កើតម៉ាជាតិ ធាតុម៉ាចាន!

គេថា កើតម៉ាជាតិ ធាតុម៉ាចាន! បើឈឺ ឈឺឲ្យចាំ បើចាំ ចាំឲ្យជាប់ បើជាប់ ជាប់ឲ្យដឹង បើដឹងហើយ ប៉ាកាច់ទៅស្រឡាញ់គេធ្វើអីទៀត? មនុស្សយើងមុខក្រាស់ ដៃរហ័ស ចិត្តអន់ (អាម៉ាមាត់ក្រោយនេះ គំនិតខ្ញុំ) ព្រោះ មានអ្នកខ្លះខូចចិត្តនឹងរឿងស្នេហា បានទៅសម្លាប់ខ្លួន! អូយ៎ ស្តាយខ្លួនណាស់!! ខំកើតមក សី​ុបាយអស់មួយគំណរ ចាយលុយម៉ែឪអស់សន្ធឹក បែរទៅជាងាប់ មិនសងគុណម៉ែឪ? បើថាងាប់ដោយ ឧបទវហេតុទៅ មិនថាទេ តែទៅសម្លាប់ខ្លួន (អត្តឃាត)។

គេថាទៀតថា កើតម៉ាជាតិ ធាតុម៉ាចាន! បើសាក សាកកុំសោក បើសោក សោកកុំខ្លាច បើខ្លាច សាកប៉ាកាច់យក៍អី? ជាការពិត មនុស្សសម័យនេះ ចូលចិត្តសាករបស់ប្លែក (សូមគិតឲ្យជ្រៅតិច)។  កើតមក ម៉ែឪស្រឡាញ់ថ្នាក់ថ្នម ឲ្យលុយចាយ ឲ្យបាយសី​ុ មិននឹកឃើញគុណម៉ែឪ បែរជាទៅស្រឡាញ់ សង្សារជាងម៉ែឪ! សុខចិត្តរត់ចេញពីផ្ទះ តាមសង្សារ មិនចេះយកក្បាលគិតទេថា តើម៉ែឪខូចចិត្តប៉ុណ្ណា?

គេថាទៀតថា កើតម៉ាជាតិ ធាតុម៉ាចាន! បើល្ងង់ ល្ងង់ឲ្យចេះ​ បើចេះ ចេះឲ្យពិត បើពិត កុំឲ្យគេដៀល!! ម៉ែឪខំចិញ្ចឹមកូនមក តាំងតាពីបាតជើងក្រហម (ឥឡូវក៏នៅតែក្រហម បើមិនជឿ លើកជើងមើលទៅ) សង្ឃឹមថា ពេលខ្លួនចាស់ទៅ បានកូនជាទីពឹង! តែកូនបែរជាមិនគិតម៉ែឪ បែរទៅជាវាយធ្វើបាបគាត់ ពេលទារលុយមិនបាន (ចំពោះអ្នកញៀនថ្នាំ)។ អត់ដឹង ប្រែតនរកអីទេ ពួកអាអស់នោះ! បើញុមជាប៉ូលិស ចាប់វាបាន ទាត់ផង ធាក់ផង ម៉ាងៃ ១២ម៉ោងហើយ!! ម៉ែឪខ្មាសគេណាស់ ពេលឃើញកូនមិនល្អ គាត់ខំស្តីប្រដៅ ឲ្យកូនបានដឹងនឹងគេ តែអាកូនក្បាលរឹង វាមិនស្តាប់ម៉ែឪ មិនគិតរៀនសូត្រ បែរទៅជាដើរលេង ផឹកស​ី​ុ ស្រីញីអូនបង ឬ ញៀនថ្នាំទៀត…!

គេថា កើតម៉ាជាតិ ធាតុម៉ាចាន! ងៃនេះជួបពួកអាអត់ស្គាល់គុណម៉ែឪ ក៏មករំសាយកំហឹងនៅផ្ទះទៅ! កុំប្រកែប្រកាន់អីបងប្អូន! ខ្ញុំឆ្កួតយូរហើយ ^_^

Advertisements
    • คน ไทย
    • 17 ខែ​មីនា 2010

    ฉัน ชอบ เรื่อง ของ คุณ. เพื่อน ของ ฉัน เขา แปล สำหรับ ฉัน, เขา เป็น กัมพูชา, และก็ ตอน นี้ เขา นอน. ฉัน ไม่ ทราบ วิธี การ พิมพ์ กัมพูชา, ดังนั้น ฉัน จะ ใช้ ภาษา ไทย.
    โชค ดี,

  1. ហិហិ! លេងសុទ្ធតែថៃ! ញុមសូមតបជាខ្មែរវិញណា ព្រោះខ្លាចគេដឹងថាអត់ចេះថៃ
    អរគុណណាស់ ដែលចូលចិត្ត…

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: