ស្នេហ៍ចៃដន្យ…? (ភាគទី១)

ជម្រាបសួរអ្នកទាំងអស់គ្នា!

ក្នុងសម្លៀកបំពាក់ជាសិស្សសាលា ខ្ញុំដើរចុះ ដើរឡើងនៅមុខទីចាត់ការសាលា

« គេមិនអនុញ្ញាតឲ្យឯងចូលរៀនទេ ប្រសិនបើឯងគ្មានលុយឲ្យគេ » លោកគ្រូម្នាក់ ដែលទំនងជា មនុស្សដែលមានចិត្តល្អនិយាយប្រាប់ខ្ញុំ។

« តែខ្ញុំគ្មានលុយទេ លោកគ្រូ! លោកគ្រូដឹងស្រាប់ហើយ ខ្ញុំគ្មានឪពុកម្តាយទេ ខ្ញុំរស់នៅដោយពិបាកណាស់ » ខ្ញុំមិនដឹងនិយាយអីទៀតទេ ព្រោះទោះបីយ៉ាងណា ខ្ញុំក៏មិនអាចចូលរៀននៅទីនេះបានដែរ

ខ្ញុំដើរទាំងអស់សង្ឃឹមក្នុងជីវិត បើដឹងថា កើតមកពិបាកចឹង មិនកើតមកទេ 😥 ជិតដល់ថ្ងៃចូលរៀនហើយ ឬក៏ខ្ញុំពិតជាមិនអាចចូលរៀនបានមែន? ការងារក៏គ្មាន ចង់រៀនក៏មិនបាន លុយដែលបន្សល់ទុកពីឪពុក​ម្តាយខ្ញុំក៏ជិតអស់ទៀត នេះខ្ញុំត្រូវស្លាប់ហើយ!!! មិនទាន់បានម្តងផង (កុំទាន់គិតជ្រៅពេក ខ្ញុំចង់មានន័យថា មិនទាន់បានចាយលុយលានម្តងផង)។ ដើរទៅមុខទៀតក៏ប្រទះ ក្រដាសស្វែងរកបុគ្គលិក ហាក់ដូចជាមានរស្មីដ៏ចិញ្ចាច ផុសឡើងក្នុងចិត្តខ្ញុំ

ដំណឹងជ្រើសរើស

  • ជ្រើសរើសបុគ្គលិក ដើម្បីមកមើលថែ អ្នកប្រុសតូច
  • បុរស ឬ ស្រី្ត មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ (ម្នាក់ប៉ុណ្ណោះ)
  • ចេះអក្សរ
  • មានភាពអំណត់ខ្ពស់ អាចទ្រាំទ្រការងារបានគ្រប់បែបយ៉ាង
  • មានទំនាក់ទំនងល្អជាមួយអ្នកដទៃ
  • ចេះគ្រប់គ្រង
  • ប្រាក់ខែ ៥០០$
  • អាសយដ្ឋាន ……………………………………

៥០០!!!!!!!!!!!!!! ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង!! ការងារអីក៏ងាយម្ល៉េះ? ប្រាក់ខែក៏ច្រើនទៀត! ឲ្យអ្នកដទៃចាប់មុនមិនបានទេ តែប្រហែលជាមានអ្នកធ្វើហើយ តែក៏ប្រហែលជាគ្មានដែរ! សាកមើលបានដឹង។ ខ្ញុំក៏ទាញកង់កញ្ចាស់ ហើយជិះតាមអាសយដ្ឋានដែលកត់មក…

អូហូ!! ផ្ទះធំដល់ហើយ! មិនឲ្យខាតពេលយូរ ខ្ញុំសាកចុចកណ្តឹងលមើល

តីងតង់!ៗ!

« មករកអ្នកណាដែរ? » ក្រោយពីខ្ញុំចុចកណ្តឹងហើយ ក៏មានអ៊ំម្នាក់មកសួរ

« បាទ! គឺខ្ញុំឃើញថា ផ្ទះនេះគេត្រូវការអ្នកមើលថែអ្នកប្រុសតូច​ ខ្ញុំក៏មកដាក់ពាក្យ » ខ្ញុំនិយាយទាំងញញឹម ចំណែកឯងអ៊ំម្នាក់នោះវិញ មើលខ្ញុំពីក្បាលដល់ចុងជើង ពីចុងជើងមកក្បាលវិញ ហាក់ដូចខ្ញុំហ្នឹង មនុស្សភពផ្សេងចឹង

« ចូលមកចឹង! ទៅជួបលោកស្រីធំសិន » ខ្ញុំក៏ដើរចូលទៅតាមគាត់។ កខ្ញុំនឹងបាក់ឬអត់ទេនៀក ផ្ទះអីមិនដឹង ធំនេះធំ បែបនេះហៅថា វិមានទើបត្រូវ គ្រាន់តែសួនច្បារ ធំជាងផ្ទះជួលខ្ញុំ ដល់ទៅ ១០ដងឯណោះ។ បន្ទាប់មក អ៊ំម្នាក់នោះក៏នាំខ្ញុំចូលទៅក្នុង ជួបនឹងស្រ្តីម្នាក់ ដែលទំនងជាលោកស្រីធំ

« មានការអីអ៊ំផាន់? ហើយគេម្នាក់នោះជានរណា? » គាត់និយាយទាំងមើលមកខ្ញុំ

« បាទ គឺ គេមកដើម្បីធ្វើជាអ្នកមើលថែអ្នកប្រុសតូច » អ៊ំផាន់ ទាញខ្ញុំឲ្យអង្គុយចុះលើការ៉ូ

« មែនហ្អី? ហើយក្មួយអាចធ្វើបានទេ? ព្រោះមានគេមកច្រើនអ្នកមកហើយ តែសុំលាឈប់ ព្រោះមិនអាចទ្រាំទ្របាន » ខ្ញុំញញើតដែរពេលគាត់និយាយប្រាប់ តែត្រូវតែទ្រាំដើម្បីលុយ

« បាទ! ការងារអីក៏ខ្ញុំអាចធ្វើបានដែរ » ខ្ញុំតបយ៉ាងសុភាព

« ខ្ញុំមកវិញហើយ ម៉ាក់! » សម្លេង រួម ទាំងរូបរាងដ៏សង្ហាររបស់ក្មេងប្រុសម្នាក់ដើរចូលមក មិនក្មេងប៉ុន្មានទេ អាយុស្របាលខ្ញុំដែរ តែដូចជាបងខ្ញុំទៀត

« នោះគឺអ្នកប្រុសតូចហើយ! មិនមែនក្មេងអាយុបួនដប់ឆ្នាំទេណា » អ៊ំផាន់ខ្សិបប្រាប់ខ្ញុំ ធ្វើឲ្យខ្ញុំចង់ទៅវិញ តែស្តាយលុយ

«​ ម៉ាក់រកអ្នកមើលថែថ្មីបានហើយ! » គេដើរមកហើយ អង្គុយក្បែរម្តាយគេ

« ណា? ម្នាក់នេះឬ? » គេនិយាយទាំងមើលមកខ្ញុំ

« មិនដឹងថាបានប៉ុន្មានថ្ងៃទេម៉ាក់ ហាសហា » គេនិយាយផងសើចផង មើលងាយតើ!

« ណ្ហើយចុះ! ក្មួយឈ្មោះអីដែរ? » លោកស្រីសួរខ្ញុំ

« ខ្ញុំឈ្មោះ សុខៃធិត »

« ហើយចុះស្នាក់នៅឯណាដែរ? បើក្មួយធ្វើការនេះ ក្មួយត្រូវនៅផ្ទះនេះ »

« តើខ្ញុំអាចទៅរៀនបានទេ លោកស្រី? » ខ្ញុំសួរ

« បាន! គឺខ្ញុំនឹងឲ្យក្មួយរៀនជាមួយកូនប្រុសខ្ញុំ »

« មិនមែនទេអីម៉ាក់! ឲ្យអាម្នាក់នឹងមករៀនជាមួយខ្ញុំ? » គេធ្វើដូចជាភ្ញាក់ផ្អើលណាស់ចឹង រួចក៏ដើរចេញ

« កុំប្រកាន់នឹងគេអី គេតែប៉ុណ្ណឹង! មើលអ៊ំផាន់ ចាត់ចែងឲ្យគេនៅបន្ទប់ជិតកូន សមទ្ធិទៅ ហើយមើលចាត់ចែងយកឥវ៉ាន់ឲ្យគេផង ហើយនេះជាប្រវត្តិរូបសង្ខេបរបស់កូន ធិ (ទ្ធិ តែខ្ញុំខ្ជិលតាសេ) »

« បាទ! » អ៊ំផាន់ក៏បាននាំខ្ញុំ ទៅផ្ទះជួលដើម្បីឲ្យខ្ញុំយកឥវ៉ាន់។ នៅតាមផ្លូវមកវិញ អ៊ំប្រាប់ថា អ្នកប្រុសតូចមិនចូលចិត្តភាពរញ៉េរញ៉ៃទេ ហើយតួនាទីខ្ញុំគឺ គ្រប់គ្រងគេ មើលថែគេសព្វបែបយ៉ាង (ធ្វើដូចខ្ញុំនឹងម្តាយគេចឹង) ត្រូវរៀបចំបន្ទប់គេផង…ល..មានច្រើនទៀត តែខ្ញុំខ្ជិលនិយាយប្រាប់ ហត់ណាស់!!!

ក្រោយពីមកដល់ផ្ទះហើយ អ៊ំគាត់នាំខ្ញុំទៅជាន់លើ។ អូហូ! បន្ទប់នេះ ធំជាងផ្ទះខ្ញុំទៅទៀត ហើយនៅទល់មុខនោះ គឺបន្ទប់អ្នកប្រុស សមទ្ធិ ។​ ស្លាប់ហើយ! បើកចម្រៀងលឺខ្លាំងម្ល៉េះ សង្ស័យតែ មហារីកត្រចៀកស្តាប់មិនច្បាស់ទើបបើកខ្លាំងយ៉ាងហ្នឹង។ ណ្ហើយ! ខ្ជិលខ្វល់ច្រើន ខ្ញុំក៏ចាត់ចែង រៀបចំទុកដាក់ឲ្យមានរបៀប ហើយចេញមកក្រៅដើម្បី មើលសភាពការឲ្យហើយ ងាយស្រួលក្នុងការប្លន់ ច្រឡំ!! ងាយស្រួលក្នុងការធ្វើការ -_-!

« ណែឯង! » សម្លេងអ្នកណណ៎ តែគេមិនបានហៅខ្ញុំផង គេហៅ​ ឯងតើ កុំទៅខ្វល់

« មិនលឺយើងហៅទេហ្អី? » ខ្ញុំក៏ដាច់ចិត្តងាកទៅ គឺ អ្នកប្រុសធិ

« ហៅខ្ញុំហ៎ អ្នកប្រុស? »

« បើមិនហៅឯង យើងទៅហៅឆ្កែឆ្មាពីណា បើនៅទីនេះមានតែឯង និង​ យើង » ឆឹស! មនុស្សអី ឈ្លើយនោះឈ្លើយ តែគេជាអ្នកប្រុស ធ្វើអីក៏សម

« ហៅខ្ញុំមានការអីដែរ អ្នកប្រុស? »

« ទៅរៀបចំបន្ទប់ឲ្យយើង! តែទៅឆុងកាហ្វេឲ្យយើង ១កែវសិន ដាក់ស្ករ ២ស្លាបព្រា! » ខ្ញុំក៏ដើរចេញទៅ ដឹងហើយថាហេតុអីបានជា អ្នកមុនៗទ្រាំមិនបាន! ប្រើនោះប្រើ តែដើម្បីលុយ ស៊ូៗទៅអាធិតអើយ!

បន្ទាប់ពីឲ្យកាហ្វេគេហើយ ខ្ញុំក៏ចាត់ចែងកាន់អំបោសទៅ តែ អ៊ំផាន់ប្រាប់ថា ទុកឲ្យបងនី សម្អាតវិញ ខ្ញុំគ្រាន់តែរៀបចំបន្តិចបន្តួចទៅបានហើយ។ ខ្វាក! (សម្លេងបើទ្វារទេណា! ) ខ្ញុំចង់តែទៅអាអ្នកប្រុសហ្នឹងទេថា នេះជាបន្ទប់ដេក ឬ សម្បុកជ្រូកទៅ មើលចុះបងប្អូន! សៀវភៅរាយប៉ាយគ្មានសណ្តាប់ធ្នាប់ បើនិយាយពីខោអាវវិញ នៅតាមជ្រុងបន្ទប់ ងាប់! មើលវាយកលីអូទៅដាក់លើទូរទស្សន៍ទៀត អត់មាយាទមែន! កុំឲ្យគេមកថាឲ្យទាន់ ខ្ញុំក៏ចាប់ផ្តើមរៀប ពីខោអាវមុន។ ប្រមូលមកដាក់តែមួយកន្លែងសិន ហើយរើសសៀវភៅដាក់លើតុ និង លើធ្នើ។ រួចក៏ប្រមូលខោអាវគេទៅ….

លោកស្រីបានឲ្យកាលវិភាគគេមកខ្ញុំ គាត់ក៏បានចុះឈ្មោះឲ្យខ្ញុំចូលរៀនហើយដែរ នៅសាលាដែលល្បីជាងសាលានោះទៅទៀត ^o^ តួនាទីខ្ញុំសម្រាប់ថ្ងៃស្អែកគឺ តាមដានគេ និយាយថាតាមដានក៏មិនត្រូវដែរ គឺខ្ញុំត្រូវបម្រើគេ ត្រូវជាង!

……………………………………..

ថ្ងៃថ្មី នៃ ជីវិតថ្មី និង សាលាថ្មីបានមកដល់។ ខ្ញុំភ្ញាក់នៅម៉ោង៦ ហើយក៏ទៅដាស់លោកប្រុសធិ ដ៏កម្ជិល

តុក!ៗ!ៗ!ៗ! មិនលឺសម្លេងតប ខ្ញុំក៏សម្រេចចិត្តចូលទៅ ក្រែងលគេខ្យល់គងាប់ក្នុងបន្ទប់ 😛 ខ្ញុំដើរលបលបចូលទៅ ក្នុងបំណងលួចលីអូ!! ទេ!!! គឺចូលទៅដាស់គេទេ កុំរោគចិត្តពេក _ _!

« អ្នកប្រុស! អ្នកប្រុស! » ខ្ញុំអង្រួនគេតិចៗ ងាប់ហើយ! ដេកហៀរទឹកមាត់ទៀតអានេះ

« ភ្ញាក់ឡើង ដល់ម៉ោងទៅរៀនហើយ! » ខ្ញុំអង្រួនផង ទាញផង អូសផង! ហូយ!! អានេះដេកដូចងាប់ ទាញប៉ុណ្ណឹងហើយមិនភ្ញាក់ទៀត ខ្ញុំមិនអស់ចិត្ត ចេញទៅយកកញ្ចែមក ថានឹងមកផ្លុំដាក់ត្រចៀកម្តង តែមិនទាន់បានផ្លុំផង ក៏ជាន់កញ្ចប់នំ ដួលគ្រាំងទៅលើគេ ហើយ!…ហើយ…មាត់ខ្ញុំ និង មាត់គេប៉ះគ្នា!!! គេស្រាប់តែបើកភ្នែកម៉ោ! មិញគេឲ្យងើបមិនងើបទេ ដល់ពេលគេមិនចង់ឲ្យងើប បែរជាងើប!! ខ្មាសគេមិនតិចទេខ្ញុំ T_T ខ្ញុំ និង គេស្រឡាំងកាំងមួយសន្ទុះ ទើបខ្ញុំតាំងសតិបាន ហើយក្រោកចេញ

« ខ្ញុំ… ខ្ញុំ..សុំទោស គ្មានចេតនាទេ! អ្នកប្រុសឆាប់ងូតទឹកទៅ ជិតដល់ម៉ោងទៅសាលាហើយ » ខ្ញុំក៏រត់ចេញទៅ កុំឲ្យគេឃើញមុខក្រហមដូចប៉េងប៉ោះទាន់ អេ! ម៉េចក៏ចាំបាច់មុខក្រហមផង គ្រាន់តែឧបទវហេតុសោះ….

នៅមានត…

យ៉ាងម៉េចដែរបងប្អូន? រឿងនេះ មិនយូរទៀតទេ ព្រោះមិនមែនរឿងខ្ញុំនិពន្ធ ជារឿងរបស់គេ តែគេសុំឲ្យខ្ញុំយកមកចុះផ្សាយឲ្យ ចឹងប្រហែលជាមើលបានចប់ ^_^  កុំភ្លេចជួយគាំទ្រផងណា…អរគុណជំនួសគេ

Advertisements
    • កុមារកាមទេព
    • 7 ខែ​កុម្ភៈ 2010

    អុញម៉េចក៏ស្រដៀងរឿងខ្ញុំម៉្លេះ ក្រុមខ្ញុំទេដឹង?

    • មិនស្រដៀងទេ ញុមមិនយករឿងក្មេងៗ ម៉ោដាក់ទេ។ រឿងញុម តួមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

        • កុមារកាមទេព
        • 7 ខែ​កុម្ភៈ 2010

        មិនស្រដៀងក៏មានឈ្មោះថា អ្នកបំរើដែរ ចឹងហើយ ប្រហែលជាស្រដៀង បានប៉ុន្មានភាគរយដែរ។
        រឿងខ្ញុំសុទ្ធតែក្មេងៗ តែម្តងហើយ!!!!!! ពេលខ្ញុំសរសេរចប់ ចាំផាកានឯងអានម្តងចុះ !

        • គ្រាន់តែជាអ្នកបម្រើមានអីដូចទៅ រឿងអ្នកផ្សេងក៏មានតួជាអ្នកបម្រើ

  1. រឿងនេះល្អសើចណាស់ សណ្ឋានដូចរឿងកំប្លែង សូមសរសើរស្នាដៃអ្នកសរសេរ។

  2. ពូរកែណាស់ខាងបញ្ចេញបញ្ចូលរឿងគេ

  3. បញ្ចេញ គឺលួចបញ្ចញពាក្យ គំនិតផ្ទាល់ខ្លួន (ក្រែងលគេខ្យល់គងាប់ក្នុងបន្ទប់)
    បញ្ចូល គឺបញ្ចូលពាក្យ lop lop ( បើដឹងថា កើតមកពិបាកចឹង មិនកើតមកទេ)
    ចម្លើយប៉ុណ្ណឹងបានទេ?

    • Sam makara
    • 16 ខែសីហា 2013

    ចុះតិចលគេថាមេច់ៗទៅ!

    • Sam makara
    • 16 ខែសីហា 2013

    អូ!សុំទោស​ញុមជ្រឡំ!

  4. Reblogged this on itkonkhmer.

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: