បណ្ណសារ សំរាប់ 10 ខែ​កុម្ភៈ 2010

Mes exercices

1. Répondez à une invitation : une amie français vous écrit pour vous inviter en France du 10 au 20 août. Vous êtes obligé de refuser à cause de votre travail. Vous lui proposez deux choses :

– Vous pourriez, vous, aller en France mais plus tard, en octobre

ou

– Elle pourrait, elle, venir chez vous à un autre moment.

2. Vous avez fait un diner exceptionnel, soit comme maître/maîtresse de maison, soit comme invité, soit comme client dans un restaurant. Racontez en précisant :

a. le contexte, les circonstances (quand? où? avec qui? à quelle occasion?)

b. les différents plats que vous avez mangés et leur mode de préparation

c. les commentaires des personnes à table

3. Avec les éléments suivants, rédigez la lettre type que la mairie addresse à tous les habitants de la rue pour les informer et les prier d’excuser les dérangements à venir.

Expéditeur : Mairie d’Issy-Les-Moulineaux (92)

Destinataires : les habitants de la place Corentin-Celton

Sujet : les travaux de rénovation autour de la station de métro Corentin-Celton

Informations : durée des travaux du 12 février au 31 juin 2010

Interdiction de stationner sur la place pendent cette période, y compris la nuit.

La station sera fermée à 21 heures les samedis et dimanches pendent cette période.

Possibilité de consulter le plan des travaux à la mairie.

Qui peut m’aider? Je vous prie 😦


មេមត់តូចដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ (ភាគទី២)

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ក្រុម បិសាចកញ្ជ្រោង

និពន្ធដោយ ៖ ថន ច័ន្ទ មិថុនា (អនុប្រធានក្រុម)

ខ្ញុំដឹងថា វាខឹងនឹងខ្ញុំ តែជួយមិនបានទេ វេទមន្តវាអន់ជាងខ្ញុំ ^_^ វេទគូដូចជាខ្ញុំ ក៏មានចំណុចខ្សោយដែរ គឺនៅពេលសូរ្យគ្រាស វេទមន្តរបស់ខ្ញុំត្រូវបាត់បង់ ឬមានន័យថា ខ្ញុំគឺជាមនុស្សធម្មតា។ បើតាមខ្ញុំដឹង ពួកបិសាចក៏មិនខុសពីខ្ញុំដែរ គឺ គេនឹងបាត់បង់វេទមន្តនៅ ពេលច័ន្ទគ្រាស ( ចម្លែកណាស់មែនទេ? )។ រយៈពេលដែលខ្ញុំមកលោកមនុស្សនេះ ទើបតែ មួយអាទិត្យប៉ុណ្ណោះ តែ ខ្ញុំបែរជាទទួលការស្រឡាញ់រាប់អានយ៉ាងច្រើនពីមនុស្ស លើកលែងអាបិសាចត្រជាក់ចេញ ព្រោះវាជាសត្រូវ។

« ឯងធ្វើបែបនេះមិនបានទេណា នាងគឺជាសង្សាររបស់យើង! » អាម្នាក់សក់ឆេះនិយាយទៅកាន់ អាបិសាចក្តៅ

« ជួយមិនបានទេ នាងព្រមមកជាមួយយើងដោយខ្លួនឯងទេ យើងមិនបានបង្ខំនាងទេ »

«​ មែនហើយ! សូរ ( សូរិយា ) គេមិនបានបង្ខំទេ គឺខ្ញុំស្ម័គ្រចិត្តទេ »

ខ្ញុំឃើញអាម្នាក់នោះខឹងយ៉ាងខ្លាំង! វាដូចតែគ្នាទបងប្អូន បើគេដណ្តើមសង្សារទៅ ខឹងអត់? ខ្ញុំលឺវានិយាយថា វានឹងសងសឹក…ហើយ! អាមនុស្សអើយ! ដូចឯងទៅស៊ូនឹងគេយ៉ាងម៉េចទៅ ត្រង់ខ្ញុំដែលជាវេទគូ ខ្ញុំមិនទាន់ហ៊ានរករឿងវាផង (គ្រាន់តែ វាយគ្នាលេង ពីរបីដងប៉ុណ្ណោះ -_-!) អេ៎? យប់នេះច័ន្ទគ្រាសហើយ បើគេចង់វាយគ្នា អាសូរប្រាកដជាមិនអាចឈ្នះមនុស្សបានទេ គិតជួយវាយ៉ាងម៉េចណ៎! តែខ្ញុំទៅខ្វល់ធ្វើអី? តែមិនខ្វល់ម៉េចកើត បើភារកិច្ចខ្ញុំមិនទាន់បានសម្រេចផង ឲ្យវាស្លាប់មិនបានទេ…ភ្លាមនោះ លោកគ្រូនាយកបានហៅខ្ញុំទៅជួបពីរឿងធ្វើកម្មសិក្សាទៅតាមជនបទ ធ្វើឲ្យខ្ញុំមិនអាចដឹងរឿងទៀត ខ្ញុំគ្រាន់តែដឹងថា មុនពេលខ្ញុំចេញទៅ ឃើញអាសក់ឆេះ ដើរទៅជិត អាសូរ

…………………..

យប់នេះ ខ្ញុំចេះតែរសាប់រសល់ មិនស្រួលចិត្ត មិនដឹងទៅសួរអ្នកណា…

សូរិយា ត្រជាក់ ( Sun talk)

យប់នេះ អាសក់ឆេះ បានណាត់ខ្ញុំឲ្យមកវាយគ្នា នៅមុខសាលា។ វាមិនដឹងទេថា ខ្ញុំជាបិសាច! មនុស្សធម្មតាដូចវា នឹងធ្វើអីខ្ញុំបានទៅ

« មកហើយអេស! អាសូរ! » ខ្ញុំឃើញវា ដើរមកជាមួយគ្នាវាប្រហែលជា ៥អ្នក

« កុំនិយាយច្រើន! ចង់វាយ ក៏ វាយម៉ោ យើងប្រញាប់ » វានាំគ្នាហក់មក តែខ្ញុំបានប្រើខ្យល់ឲ្យ បក់មកយ៉ាងខ្លាំង ធ្វើឲ្យពួកវាមិនអាចចូលមកបាន! ហឹ​ុះ! ចង់សាកជាមួយយើងផងអាមនុស្ស! ភ្នែកខ្ញុំឡើងពណ៌ក្រហម មានន័យថា ខ្ញុំកំពុងដុតពួកវា

« ឯង! ឯងមិនមែនជាមនុស្សទេ! » ពួកវាប្រកាច់ សមមុខ ចង់សាកជាមួយយើងផង

តឺង! សម្លេងនាឡិកាសាលាបន្លឺឡើង បញ្ជាក់ថាម៉ោង ១២ ក៏ជាពេលដែលច័ន្ទគ្រាសផងដែរ វេទមន្តរបស់ខ្ញុំចាប់ផ្តើមអន់ថយ រហូតដល់ពួកវាលែងក្តៅទៀត

« ឯងចប់មិនខានទេ អាសូរ » និយាយចប់ វាលើកកាំភ្លើងបាញ់ខ្ញុំ ខ្ញុំគ្មានកម្លាំងគេចទេ

ផាំងៗ!!

ខ្ញុំមានអារម្មណ៍ថា គ្រាប់កាំភ្លើងបានទំលុះចូលក្នុងបេះដូងរបស់ខ្ញុំ ហើយបន្ទាប់មក អ្វីៗទាំងអស់ចាប់ផ្តើមងងឹតបន្តិចម្តងៗ

« ចូលទៅបង្ហើយវាទៅ » អាសក់ឆេះបញ្ជា បន្ទាប់មកខ្ញុំក៏លែងដឹងអ្វីទាំងអស់

ដួងខែ ត្រជាក់ (Luna talk)

ខ្ញុំមានអារម្មណ៍ចម្លែកនៅពេលបានឃើញ ផ្លេកបន្ទោរ…

« ឆាប់ទៅសាលាភ្លាម រាជទាយាទនៃស្តេចបិសាចកំពុងមានគ្រោះថ្នាក់ » លោកប៉ាបញ្ជូនសម្លេងតាមកម្លាំងចិត្តមកប្រាប់ ខ្ញុំមិនបង្អង់យូរ ក៏ហោះទៅភ្លាម…

« ឈប់ភ្លាម! » ខ្ញុំស្រែកនៅពេលឃើញ ពួកអាសក់ឆេះកំពុងរោមវាយ អាបិសាចក្តៅ

« លែងគេទៅបើឯង ចង់រស់ » ពួកវាឈប់ ហើយដើរតម្រង់មកខ្ញុំ

« យ៉ាងម៉េចអាណា? ចង់មកស្លាប់ម្នាក់ទៀតមែនទេ? » វាចូលមកកាន់តែជិតហើយ

ភ្នែកពណ៌ត្នោតរបស់ខ្ញុំ បានប្តូរទៅជាពណ៌បៃតង។ ស្មៅដែលដុះតូចៗ នៅក្រោមជើងវាដុះឡើងមក រឹតវាពេញទាំងខ្លួន ធ្វើឲ្យវាកម្រើកខ្លួនមិនកើត។ បន្ទាប់មក ភ្នែកខ្ញុំក៏ប្តូរទៅជាពណ៌សវិញ ឯងនឹងបានកកស្លាប់មិនខានពួកមនុស្ស!!! មុខពួកវាកាន់តែស្លេកទៅៗ

« ចាំទុក បើមិនចង់ស្លាប់ទេ កុំមកពាក់ព័ន្ធនឹងគេនេះទៀត ហើយរឿងថ្ងៃនេះ ហាមប្រាប់អ្នកណាជាដាច់ខាត បើមិនចឹង…» ខ្ញុំសម្លឹងទៅដុំថ្មមួយដែលនៅក្បែរជើងវា ហើយដុំថ្មនោះក៏ផ្ទុះខ្ទេច

« បើមិនចឹង ខ្លួនពួកឯងនឹងដូចដុំថ្មនោះ!!! » ពួកវាលេបទឹកមាត់ ម៉េចខ្លាចណាស់មែនទេ?

« ខ្ញុំសុំទោស! ខ្ញុំ…ខ្ញុំ…មិនប្រាប់នរណាទេ..មេត្តាលែងខ្ញុំទៅ » អាគ្នាវាម្នាក់អង្វរខ្ញុំ

« បាន! តែកុំភ្លេចអ្វីដែលយើងប្រាប់! លែងវាទៅ » ក្រោយពីខ្ញុំនិយាយចប់ ស្មៅទាំងនោះក៏លែងពួកវា តែអាសក់ឆេះមិនព្រមទៅណា ថែមទាំងលើកកាំភ្លើងភ្ជង់ខ្ញុំទៀត

« ពូកែណាស់មែនទេ? សាកជាមួយអានេះទៅ » ផាំងៗ!ៗ!ៗ!ៗ!ៗ!

គ្រាប់កាំភ្លើងទាំង ៥គ្រាប់ហោះមក តែត្រូវឈប់នៅពីមុខខ្ញុំ

« ឯងស្មានតែមនុស្សធម្មតាដូចឯងអាចធ្វើអីយើងបានហ៎? » គ្រាប់កាំភ្លើងនោះ ក៏ហោះឡើងទៅលើ ហើយធ្លាក់ចុះមកវិញ ក្រោមការសម្លឹងរបស់ភ្នែកពណ៌ប្រផេះរបស់ខ្ញុំ

« នេះវាទៅយ៉ាងម៉េចបាន? » វាភ្ញាក់ផ្អើល ហើយរត់ចេញ

« រត់?! មិនមែនងាយទេ » ខ្ញុំក៏បញ្ចេញវេទមន្តលើកវាឡើង ប្រហែលជា ១៥ម៉ែត ដោយភ្នែករបស់ខ្ញុំ ហើយទម្លាក់វាចុះ ឲ្យវារាងម្តង បើមិនស្លាប់ ក៏ពិការដែរអាប្អូន! មែនហើយ! អាបិសាចត្រជាក់…ភ្លេចវាឲ្យឈឹង រវល់តែវាយគ្នា

ពេលដែលខ្ញុំទៅជិតវា ចំហាយក្តៅចេញពីខ្លួនវាមកយ៉ាងរហ័ស! មិនបានទេ បើកម្តៅចេញអស់ វានឹងរលាយខ្លួនស្លាប់ ធ្វើយ៉ាងម៉េចទៅ។ នឹកឃើញហើយ! ដើម្បីរក្សាកម្តៅរបស់វាបាន ខ្ញុំត្រូវយកចំហាយត្រជាក់របស់ខ្ញុំ បញ្ជូល និង គ្រប់គ្រងកម្តៅរបស់គេ តែធ្វើបែបនេះមានគ្រោះថ្នាក់ណាស់ បើសិនជាភ្នាត់អីតែបន្តិច ខ្ញុំក៏ត្រូវស្លាប់ដែរ….ហើយបើខ្ញុំមិនជួយគេ គេនឹងស្លាប់ ហើយបើគេស្លាប់ ភារកិច្ចខ្ញុំមិនបានសម្រេច ខ្ញុំក៏គង់តែស្លាប់នឹងស្នាដៃលោកតាដដែល ណ្ហើយ! ជួយវាទៅ…

ខ្ញុំក៏អៀវវាមកផ្ទះខ្ញុំ ចូលទៅក្នុងបន្ទប់ខ្ញុំ។ ដើម្បីឲ្យការព្យាបាលដំណើរការបានល្អ អ្នករបួស និង អ្នកព្យាបាល ត្រូវដោះសម្លៀកបំពាក់ខ្លួនឲ្យអស់ @-@! ដោយមិនបង្អង់យូរ ព្រោះគេកាន់តែខ្សោយទៅៗហើយ ខ្ញុំក៏ដោះអាវគេ ហើយសម្រូតមកដល់ខោគេទៀត (ទុកខោខ្លីឲ្យមួយដែរ ^_^) ។ ហើយធ្វើម៉េចទៅទើបអាចបញ្ជូលបាន? ពេលដែលត្រូវការជំនួយចឹង មិនដែលឃើញវត្តមានលោកប៉ាទេ​…

តុក!ៗ!

« ប៉ាបានប្រាប់ម៉ាក់អស់ហើយ! គេយ៉ាងម៉េចទៅហើយ? » ខ្ញុំបើកទ្វារឲ្យម៉ាក់ចូល

« គេកំពុងជិតស្លាប់ហើយ ខ្ញុំមិនដឹងទេថា ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យធាតុត្រជាក់ទៅគេ »

« ម៉ាក់ធ្លាប់លឺប៉ាឯងនិយាយថា ដើម្បីឲ្យធាតុ២រួមគ្នា ត្រូវដាក់ធាតុទាំង២នោះ នៅជិតគ្នា ឯងសាកធ្វើចឹងមើល? »

« ធ្វើយ៉ាងម៉េចទៅម៉ាក់? »

« គឺឱបគេទៅ » ខ្ញុំក៏ធ្វើតាមម៉ាក់ប្រាប់

ខ្ញុំមានអារម្មណ៍ថា កម្លាំងរបស់ខ្ញុំត្រូវអស់ទៅបន្តិចម្តងៗ

ក្រឹក!

« គ្រាប់កាំភ្លើងធ្លាក់មកហើយកូន! » ម៉ាក់ខ្ញុំនិយាយ ខ្ញុំបានត្រឹមតែញញឹម ព្រោះខ្ញុំមិនអាចក្រោកចេញពីគេបានទេ ខ្លាចប្រតិកម្ម

« ម៉ាក់ទៅសម្រាន្តចុះ រឿងនេះទុកឲ្យខ្ញុំបានហើយ » ម៉ាក់ប្រាប់ខ្ញុំឲ្យ ប្រយ័ត្នហើយ ក៏ដើរចេញទៅ

វេទមន្តរបស់ខ្ញុំខ្សោយអស់ច្រើនណាស់ ខ្ញុំមិនដឹងថា ខ្ញុំត្រូវឱបគេដល់ពេលណាទេ ហើយក៏មិនដឹងថា ខ្ញុំបានឱបគេយូរប៉ុណ្ណាដែរ អ្វីដែលខ្ញុំដឹងនោះគឺ………

សូរិយា ត្រជាក់ (Sun talk)

ខ្ញុំមានអារម្មណ៍ថា ពេលដែលវិញ្ញាណខ្ញុំកំពុងហោះទៅ មាននរណាម្នាក់ព្យាយាមចាប់ខ្ញុំ។ ខ្ញុំបើកភ្នែកសន្សឹមៗ…អី្វៗនៅទីនេះ មិនមែនជាបន្ទប់របស់ខ្ញុំទេ។ របួសរបស់ខ្ញុំ ត្រូវបានបាត់ ដូចគេបេះចេញ​ហើយ គ្មានសូម្បីតែស្នាកស្នាម ហើយ…អាត្រជាក់កំពុងឱបខ្ញុំ នេះគេជួយខ្ញុំ?? ហេតុអីបានជាគេជួយខ្ញុំ វិធីបែបនេះគ្រោះថ្នាក់ខ្លាំងណាស់។ មើលទៅគេអស់កម្លាំងហើយ ខ្ញុំក៏ដាក់គេឲ្យសម្រាកនៅលើគ្រែ ហើយបើកម៉ាសី​ុន ត្រជាក់ឲ្យខ្លាំង ដើម្បីបំពេញធាតុត្រជាក់ដែលបាត់បង់របស់គេ…ខ្ញុំសម្រេចចិត្តអង្គុយយាមគេ…

នៅមានត…

រក្សាសិទ្ធិ!!! ហាមយកទៅដាក់កន្លែងផ្សេងដោយគ្មានការអនុញ្ញាត!!