ថ្ងៃកំណើតខ្ញុំ ថ្ងៃកំណើតស្នេហ៍…^^

រឿងនេះបានកើតឡើងយូរណាស់មកហើយ! តែញុមទើបចង់និយាយ ព្រោះចង់ឲ្យគេជេរទៀត 😛 អ្នកណាចង់ជេរ ជេរទៅ! អត់ខ្វល់ តែកុំជេរឲ្យញុមលឺ ប្រយ័ត្នញុមអង្គុយបត់ជើង សំពះ ស្តាប់សម្លេងជេរ -_-!

កាលនោះ ខ្ញុំនិង ភារក្សទើបតែស្គាល់គ្នាបានជាងមួយឆ្នាំប៉ុណ្ណោះ 😛

« ថ្ងៃអាទិត្យនេះទំនេរទេ? » ភារក្សសួរខ្ញុំ ពេលចេញពីរៀន

« ទំនេរតើ! មានអីអ្ហេស៎? »

« គឺចង់បបួលទៅញាំ​ុអីបន្តិច »

« បានតើ! តែឯងអ្នកចេញលុយវើយ! »

« ចឹងស្រាប់ហើយ ^^ »

……………………….

កាត់ៗខ្លះ ព្រោះខ្លាចគេដឹងរឿងអស់ 😛

ថ្ងៃអាទិត្យមកដល់ ខ្ញុំរៀបចំខ្លួនយ៉ាងស្អាតបែបធម្មតា គឺ អាវយឺត ខោកាប៊ូយ ^_^ ទៅកន្លែងដែលបានណាត់ជួប គឺភោជនីយដ្ឋានមួយ…

« សុំទោស! លោកគឺ លោក កានមែនទេ? » ហៅខ្ញុំលោកចឹង ចាស់អស់ហើយ ទើបតា ១៦​ផង

« បាទ គឺខ្ញុំ »

« ចឹងតាមខ្ញុំចូលមកបាទ » ខ្ញុំដើរតាមបងប្រុសម្នាក់ហ្នឹងចូលទៅ

« ម៉េចក៏អត់មានមនុស្សចូលញាំ​ុចឹង? »

« គឺខ្ញុំមិនដឹងដែរ! សូមអញ្ជើញអង្គុយតុនេះបាទ! » គាត់ប្រាប់ខ្ញុំហើយ ដើរចេញទៅ

ខ្ញុំងាកចុះ ងាកឡើង មិនឃើញមាននរណាម្នាក់សោះ គួរឲ្យខ្លាចយ៉ាងម៉េចមិនដឹងទេ! ដើម្បីកុំឲ្យខ្លាច ខ្ញុំលើកទូរស័ព្ទតេរទៅអារក្ស

« លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅ មិនមានការឆ្លើយតបទេនៅពេលនេះ…»

ហើ​ុយ! អាចង្រៃ! ពេលណាមិនបិទទូរស័ព្ទ បែរជាមកបិទពេលនេះ 😥

ភ្លឹប! ភ្លើងដាច់ ដាច់ភ្លើង!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ខ្ញុំនិយាយលែងចេញ ស្ទើរសន្លប់ម្តង…….

« Happy birthday to you, Happy birthday to you, Happy birthday Happy birthday, Happy birthday my darling… »

ខ្ញុំឃើញពន្លឺភ្លើងឆេះឡើងវិញ រួមជាមួយអ្នកកម្លោះម្នាក់ ច្រៀងចម្រៀងនេះចំពោះមុខខ្ញុំ! គឺអារក្សហ្នឹងហើយ!

« ផ្លុំទៀនទៅ » វាប្រាប់ខ្ញុំ ហើយខ្ញុំក៏ផ្លុំ

« ម៉េចក៏ដឹងថានេះជាថ្ងៃកំណើតខ្ញុំ? »

« បើមិនឲ្យដឹងថ្ងៃកំណើតសង្សារខ្លួនឯង ឲ្យទៅដឹងរបស់អ្នកណាវិញ »

« ថាម៉េច? នេះខ្ញុំជាសង្សារឯងពីកាល? »

« ញាំ​ុនំសិនទៅ! ណេះ » វាហុចនំឲ្យខ្ញុំមួយចាន

« ឯងមិនទាន់ឆ្លើយសំណួរខ្ញុំទេ »

« ណេះ! អាំ! » អានេះលេងបញ្ចុក មិនមែនបញ្ចុកទេ ថាចាប់ហែកមាត់ខ្ញុំដាក់នំ ត្រូវជាង។ ដូចជាមានអារម្មណ៍ថា មានអីនៅក្នុងនំ?!?! ខ្ញុំសន្សឹមៗ ទាញចេញពីមាត់ គឺ ចិញ្ចៀន O_O!!!

« ណេះចិញ្ចៀនរបស់ឯងហ៎? »

« មិនចេះរ៉ូមែនទិចសោះឯង! គឺខ្ញុំឲ្យឯងនឹងណា! » អានេះឡប់ហើយមើលទៅ

« ឲ្យខ្ញុំ? ឲ្យធ្វើអី? » វាយកចិញ្ចៀន ហើយលុតជង្គង់មុខខ្ញុំ

« ធ្វើជាសង្សារខ្ញុំទៅ…ណា កាន 😦 » វាធ្វើមុខយ៉ាងគួរឲ្យជ្រេញ

« អត់ទេ! » នេះហើយជាចម្លើយរបស់ខ្ញុំ ^_^

« កាន ចិត្តអាក្រក់! ណា កាន ណា! » មើលចុះ ធ្វើខ្លួនដូចកូនក្មេង ខ្លួនធំជាងខ្ញុំទៅទៀត

« ព្រមទៅៗ ៗ ៗ ៗ » សម្លេងមនុស្សច្រើនណាស់ គឺមិត្តរួមថ្នាក់ខ្ញុំ តែកាលចូលមកអត់ឃើញទេ នេះរួមគំនិតគ្នាកុហកខ្ញុំច្បាស់ណាស់

« មិនដែលមានអ្នកណា យកចិញ្ចៀនមកសុំធ្វើសង្សារនោះទេ » វាឱនមុខចុះ ប្រហែលខូចចិត្តខ្លាំងហើយមើលទៅ

« ណ្ហើយចុះ! ព្រមក៏ព្រម! »

« យេ៎!!! » អារក្សកក្រោកឡើង ហើយចាប់ខ្ញុំឱប គ្រវីពេញហាង អត់ចេះខ្មាសគេសោះ! ហើយអូសដៃខ្ញុំទៅប្រាប់គេប្រាប់ឯងទៀត

« នេះសង្សារខ្ញុំណា! នេះសង្សារអញវើយ! នេះសង្សារខ្ញុំ!!! » ដើរប្រាប់គេដូចមនុស្សឆ្កួតចឹង អានេះ! ខ្ញុំខ្មាសគេស្ទើរតែជ្រែកចូលក្នុងដីហើយ >_<

« តោះ! អាហារមកហើយ! នាំគ្នាញាំ​ុទៅ » ខ្ញុំនិយាយ

« ពាកចិញ្ចៀនទៅ អូនសម្លាញ់ » អូនក្បាលឯងអី? ទះងាប់អាឡូវ!!

« អត់ពាក់ទេ! មិនបានការផង ពាក់ចិញ្ចៀនអី »

« ចឹងទុកពេលយើងរៀបការចុះ ^^ » ញញឹមម្លឹងៗ តិចរហែកមាត់អស់

« ចឹង ពាក់ខ្សែក នេះទៅ » គេដោះខ្សែក ពីក គេមក! ស្អាតណាស់! ពាក់ឲ្យឆាប់ៗមក

«​ កុំអីអី? » ខ្ញុំមិនសូវចង់បានសោះ ព្រោះខ្លាច

« ជាសង្សារគ្នាមិនមានរបស់បញ្ចាំចិត្ត ម៉េចនឹងបាន » ខ្ញុំក៏ព្រមទទួលទាំងមុខក្រាស

ហើយវាក៏ឆ្លៀតឱកាស ថើបខ្ញុំមួយ  >_<  តែយ៉ាងហោចណាស់ ក៏មានអារម្មណ៍ថា កក់ក្តៅ!
អរគុណភារក្ស! អរគុណសម្រាប់ក្តីស្រឡាញ់ដែលឯងឲ្យខ្ញុំ! អរគុណសម្រាប់អ្វីគ្រប់យ៉ាង តាំងពីថ្ងៃមុន ថ្ងៃនេះ និង ថ្ងៃក្រោយ! ខ្ញុំស្រឡាញ់ឯង!!!! Je t’aime……..

ញុមសុំអង្វរណា! អ្នកដែលបានអានរឿងនេះ សូមជួយ comment មួយផង! ម្នាក់មួយៗ មកណា! អរគុណ!

    • ភារម្យ
    • 16 ខែ​មីនា 2010

    ម្នាក់ឈ្មោះរក្សហ្នឹងប្រុសមែន? ហើយយើងប្រុសដែរមែន?

  1. Most of your stories here… so fun… whenever i read..i always laugh..hahahahahaha…… not a comedy? is it your real life?… kekekeke what about the “Accidental Love” when you post part II?

    • ពិត ឬ មិនពិត អាស្រ័យលើអ្នក វិភាគមើលទេ! ទោះជារឿងពិត តែអ្នកគិតថាមិនពិត ខ្ញុំក៏មិនដឹងនិយាយយ៉ាងម៉េចដែរ
      ចំពោះភាគ២ នឹងដាក់ជូនទស្សនាក្នុងពេលឆាប់ៗនេះ! អរគុណសម្រាប់ការអាន។

    • កុមារកាមទេព
    • 16 ខែ​មីនា 2010

    ចុះ chat ជាមួយខ្ញុំក្រែងថា កាលណោះអាយុ១៤ឆ្នាំ ហេតុអីមកសរសេរដាក់អានេះថា ១៦ឆ្នាំទៅវិញ ហ្នឹងប្រហែលជាខ្លាចគេថាអីឲ្យហើយ!!! សរសេរកាត់ពេក គេម៉េចដឹងរឿងបានផាកាន!!!!
    ពិតជាស្លុតស្មារតីមែន គេទាំងវ៉ូងចាប់ផាកានឯង ដូច វ៉ូងខ្លា ដេញចាប់កូនក្តាន់!!!!
    ខ្មាស់គេជាងស្រាតដើរកាត់ផ្សារទៅទៀត!!!
    មិនអីទេ ចាំពេលខ្ញុំមកវិញ ខ្ញុំសរសេររឿងបន្ត ហើយនិងដាក់រឿងដែលលាក់ក្នុងចិត្តជាយូរមកហើយឲ្យ ផាកានឯងមើលដែរ!!!!
    ជូនពរ សំណាងល្អ

    • takvan
    • 16 ខែ​មីនា 2010

    ខំសសេរអោយគេអានហើយ​អង្វរសូមអោយគេដាក់ខំមេនទៀត​ពិតជាគួរអោយអាណិតមែន!

    • Lesb
    • 16 ខែ​មីនា 2010

    Hi! I appreciate you. I love reading your stories. Do u or anyone know some lesbian blog in wordpress? I love to read about lesbian life and love in Khmer.

    • wig
    • 16 ខែ​មីនា 2010

    នៅ​ជា​មួយ​គ្នា​យូរ​ណាស់​ហើយ​ទើប​ដឹង​ថា​គេ​ស្រឡាញ់​ង៉ៃ​នឹង​ទេ​ហ៎​????

    • wig
    • 16 ខែ​មីនា 2010

    បើ​ជា​ខ្ញុំ​វិញ​សុខ​ចិត្ត​ងាប់​ក៏​មិន​ព្រម​យក​ប្រុស​ដូច​គ្នា​ធ្វើ​ជា​សង្សារ​ដែរ, អត់​អារម្មណ៍​ទេ

    • និយាយទៅអត់សូវជាចង់ដែរ តែចង់សាកមើល ថាមានអារម្មណ៍យ៉ាងម៉េច

    • កុមារកាមទេព
    • 17 ខែ​មីនា 2010

    មានអារម្មណ៍ថា ស្រួលតិចៗ ^_^ ហើយងាយទាក់ទងគ្នាទៀត តែចំពោះម៉ែឪវិញនោះ អត់បានទេអារឿងហ្នឹង ឈប់ភ្លាម!!!! >_< កុំឲ្យគាត់ដឹង តែដឹង គឺមិនបានទេ

  2. បើកុំតែជ្រុលអាន ឃើញពាក្យថា៖ «ជួយដាក់Commentឲ្យទេ កុំអី…»។ សួស្ដី!!! រីករាយដែលបានស្គាល់!!! មើលទៅគួរឲ្យស្រឡាញ់មែន តែ…មិញមើលអ្នកដាក់Commentម៉ាប្រាវម៉ោដូចមែនធម្មតាទេ គឺប្រុស ស្រឡាញ់ប្រុសតើនៀក… តែនេះជានិស្ស័យ…។ ជូនពរណា!!! (ហាមអត់ស្ដាប់អ្ហើយ!!! (ថាលេងទេ..!!!))

    • ថាមែនក៏ថាទៅ! គិតៗទៅ ចង់ឈប់ស្រឡាញ់ហើយ! តែខ្លាចអាគាត់នោះទៅសម្លាប់ខ្លួន

    • Anata
    • 28 ខែ​មេសា 2010

    Your story is funny and also romantic dea neng na. BUt, pls, help to finish your other story because i really want to know about the ending nasssss. I often visiting your page and looking forward to read you story that not yet finish……

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: