វីយូឡុងស្នេហា

ខ្ញុំចាំបានថា កាលនោះខ្ញុំបានទៅ បាត់ដំបង ដើម្បីចូលរួមមង្គលការរបស់ មីងខ្ញុំ។…

ខ្ញុំ និង ប៉ាម៉ាក់ត្រូវចេញពីភ្នំពេញទៅ នៅថ្ងៃទី ០៨ ព្រោះពិធីមង្គលការ នឹងផ្តើមឡើងនៅ ថ្ងៃទី ០៩ ជាពិសេសគឺ ខ្ញុំមកក្នុងបំណង មកវិស្សមកាលនៅទីនេះផងដែរ។ ស្វាមីរបស់មីងខ្ញុំគឺជាអ្នកភ្នំពេញ តែមីងខ្ញុំគាត់ជាអ្នកបាត់ដំបង ខ្ញុំឆ្ងល់ដែរ ថាគាត់ទាំងពីរជួបគ្នាម៉េចទៅណ៎ តែមិនហ៊ានសួរ ខ្លាចកូនក្រមុំអៀន 😀

ទេសភាពតាមផ្លូវពិតជាស្រស់ស្អាតណាស់ វាលស្រែខៀវស្រងាត់ (ខ្ញុំចង់ថាពណ៌បៃតង តែកុំឲ្យខុសពាក្យគេ)…..ខ្ជិលនិយាយច្រើនណាស់ ហត់! គិតមើលខ្លួនឯងទៅ 😛

ក្រោយពីបានទៅដល់ហើយ ខ្ញុំ និង ប៉ាម៉ាក់ បានទទួលការរាក់ទាក់ពីសំណាក់សាច់ញាតិ និង កូនកម្លោះ កូនក្រមុំ។ យ៉ា! មើលកូនកម្លោះចុះ ស្អាតសង្ហាដូចខ្ញុំពីកម្លោះចឹង ^_^ (ចុះឥឡូវ កូន២ ហើយហ៎? ចេះតែមានម៉ង) ។​ ដោយសារតែបងប្អូនច្រើនពេក កន្លែងក៏ចង្អៀត មីងខ្ញុំក៏សម្រេចចិត្តឲ្យខ្ញុំ និង ប៉ាម៉ាក់ ទៅគេងនៅផ្ទះ បងប្អូនខាងពូថ្លៃខ្ញុំ (បងប្អូនច្រើនពេក ឡប់ខ្ញុំអស់ហើយ)។ ផ្ទះនោះនៅមិនឆ្ងាយពីផ្ទះមីងខ្ញុំទេ ណាមួយម្ចាស់ផ្ទះនោះក៏បានអនុញ្ញាតឲ្យនៅតាមចិត្តចង់ ព្រោះគេទើបតែរើចេញព្រឹកមិញនេះ ដោយដាក់ផ្ទះនឹងជាផ្ទះជួល។ យប់នេះ ខ្ញុំគេងមិនលក់សោះ! បន្ទាប់ពីរៀបចំសម្លៀកបំពាក់ និង កន្លែងគេងរួចហើយ ខ្ញុំក៏ដើរចេញទៅក្រៅ មើលព្រះច័ន្ទ អូ៎ភ្លេចប្រាប់ទៅថា ផ្ទះនេះ គឺសង់ឡើងបែបខ្មែរ តាមជនបទ មុខផ្ទះមានបុប្ផាចម្រុះពណ៌ ចំនែកឯក្រោយផ្ទះ គឺមានដំណាំកសិកម្ម ថែមដោយខ្យល់អាកាសបរិសុទ្ធ…។ និយាយរួមទៅ គឺគួរឲ្យចង់រស់នៅ 😛 ពេលនេះម៉ោង ១០ហើយ បើតាមខ្ញុំឃើញ អ្នកស្រុកភូមិគេបិទភ្លើង សម្រាកអស់ហើយ។ សល់តែខ្ញុំម្នាក់ឯង អង្គុយលើអង្រឹងមើលព្រះច័ន្ទ។

រំពេចនោះ មានសម្លេង វីយូឡុងមកប៉ះត្រចៀកខ្ញុំ សង្ឃឹមថាមិនមែនខ្មោចលងទៅចុះ។ ខ្ញុំមានអារម្មណ៍ថា ព្រឺព្រួចនឹងសម្លេងវីយូឡុងនោះ តែស្តាប់យូរទៅដូចជាមិនមែនខ្មោចលងទេ គឺដូចជាអ្នកណាម្នាក់លេង ហើយសម្លេងភ្លេងនេះ ត្រូវបានបន្លឺឡើងយ៉ាងកម្សត់ បីដូចមានវិបត្តិ បើឲ្យខ្ញុំទាយ គឺរឿងស្នេហាម៉ង។ វីយូឡុងចេះតែបន្លឺឡើង តិចៗ បន្តពីបទមួយ ទៅបទមួយរហូតដល់បទដែលខ្ញុំពេញចិត្ត គឺបទ «វីយូឡុងស្នេហា» ។ ខ្ញុំជាមនុស្សចម្លែក គឺខ្ញុំត្រូវបានធម្មជាតិតាក់តែងមកឲ្យមានសម្លេង ខុសពីគេ ពេលនិយាយគឺសម្លេងប្រុស តែពេលច្រៀងគឺសម្លេងស្រី។ ខ្ញុំមិនដឹងថាហេតុអ្វីដែរ តែខ្ញុំព្យាយាមកែសម្លេង។ ជាអកុសល មិនបានសម្រេច ណ្ហើយ! បានជាចឹងហើយ ក៏ចឹងទៅ 😛 បន្ទាប់ពីភ្លេងនាំមុខបានបញ្ចប់ទៅ ខ្ញុំក៏ចាប់ផ្តើមបន្លឺសម្លេង តិចៗ…តាមចង្វាក់ភ្លេង…

«វីយូឡុងស្នេហា..យប់ស្ងាត់កណ្តលរាត្រី..ចិត្តអូនអាល័យ នឹកប្រុសចរណៃ គ្រប់ពេលវេលា..» គ្រាន់តែខ្ញុំចាប់ផ្តើមច្រៀង សម្លេងភ្លេងក៏បង្អាក់បន្តិច ប្រហែលជាឆ្ងល់នឹងវត្តមានខ្ញុំ តែស្រាប់តែលេងមកវិញ ខ្ញុំក៏ច្រៀងត…….

«វង់ភក្រ្តក្រឡង់ ដូចជាតួអង្គទេវតា..នេះជាសញ្ញាដែលអូនប្រាថ្នា ក្នុងជាតិនេះ….អាធ្រាត សែនស្ងាត់ជ្រងំ វីយូឡុងបំពេរ សូរសៀងសើចសំនៀងស្នេហ៍ ពេលនេះសៅហ្មង…យប់កាន់តែជ្រៅ..ចម្រៀងរៀបរាប់ស្នេហ៍ស្នង ចង់ជួបសាសង អូននិងប្រុសបង ថ្មីម្តងទៀត..»

ច្រៀងបានតែប៉ុណ្ណឹងស្រាប់តែម៉ាក់ហៅខ្ញុំ ខ្ញុំក៏ចូលផ្ទះវិញ។ គាត់មិនមានរឿងអីធំដុំទេ គ្រាន់តែសួរ​ថា ម៉េចបានមិនទាន់គេងប៉ុណ្ណោះ ខ្ញុំក៏ដើរចេញមកវិញ ក៏លឺគេច្រៀងម្តង…គេជាមនុស្សប្រុស…គេដូរតុងភ្លេងហើយច្រៀង (បទដដែល តែសម្លេងប្រុស និង ស្រីច្រៀងតុងផ្សេងគ្នា)…

«យី! ម្តេចបាត់យូរម្លេះ? មានរឿងហេតុអ្វី…វីយូឡុង សូមច្រៀងជាថ្មី ឲ្យស្បើយសៅហ្មង..» សម្លេងគេពិរោះណាស់.. ប្រហែលជាគេឃើញស្រមោលខ្ញុំ ទើបគេឈប់ច្រៀង ហើយលេងឲ្យខ្ញុំច្រៀងវិញ

«យប់កាន់តែជ្រៅ…ចម្រៀងរៀបរាប់ស្នេហ៍ស្នង..ផ្ញើរជូនប្រុសបង ថ្ងៃក្រោយសាសង ថ្មីម្តងទៀត» បន្ទាប់ពីច្រៀងចប់ហើយខ្ញុំក៏រត់ឡើងលើផ្ទះវិញ

«ឈប់សិន!» គេឃាត់ខ្ញុំ «អនុញ្ញាតឲ្យខ្ញុំស្គាល់ផងបានទេ?»

«ខ្ញុំគិតថា ឯងអាចនឹងខកចិត្ត ព្រោះខ្ញុំមិនមែនជាមនុស្សស្រីទេ» ខ្ញុំតបតិចៗ តែល្មមគេអាចលឺ

«អូ៎ ជាប្រុស?!?! ម៉េចក៏ច្រៀងចម្រៀងស្រីបាន? »

«ខ្ញុំក៏មិនដឹងដែរ ខ្ញុំចឹងតាំងពីកើតមកម្ល៉េះ»

«ណ្ហើយ! ចុះមិនគិតឲ្យខ្ញុំស្គាល់ទេអី? ឯងឈ្មោះអី? »

«ខ្ញុំឈ្មោះ វិបុល ចុះឯង? »

«ខ្ញុំឈ្មោះ សន្និធិ មើលទៅឯងមិនមែនជាអ្នកស្រុកនេះទេ »

«មែនហើយ!​ ខ្ញុំនៅភ្នំពេញ​ ដែលមកនេះគឺមកចូលរួមមង្គលការមីង និង វិស្សមកាលផង»

ខ្ញុំនិយាយហើយក៏ស្ងាត់ មិនឃើញគេនិយាយអី ខ្ញុំក៏លាគេ ព្រោះយប់ណាស់ទៅហើយ

« អឺ! »

« អឺ! » ខ្ញុំនិងគេ និយាយព្រមគ្នា

« ឯងនិយាយមុនទៅ » ខ្ញុំស្នើ

« អឺ!…ខ្ញុំមិនដឹងថាសមឬអត់ទេ គឺខ្ញុំចង់ឲ្យឯងច្រៀងបទអំបាញ់មិញម្តងទៀតបានទេ? »

« បានតើ! លេងភ្លេងទៅ » គេក៏ចាប់ផ្តើមលេង ខ្ញុំក៏ចាប់ផ្តើមច្រៀង រហូតចប់

« ម្តងទៀតបានទេ? » ច្រៀងជិតដប់ដងហើយ អានេះ

« ៣ដងហើយណា! ខ្ញុំហត់ហើយ! ខ្ញុំទៅគេងហើយ រាត្រីសួស្តី »

« ចឹងអត់អីទេ! រាត្រីសួស្តី មនុស្សចម្លែក » ពាក្យចុងក្រោយនេះ​ ខ្ញុំមិនលឺទេ គេនិយាយតិចពេក

ស្អែកឡើង ខ្ញុំត្រូវមីងខ្ញុំចាប់ឲ្យធ្វើជាអ្នកកំដរកូនកម្លោះ អូហូ! អីក៏សង្ហាម្ល៉េះទេខ្ញុំ!!! ខ្ញុំបង្វិលខ្លួនចុះឡើងៗ នៅមុខកញ្ចក់ មួយសន្ទុះ ទើបចេញពីបន្ទប់……ពិធីថ្ងៃនេះ បានបញ្ចប់ទៅយ៉ាងមហោឡារិក ប្រកបទៅដោយភាពសប្បាយរីករាយ និង ស្នាមញញឹម។ គ្រាន់តែយប់មិនទាន់ ខ្ញុំក៏រួសរាន់ទៅផ្ទះវិញតែប្រញាប់ពេក ក៏ដើរបុកមនុស្សម្នាក់

« សុំទោស! » ខ្ញុំនិងគេនិយាយព្រមគ្នា អេ៎សម្លេងដូចជាធ្លាប់ស្គាល់ ខ្ញុំមើលមុខគេមួយសន្ទុះ គេក៏មើលមុខខ្ញុំដែរ

« ឯងគឺ សន្និធិមែនទេ? » ខ្ញុំសួរគេមុន

« មែនហើយ! ហើយឯងប្រាកដជា វិបុល​ » ខ្ញុំឃើញគេញញឹម ដូចជាមិនដែលញញឹម

« នេះគិតទៅផ្ទះមែនទេ? ទៅជាមួយខ្ញុំតែម្តងទៅ » ខ្ជិលខ្វល់ច្រើន ខ្ញុំក៏យល់ព្រមតាម៉ងទៅ

« ចឹងខ្ញុំទៅប្រាប់ម៉ាក់សិន » បន្ទាប់ពីទទួលការអនុញ្ញាតហើយ ខ្ញុំក៏ទៅជាមួយគេ។

ខ្យល់អាកាសពេលល្ងាចនៅទីនេះ ពិតជាល្អណាស់ ខ្ញុំស្រូបយកពេញពោះម៉ង។ ខ្ញុំស្នើឲ្យគេនាំខ្ញុំទៅលេងផ្ទះគេ។ ខ្ញុំឃើញស្រ្តីម្នាក់ ដែលទំនងជាម្តាយរបស់គេ ញញឹមទទួលកូនប្រុសរបស់គាត់

« ជម្រាបសួរអ្នកមីង! » ខ្ញុំលើកដៃ តាមទម្លាប់

« ចាស៎ លើកដៃថ្វាយព្រះក្មួយ » ស្តាប់តាមសម្តីរបស់គាត់ ខ្ញុំដឹងថាគាត់គឺជាម្តាយដ៏ល្អម្នាក់

« គេឈ្មោះ វិបុល ជាមិត្តរបស់កូន។ ឯងចាំខ្ញុំមួយភ្លែត ខ្ញុំទៅយកវីយូឡុងសិន » គេប្រាប់ម្តាយរបស់គេ ហើយបញ្ចប់ដោយនិយាយប្រាប់ខ្ញុំ

« ក្មួយដឹងទេ? មីងខានឃើញគេញញឹមយូរហើយ បន្ទាប់ពីសង្សាររបស់គេបាត់បង់ជីវិតទៅ គេក៏ក្លាយជាមនុស្សគ្មានវិញ្ញាណ ពេលយប់ឡើងក៏គិតតែលេងវីយូឡុង…» គាត់បានរៀបរាប់ប្រាប់ខ្ញុំគ្រប់បែបយ៉ាង ខ្ញុំអាណិតគេណាស់

« តោះ! យើងទៅក្រោយ » គេចាប់ដៃខ្ញុំទៅ ខ្ញុំស្រឡាំងកាំងបន្តិច ហើយក៏ដើរទៅតាមកម្លាំងដៃតិចៗ របស់គេ។

ល្ងាចនេះ ខ្ញុំនិងគេនៅជាមួយគ្នា ខ្ញុំឃើញគេញញឹមច្រើនណាស់ មិនដឹងហេតុអីទេ។

« អេ៎ ឲ្យខ្ញុំសុំមើលបន្តោងខ្សែកឯងបន្តិចមើល » គេលូកដៃមក ទាញខ្សែកខ្ញុំមើល

« ឯងបានបន្តោងនេះមកពីណា? » គេសួរ

« អ៎! គឺខ្ញុំឃើញនៅលើជណ្តើរផ្ទះនោះ​ » ខ្ញុំនិយាយ ទាំងចង្អុលទៅផ្ទះដែលខ្ញុំស្នាក់។ គេធ្វើមុខភ្ញាក់ផ្អើលយ៉ាងខ្លាំង

« មានអីហ៎? » ខ្ញុំសួរ

« គ្មានអីទេ ឯងដឹងទេថា មួយចំហៀងទៀតនៅនឹងខ្ញុំ » គេនិយាយបណ្តើរ ទាញបន្តោងឲ្យខ្ញុំមើលបណ្តើរ

……………………….

(មានច្រើនទៀត តែខ្ញុំខ្ជិលនិយាយ និយាយខ្លីៗឲ្យឆាប់ចប់)

………………………

មួយខែកន្លងផុតទៅយ៉ាងឆាប់រហ័ស ថ្ងៃដែលខ្ញុំត្រូវទៅភ្នំពេញវិញក៏មកដល់

« ថ្ងៃស្អែកខ្ញុំទៅវិញហើយ! » ខ្ញុំប្រាប់គេ មិនដឹងជាហេតុអីទេ​ ខ្ញុំហាក់ដូចជាមិនចង់ទៅទាល់តែសោះ

« ពិតមែនហើយ! មិននឹកស្មានថាមួយខែ ខ្លីយ៉ាងនេះសោះ » ខ្ញុំឃើញទឹកមុខគេ មិនសូវល្អសោះ ពេលបានលឺថាខ្ញុំទៅវិញ

« ខ្ញុំចង់សំណូមពរមួយពីឯង បានទេ? »

« បើខ្ញុំអាចឲ្យឯងបាន ខ្ញុំនឹងឲ្យ »

« យប់នេះ មកគេងជាមួយខ្ញុំបានទេ? » គេនិយាយផងយំផង ខ្ញុំក៏ទាញខ្លួនគេមកឱប

« ក៏បាន »

………………………..

យប់នេះ ខ្ញុំមានអារម្មណ៍ចម្លែកណាស់ ខ្ញុំពិតជាមិនចង់បែកពីគេសោះ។ សម្លេងវីយូឡុងរបស់គេយប់នេះ ស្តាប់ទៅគួរឲ្យអាណិតណាស់។ ពួកយើងចូលគេងម៉ោង ១០ ព្រោះស្អែកខ្ញុំត្រូវចេញទៅពីព្រលឹម……

« ឲ្យខ្ញុំឱបឯងបន្តិចបានទេ? » ខ្ញុំធ្វើជាគេងលក់ ដោយមិនឃើញខ្ញុំឆ្លើយ គេក៏ឱបខ្ញុំ

« ឯងដឹងទេ? ខ្ញុំមិនដឹងថាខ្ញុំឆ្កួតឬអត់ទេ តែអារម្មណ៍ខ្ញុំប្រាប់ខ្ញុំថា ខ្ញុំស្រឡាញ់ឯង » បន្ទាប់មក គេក៏ថើបខ្ញុំមួយខ្សឹត ^_^ ហើយក៏គេងឱបខ្ញុំយ៉ាងជាប់ ខ្ញុំក៏ស្រឡាញ់ឯងដែរ សន្និធិ របស់ខ្ញុំ។

ព្រលឹមឡើង ខ្ញុំក្រោកឡើងប្រហែលជាម៉ោង ៤។ គេមិនទាន់ភ្ញាក់ទេ មិនភ្ញាក់ល្អហើយ ព្រោះខ្ញុំមិនចង់ឃើញគេខូចចិត្តទៀតនោះទេ។ ខ្ញុំនឹងចេញទៅ ខ្ញុំបានបន្សល់ទុកនូវស្នាមថើបមួយឲ្យគេ………

តាមផ្លូវទៅវិញ ខ្ញុំនឹកគេណាស់ ក្នុងចិត្តគិតថា តើគេនឹងឈឺចាប់ប៉ុណ្ណា?……

៣ខែក្រោយ……….

ក្នុងកំឡុងពេល៣ខែនេះ ខ្ញុំនឹកគេខ្លាំងណាស។ ខ្ញុំបានទៅរៀនលេងវីយូឡុង ដើម្បីរំងាប់ចិត្តនឹក….

ខ្ញុំ និង មិត្តភក្តិបានសម្រេចចិត្តថានឹងទៅ លេងបាត់ដំបងនៅថ្ងៃស្អែក….ពេលទៅដល់ខ្ញុំក៏ឆៀងចូលផ្ទះគេបន្តិច

« ជម្រាបសួរអ្នកមីង! ចាំខ្ញុំបានទេ? »

« ក្មួយវិបុល!?!?! »

« បាទ! សន្និធិ នៅទេមីង? »

« គេនៅក្រោយឯណោះ! ហឺ​ុ! ក្រោយពីក្មួយចេញទៅ គេក៏ក្លាយជាមនុស្សរុក្ខជាតិ គេគិតតែពីច្រៀងបទនោះ…» ម្តាយរបស់គេប្រាប់រឿងរ៉ាវទាំងអស់ដល់ខ្ញុំ « នៅល្ងាចដែលក្មួយទៅ គេបានប្រាប់មីងថា គេស្រឡាញ់ក្មួយ។ ដំបូងមីងស្រឡាំងកាំងយ៉ាងខ្លាំង តែមីងក៏មិនថាអ្វីទេ សុំឲ្យតែគេសប្បាយចិត្ត មីងក៏សប្បាយដែរ…»

ខ្ញុំក៏ដើរសន្សឹមៗទៅក្រោយ គេពិតជានៅទីនោះមែន មើលទៅគេស្គមច្រើនណាស់….សម្លេងវីយូឡុងលេងបទដដែល តែសម្លេងបង្ហាញនៅភាពទុក្ខសោករបស់អ្នកលេង…បទវីយូឡុងស្នេហា… ខ្ញុំក៏ទាញវីយូឡុងរបស់ខ្ញុំមក ហើយច្រៀង..

« យប់កាន់តែជ្រៅ..ចម្រៀងរៀបរាប់ស្នេហ៍ស្នង ផ្ញើរជូនប្រុសបង ថ្ងៃក្រោយសាសង ថ្មីម្តងទៀត… » គេងាកមកឃើញខ្ញុំ ក៏ទម្លាក់វីយូឡុងចុះ ហើយរត់មកឱបខ្ញុំ

« ខ្ញុំមិនបានយល់សប្តិទេ មែនទេ? » គេយំ ឱបខ្ញុំយ៉ាងណែន

« មែនហើយ ឯងមិនបានយល់សប្តិទេ ខ្ញុំស្រឡាញ់ឯង » ខ្ញុំក៏ថើបមាត់គេយ៉ាងកក់ក្តៅ

« ខ្ញុំក៏ស្រឡាញ់ឯងដែរ ស្រឡាញ់ខ្លាំងទៀតផង កុំទៅណាចោលខ្ញុំអី »

« បាទ! ខ្ញុំនឹងមិនទៅណាទេ ដរាបណាខ្ញុំនៅមានជីវិត » ពួកយើងក៏ថើបមាត់គ្នាម្តងទៀត

ពួកយើងពិតជាមានសេចក្តីសុខណាស់ពេលបាននៅជាមួយគ្នា ទោះជាពួកយើងជាមនុស្សប្រុសដូចគ្នា តែពួកយើងស្រឡាញ់គ្នាស្មោះអស់ពីចិត្ត។ យើងបានសន្យាថា នឹងស្រឡាញ់គ្នារហូត​ ពីថ្ងៃនេះ ថ្ងៃស្អែក និង តរៀងទៅ………..

ស្រឡាញ់ឯងណាស់ សន្និធិ………ស្រឡាញ់ដូចគ្នាណា វិបុល…………

ចប់

ម៉េចដែរ? មិនមែនរឿងពិតទេណា 😛 សង្ឃឹមថាមិនល្អមើលទៅចុះ សាធុ!!!

Advertisements
    • Water
    • 16 ខែមករា 2010

    ដឹងទេ….​ ពេលកំពុងអានរឿងរបស់ឯង ខ្ញុំចាក់បទវីយូឡុងស្នេហានេះបណ្តើរ….​ ពិតជាមានន័យណាស់

    • Water, អីក៏លន្លង់លន្លោចម្លេះ?

    • ប្រុសមុល
    • 16 ខែមករា 2010

    ស្នេហាគេដូចជារឿងក្នុងកុនចឹង
    គួរអោយច្រណែនណាស់

    • zhix
    • 16 ខែមករា 2010

    តែពិតៗក៏មានដែរតើ?

    • កួរ​ស្រូវ
    • 17 ខែមករា 2010

    ខ្ញុំ​ជា​អ្នក​កូត​វីយូ​មែនទែន។ នៅ​ពេល​ខ្ញុំ​កូត​បទ “ឡាវឡិក” អស់​លោក​អ្នក​ ច្បាស់​ជា​សម្រក់​ទឹក​ភ្នែក​ និង​រំជួល​ចិត្ត​។ ព្រោះ​បទ “ឡាវឡិក” ជា​បទ​ដែល​គេ​ចូលចិត្ត​យក​ទៅ​លេង​កំដរ​ខ្សែ​ភាពយន្ត​។

    • ស្មានតែចេះតែម្នាក់ឯងហ៎ 😛

        • Water
        • 19 ខែមករា 2010

        អញ្ចុង ក្មេងតូចឯងចេះលេងវិយូឡុងដែរហ៎?

          • កុមារកាមទេព
          • 19 ខែមករា 2010

          អូហូ!!! ម្នាក់ៗសុទ្ធជំនាញរៀងៗខ្លួន អត់តែខ្ញុំ។

        • អត់ទេ! ញុមអត់ចេះទេ 😛

    • ប្រុសមុល
    • 18 ខែមករា 2010

    បទអីទៅ​​ឡាវឡិក?

    • កុមារកាមទេព
    • 18 ខែមករា 2010

    នៅ GK សុទ្ធតែពួកធំៗ អត់មានក្មេងអីសោះ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: