មេមត់តូចដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ (ភាគទី១)

រក្សាសិទ្ធិគ្រប់បែបយ៉ាង ដោយក្រុម បិសាចកញ្ជ្រោង

និពន្ធដោយ ៖ ថន ច័ន្ទ មិថុនា (អនុប្រធានក្រុម )

សួស្តីបាទ! ខ្ញុំឈ្មោះ ដួងខែ ត្រជាក់ ហៅក្រៅគឺ បិសាច ^_^ ឈ្មោះជាអង់គ្លេសស្រួលស្តាប់ជាង គឺ Cool Luna ជារាជទាយាទនៃត្រកូលដួងខែ នៃពិភពវេទមន្ត! ត្រកូលដួងខែ គឺជាត្រកូលដែល ធំជាងគេក្នុងពិភពវេទមន្ត ជាត្រកូលចំណាស់ជាងគេ និង សម្បូរទៅដោយអ្នកមានសមត្ថភាពជាងគេ និង ជាអ្នកគ្រប់គ្រងពិភពវេទមន្តផងដែរ។​ លោកប៉ារបស់ខ្ញុំ គឺជាមេមត់ តែម៉ាក់របស់ខ្ញុំ គឺជាមនុស្សនាលោកិយនេះ។ ខ្ញុំមិនដឹងច្បាស់ទេថា ហេតុអីបានជាគាត់ជួបគ្នា បើតាមលោកយាយប្រាប់ខ្ញុំ គឺកាលដែលប៉ាគាត់មកធ្វើវិស្សមកាល នៅលោកមនុស្ស គាត់ក៏ជួបគ្នា…(កុំចង់ដឹងច្រើនពេក :P) ។​ លោកប៉ារបស់ខ្ញុំ គាត់នៅពិភពវេទមន្ត តែម៉ាក់គាត់ថា គាត់ចង់នៅលោកមនុស្ស ទើបគាត់នៅបែកគ្នា (មិនឆ្ងាយទេ បើប៉ាគាត់ចង់ទៅរកម៉ាក់ គ្រាន់តែដើរទំលុះកញ្ចក់បន្តិច បានហើយ) ខ្ញុំជាសិស្សថ្នាក់ទី ១១ នៃ Magical International high school ឬ MIH។ នៅពិភពវេទមន្ត គេចែកប្រភេទ មេមត់ (ឬ ហៅម្យ៉ាងទៀតថា វេទគូ) ជា២ប្រភេទ គឺ វេទគូ ថ្នាក់ខ្ពស់ និង ថ្នាក់ធម្មតា។

១. ពួកវេទគូថ្នាក់ធម្មតា ៖ វេទគូប្រភេទនេះ ច្រើនរស់នៅលាយឡំ និងមនុស្ស នាលោកមនុស្ស។ ពួកគេ អាចចូលរៀននៅសាលាវេទមន្តបាន ត្រឹមថ្នាក់ទី ៩ប៉ុណ្ណោះ។ គេប្រើ ដំបងសិល្ប៍ (រាងដូចចង្កឹះ) ជាអាវុធ ឬ ជាជំនួយក្នុងការងារផ្សេងៗ ។

២. ពួកវេទគូថ្នាក់ខ្ពស់ ៖ វេទគូប្រភេទនេះ ច្រើនរស់នៅក្នុងពិភពវេទមន្ត តែមានប្រហែលជា ២០% រស់នៅលោកមនុស្ស។ ពួកគេ អាចចូលរៀននៅសាលាវេទមន្តបាន រហូតដល់ចប់ថ្នាក់ គឺថ្នាក់ទី ១២។ គេមិនចាំបាច់ប្រើ ដំបងសិល្ប៍នោះទេ ព្រោះ កម្មវិធីសិក្សារបស់សិស្សចាប់ពីថ្នាក់ទី ១០ទៅ គឺរៀនដោយមិនប្រើ ដំបងសិល្ប៍ទេ គឺប្រើភ្នែក ដៃ ឬ កម្លាំងចិត្ត…។

ការងារប្រចាំថ្ងៃរបស់ខ្ញុំ គឺ ដេក សី​ុ ទៅរៀន មកផ្ទះវិញ សី​ុ និង ដេក (តែមានងូតទឹកដែរ -_-!!)

« ខ្ញុំមកវិញហើយ! » ស្ងាត់!!

« ខ្ញុំមកវិញហើយ!!! » ខ្ញុំជំទាលឲ្យលឺបន្តិច

« មកហើយអ្ហេសចៅ » លោកយាយខ្ញុំដើរចេញមកពីបន្ទប់

« មស់! លោកប៉ា និង លោកតាកំពុងចាំឯងនៅបន្ទប់ ចូលទៅជួបពួកគាត់ទៅចៅ! ប្រហែលជាមានរឿងអីសំខាន់ហើយ ព្រោះប្រាប់យាយថា បើចៅមកដល់ ឲ្យចូលទៅជាប្រញាប់ » ដោយមិនបង្អង់យូរ ខ្ញុំក៏គោះទ្វារមុនចូល តាមមាយាទ

តុក!ៗ!ៗ!

«ចូលមក! »

« អង្គុយមក! » សម្លេងលោកតា ស្អកៗ តាមបែបមនុស្សចាស់ តែមានអំណាច

« លឺលោកយាយប្រាប់ថា លោកតា និង លោកប៉ាមានការចង់និយាយជាមួយខ្ញុំ »

« មែនហើយ!​ ប៉ាចង់ឲ្យឯងទៅលោកមនុស្ស » លោកប៉ាប្រាប់ខ្ញុំ

« លោកមនុស្ស!!!!!! » តាមធម្មតាគាត់ទាំង២មិនអនុញ្ញាតឲ្យខ្ញុំទៅផ្តេសផ្តាសនោះទេ ទាល់តែមានលោកប៉ារួមដំណើរទើបខ្ញុំអាចទៅបាន លើកនេះ ពិតជាមិនមែនរឿងធម្មតាទេ

« តើមានការអីដែរទៅ? » ខ្ញុំសួរ

« គឺប៉ាមានភារកិច្ចមួយឲ្យឯងធ្វើ គឺត្រូវដណ្តើមយក វត្ថុមានតម្លៃជាងគេ របស់ពិភពបិសាចមកឲ្យប៉ា » O_O!!! ពិភពបិសាច!?!?!? នេះគិតឲ្យកូនប្រុសដ៏គួរឲ្យស្រឡាញ់របស់ប៉ានេះ ទៅស្លាប់ឬ? ពួកនោះសាហាវណាស់ណា ប៉ាក៏ដឹង!! ខ្ញុំបានត្រឹមតែគិតក្នុងចិត្ត ព្រោះសម្តីរបស់ប៉ា និង លោកតា គឺជាបញ្ជា ទោះជាគាត់មិនបានបញ្ជា តែក៏ត្រូវតែស្របតាម

« តើខ្ញុំត្រូវធ្វើបែបណាខ្លះ ដើម្បីសម្រេចភារកិច្ចនេះ? »

« ប៉ាបានដំណឹងមកថា កូនប្រុសតែមួយរបស់ស្តេចបិសាចគឺ កំពុងរស់នៅលោកមនុស្ស! ឯងត្រូវចូលទៅស្នឹទ្ធស្នាលជាមួយនឹងគេ ធ្វើឲ្យគេទុកចិត្ត…» រាជទាយាទតែម្នាក់នៃពិភពបិសាច គឺ ឈ្មោះថា សូរិយា ត្រជាក់ (សូរិយា ចេះត្រជាក់ដែរ? ) ហ៊ានយកឈ្មោះខ្ញុំមកដាក់ទៀត…

…………………………….

លោកមនុស្ស!!! នេះគឺលោកមនុស្ស ^_^ សប្បាយចិត្តណាស់!! ខ្ញុំខានមកទីនេះយូរហើយ។

« ម៉ាក់! » ខ្ញុំរត់ទៅឱបម៉ាក់ នឹកគាត់ណាស់

« បិសាចកូនម៉ាក់! មកយ៉ាងម៉េចបាននឹងកូន? »

« គឺ ទំលុះកញ្ចក់ចូលមកនឹងណាម៉ាក់ » ម៉ាក់មើលមុខខ្ញុំយ៉ាងមិនទុកចិត្ត

« គឺប៉ាឲ្យខ្ញុំមកធ្វើការណាម៉ាក់ គឺខ្ញុំមានភារកិច្ចសំខាន់មួយដែល…» ខ្ញុំនិយាយមិនទាន់ចប់ផង ប៉ាទំលុះកញ្ចក់ចូលមកដែរ

« ប្រពន្ធសម្លាញ់! បងមានរឿងចង់និយាយជាមួយអូនបន្តិច » ហើយគាត់ក៏នាំគ្នាចូលបន្ទប់បាត់ទៅ មួយសន្ទុះទើបគាត់ចេញមកវិញ ម៉ាក់ក៏ឈប់សួរខ្ញុំទៀត។ មុននឹងប៉ាទៅវិញគាត់មិនភ្លេចប្រាប់ខ្ញុំទេថា

« មិនត្រូវប្រើវេទមន្តទេ បើមិនចាំបាច់ » ចប់! ខ្ញុំគិតថានឹងមកអុកលុកលោកមនុស្ស 😥

« ប៉ាឯង បានប្រើវេទមន្តចុះឈ្មោះឲ្យឯងចូលរៀនរួចហើយ ហើយសៀវភៅរបស់ឯង និង សម្ភារៈផ្សេងៗ នៅក្នុងបន្ទប់ឯងទាំងអស់។ ទៅសម្រាកទៅកូន ស្អែកនឹងបានមានកម្លាំងទៅរៀន»

« បាទម៉ាក់! » ខ្ញុំថើបថ្ពាល់ម៉ាក់មួយខ្សើត ហើយទៅគេង

……………………………..

« នេះជាសិស្សថ្មី ដែលមកពីជនបទ ឈ្មោះ ដួងខែ ត្រជាក់ »​ អ្នកគ្រូម្នាក់រាង ទាប ធាត់ ចាស់ និយាយ

« ហូ!! » សម្លេងហ៊ោរលាន់ឡើងពេញថ្នាក់ ក៏មកពីខ្ញុំសង្ហារពេកហ្នឹងណា ^_^

« សួស្តីបាទ! ខ្ញុំឈ្មោះត្រជាក់ ហៅថា បិសាចក៏បាន 😀 » អ្នកគ្រូ គាត់ចង្អុលកន្លែងមួយនៅខាងក្រោយ ជិតអាមុខសម្នាក់

គ្រាន់តែខ្ញុំដើរទៅជិតគេភ្លាម ខ្ញុំទទួលដឹងភ្លាមថា គេនេះហើយ គឺ រាជទាយាទនៃពិភពបិសាច ហើយគេប្រាកដជាដឹងដែរថា ខ្ញុំជាវេទគូ គ្រាន់តែមិនដឹងថាខ្ញុំ ជារាជទាយាទនៃពិភពវេទមន្តប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនរបស់គេបញ្ចេញកម្តៅយ៉ាងខ្លាំង ដែលកម្តៅនេះ មានតែវេទគូ ឬ បិសាច ថ្នាក់ខ្ពស់ទេ ទើបអាចមើលឃើញ និង ទទួលដឹងបាន។ ខ្ញុំក៏បញ្ចេញធាតុត្រជាក់វិញ ហើយ ធ្វើមុខឌឺដាក់គេទៀត 😛 យើងបន្តបញ្ចេញវេទមន្តរហូតដល់ អ្នកគ្រូគប់ដី ស មក ព្រោះ អត់យកចិត្តទុកដាក់ពេលគាត់បង្រៀន !_ _!

សូរិយា ត្រជាក់ ( Sun talk)

សួស្តី! ខ្ញុំគឺ សូរិយា ត្រជាក់ ជារាជទាយាទ ដ៏ល្បីបំផុតប្រចាំពិភពបិសាច។ ទីនោះ (ភពបិសាច) ក៏មិនខុសពី ពិភពវេទមន្តដែរ គឺ គេចែកបិសាចជា បិសាចថ្នាក់ខ្ពស់ និង ថ្នាក់ធម្មតាដែរ 🙂 ខុសត្រង់ថា បិសាច កាចសាហាវជាងពួកវេទគូប៉ុណ្ណោះ។ នៅភពបិសាច មានភាពត្រជាក់គ្រប់ពេល មិនមានពន្លឺថ្ងៃទេ! មូលហេតុដែលខ្ញុំត្រូវបញ្ជូនមកលោកមនុស្សគឺ ខ្ញុំបានសម្លាប់ បងជីដូនមួយរបស់ខ្ញុំ ដែលវាក្លាហានមកដណ្តើម ស្រីរបស់ខ្ញុំ គឺ ខ្ញុំដុតវា រហូតដល់មើលលែងយល់។ បន្ទាប់ពីវាងាប់ លោកប៉ាក៏បញ្ជូនខ្ញុំមកទីនេះ ដើម្បីកុំឲ្យខ្ញុំចិត្តក្តៅទៀត។

ស្រាប់តែថ្ងៃនេះ ជួបវេទគូមួយរូប ដែលមើលទៅមិនមែនជាវេទគូធម្មតានោះទេ ព្រោះបើជាវេទគូធម្មតា ប្រាកដជាមិនអាចទ្រាំបានជាមួយនឹងកម្តៅរបស់ខ្ញុំនោះទេ ។ តែនេះមិនត្រឹមតែមិនកើតអីទេ ថែមទាំងបង្កើតធាតុត្រជាក់ប្រឆាំងនឹងខ្ញុំទៀត។ តើគេម្នាក់នោះជាអ្នកណាទៅ? រូបរាងរបស់គេមិនដូចជាមនុស្សប្រុសសោះ ខ្លួនតូច ដូចស្រី​ កំពស់ប្រហែលជា ១ម៉ែត ៧០ (ទាបជាងខ្ញុំ ព្រោះខ្ញុំ ១.៨៨ 🙂 )…

ដួងខែ ត្រជាក់ ( Luna talk )

ខ្ញុំគិតរួចហើយថា ខ្ញុំនឹងធ្វើបាបម្សៀរនេះឲ្យណាណីម្តង ^o^

ពេលម៉ោងញាំ​ុបាយ ខ្ញុំធ្វើជាដើរជំពប់ជើង មុខគេហើយ ជះបាយទៅលើគេ ហាស​ ហាស។ វាមិនហ៊ានប្រើវេទមន្តទេ ព្រោះ ខ្លាចគេមើលដឹង។ ពេលដែលខ្ញុំដើរចេញ ខ្ញុំមានអារម្មណ៍ថា គ្រប់យ៉ាងគ្មានចលនា ដូចជាក្នុងរឿង DVD ដែលគេចុច pause ចឹង!! ពេលដែលខ្ញុំងាកទៅ ដុំភ្លើងមួយយ៉ាងធំ ហោះសំដៅមកខ្ញុំ ខ្ញុំក៏យកធុងទឹកដែលនៅក្បែរនោះមក ជះពន្លត់

« ឯងជាអ្នកណា? យើងដឹងថាឯងមិនមែនមនុស្សធម្មតាទេ » វាសួរខ្ញុំ

« យើងជា អ្នកណាមិនសំខាន់ទេ ដែលសំខាន់នោះគឺយើងស្គាល់ឯង ព្រះអង្គម្ចាស់នៃភពបិសាច សូរិយា ត្រជាក់ » ខ្ញុំឆ្លៀតពេលដែលវា កំពុងស្តាប់ ក៏បង្កើតទឹកកកមួយ គប់ទៅគេ

ផាំង! ខ្ញុំបញ្ជាឲ្យដុំទឹកកកដ៏ធំនោះ ទៅឈប់លើក្បាលវា ហើយធ្លាក់ទៅលើក្បាលវា តែវាដឹងមុនហើយបំបែកទឹកកកវេទមន្តរបស់ខ្ញុំ

« ឯងគិតថា ទឹកកកអន់ៗ ដូចជាឯង អាចស៊ូជាមួយភ្លើងសិល្ប៍យើងបានហ៎? » វាសើចចម្អកឲ្យខ្ញុំ

« ថ្វីត្បិតថា ទឹកកករបស់យើង មិនអាចឈ្នះភ្លើងឯងបាន តែឯងប្រហែលជានឹកមិនឃើញទេថា ពេលទឹកកកត្រូវភ្លើងវា នឹងរលាយក្លាយទៅជាទឹក មែនទេ? » ខ្ញុំនិយាយមិនទាន់ចប់ផង ទឹក ដែលរលាយអំបាញ់មិញ ស្រោចលើខ្លួនវាពេញពេញតាម៉ង ^_^ ខ្ញុំក៏បញ្ចេញវេទមន្តឲ្យ ផែនដីដើរដូចធម្មតាវិញ ក្រោមកំហឹងរបស់ អា ត្រជាក់ (សូរិយា) នឹងក្រោមក្រសែភ្នែកងឿងឆ្ងល់របស់មិត្តរួមសាលា ហើយខ្ញុំក៏ដើរចេញ ក្នុងភាពជាអ្នកឈ្នះ 🙂

នៅមានត…

កុំភ្លេចជួយគាំទ្រផងណា! អរគុណទុកជាមុន

Advertisements
    • Angelkid
    • 8 ខែ​កុម្ភៈ 2010

    ដូចជារឿង ហារីផតធឺម៉្លេះ? សុទ្ធតែវេទគូផង សិល្បិ៍ផង

    • catandfox
    • 17 ខែ​ឧសភា 2010

    បើមាន​ពិភពទេវទូតមួយទៀតឡួយហ្មង ២​និង១​ អួយឡូយណាស់

    • រឿងខ្ញុំគ្មានទេវទូត ទេវតា អីទេ! ព្រោះជារឿងបែបពពួកវេទមន្តប៉ុណ្ណោះ

  1. តែទេវតាក៏មានវេទមន្តដែរណា….

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: