ទៅញាំ​ុការពួកម៉ាកខ្ញុំ…^o^

កាលពីថ្ងៃសៅរិ៍ និង អាទិត្យនេះ ខ្ញុំត្រូវបានអញ្ជើញដោយ ពួកម៉ាកខ្ញុំម្នាក់ឈ្មោះ ចំពី​ ស្រីមុំ។ រៀនជាមួយគ្នា ៣ឆ្នាំហើយ! តែត្រូវបានម៉ែវា បង្ខឲ្យការ! ព្រោះតែខាងប្រុសអ្នកមាន។ អាពួកម៉ាកខ្ញុំហ្នឹង វាយំឡើងសន្លប់ ពីរបីដង ទម្រាំតែធ្វើចិត្តបាន។ ចំណែកឯខ្ញុំ បានតាំងខ្លួនជាមនុស្សមុខក្រាស ទៅសី​ុ​ការគេតាំងពីថ្ងៃ ឡើងរោង រហូតដល់ថ្ងៃគេ លើករោងចេញ ^_^ ទៅការគេ អត់ដឹងទីតាំងទេ ដូចជានៅភូមិ ពង្រ ឃុំ….(អត់ដឹង) ស្រុកមង្គលបូរី (ទេដឹង?) ខេត្ត បន្ទាយមានជ័យ។

……….

នេះណែ៎! ស្អាតទេ? តែមានពន្លឺស្អីមិនដឹងកាត់មុខខ្ញុំ សង្ស័យតែខ្លាចខ្ញុំស្អាតជាងមើលទៅ

កូនក្រមុំក្មេងណាស់! ទើបតែ ១៨ សោះ! ម៉ែវាឲ្យការ

……….

នេះក៏ពួកម៉ាកខ្ញុំដែរ! មុខដូចតួកុនអត់? វាឈ្មោះ បុប្ឆា។

………..

ការហ្នឹងសប្បាយណាស់! ផឹកសី​ុ តាំងពីម៉ោងមិនទាន់ ១១ តែរួចរាល់នៅម៉ោង ប្រហែល ៣ -_-! ខ្ញុំស្អប់អ្នកស្រុកនេះត្រង់ថា ផឹកសី​ុស្រវឹង រាំអាក្រក់អាក្រីដូចឆ្កួត! ហើយមក កេះពួកម៉ាកខ្ញុំស្រីៗ រាំ តែពួកម៉ាកខ្ញុំនាំគ្នាដើរចេញ ^_^  ហើយមិនមែនក្មេងអីដែលមកសុំគេរាំ សុទ្ធតែពួកចាស់ៗ អាយុចាស់ជាងឪខ្ញុំទៀត។ តែក៏សប្បាយម្យ៉ាងដែរ ព្រោះជួបជុំពួកម៉ាកផឹកសី​ុ! អូ៎ ភ្លេចប្រាប់ទៀតថា ស្រុកហ្នឹងពេលការ គេផឹកទឹកក្រូច ឬ ទឹកផ្លែឈើអី តែពីរបីកេសទេ គេផឹកប៊ីយែរ សុទ្ធម៉ង! សំណាងហើយ ដែលខ្ញុំលួចទឹកផ្លែឈើទុក ១កេះ! កុំអីអត់អីផឹកប៉ាដោយ! ញុមអត់ចេះផឹកប៊ីយែរផង ^_^ ថ្ងៃហ្នឹងថតបានច្រើនណាស់ តែខ្ជិលដាក់ឲ្យមើល!

  1. ថ្ងៃនេះបានឃើញរូបក្មេងតូចផ្ទាល់ហើយ… 😀

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: