មេមត់តូចដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ (ភាគទី៣)

រូបអាសូរ និង ខ្ញុំ

ខ្ញុំមានអារម្មណ៍ថា អស់កម្លាំងខ្លាំងណាស់ ថ្ងៃនេះ!!

« អើស!! » ខ្ញុំព្យាយាមក្រោក តែក្រោកមិនរួច

« ឯងត្រូវការអីហ្ហេស? » គឺអាសូរវាសួរ អេ? វាជាហើយហ៎ ល្អហើយចឹង

« ខ្ញុំស្រេកទឹក » គេក៏យកទឹកមកឲ្យខ្ញុំផឹក មើលទៅវាបារម្ភពីខ្ញុំជាពិសេសតាម៉ង ^_^

« ត្រូវការអីទៀតទេ? » វាសួរខ្ញុំ ខ្ញុំគ្រវីក្បាលបដិសេធ

« ចឹងសម្រាកឲ្យស្រួលទៅ » វាទាញខ្ញុំឲ្យគេង ហើយដណ្តប់ភួយឲ្យខ្ញុំ

« យ៉ាងម៉េចហើយកូនប៉ា? » ម៉េចមិនចាំខ្ញុំស្លាប់សិនចាំមកមើលលោកប៉ា

« ខ្ញុំមិនអីទេប៉ា! » ខ្ញុំតបតិចៗ

លោកប៉ាដើរមកញីក្បាលខ្ញុំបន្តិច ហើយដើរចេញទៅ

« អរគុណឯងណាស់! » អាសូរ និយាយបន្ទាប់ពីប៉ាខ្ញុំចេញផុត

« មិនអីទេ » ព្រោះបើឯងស្លាប់ ខ្ញុំក៏ស្លាប់ដែរ

ខ្ញុំព្យាយាមងើបទៅបន្ទប់ទឹក តែគ្មានកម្លាំងអីបន្តិចសោះ

អូយ៎!

« កើតអី? ហើយក្រោកធ្វើអី? » អាសូរស្លន់ស្លោរពេលឃើញខ្ញុំឈឺ

« គឺ ខ្ញុំចង់ទៅបន្ទប់ទឹក »

« ចឹងចាំខ្ញុំគ្រាឯងទៅ » ខ្ញុំហត់ខ្លាំងណាស់

« ហើយឯងគិតនៅមើលខ្ញុំ បត់ជើងឬយ៉ាងម៉េច? » អានេះ គ្រាខ្ញុំមកដល់បន្ទប់ទឹកហើយ មិនទៅវិញទេ បែរជាឈរមើល

« អរ! » ដូចជាឡប់ៗម៉េចមិនដឹងទេ មើលចុះ! ពេលវាចេញទៅ ដើរបុកទ្វារទៀត

និយាយចឹងជិតដល់ថ្ងៃបុណ្យហើយ​ ^_^ សប្បាយចិត្តណាស់។ និយាយឲ្យខ្លីទៅ បុណ្យនោះ គឺយើងទាំងអស់គ្នា ត្រូវតែងខ្លួនជាសត្វកញ្ជ្រោង! នឹកឃើញកាលពីឆ្នាំមុន ខ្ញុំបានជួបនារីម្នាក់ មកពីប្រទេសជប៉ុន។ នាងក៏ជាវេទគូដែរ គ្រាន់តែនាងរៀននៅជប៉ុនតែប៉ុណ្ណោះ។ ពិធីបុណ្យនេះ តម្រូវឲ្យវេទគូគ្រប់ទីកន្លែងមកចូលរួម យើងមានទាំងការប្រកួតវេទមន្តគ្នាទៀតផង ហើយរង្វាន់សម្រាប់អ្នកឈ្នះនោះគឺ ទីទុយ ឬ អំបោសហោះ ស៊េរី ២០១០ មួយទៀតផង ^_^ តែគេប្រើអំបោសហោះតែក្នុងពិភពវេទមន្តប៉ុណ្ណោះ តែហ៊ានយកមកជិះនៅលោកមនុស្សសាកមើល កាសែតចុះផ្សាយលាន់ 😀

មួយអាទិត្យក្រោយ…..(លឿនដូចកុហក..ចុះបើកុហកមែន:P )

ពិធីនឹងចាប់ផ្តើមនៅម៉ោង ៥ ល្ងាច! នៅថ្ងៃនេះ ខ្ញុំស្លៀកពាក់ជាកញ្ជ្រោងពណ៌ទឹក្រូចស្រាល ដ៏គួរឲ្យស្រឡាញ់ (ដូចរូបខាងលើ)។ ហើយខ្ញុំក៏អូសអាសូរទៅដែរ តែវាស្លៀកពណ៌ខ្មៅ ខ្លាចគេមិនដឹងថាវាជាបិសាច 😛

« ហើយឬនៅ? » ខ្ញុំឈរមុខបន្ទប់សួរវា

« ហើយៗ » ពេលវាបើកទ្វារចេញមក…អូហូ!! សត្វអីសង្ហារម្ល៉េះ? នេះខ្ញុំមើលវាឡើងភ្លឹក

« មើលអីហ្នឹង? » មើលសត្វណា

« អត់អីទេ តោះ » ខ្ញុំក៏អូសដៃវា រត់ចូលកញ្ចក់ដោយចិត្តសប្បាយរីករាយ ព្រោះខានជួប មិត្តចាស់យូរហើយ។

ទឹកដីវេទមន្តរបស់ខ្ញុំ…នៅតែដូចដើមណ៎ ^_^ ខ្ញុំអូសវារត់ទៅនេះ រត់ទៅនោះ

« ណែ៎ ខ្ញុំចេះដើរខ្លួនឯងហើយ » ស្មានតែមិនចេះដើរ បានកាន់ដៃដើរ 😛

ខ្ញុំដើរទៅមើលក្មេងមួយក្រុមកំពុងសាកវេទមន្តគ្នា ចង្កឹះពួកវាស្អាតៗណាស់ ខ្ញុំចង់បានមួយដែរ -_-! ខ្ញុំងាកទៅអាសូរ វាហាក់ដូចយល់ចិត្តខ្ញុំ ហើយក៏ដើរទៅហាងលក់ ចង្កឹះវេទមន្តដែលនៅជិតនោះ។

« ពួកឯងចាំមើលខ្ញុំធ្វើទឹកនេះឲ្យកកណា៎ » ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់និយាយ ប្រាប់មិត្តខ្លួន ហើយក៏បញ្ចេញវេទមន្តពីចុងចង្កឺះ

ឈីវ! ផ្សេងពណ៌លឿងលេចចេញពីចុងចង្កឹះ ហើយហ៊ុំព័ទ្ធកែវដែលដាក់ទឹកនោះ

« ហាសហា!! » ក្មេងៗទាំងអស់សើច ព្រោះទឹកមិនកក បែរទៅជាពុះទៅវិញ។ ក្មេងស្រីម្នាក់នោះ ធ្វើមុខដូចជាចង់យំ ព្រោះខ្មាសគេ

« មិនមែនទេ! ម្តងទៀត » ហើយនាងក៏ធ្វើម្តងទៀត។ ខ្ញុំទ្រាំមើលគេសើចមិនបានក៏ ជួយនាងទៅ។​ ចំពោះខ្ញុំគ្រាន់តែធ្វើឲ្យទឹកមួយកែវកក វាជារឿងងាយដូចបកចេក (អួតជ្រុល) ពេលក្មេងស្រីនោះបញ្ចេញវេទមន្ត ខ្ញុំសម្លឹងទៅកែវដែលមានទឹក ហើយទឹក ក៏ កក។ ក្មេងៗសប្បាយចិត្តជាខ្លាំង…

« មានអីអស្ចារ្យទៅ! ចាំមើលខ្ញុំនឹងរំលាយទឹកកកហ្នឹងឲ្យអស់ » ក្មេងប្រុសម្នាក់លេចមុខមក ហើយដកចង្កឹះគេមក…ភ្លើងពណ៌ក្រហមចេញពីចុងចង្កឹះគេ ហើយហោះតម្រង់មករកកែវ។ តែដោយកម្លាំងភ្លើងខ្លាំងពេក ធ្វើឲ្យកែវនោះហោះមករកខ្ញុំ ព្រោះខ្ញុំឈរពីមុខវា…

« ប្រយ័ត្ន! » អាសូរស្រែក ពេលខ្ញុំងាកទៅ…ផាំង! ពេញៗមុខតែម្តងហើយ

« ម៉េចក៏ពួកឯងធ្វើបែបនេះហាស? » អាសូររត់មក ភ្នែកវាឡើងពណ៌ក្រហម ខ្ញុំមានអារម្មណ៍ដឹងដល់ហេតុការមិនស្រួល ដែលកើតឡើងចំពោះក្មេងទាំងនេះ។

« កុំធ្វើបាបគេសូរ » ភ្នែកខ្ញុំឡើងពណ៌ ស

« អូយ! » អាសូរត្រូវខ្ញុំធ្វើឲ្យកក 😛

« រត់ទៅក្មេងៗ! » ចប់សម្តីខ្ញុំ ពួកវារត់ទៅអស់ ខ្ញុំក៏ឈប់បញ្ចេញវេទមន្តដាក់អាសូរ

« ហេតុអីក៏ឯងការពារវា? វាធ្វើឲ្យឯងរបួស វាត្រូវតែសង »

« របួសតិចតួចទេ មិនដល់ស្រមោចខាំផង! ហើយឯងចាំបាច់អីទៅខឹងផង? ធ្វើមើលតែខ្ញុំហ្នឹងជា…»

« អាឆ្កួត! ខ្ញុំ…ខ្ញុំគិតថាឯងជាអ្នកមានគុណរបស់ខ្ញុំទេ » មុខវាក្រហមហើយ ^o^

« តោះទៅគប់ប៉េងប៉ោងលេង » ខ្ញុំងើបឡើង ហើយអូសដៃវាទៅ

ផាំង! ផាំង! ផាំង! ផាំង! ផាំង! O_O!

ដៃត្រង់ម្ល៉េះអាមួយនេះ!

« សូមអញ្ជើញរើសយករង្វាន់ចា៎! » បងស្រីម្នាក់និយាយប្រាប់អាសូរ ព្រោះវាគប់ត្រូវទាំងអស់។ ពេលវាដើរចូលទៅ វាចង្អុលទៅកាន់ kitty ពណ៌ផ្កាឈូកមួយ ធំប៉ុនខ្ញុំ តែខ្ញុំគ្រវីក្បាល

« យកតុក្កតា ខ្លាឃ្មុំនោះវិញ! » ខ្ញុំចង្អុលទៅខ្លាឃ្មុំពណ៌ដូចរោមកញ្ជ្រោងខ្ញុំ។ ពេលវាចេញមកវិញ វាញញឹមរួច ហុចឲ្យខ្ញុំ។ ខ្ញុំទទួលមកទាំងសប្បាយចិត្ត ^_^ លើកទីមួយហើយដែល វាញញឹមដាក់ខ្ញុំ។

« ខ្ញុំស្រេកទឹក! ទៅទិញទឹកត្រចៀកក្រាញ់ ឲ្យខ្ញុំបន្តិចមកណា៎ » ខ្ញុំប្រើអាសូរ ហើយក៏ដើរទៅអង្គុយនៅបង់មួយ ដែលដាច់ពីគេ មានតែពន្លឺភ្លើងព្រាលៗ តែប៉ុណ្ណោះ។

« ណេះ! » គេហុចទឹកឲ្យខ្ញុំ ហើយអង្គុយចុះជិតខ្ញុំ។ ខ្ញុំកើយស្មាវា

« ធ្វើអី? » វាសួរ

« ខ្ចីស្មាកើយម៉ាភ្លែត! »

« សូរ! » ខ្ញុំហៅវា

« ហឹ​ុម? »

« ថើបខ្ញុំមក! » សម្លេងបេះដូងវាលោតញាប់ណាស់ ស្ទើរតែធ្លាយចេញមកក្រៅ

« និយាយលេងទេ ^_^ ខ្ញុំដឹងថាឯងមិនហ៊ានទេ » ខ្ញុំងើបពីស្មាវា ហើយដាល់វាស្រាលៗ មួយដៃ

« ម៉េចក៏ដឹង? » វាសួរផ្តឺ

« ព្រោះឯងមិនហ៊ានហ្នឹងណា៎! យ៉ាងម៉េច? បើគ្រាន់បើថើបខ្ញុំមក » ខ្ញុំលានអណ្តាតដាក់វា មិននឹកស្មានថា វាហ៊ាន….ហ៊ាន…ថើបខ្ញុំ…O_O!!!! និយាយលេងទេ!!!!

៥វិនាទី…១០វិនាទី…២០វិនាទី…១នាទី ទើបវាដកមាត់ចេញ (ខ្ពើមណាស់វើយ) ខ្ញុំនៅតែស្រឡាំងកាំង បើកភ្នែកធំៗ

« យ៉ាងម៉េច?! ហ៊ាន ឬ មិនហ៊ាន? ចង់សាកទៀតទេ? »

« អាឆ្កួត! » ខ្ញុំតាំងសតិបាន ហើយក្រោកចេញ

« អេ! ប្រញាប់ទៅណា? ក្រែងថាខ្ញុំមិនហ៊ានអ្ហេស? ម៉ស់! មកសាកម្តងទៀត »

« អារោគចិត្ត! អា…នេះជាថើបដំបូងរបស់ខ្ញុំវើយ! »

« នេះក៏ជាការថើបលើកដំបូងរបស់ខ្ញុំដែរ » អា…អា អត់ដឹងនិយាយម៉េចទេលោក៎! អៀន! អៀនណាស់! សុំថ្នាំទម្លាក់អៀនមួយគ្រាប់មក -_-!! ខ្ញុំរត់ចេញទៅ…អាសូរញញឹម យ៉ាងធំ ដូចជាពេញចិត្តណាស់ចឹង អាឡប់! វារត់មកទាន់ហើយចាប់ដៃខ្ញុំ

« ចង់ទៅណា? មិនចាំខ្ញុំទេអ្ហី? ភ្លេចនេះចង្កឹះរបស់ឯង ខ្ញុំទិញឲ្យណា៎ រើសយកអាល្អជាងគេហើយ » វានិយាយទាំងហុចប្រអប់ចង្កឹះមក អូហូ! ស្អាតណាស់! តួចង្កឹះធ្វើពី ស្នែងរបស់សត្វសេះ។ នៅពិភពវេទមន្ត សេះមួយប្រភេទនោះ មានស្នែងមួយនៅចំកណ្តាលថ្ងាស ក្រោមត្រចៀកបន្តិច។ វាគឺជាសត្វកម្រ រស់នៅតែក្នុងព្រៃវេទមន្តតែប៉ុណ្ណោះ…ខ្ញុំនៅងរ…ចង់ឲ្យវាលួង 😀

« ខឹងមែនទេ? ឥឡូវខ្ញុំឲ្យថើបវិញម៉ស់! ឈប់ខឹងទៅ! » វាធ្វើជាបន្ទាបមុខម៉ោ មកពីខ្ញុំទាបជាងវា !-_-! ខ្ញុំធ្វើជាងរបន្តិចទៀត…ហើយក៏ថើបថ្ពាល់វា១…ម្តងនេះអ្នកដែលស្រឡាំងកាំងគឺ អាសូរ ^_^ មុខវាក្រហមជាងដុំភ្លើងទៅទៀត…

« នៅឈរដល់ណាទៀត! ទៅមើលគេប្រកួតវេទមន្តវិញ »

« អរ! បាទ! » ដូចជាភ្លឹកៗ អានេះ។ ខ្ញុំក៏ដើរកៀក ក វាទៅ តែ៥វិនាទីក្រោយ វាបែរជាកៀក ក​ ខ្ញុំវិញ ហើយញាក់ចិញ្ចើម ដាក់ខ្ញុំមួយទៀត! អានេះ យកចំណេញលើខ្ញុំតើ! ខ្ញុំរើ តែរើមិនរួច ព្រោះវាខ្សឹបថា

« បើហ៊ានរើ ខ្ញុំនឹងថើបឯងកណ្តាលហ្វូងមនុស្សតែម្តង! »​ ចប់! ខ្ញុំត្រូវចាញ់គម្រាមវា Y_Y

នៅមានត…

    • water
    • 20 ខែ​កុម្ភៈ 2010

    ផាកាន េកីតជាវេទគូរហើយនៅអាសទៀត

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: