៣ វិធីដើម្បីសរសេររឿងឲ្យបានល្អ

ឆ្លងកាត់តាមការណែនាំជាច្រើនពីសំណាក់ លោកគ្រូអ្នកគ្រូ និង អ្នកនិពន្ធជាច្រើន ខ្ញុំបានដឹងថា ក្នុងប្រលោមលោកមួយ ចាំបាច់ត្រូវមាន អារម្ភកថា និង ចំណងជើង តាមវគ្គនីមួយៗ។ ត្រង់ចំណុចនេះ ខ្ញុំយល់ថា បើសិនមិនមានល្អជាង ព្រោះអារម្ភកថា គឺជាការសង្ខេបអត្ថបទរឿង ខ្លះៗ…។ចំណែកឯ ចំណងជើងវគ្គក៏ជាការសង្ខេបអត្ថបទ នៃវគ្គនោះដែរ។ មិត្តអ្នកអានខ្លះ តែងប្រាប់ខ្ញុំជារឿយៗថា គេអាចយល់បាននូវផ្នែកខ្លះនៃសាច់រឿង តាមរយៈអារម្ភកថា និង ចំណងជើងវគ្គនីមួយៗ ដូចនេះ គេអាចរំលងចោល វគ្គណាដែលគេមិនចូលចិត្ត។ ខាងក្រោមនេះ គឺជាវិធីរបស់ខ្ញុំ សង្ឃឹមថា វិធីទាំងនេះ អាចជួយអ្នកទាំងអស់គ្នា ដែលមានបំណងក្លាយជាអ្នកនិពន្ធ ៖

១. គម្រោងអត្ថបទ Planning ៖

ក្នុងចំណុចនេះ អ្នកនិពន្ធភាគច្រើន (រួមទាំងខ្ញុំ តែខ្ញុំពុំមែនអ្នកនិពន្ធទេ) ចូលចិត្តប្រើខ្លាំងណាស់។ យើងគប្បីគ្រោងសាច់រឿង ដែលយើងចង់បានឲ្យបានច្បាស់។

ឧ. ឈ្មោះតួ…តួជួបគ្នាត្រង់ណា…ដោយសារហេតុអី…។

ក្នុងប្រលោមលោកមួយ យើងមិនត្រូវមានតួច្រើនពេកទេ ព្រោះអាចធ្វើឲ្យរឿងមានសភាពធុញទ្រាន់ និងរញ៉េរញ៉ៃ។ យើងត្រូវរៀបចំឲ្យបានច្បាស់លាស់ ដោយគ្រោងជា list…ល។

អ្នកអាចគិតក្នុងចិត្តពី សាច់រឿងក៏បាន តែត្រូវប្រាកដក្នុងចិត្តថា អ្នកនឹងមិនភ្លេច 😀

២. ការសរសេរអត្ថបទ Writing ៖

ការផ្តើមទំព័រដំបូងនៃអត្ថបទ អ្នកនិពន្ធភាគច្រើន តែងនិយាយរៀបរាប់ពីអ្វីផ្សេងៗ ជាច្រើនដើម្បីជាការផ្តើមដំបូងនៃអត្ថបទរឿងរបស់ខ្លួន។ វគ្គដំបូង អ្នកមិនត្រូវសរសេររៀបរាប់ច្រើនពេកទេ ថ្វីត្បិតតែការរៀបរាប់នោះត្រឹមត្រូវតាមក្បួនខ្នាត តែវានឹងធ្វើឲ្យអ្នកអាន មានអារម្មណ៍ធុញទ្រាន់ខ្លះដែរ។ ដូចនេះ យើងមិនគួរសរសេរឲ្យហួសពី ២ ទំព័រឡើយ។

ក្នុងការនិពន្ធរឿងខ្លី ឬ ប្រលោមលោក គេចែកចេញជា ២ ផ្នែកគឺ ៖

  • ការនិពន្ធបែបបុរសទី ១
  • ការនិពន្ធបែបបុរសទី ៣

១. ការនិពន្ធបែបបុរសទី ១ ៖

ការនិពន្ធបែបបុរសទីមួយ គឺជាការនិពន្ធ ដែលអ្នកនិពន្ធ ជាតួអង្គណាម្នាក់នៅក្នុងអត្ថបទ។ អ្នកនិពន្ធអាច ជាតួអង្គឯក ឬ តួអង្គរង…អាស្រ័យទៅនឹងចំណូលចិត្តរបស់អ្នកនិពន្ធ។

ឧ. យប់ហើយ! ធម្មតាខ្ញុំចេញពីធ្វើការម៉ោង ៦ តែថ្ងៃនេះ រវល់តែទៅជប់លៀង ទើបយឺតបន្តិច មិនដឹងថាម៉ាក់ព្រួយបារម្ភយ៉ាងណាទេ…
« នេះម៉ាក់! ថ្ងៃនេះកូនបើកប្រាក់ខែ កូនបានទិញម្ហូបដែលម៉ាក់ចូលចិត្តមកផ្ញើរ » ខ្ញុំហុចម្ហូប ឲ្យម៉ាក់ទាំងញញឹម……….។

២. ការនិពន្ធបែបបុរសទី ៣

ការនិពន្ធបែបបុរសទី ៣ គឺជាការនិពន្ធដែលអ្នកនិពន្ធ មិនមែនជាតួអង្គក្នុងរឿង តែបានដឹងពីព្រឹត្តិការណ៍ និង សាច់រឿងច្បាស់លាស់។

ឧ. «យប់ណាស់ទៅហើយ កូនខ្ញុំនៅមិនទាន់មកផ្ទះវិញទៀត! ហឺ​ុម! » ស្រ្តីវ័យកណ្តាលម្នាក់រអ៊ូតិចៗ។ រំពេចនោះ អ្នកកម្លោះដែលជាកូនដើរចូលមក
« នេះម៉ាក់! ថ្ងៃនេះកូនបើកប្រាក់ខែ កូនបានទិញម្ហូបដែលម៉ាក់ចូលចិត្តមកផ្ញើរ » នរៈយើង និយាយទាំងញញឹមទៅកាន់ម្តាយ……..។

យើងត្រូវប្រើគោលការណ៍សំខាន់ៗ ៤ ដែលបានរៀនពីវិទ្យាល័យមកគឺ ៖

១. ស្ថានភាពដើម ៖

ចំណុចនេះ ងាយស្រួលជាងគេ។ វាគ្រាន់តែជាសេចក្តីផ្តើមបន្តិចបន្តួចប៉ុណ្ណោះ។ យើងគ្រាន់តែរៀបរាប់ពីតួអង្គ ឋានៈ ស្ថានភាពគ្រួសារជាដើម…។

២. លំនាំបញ្ហា ៖

ក្នុងប្រលោមលោកមួយ អ្នកនិពន្ធចាំបាច់ត្រូវបង្កើតឲ្យមានបញ្ហាទាំងតូចទាំងធំ យ៉ាងតិច ៣។ ក្នុងចំណុចនេះ យើងមិនត្រូវបរិយាយឲ្យបញ្ហាឲ្យរីករាលដាលធំនោះទេ។

ក្នុងការរៀបរាប់ជាបញ្ហា អ្នកនិពន្ធច្រើនប្រើ ២ វិធី គឺ ការប្រាប់ពីមូលហេតុបញ្ហា មុនពេលដោះស្រាយ និង ការលាក់បញ្ហាសិន ដល់ពេលដោះស្រាយរួចរាល់ទើបប្រាប់ជាក្រោយ។

៣. ភាពសាំ​ុញាំ​ុ ៖

នេះជាចំណុចដែលបញ្ហាត្រូវឡើងដល់កម្រិតកំពូល ប៉ុន្តែពុំទាន់មានដំណោះស្រាយណាមួយនៅឡើយ។ ភាពសាំ​ុញាំ​ុគឺ តម្រូវឲ្យយើងរៀបចំបញ្ហាឲ្យកាន់តែ សាំ​ុញាំ​ុ លើកដាក់បញ្ហាមកឲ្យច្រើន ធ្វើឲ្យបញ្ហាច្របូលច្របល់ (តែកុំឲ្យច្របូកច្របល់ពេល ប្រយ័ត្នគេធុញ) ហើយរងចាំដំណោះស្រាយ។

៤. ដំណោះស្រាយ ៖

ចំណុចនេះជាចំណុចចុងក្រោយនៃសាច់រឿង។ រាល់បញ្ហាទាំងអស់ គឺត្រូវបានដោះស្រាយ ឲ្យបានរួចរាល់។

៣. ការពិនិត្យ Scanning Intensive ៖

ផ្នែកនេះ អ្នកត្រូវតែអានឲ្យបានច្រើនដង។ ចំណុចដែលគួរឲ្យយកចិត្តទុកដាក់ជាងគេ គឺ៖

  • អក្ខរាវិរុទ្ធ
  • ត្រូវមើលថា តើមានអ្វីត្រូវថែមថយ ឬអត់
  • មានអ្វី ដែលគួរឲ្យធុញ និង ដដែលៗ ឬ អត់
  • ពិនិត្យរហួតដល់អ្នកគិតថា អាចទទួលយកបាន
  • អាចយកឲ្យមិត្តភក្តិ ជួយពិនិត្យក៏បាន ។

ខ្ញុំពុំមែនជាអ្នកចេះដឹងអីទេ ទាំងនេះ គ្រាន់តែជាគំនិតជំនួយខ្លះៗ ប៉ុណ្ណោះ។ អរគុណ!

បន្ទាយមានជ័យ, ថ្ងៃ ពុធ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១០

ក្មេងតូច

    • កន្និកា
    • 26 ខែ​កុម្ភៈ 2010

    សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations

    • Narak
    • 27 ខែ​កុម្ភៈ 2010

    អីយ៉ាអត់ដែលបានចូលលេងផ្ទះក្មេងតូច ទើបតាពេលនេះបានចូលឃើញថាប្លែក ចង់ចេះធ្វើដែរ ដល់ហើយ។ ក្មេងតូចអាចមកបង្រៀនញ៉ុមតែងរឿងបានអត់? បើញ៉ុមចេះតែងញ៉ុមនឹងតែងពី ឆាកជីវិតពិតរបស់កូនជ្រូកញ៉ុមដែលកើតបាន3ខែ ម្តាយស្លាប់ចោល។ ហេហេហេ!!!!

    • កូនពៅ
    • 28 ខែ​កុម្ភៈ 2010

    ខ្ញុំ​ក៏​ចង់​ឱ្យ​ក្មេង​តូច​ជួយ​បង្រៀន​ដែរ!!!
    Est ce que c’est possible? ខ្ញុំ​មាន់​ថ្មី​ចូល​ផ្ទះ​ក្មេង​តូច​មុន​គេ​បំផុត ព្រោះ​តាម​ដាន​យូរ​មក​ហើយ!! ធ្លាប់​តែ​ជា​ទស្សនិជន ពេលនេះ​ចង់​ចូលរួម​សម្តេង​ដែរ ហេហេ!!!

  1. Reblogged this on itkonkhmer and commented:
    Writing

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: