នេះឬឪពុក?

ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ម៉ោផ្សាយរឿងថ្មីទៀតហើយ សង្ឃឹមថាម្នាក់ៗស្អប់មុខខ្ញុំណាស់មើលទៅ 😀 តាមពិតមិនចង់សរសេរថ្មីទេ ចង់ដាក់រឿងចាស់ឲ្យចប់សិន តែ មិត្តភក្តិចេះតែឲ្យខ្ញុំដាក់រឿងពិត របស់វា ហើយបើដាក់មួយ អត់មួយ វាច្រណែនគ្នា ថាខ្ញុំលម្អៀង ចឹងដាក់ឲ្យគ្រប់គ្នាម៉ងទៅ។ រឿងនេះក៏ជារឿងពិតដែរ របស់ពួកម៉ាកខ្ញុំ (យករឿងវាមកសរសេរ ទាំងមិនទាន់សុំម្ចាស់គេ)។ ដំបូងគិតថាមិនចង់ដាក់រឿងគ្រួសារទេ តែមានប្អូនម្នាក់ (អត់ដឹងប្រុស ឬ ស្រីទេ សុំទោស! តែប្រហែលជាប្អូនប្រុស) ម៉ោប្រាប់ខ្ញុំឲ្យដាក់ រឿងគ្រួសារ វប្បធម៌… អាឡូវ ញុមយកមកដាក់ឲ្យហើយ។ ជាមួយក្មេងតូច ចង់បានអី ឲ្យហ្នឹង (តែបើចង់បានគណិត រូប ឬ បច្ចេកវិទ្យាអី ឲ្យអត់បានទេ ព្រោះញុមអត់ចេះដែរ :D)។ សង្ឃឹមថារឿងនេះ នឹងមិនល្អមើលទៅចុះ សាធុ!

តើអ្វីទៅដែលហៅថាសុភមង្គល? ជីវិតខ្ញុំប្រៀបដូចជាទូក អូ៎ទេ! មិនមែនទូកទេ! ជីវិតខ្ញុំប្រៀបដូចជាក្បូន ដែលរសាត់កណ្តាលមហាសមុទ្រ គ្មានកោះត្រើយ។ អ្នកណាថាមានគ្រួសារមានសុភមង្គល? ខ្ញុំមានគ្រួសារ មានឪពុក តែគ្មានម្តាយ។ ជារៀងរាល់ថ្ងៃ ខ្ញុំឃើញគ្រួសារគេ ឪពុកម្តាយគេ ស្រឡាញ់ថ្នាក់ថ្នមកូន ផ្ទុយទៅវិញ បែរមកមើលគ្រួសារខ្ញុំវិញ កាលពីមុន ពេលដែលម្តាយខ្ញុំនៅរស់ ឪពុកខ្ញុំគឺជាឪពុកដ៏ល្អម្នាក់ គាត់តែងតែមានហេតុផលជានិច្ច មានព្រហ្មវិហារធម៌ចំពោះកូន ហើយគ្រួសារខ្ញុំក៏ជាគ្រួសារដែលមានសុភមង្គល មានក្តីស្រឡាញ់ដូចគេឯងដែរ…តែបន្ទាប់ពីម្តាយខ្ញុំស្លាប់ទៅ ឪពុកខ្ញុំបានប្រែរូបទៅជាមនុស្សថ្មី។ គាត់បានមានប្រពន្ធថ្មីម្នាក់ទៀត ក្រោយពេលដែលម្តាយខ្ញុំស្លាប់បាន ១ខែ។ ម្តាយចុងរបស់ខ្ញុំ គេមានកូនប្រុសម្នាក់ទៀត ដែលអាយុស្របាលនឹងខ្ញុំដែរ។ ក្រោយពេលដែលមាន វត្តមានម្តាយចុងខ្ញុំ និង កូនប្រុសរបស់គាត់ ក្តីស្រឡាញ់ ក្តីមេត្តា ភាពសណ្តោសប្រណី ដែលឪពុកខ្ញុំធ្លាប់មានមកលើខ្ញុំ បានរលាយបាត់ទៅ គ្មានសល់អ្វីបន្តិចសោះ តែបែរជាមាននូវ ភាពស្អប់ខ្ពើម ពីសំណាក់ម្តាយចុងខ្ញុំទៅវិញ។ ខ្ញុំគិតថា នោះវាជាទង្វើធម្មតាទេ ដែលម្តាយចុងធ្វើចំពោះកូនដើម តែអ្វីដែលស្មានមិនដល់ គឺឪពុកខ្ញុំក៏ស្អប់ខ្ញុំដែរ គាត់ឃើញខ្ញុំ ដូចជាសម្រាមក្នុងភ្នែកគាត់តែប៉ុណ្ណោះ។ ពាក្យសម្តីដែលធ្លាប់ពិរោះទាំងប៉ុន្មាន បានប្រែក្លាយជាពាក្យគ្រោតគ្រាត……

« អ្ហែងមិនដែលធ្វើឲ្យអញសប្បាយចិត្តម្តងណាឡើយ មួយថ្ងៃៗគិតតែពីដើរលេង អ្ហែងធ្វើខ្លួន មិនសមជាកូនអញទាល់តែសោះ មើលគំរូប្អូនប្រុសឯងខ្លះទៅ »

« អ្ហែងមិនសមជាពូជអញទេ សមតែជាពូជឆ្កែ អាឆ្កែ!!! »

បងប្អូនគិតទៅមើលថា ពាក្យសម្តីទាំងអស់នេះ បើកើតមានចំពោះអ្នកទាំងអស់គ្នា តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណា? ឪពុកដែល កូនគោរពស្រឡាញ់ បែរជាស្អប់កូនខ្លួនឯង តើលោកនេះ មានយុត្តិធម៌សម្រាប់ខ្ញុំទេ? កូនប្រុសចុងរបស់គាត់ មិនដែលចូលរៀនសោះ គិតតែពីដើរលេង ដល់ពេលប្រឡងក៏សូកលុយគេ ហើយបានពិន្ទុខ្ពស់ ចំណែកឯខ្ញុំ ខិតខំរៀន នឹកដល់ពាក្យម្តាយខ្ញុំដែរមុននឹងស្លាប់ថា «កូនត្រូវស្តាប់ពុកណាកូន មិនថាគាត់ធ្វើខុសអ្វី ត្រូវអ្វីក៏ដោយ ក៏គាត់ជាពុករបស់កូនដែរ ហើយត្រូវខំរៀនណាកូន ម៉ែប្រហែលជាមិនបានឃើញកូនប្រឡងជាប់ទេ…» ខ្ញុំមិនដែលបានរៀនគួរ រៀនអីនឹងគេទេ ព្រោះខ្ញុំត្រូវ ធ្វើកិច្ចការផ្ទះ ដាំបាយ បោសផ្ទះជូតផ្ទះ មិនដែលត្អូញត្អែរមួយម៉ាត់ឡើយ។ ដោយសារខ្ញុំពុំមានពេលរៀនឲ្យបានច្រើន លទ្ធផលការសិក្សារបស់ខ្ញុំ បានត្រឹមតែកម្រិត បង្គួរប៉ុណ្ណោះ………….

អូយ៎ គ្រាន់តែផ្សាយសោះ សរសេរច្រើនដល់ហើយ តិចគេដឹងសាច់រឿងអស់ទៅ? ប្រហែលជាមិនដឹងទេ ព្រោះមានរឿងរ៉ាវជាច្រើនទៀតកើតឡើង ដែលអ្នករាល់គ្នាស្មានមិនដល់។ ប្រហែលជាខ្ញុំនឹងដាក់ឲ្យមើលជាសាច់រឿង។ នេះគ្រាន់តែផ្សាយទេបងប្អូន ^_^

សូមកុំភ្លេចរង់ចាំអានរឿង « នេះឬឪពុក? » នឹងមានដាក់ជូនទស្សនាក្នុងពេលឆាប់ៗ…

Advertisements
  1. ខ្ញុំអាចទស្សទាយពីចុងបញ្ចប់នៃរឿងនេះ ខ្ញុំធ្លាប់ហែលឆ្ងងកាត់រួចរាល់ហើយ​ ការពិតក្មេងមិនធ្លាប់ចាស់ មនុស្សចាស់ធ្លាប់ក្មេង!យល់ទេ?
    លើលោកនេះគ្មានឳពុកណាស្អប់កូនឯង ចង់ស៊ីកូនឯងទេ !តិចទៀតនេះខ្ញុំណឹងសរសេរពី” ឳពុកខ្ញុំ ” ក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំ សូមរងចាំទស្សនា ហើយប្រៀបធៀបជាមួយរឿង “នេះឬឳពុក” ខ្ញុំសង្ឃឹមថា រឿងរបស់ខ្ញុំគឺជា ចំលើយនៃរឿង “នេះឬឳពុក”។

    • មែន! ពូឯងប្រាកដឬថា គ្មានឪពុកណាចង់សី​ុកូនឯង?? ចុះដែលគេចុះទស្សនាវដ្តីថា ឪពុកបង្កើតរំលោភកូនឯង នោះជាអីទៅ? ពូឯងប្រហែលជាគិតថារឿងនេះនឹងចប់ដោយ រីករាយមែនទេ? រឿងនេះជារឿងពិត ដែលខ្ញុំផ្ទាល់ស្ទើរតែមិនជឿ រហូតទាល់តែថ្ងៃមួយ ដែលខ្ញុំបានឃើញដោយផ្ទាល់ភ្នែក។ ក្នុងក្រសែភ្នែករបស់ឪពុកម្នាក់នោះ សម្លឹងកូនគាត់ដូចជាសត្រូវនឹងគ្នា រាប់ពាន់ឆ្នាំចឹ​ុង។ បើខ្ញុំមិនធ្លាប់ឃើញ ខ្ញុំក៏មិនហ៊ាននិយាយដែរណាពូ។

  2. អារឿងរំលោភពូនិយាយថារំលោភបាត់ទៅហើយ មិនមែននិយាយថា ស៊ីនោះទេយល់?
    កុំដៀលឳពុក ម្តាយយើងជាអ្នកមានគុណអី ទៅគាត់ឆ្កួត ដើរស្រាតក៏មានឈ្មោះជាឳពុកម្តាយយើងដែរ គួរតែរក្សាគាត់ជាទ្រព្យសំអប់ក្នុងផ្ទះទៅ

    • ចុះញុមមានទៅស្អប់ពុកម៉ែញុមណា? ពុកម៉ែញុមមិនដែរជេរញុមសូម្បីតែ ១ម៉ាត់ មានតែប្រៀនប្រដៅដោយពាក្យល្អៗ។ ញុមតាសេពីរឿងគេតើ ទុកឲ្យបងប្អូនជួយពិចារណា

  3. អារឿងរំលោភពូនិយាយថារំលោភបាត់ទៅហើយ មិនមែននិយាយថា ស៊ីនោះទេយល់?
    កុំដៀលឳពុក ម្តាយយើងជាអ្នកមានគុណអី ទោះគាត់ឆ្កួត ដើរស្រាតក៏មានឈ្មោះជាឳពុកម្តាយយើងដែរ គួរតែរក្សាគាត់ជាទ្រព្យសំអប់ក្នុងផ្ទះទៅ

    • កុមារកាមទេព
    • 15 ខែ​មករា 2010

    ជាការខ្លោចផ្សារមួយសំរាប់ខ្ញុំ រឿងដែលចុកពេញបេះដូងគ្មានថ្ងៃអាចបំភ្លេចបានឡើយ។

    • It-scared-me
    • 15 ខែ​មករា 2010

    មិនដឹងថាត្រុវរ៉ាយរ៉ាប់ថាម៉េចទេ! ប៉ុន្តែ​ឪពុកអាក្រក់ពិតជាមានមែន! ខ្ញុំតែងបន់ផ្សងឱ្យ​ប៉ារបស់ខ្ញុំជាប្រុសចេះទទួលខុសត្រូវម្នាក់ ចេះយោគយល់ គិតគូរវែងឆ្ងាយ និងមិនមែនជាមនុស្សភ្លើតភ្លើនដូចគ្រានេះ! ប៉ុន្តែការបន់ផ្សងនៅតែជាការបន់ផ្សង! Who care? the way my father treats me, my mum n my family scars me for the rest of my life! I keep myself away from love relationship several time because of that bad memory of him!!! i can say that i feel negative and insecure toward men who’s trying to make love relationship wit me!!!​ ខ្ញុំសង្ឃឹមថាគ្រប់ក្រុមគ្រួសារ​មានសុភមង្គល​ ហើយមិនជួបបញ្ហាខ្លោចផ្សាដូចជាគ្រួសារខ្ញុំទេ!!!​

    • អូហូ! ពិតជាសោលស្តាយណាស់ដែល ខ្ញុំមិនចេះអង់គ្លេស អត់ដឹងថាអ្នកនិយាយអីផង

        • កុមារកាមទេព
        • 15 ខែ​មករា 2010

        ណែក្មេងចំកួត !!!! ​ចេះអង់គ្លេសសោះ ថាអត់ចេះ ឆាប់តបទៅគេវិញទៅ!!!!!!

        • សុំធ្វើជាមនុស្សល្ងង់ខ្លះមើល!! who care?? 😛

            • engsamnang
            • 15 ខែ​មករា 2010

            បានរឿងប្រភេទផ្សេងអានហើយ? ខ្ងុំនឹងអាន។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: