បំទេរន័យ

នៅក្នុងភាសាខ្មែរយើង ជួនកាល អ្នកនិពន្ធ ឬ កវីពុំនិយាយត្រង់ៗទេ ពោលគឺគេប្រើពាក្យបំទេរន័យ។ ក្នុងករណីនេះ អ្នកអានត្រូវដឹងពីរបៀបកាត់យល់ន័យ របស់ពាក្យទាំងនោះ។

ចូរពិនិត្យឧទាហរណ៍ខាងក្រោម ៖

១. ចង់និយាយពីផល តែលើកពីហេតុ ៖

ឧ. ជក់នេះ គ្មានពីរទេ នៅលើលោកនេះ ។

ជក់ ៖ អក្សរ ឬ គំនូរ។ ជក់ ជាហេតុដែលនាំឲ្យកើត អក្សរ ឬ គំនូរ។

២. ចង់និយាយពីហេតុ តែលើកពីផល ៖

ឧ. នាងលេប មច្ចុរាជចូលទៅក្នុងពោះទៅហើយ។

មច្ចុរាជ ៖ ថ្នាំពុល។ មច្ចុរាជ ជាផលនៃការលេបថ្នាំពុល (សេចក្តីស្លាប់)។

៣. ចង់និយាយពីមុខងា តែលើកពីសម្លៀកបំពាក់ ឬ វត្ថុដែលអ្នកមានមុខងារនោះប្រើប្រាស់ ៖

ឧ. ខ្មែរ សុទ្ធតែចងចាំអំពី បាតុកម្មឆ័ត្រ។

ឆត្រ ៖ ព្រះសង្ឃ។ ឆត្រ ជាវត្ថុដែលព្រះសង្ឃនោះប្រើប្រាស់។

៤. ចង់និយាយពីគុណធម៌ តែលើកពីវត្ថុរូបី ៖

ឧ. ពួកវានិយាយដូចមនុស្សឥតខួរ។

ឥតខួរ ៖ ខ្វះការពិចារណា។ ខួរ ជាវត្ថុរូបី ឋិតក្នុងខួរក្បាលមនុស្ស។ ឥតខួរ ប្រើក្នុងន័យធៀបមានន័យថា «ខ្វះការពិចារណា»។

៥. ចង់និយាយពីវត្ថុរូបី តែលើកពីវត្ថុអរូបី ៖

ឧ. យើងខំបំបាត់អនក្ខរភាព។

អនក្ខរភាព ៖ អនក្ខរជន។ អនក្ខរភាព ជាស្ថានភាពដែលមាននៅក្នុងខ្លួន អនក្ខរជន។

៦. ចង់និយាយពីវត្ថុដែលផ្ទុកខាងក្នុង តែលើកពីសម្បកក្រៅ ៖

ឧ. ឆ្នាំនេះ ស្រែខ្ញុំល្អណាស់។

ស្រែ ៖ ស្រូវ។ ស្រែ ជាសម្បកខាងក្រៅ ដែលផ្ទុកទៅដោយដំណាំស្រូវ។

៧. ចង់និយាយពីស្នាដៃ តែលើកពីឈ្មោះអ្នកបង្កើត ៖

ឧ. គាត់ទិញចាយស៊ាងអី​ុ មួយដប។

ចាយស៊ាងអី​ុ ៖ ស្រាដែលផលិតដោយលោកចាយស៊ាងអី​ុ។ ចាយស៊ាងអី​ុ ជាឈ្មោះអ្នកផលិតស្រា ចាយស៊ាងអី​ុ។

៨. ចង់និយាយពីវត្ថុ តែលើកពីម្ចាស់វត្ថុ ៖

ឧ. ខ្ញុំវិនាសអស់ហើយ។

ខ្ញុំ ៖ ផ្ទះខ្ញុំ សម្បត្តិខ្ញុំ។ ខ្ញុំ ជាម្ចាស់ផ្ទះ ឬ ទ្រព្យសម្បត្តិ។

៩. ចង់និយាយពីផលិតផល តែលើពីកន្លែង ឬ វត្ថុផលិត ៖

ឧ. ពូសៅចូលចិត្តផឹក អាកំពង់ត្រាំ។

អាកំពង់ត្រាំ ៖ ស្រាដែលគេផលិតនៅកំពង់ត្រាំ។ កំពង់ត្រាំ ជាឈ្មោះទីកន្លែងដែលគេផលិតស្រា។

១០. ចង់និយាយពីវត្ថុ តែលើកពីរូបដែលនៅលើវត្ថុនោះ ៖

ឧ. តើឯងត្រូវការស្រីទូលក្អមប៉ុន្មានធ្វើសោហ៊ុយ?

ស្រីទូលក្អម ៖ ក្រដាសប្រាក់ ដែលមានរូបស្រីទូលក្អម។ ស្រីទូលក្អម ជារូបដែលនៅលើក្រដាសប្រាក់។

  • បំទេរន័យ គឺជាល្បិចក្នុងការប្រើសំនួនហៅវត្ថុមួយ ដោយហៅវត្ថុផ្សេងទៀត
    ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងវត្ថុទីមួយនោះ ។

នៅមានឧទាហរណ៍ច្រើនណាស់ តែខ្ញុំខ្ជិលដាក់។ ដាក់ធ្វើអី បើអត់មានអ្នកមើលផង ^_^

Advertisements
    • ជីវា
    • 5 ខែមិថុនា 2010

    សួរស្តី​មិត្ត​ ទាំងអស់គ្នា
    សូមចូលខ្លួន​ផង​ណា

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: