សំនួនសេចក្តី និង បញ្ឆៀងន័យ

ក្នុងការនិពន្ធ យើងចាំបាច់ត្រូវ ប្រើ សំនួនសេចក្តី និង បញ្ឆៀងន័យ ទោះបីជាគេនិពន្ធកំណាព្យ ក៏ដោយ។

១. សំនួនសេចក្តី ៖

យើងអាចបង្កើតពាក្យផ្សំតាមវិធីច្រើនយ៉ាង។​ ក្នុងមេរៀននេះ អ្នកនឹងបានរៀនវិធីបន្សំមួយហៅថា សំនួនសេចក្តី។ ពាក្យផ្សំទាំងនេះ អាចជានាម គុណនាម គុណកិរិយា កិរិយា ឬ ជំនួយកិរិយា។

ខាងក្រោមនេះ ជាឧទាហរណ៍មួយចំនួន ៖

ថ្នាក់នាម ៖ គាត់ចាក់ កន្ទុយលេខ រហូតក្រខ្លួន ។

ជើងល្អ ម្នាក់នេះសេពគប់តែជាមួយ ជើងកាង

អ្នកចម្រៀងនេះ មាន សម្លេងមាស

ខ្ញុំស្តាប់លឺតែ កន្ទុយពាក្យ

ថ្នាក់គុណនាម ៖ មាត់ សី​ុអំបិលប្រហុក អញ្ចឹងកុំនិយាយអី ។

រាង ឈើចាក់ធ្មេញ អី​ុចឹង តើឯងបានអីអួត?

សម្តីទឹកឃ្មុំ របស់ឯង យើងលែងជឿហើយ ។

ថ្នាក់កិរិយា ៖ ឯងកុំ លូកមាត់លូក ក ជាមួយពួកគេអី ។

យើងកុំ ជ្រលក់មាត់ នឹងវា ។

ឯងកុំព្រហើនពេក ប្រយ័ត្ន មច្ចុរាជតថ្លៃ

ថ្នាក់គុណកិរិយា ៖ ខ្ញុំ ដុតដៃដុតជើង ជួយឯងហើយ ។

មិត្តខ្ញុំ ស៊កសម្តី ជំទាស់នឹងខ្ញុំហើយ ។

គាត់ ដាក់ចិត្តដាក់ថ្លើម អង្វរកូនគាត់ ។

ពាក្យដែលសរសេរអក្សរដិត គឺជាពាក្យផ្សំ ឬ សំនួនសេចក្តី ។

២. បញ្ឆៀងន័យ ៖

ក្នុងការសិក្សាអក្សរសិល្ប៍ អ្នកគប្បីស្គាល់រូបារម្មណ៍ផ្សេងៗ ដែលមាននៅក្នុងអត្ថបទពាក្យរាយ ឬ កាព្យ។ ដើម្បីស្គាល់បញ្ឆៀងន័យ ចូរអ្នកសង្កេតពាក្យ សំនួន ឬ ល្បះខាងក្រោម ៖

១. « បុប្ផារាត្រី រាយសំណាញ់សម្ផស្ស នេសាទមច្ឆាឆោតល្ងង់ »

«បុប្ផារាត្រី » ជានិមិត្តរូបនៃ នារីរាត្រី។  ឯ « មច្ឆាឆោតល្ងង់ » ជានិមិត្តរូបនៃ បុរសឆោតល្ងង់។ ចំណែកឯ « រាយសំណាញ់សម្ផស្សនេសាទ » គឺ យកសម្ផស្ស ជាមធ្យោបាយ ចាប់យកឲ្យបាន ។ ន័យរួម គឺ នារីរាត្រី យកសម្ផស្សជាមធ្យោបាយចាប់យក បុរសឆោតល្ងង់ (បញ្ឆៀងន័យ)។

២. « កប់ពពក ជ្រកអាចម៍ជន្លេន »

« កប់ពពក » ជានិមិត្តរូបនៃមនុស្ស មានកិត្តិយស បុណ្យស័ក្តិខ្ពង់ខ្ពស់។ ឯ «ជ្រកអាចម៍ជន្លេន » ជានិមិត្តរូបនៃមនុស្ស មានសភាពថោកទាប តូចទាបបំផុត។ ន័យរួម គឺ មនុស្សមានកិត្តិយស បុណ្យស័ក្តិខ្ពង់ខ្ពស់ ក៏អាចធ្លាក់ខ្លួន ចុះមកជាសភាពថោកទាបតូចបំផុតដែរ (បញ្ឆៀងន័យ)។

  • បញ្ឆៀងន័យ គឺជា ចង្កោម ឬ ស៊េរី នៃរូបារម្មណ៍ដែលបង្កើត ទស្សនីយភាពមួយ

ចប់ហើយ! តែនៅមានច្រើនទៀត សម្រាប់អ្នកចង់ចេះនិពន្ធ

    • កូន​ពៅ
    • 3 ខែ​មីនា 2010

    ដាក់​មក​ទៀត​បាន​ទេ ក្មេង​តូច! ខ្ញុំ​ចង់​ចេះ​និពន្ធ​ដែរណា!!អរគុណ​ទុក​ជា​មុន

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: