ឬអូនគួរចាកចេញដោយស្ងាត់ៗ…(ភាគទី១)

« ឥឡូវនេះ យើងបានរកឃើញអ្នកគ្រងតំណែងនេះ ហើយ!! តំណែងសិស្សពូកែ និង ឆ្នើមប្រចាំ សាលានៅឆ្នាំនេះ គឺ បានទៅលើកញ្ញា ពេជ្រ វលក្ខណ៍ ធីតា » សម្លេងទះដៃប្រាវ ប្រាវ ស្របពេលដែល នារីស្រស់ស្អាតម្នាក់ ឡើងលើវេទិកា

« ចា៎! ជាបឋម នាងខ្ញុំសូមគោរពគណៈប្រតិភូទាំងអស់ ជាទីគោរព! សូមគោរព លោកគ្រូអ្នកគ្រូ ជាទីគោរព និង​ សូមគោរពសិស្សានុសិស្សទាំងអស់ ជាទីស្រឡាញ់រាប់អាន! តាំងនាមឲ្យសិស្សានុសិស្សទាំងអស់ នាងខ្ញុំ សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនពួកយើងខ្ញុំ យ៉ាងអស់ពីសមត្ថភាព ជាហេតុធ្វើឲ្យខ្ញុំ ទទួលបានតំណែងនេះផងដែរ… »

ក្រោយពីនិយាយចប់ នាងចុះមកវិញទាំងទឹកមុខញញឹមញញែម………

………………………..

មិនចង់គិតទេថា ខ្ញុំនឹងទទួលបានតំណែងនេះ ^_^ ក្រោយពីចប់ពិធី ខ្ញុំនិង មិត្តភក្តិ គិតថានឹងទៅជប់លាងឆ្លង

« យើងជ្រេញមុខនាងម្នាក់ហ្នឹងដល់ហើយ » សម្លេងខ្សិបៗ រអ៊ូៗ ក្បែរត្រចៀកខ្ញុំ

« បើពួកឯងខ្សិប គួរតែខ្សិបឲ្យលឺតិចជាងហ្នឹងទៅ » ខ្ញុំនិយាយទាំងកំពុងរៀបឥវ៉ាន់

« នាងចង់យ៉ាងម៉េច នាងល្អ? »ចង់មានរឿងជាមួយយើងតើ ពួកនាងមិនល្អអស់នេះ

« យើងដឹងថា យើងល្អហើយ! តែបើពួកឯងចង់មានរឿង ហក់មក! » ខ្ញុំនិយាយចប់ភ្លាម ពួកវាហក់មកភ្លែត គ្នាវា តែពីរនាក់ ស៊ូជាមួយខ្ញុំម៉េចបាន។ អ្នកទី១ហក់មក ខ្ញុំស្វាគមន៍វា ដោយកណ្តាប់ដៃរបស់ខ្ញុំ រហូតវាដួលទៅនឹងដី ១ដៃសោះដួលដែរ។ ហើយខ្ញុំក៏ចាប់ក្បាលអ្នកទី២ រុញផ្ទប់ជញ្ជាំង ឈឺគួរសមដែរហ្នឹង! អ្នកទី១មិនអស់ចិត្ត រត់ចូលមកទៀត តែខ្ញុំចាប់ក្បាលវា ២ នាក់ជល់គ្នា 😀 ឲ្យវាដឹងតាម៉ងទៅ

« យ៉ាងម៉េចដែរពួកនាងមិនល្អ? ស្គាល់យើងស្តើងពេកហើយ! ប្រាប់ចុះណា យើងនេះហើយ ជាប្រធានក្រុម បិសាចកញ្ជ្រោង » និយាយចប់ខ្ញុំ ទាញកាតាបដើរកន្លងពួកនោះទៅ

« មានរឿងអីហ្នឹង អាតា? » មិត្តសម្លាញ់ខ្ញុំ ទើបមកដល់ឃើញនាង ២ នាក់នោះដេក ក៏សួរ

« គឺពួកវា ចង់ស្គាល់ខ្ញុំឲ្យកាន់តែច្បាស់ »

« ចុះឯងមានរបួសអីទេ? »

« លំដាប់ខ្ញុំទៅហើយ បើមានរបួសនោះ ខូចឈ្មោះប្រធានក្រុមអស់ហើយ » សើចម៉ាទំហឹងមនុស្សចាស់១ ហើយដើរចេញជាមួយពួកម៉ាកខ្ញុំ

……………………………

ក្រោយពីមកដល់ផ្ទះ ខ្ញុំក្រឡេកឃើញមាន ស្បែកជើង៣គូមុខទ្វារ!! ណាគេមកផ្ទះខ្ញុំណ៎? ឬក៏ជាពួកម៉ាកប្អូនខ្ញុំ? ខ្ញុំលបៗ ចូលទៅក្រែងលឃើញពួកវា លួចមើលអ្វីមិនល្អ (កុំគិតជ្រៅពេកណា)។ ក្នុងផ្ទះអត់មានមនុស្សផង ប្រហែលជានៅក្នុងបន្ទប់ហើយ!

« ជួយផង! នរណាក៏បានជួយខ្ញុំផង » សម្លេងប្អូនប្រុសខ្ញុំតើ មានរឿងអីចេះ?

ផាំងៗ!ៗ!ៗ

« បើកទ្វារ!?! បើកទ្វារវើយ! » ខ្ញុំស្រែកផង គោះផង

« បងស្រី! ជួយខ្ញុំផង! » ពួកអានេះ ហ៊ានមកធ្វើបាបប្អូនយើងដល់ផ្ទះផង? មិនចង់រស់ហើយ!!!

គ្រាំង!!! ទ្វាររបើកដោយទម្ងន់ជើងរបស់ខ្ញុំ

« លែងប្អូនយើងភ្លាម! » វាដូចជាញញើតនឹងសម្តីរបស់ខ្ញុំដែរតើ! តែអាមុខត្រីក្រម៉មនោះ ដូចជាមិនខ្លាចសោះ! គ្នាវា ៣ នាក់ កាច់ដៃ ផស់ៗ

« បើយើងមិនលែង នាងចង់ធ្វើអីយើង? » មើលងាយតើ អាប្អូន!

« ចង់វាយហ្នឹងណា! » និយាយមិនទាន់ចប់ផង កណ្តាប់ដៃខ្ញុំហោះទៅត្រូវ ភ្នែកអាត្រីក្រម៉មនោះ ហើយវាត់ម៉ាជើងទៅត្រូវប៉ាន់តែវាទៀត ^_^ ប្អូនប្រុសខ្ញុំ ក៏ឆ្លៀតឱកាស រត់ទៅជ្រុងបន្ទប់! មិនបង្អង់យូរ ខ្ញុំទាញថូផ្កា វាយក្បាល អាមុខត្រីឆ្ពិន មួយទៀត! ឈាមរ៉ាវម៉ង ^o^ អាមួយទៀតញញើត អត់ហ៊ានចូល ក៏រត់ប្រាសអាយុទៅ! ហើយអាមុខត្រីឆ្ពិន និង អាមុនត្រីក្រម៉ម វារចេញទៅដោយបន្សល់ទុកពាក្យពីរបីម៉ាត់

« ផ្ញើរទុកសិន នាងម៉ាហ្វៀ! »

« ឆាប់មកយកផងណា អាត្រីក្រម៉ម » ខ្ញុំឈប់សើច ហើយដើរទៅមើលប្អូនខ្ញុំ

« មានរឿងអី ធារិទ្ធ? » ខ្ញុំសួរវា ហើយវារត់មកឱបខ្ញុំ តិចយើងមានអារម្មណ៍វើ​ុយ!! (អារម្មណ៍ឈឺចាប់ទេ កុំគិតជ្រៅពេកណា -_-! )

« គឺ…គឺវា..វាចង់រំលោភខ្ញុំហើយ ថតវីដេអូទុកមើល » រំលោភ!! នេះពួកអាហ្នឹងរោគចិត្តតើ!

« ហើយចុះម៉េចក៏ឯងមិនវាយពួកវា? ក្រែងបងបង្ហាត់ឯងឲ្យចេះវាយខ្លះៗហើយតើ »

« ខ្ញុំ…មិនហ៊ានទេ…វាគ្នាច្រើន » តែ៣នាក់ហ្នឹង! សី​ុផុយ! ចឹងហើយបងប្អូនញុម! បងស្រី ចេះវាយតប់ដូចប្រុស តែប្អូនប្រុសវិញ​បែរទៅជាស្លូត តែសំណាង់ហើយដែលវាមិនមែនខ្ទើយ! កុំអីខ្ញុំ សម្លាប់វាដោយដៃខ្ញុំផ្ទាល់ម៉ង !-_-!

ភ្លេចប្រាប់ទៅថា ផ្ទះខ្ញុំមានតែ ២ នាក់បងប្អូនខ្ញុំនេះទេ! ចំណែកឯប៉ាម៉ាក់ ទៅធ្វើជំនួញនៅបរទេស​ យូរៗទើបមកម្តង។

« បងស្រី! អឺ…​ »

« មានរឿងអី? និយាយឲ្យមឺ​ុងម៉ាត់មើលវី​ុ! » ស្លាប់ហើយ! បើមានគេមកឃើញពេលនេះ ខូចចរិកស្រីខ្មែរអស់ហើយ! សម្បកក្រៅសុភាពណាស់ តែបើដល់ពេលឆ្នាស់ ខ្លាមិនស្មើផង 😀

« គឺយប់ស្អែក ខាងសាលាខ្ញុំរៀបចំពិធីជប់លៀង បើកបវេសនកាល! គឺខ្ញុំចង់ឲ្យបង…»

« ចង់ឲ្យបងដើរតួជាសង្សារទៀតហើយមែនទេ? » ខ្ញុំបញ្ចប់ឃ្លាម៉ងទៅ!

« មែនហើយ! » វានិយាយញញើតៗ

« ឯងមិនចេះខ្មាសគេទេអី! ជាង១ឆ្នាំហើយ យកបងទៅធ្វើសង្សាររហូត »

« មិនមាននរណាគេស្គាល់ទេបង! គឺពួកនេះជាពួកផ្សេង ទើបស្គាល់គ្នាទេ »

« ចឹងបងមិនទៅទេណា! តែឯងមិនបាច់បារម្ភទេ រឿងសង្សារ បងចាត់ចែងឲ្យ » ខ្ញុំញញឹមយ៉ាងមានពុត ហើយក្រោកទៅរកទូរស័ព្ទ

« អាឡូ? » សម្លេងពីចុងម្ខាងទៀត

« ធាវី មែនទេ? ខ្ញុំធីតាណា៎ »

« ធីតា! ឯងមានការអីមែនទេ? » ធាវី ជាមិត្តចាស់ អតីតម៉ាហ្វៀដូចខ្ញុំដែរ តែឥឡូវមិនសូវបញ្ចេញថ្វីដៃទេ

« គឺយប់ស្អែកឯងទំនេរទេ? មានការចង់ឲ្យជួយតិច »

« ទំនេរតើ! ចង់ទៅវាយអ្នកណាទៀត?​ កំពុងរមាស់ដៃផង វាយថ្ងៃនេះតាម៉ងទៅ » យាយវីនេះ! មិនចោលចរិតចាស់សោះ (ខ្ញុំក៏ចឹងដែរ _ _!)

« អត់ទេ! គឺយប់ស្អែកខ្ញុំចង់ឲ្យឯងដើរតួជាសង្សារប្អូនប្រុសខ្ញុំ ព្រោះខ្ញុំមិនទំនេរ ហើយក៏មិនទុកចិត្តឲ្យគេទៅម្នាក់ឯង! ឯងក៏ដឹង ធារិទ្ធ ទន់ខ្សោយណាស់ »

« បានតើ! ទុកចិត្តចុះ! គ្មាននរណាហ៊ានប៉ះពាល់ប្អូនឯងមួយសរសៃសក់ឡើយ! » វាត្រូវតែចឹង!

« ចឹងអរគុណណា! ចាំយើងឲ្យធារិទ្ធតេរទៅឯង! អូឃេ! បាយបាយ! »

នៅមានត…

បើអ្នករាល់គ្នាបានអាន សូមវាចារមួយផង ឲ្យខ្ញុំបានដឹងថា មានអ្នកអានប៉ុន្មានអ្នក។ អរគុណទុកជាមុន!

    • maren
    • 23 ខែកញ្ញា 2010

    រឿងនេះឡូយណាស់តែភាគបន្តនៅណា!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: