សប្បាយចិត្ត ព្រោះគេស្អប់ ^_^

លើលោកនេះគ្មានអ្វីសប្បាយចិត្តជាងត្រូវគេស្អប់នោះទេ! គេកាន់តែស្អប់ ញុមកាន់តែសប្បាយ 😀 ថ្ងៃនេះសប្បាយចិត្តណាស់ សូមបញ្ចេញស្នាដៃកំណាព្យ ពីរបីឃ្លា ៖

អង្គុយលក់មុខរលកបោករលេញ

ចិត្តលួចខ្នាញ់នឹងសម្រស់អ្នកលក់លៀស

មុខរលោងសុទ្ធតែមុនជាំពេញពាស

ដៃរវាសចាំលក់លៀសនិងគិតលុយ ។

ងាកទៅឆ្វេងលឺសម្លេងអ្នកលក់បាយ

ចិត្តសប្បាយកាយរវល់មិនដឹងស្អុយ

ព្រោះតែលុយបូករួមទាំងម្ហូបដ៏ឈ្ងុយ

មិនដឹងស្អុយគិតតែលក់ពេលព្រលប់ ។

ខ្ញុំចាប់ឃ្លានតែមិនហ៊ានដើរទៅទិញ

ចិត្តទោម្នេញថាទៅទិញតែក៏ឈប់

ព្រោះតែខ្វះថវិកាតាំងចិត្តលុប

រួចដើរគប់ដុំថ្មលេងបំបាត់ហេវ ។

ស្រាប់តែដើរខុសដំណើរជំពប់ជើង

តាំងងើបឡើងខឹងអាដុំថ្មនោះឆេវ

ដួលមុខគេកណ្តាលហ្វូងគេហ៊ោរក្រេវ

ហេវក៏ហេវខ្មាសក៏ខ្មាសគេចមុខចេញ ។

ដើរទៅទៀតភ្នែកក៏ឆ្លៀតមើលទៅមុខ

នៅមិនសុខក៏ទៅទាត់ឆ្កែឲ្យដេញ

តែវាស្លូតបានត្រឹមតែបញ្ចេញធ្មេញ

ខំសម្ញេញឲ្យខ្ញុំខ្លាចហើយរត់បាត់ ។

ដើរទៅទៀតជួបនឹងក្មេងលេងប៉េងប៉ោង

ខ្ញុំចង់ឈោងលួចប៉េងប៉ោងទាន់ពេលស្ងាត់

វាមិនដឹងថាខ្ញុំលួចមិនមានមាត់

ដល់ពេលបាត់រកមិនឃើញក៏ស្រែកយំ ។

សប្បាយណាស់សប្បាយណាស់ពេលគេជេរ

លួចពីគេម៉ែគេជេរម៉ែគេគុំ

ថាអាណាលួចប៉េងប៉ោងកូនអញយំ

នោះគឺខ្ញុំតែសំងំគេចទៅបាត់ ។

សប្បាយចិត្តណាស់!!! ហើយ! ខានតាសេកំណាព្យយូរហើយ! ខុសត្រូវអីកុំប្រកែប្រកាន់។

នេះជារឿងពិតណា!! បងប្អូនទាយទៅមើល ថាតើថ្ងៃនោះ ខ្ញុំនៅកន្លែងណា?

  1. សាច់កម្ម! បើមិនបានគេជេរនៅមិនសុខ! ហាហាហា!

    • កុមារកាមទេព
    • 3 ខែ​កុម្ភៈ 2010

    នៅសួនកំសាន្ត !!! សប្បាយចិត្តនឹងឲ្យគេជេរចឹង ខ្ញុំសូមជេរបួនដប់ម៉ាត់បានទេ? &(%#%^#(#&#^!@#*#*#@*@#)$*@&@………… ជេរចប់ហើយ។ សប្បាយហើយនៅ?

    • នៅមាត់ទន្លេទេ 😛

        • កុមារកាមទេព
        • 3 ខែ​កុម្ភៈ 2010

        ចង់នៅ មាត់លូរក៏គ្មានទាក់ទងនឹងខ្ញុំដែរ។

        • ក៏មិនបានឲ្យម៉ោទាក់ទងដែរ

            • កុមារកាមទេព
            • 3 ខែ​កុម្ភៈ 2010

            មានលូរមានមាសរើស ដែលម្ចាស់គេងូតទឹក ជ្រុះមាស ។ 😀
            🙂
            ពេលនេះ កំពុងប្រយុទ្ធជាមួយចាស់

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: