ស្នេហាមួយនេះ ដល់ទីបញ្ចប់…! (ផ្សាយពាណិជ្ជកម្ម)

ខ្ញុំ ក្មេងតូច! ធ្លាប់តែតាសេរឿងស្នេហាជួបជុំ និង ចប់ទៅដោយ happy ending តែពេលនេះ សូមលើកយកនូវរឿងដែល ព្រាត់ប្រាសវិញម្តង…….

ពួកយើងបានជួបគ្នាដោយចៃដន្យ…ខ្ញុំ និង ឯង…ឯងដឹងទេ? ថ្ងៃដែលខ្ញុំបានជួបឯង ខ្ញុំពិតជាស្អប់ឯងខ្លាំងណាស់ ព្រោះឯងជាកូនអ្នកមាន។ ខ្ញុំមិនចូលចិត្តអ្នកមានទេ ព្រោះគេវាយឬក ឆ្មើងណាស់។ តែឯងបែរជាកែប្រែខ្ញុំ ធ្វើឲ្យខ្ញុំដឹងថា ឯងពុំមែនជាមនុស្សឆ្មើងដូចដែលខ្ញុំគិតទេ។ ១៤ កុម្ភៈ ២០០៧…ថ្ងៃដែលឯងសារភាពថា ឯងស្រឡាញ់ខ្ញុំ ហើយក៏ជាថ្ងៃដែលយើងក្លាយជាសង្សារនឹងគ្នា។ ពេលនោះ ខ្ញុំសង្ឃឹមថា ក្តីស្នេហារបស់ពួកយើង នឹងគ្មានអ្វីបំបែកបាន តែ រហូតដល់ថ្ងៃនោះ ទើបខ្ញុំដឹងថា ខ្ញុំគិតខុសទាំងស្រុង។ ១៤ កុម្ភៈ ២០០៨ គឺជាថ្ងៃដែលខ្ញុំសម្រេចចិត្តចាកចេញពីជីវិតរបស់ឯងមករស់នៅទីនេះ ទោះបីជាទឹកដីដែលខ្ញុំពុំធ្លាប់ស្រមៃថានឹងមកដល់ក៏ដោយ។ ខ្ញុំដឹងថាឯងឈឺចាប់ ខ្ញុំដឹងថាឯងខូចចិត្ត តែខ្ញុំមិនអាចបំផ្លាញអនាគតរបស់ឯង ដោយដៃខ្ញុំផ្ទាល់នោះទេ។ មែន! ម្តាយរបស់ឯងនិយាយត្រូវ ខ្ញុំជាកូនអ្នកក្រ ជាមនុស្សថោកទាប ដែលមើលឃើញតែលុយរបស់ឯងប៉ុណ្ណោះ។​ កុំបន្ទោសម្តាយឯងអី គឺគាត់ចង់ឲ្យឯងល្អទេ លើលោកនេះ គ្មានម្តាយណាដែលមិនស្រឡាញ់កូន ដែលមិនចង់ឲ្យកូនល្អនោះទេ។ ខ្ញុំសូមទោសដែលមករំខានជីវិតរបស់ឯង…..។ ១៤ កុម្ភៈ ២០០៩ ខាងមុខនេះ ចិត្តខ្ញុំនៅតែនឹកដល់ឯង ខ្ញុំតែងស្រមៃថា បើសិនជាថ្ងៃនោះមានឯង នៅជាមួយខ្ញុំ ដូចកាលពីមុន ខ្ញុំមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។ ការស្រមៃគ្រាន់តែជាការស្រមៃ ខ្ញុំពិតជាមិនដឹងថាត្រូវនិយាយអ្វីទៀតទេ។ ខ្ញុំដឹងថា រយៈពេលកន្លងមកនេះ ឯងតាមរកខ្ញុំ តែមិនបាច់បារម្ភទេ ខ្ញុំសន្យាជាមួយម្តាយឯងហើយថា ខ្ញុំនឹងចាកចេញពីជីវិតកូនប្រុសគាត់….។ខ្ញុំដឹងថាឯងប្រាកដជាបានអានអត្ថបទនេះ ខ្ញុំគ្រាន់តែចង់ប្រាប់ឯងថា ឈប់តាមរកខ្ញុំទៀតទៅ គ្មានប្រយោជន៍ទេ…ពាក្យចាស់លោកពោលថា គូព្រេងមិនព្រាត់ តែបើមិនមែនព្រេង គឺវាព្រាត់ហើយ។ ខ្ញុំសូមជូនពរឯង ឲ្យបានជួបមនុស្សស្រីដែលឯងស្រឡាញ់ និង ស្រឡាញ់ឯង និង រស់នៅជាមួយគ្នាប្រកបដោយសុភមង្គលជារៀងរហូត​ ហើយ បំភ្លេចខ្ញុំទៅ មនុស្សដូចជាខ្ញុំនេះ គ្មានតម្លៃឲ្យឯងស្រឡាញ់ និង លះបង់អ្វីគ្រប់យ៉ាងដើម្បីខ្ញុំឡើយ…លាហើយ…ពីខ្ញុំ ក្មេងតូច…

សាកល្បងទាយទៅមើលថា រឿងនេះជារឿងពិត ឬ ប្រឌិត? (មិនមែនរឿងពិតទេ 😛 )

ទាំងនេះគ្រាន់តែជាការរៀបរាប់ត្រួសប៉ុណ្ណោះ បើចង់អាន និង ចង់ដឹងច្បាស់ពីស្នេហាមួយនេះ សូមមកមើលនៅម៉ោង ១២ យប់នេះ។ អរគុណ!

Advertisements
    • water
    • 30 ខែ​មករា 2010

    អូយ!​គ្រាន់តែមើលក៏ដឹងថារឿងពិតរបស់ផាកានឯងដែរ។​ហើយប្រុងមកភ្នំពេញខែក្រោយមែនទេ?

  1. បែបមិនមែនរឿងពិតរបស់ក្មេងតូចទេ ​បើ​ក្មេងតូចបាន​គេ​តាម​រក​ចឹង ចាំ​តែ​គេច​មិន​ព្រម​ជួប​តើ មាន​តែ​ធ្វើ​ពុតជា​គេច ចង់​កាច់ឫក តែ​សយ​គេ​ស្មាន​ថា​ គេច​ពី​គេ​មែន គេ​ក៏​ខ្ជិល​តាម​រក ហេហេហេ…

    • ពូផលនេះ ចេះមកយាយចឹងកើត! ហ៊ានភ្នាល់ជាមួយញុមទេថា មិនមែនរឿងពិត?? 😛 ^_^

  2. យើស ហ៊ានចម្លងស្ទីលរឿងបែកបាក់ពីបងផងហ្អេះ ហាហាហា! Welcome to the Club brother!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: