ញុំអត់ឃាត់ទេ

៥. ដែលបង្កើតប្លក់នេះឡើង គ្រាន់តែចង់បង្ហាញឲ្យឃើញថា មនុស្សស្រឡាញ់ភេទដូចគ្នា ក៏អាចបង្កើតប្លក់បានដែរ! អ្នកឯងអាចធ្វើអីបាន ខ្ញុំក៏អាចធ្វើបាន! អ្នកឯងជាសិស្សពូកែ ខ្ញុំក៏ជាសិស្សពូកែ! អ្នកឯងចេះច្រើនភាសា ខ្ញុំក៏ចេះច្រើនភាសា! អ្នកឯងចេះអី ខ្ញុំក៏ចេះហ្នឹង! ពេលខ្លះ ប្រហែលខ្ញុំ គ្រាន់ជាងអ្នកឯងផង! ខ្ជិលនិយាយច្រើន…ហត់

៦. រាល់រឿងរបស់ខ្ញុំ គឺរក្សាសិទ្ធិ! ហាមយកទៅនិយាយដើមនៅក្រោយខ្នង! បើចង់និយាយ សូមនិយាយឲ្យចំមុខម៉ោ

៧. គ្រប់រឿង និង កំណាព្យទាំងអស់របស់ខ្ញុំ សុទ្ធសឹងជាស្នាជើង របស់ខ្ញុំ! ដូចនេះ អ្នកដែលគិតថា ខ្ញុំលួចពីអ្នកដទៃ ល្មមប្តូរគំនិតហើយ

៨. ប្លក់នេះ គឺសម្រាប់មនុស្សគ្រប់គ្នា! ប្លក់នេះ គឺ ជាការកម្សាន្តមួយ ដែលអាចឲ្យលោកអ្នកសើចសប្បាយ ពេលអានរឿងរបស់ខ្ញុំ! ខ្ញុំមិនចង់ឲ្យអ្នកណាដែលចូលមកប្លក់ខ្ញុំ កើតទុក្ខ ឬ ស្មុគស្មាញអីនោះទេ! លោកអ្នកអាចមកប្លក់ខ្ញុំ ជេរខ្ញុំរំសាយកំហឹងបាន! ព្រោះខ្ញុំជាមនុស្សមុខក្រាស ជេរអត់ឈឺទេ វាយបានឈឺ!!

ចប់សេចក្តីប្រកាស!!

ក្មេងទំនើង

Advertisements
    • កុមារកាមទេព
    • 17 ខែ​មីនា 2010

    ខ្ញុំក៏ចង់ប្រកាសដែរ តិចទៀតខ្ញុំដាក់ឲ្យមើលចុះ

  1. ចិត្តត្រជាក់ៗ ! បើបង្កើតប្លុកឲ្យសាធារណជនមើលហើយ ចាំបាច់ខ្លាចគេវាចាររិះគន់ធ្វើអី ?
    បើមិនពេញចិត្តឃ្លាឃ្លោងណាមួយ ចូរកែប្រែដោយខ្លួនឯង (ព្រោះអ្នកជាម្ចាស់ប្លុក) កុំឲ្យសាធារណជនមើលអក្សរដែលវាចាររិះគន់ឃើញទៅបានហើយ ! ទុកតែវាចារពិរោះៗ ល្អៗ ឬក៏តម្រូវឲ្យចូលជាសមាជិកទើបអាចចេញវាចារបានវិញទៅ ! 😀
    តែទោះបីជាយ៉ាងណា លក្ខខណ្ឌខាងលើអាចទទួលយកបានព្រោះមិនជ្រុលពេកទេ ! 🙂

    • អត់ខ្លាចគេរិះគន់ទេ តែស្អប់អ្នករិះគន់លាក់មុខ! ក្នុងចំណុចលេខ ៣ ញុមបានតាសេប្រាប់ហើយតើ

    • កុមារកាមទេព
    • 17 ខែ​មីនា 2010

    សូមលើលយកពាក្យពីពូមេឃា
    “បើមិនពេញចិត្តឃ្លាឃ្លោងណាមួយ ចូរកែប្រែដោយខ្លួនឯង (ព្រោះអ្នកជាម្ចាស់ប្លុក) កុំឲ្យសាធារណជនមើលអក្សរដែលវាចាររិះគន់ឃើញទៅបានហើយ ! ទុកតែវាចារពិរោះៗ ល្អៗ ឬក៏តម្រូវឲ្យចូលជាសមាជិកទើបអាចចេញវាចារបានវិញទៅ !”
    ត្រង់កន្លែងនេះ ខ្ញុំដូចជាយល់ថា ធ្វើអីចឹងគឺមិនទូលំទូលាយដែលអាចឲ្យគេ បញ្ចេញយោបល់របស់គេបាននោះទេ យើងត្រូវបើកសិទ្ធិឲ្យគេវាចារ ទាំងមិនមែនអ្នកWordpress ក្តី!! បើកបិទសិទ្ធិក្នុងការវាចារគេនោះ ចំពោះខ្ញុំវិញ ទាល់តែជា spam ទើបធ្វើចឹងរួច!!!!

  2. ខ្ញុំដឹងខ្លះៗពីប្លុកនេះ… តាមធម្មតា រាល់វាចាររបស់អ្នកទស្សនា មិនថា ជាអ្នកមានប្លុកដែរ ឬមិនមែនទេ គឺម្ចាស់ប្លុក មានអំណាចស្របច្បាប់ក្នុងការកែប្រែ រួមទាំងមិនអនុញ្ញាត្តឲ្យបង្ហាញវាចារផងដែរ…
    ឧទាហរណ៍ ៖ ពាក្យដែលខ្ញុំបានសរសេ…
    ចិត្តត្រជាក់ៗ ! បើបង្កើតប្លុកឲ្យសាធារណជនមើលហើយ ចាំបាច់ខ្លាចគេវាចាររិះគន់ធ្វើអី ?
    …………តែទោះបីជាយ៉ាងណា លក្ខខណ្ឌខាងលើអាចទទួលយកបានព្រោះមិនជ្រុលពេកទេ !
    គឺសាធារណជនមើលឃើញតែប៉ុណ្ណឹងទេ ! 😀

    • Lundi
    • 17 ខែ​មីនា 2010

    ខ្ញុំ​គាំ​ទ្រ​​ច្បាប់​ខាង​លើ​
    ប៉ុន្តែ​អត់​ដែល​ឃើ​ញ​ម្ខាស់​ប្លក់​ឬ ក៏​ម្ចាស់​វែប​សាយ​ណា​ហាម​មិន​អោយ​ អ្នក​ទស្សនា​ចូល​មើ​លផង​នុ៎ង..!!!!

      • កុមារកាមទេព
      • 17 ខែ​មីនា 2010

      ប្លកច្រើនណាស់ណ៎ !!!! បើចង់ឲ្យខ្ញុំបិទនូវការចូលមើលរបស់អ្នកក៏បានដែរ តើយល់ព្រមទេ?

        • Lundi
        • 17 ខែ​មីនា 2010

        នេះ​ជា​សិទ្ធិ​របស់​អ្នកជា​ម្ចាស់​ប្លក់​ទេ…!!!!

    • សិទ្ធមានស្នេហា
    • 14 ខែ​កញ្ញា 2010

    អរគុណច្រើនណាស់ ក្មេងទំនើងដែលបានសរសេរជារឿងអស់នេះឡើង។ ខ្ញុំគាំទ្រនូវសម្តីរបស់អ្នក ពិសេសចំនុខលេខ៥។ នេះជាលើកទីមួយដែលខ្ញុំអានប្លុកនេះ តែខ្ញុំពេញចិត្តខ្លាំងណាស់។អរគុណម្តងទៀត។

    • ឌីយ៉ា
    • 13 ខែ​មករា 2011

    ម៉េច​ក៏​កាច​ម៉េះ​ប្អូន​ប្រុស???? 🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: