ពេលវេលា ឬ ព្រហ្មលិខិត (៤)

ខ្ញុំដើរចូលមកទាំងគិតនូវពាក្យសម្តីដែលម្តាយរបស់គេនិយាយអំបាញ់មិញ។ បើសិនជាខ្ញុំ ខ្ញុំក៏ប្រហែលជាធ្វើដូចគេដែរមិនខាន ប៉ុនែ្ត យើងក៏គួរអធ្យាស្រ័យឲ្យគាត់ដែរ ព្រោះគាត់ជាម្តាយយើង។ ផាំង! អូយ៎!

« រវល់តែភ្លឹកដល់ណាបានជាដើរបុកយើង? »

« ក៏គិតដល់ម្តាយឯងនឹងណា៎ » ខ្ញុំបានតែគិតក្នុងចិត្ត មិនហ៊ាននិយាយទេ ខ្លាចត្រូវបានគេសម្លាប់

« គ្មានអីទេ » ខ្ញុំឆ្លើយញឹមៗ

« ថ្ងៃណាស់ហើយ ខ្ញុំចង់ទៅផ្ទះ ខ្លាចម៉ាក់បារម្ភ » ខ្ញុំក៏ចូលទៅរៀបចំឥវ៉ាន់ អូភ្លេចទៅថាអត់មានឥវ៉ាន់ផង 😀

ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងមិត្តភាពយើងកាន់តែជិតស្និទ្ធ រហូតដល់ថ្ងៃមួយ…ជាថ្ងៃកំណើតរបស់គេ

« ណេះ! យើងឲ្យឯង! » វាធ្វើមុខភ្ញាក់ផ្អើល ពេលខ្ញុំហុចកាដូឲ្យវា

« ឲ្យយើង?? ម៉េចនៅសុខៗ ទិញកាដូឲ្យយើង? »

« ក្រែងថ្ងៃនេះជាថ្ងៃកំណើតឯង មិនអញ្ចឹង?? » វាញញឹមតិចៗ រលីងរលោងទឹកភ្នែក

« អរគុណ! ឯងជាអ្នកទី១ ដែលឲ្យកាដូនៅថ្ងៃកំណើតខ្ញុំ »​​ បន្ទាប់មកវាក៏ឱបខ្ញុំ….

មួយសន្ទុះ

« សុំទោស! ខ្ញុំ…..ខ្ញុំសប្បាយចិត្តពេក » មើលគេអៀនណ៎ គួរឲ្យស្រឡាញ់ដល់ហើយ

« តោះទៅដើរលេងជាមួយយើងទេ? »

« ប្រាកដជាទៅហើយ » មើលទៅគេហាក់ដូចជាសប្បាយចិត្តយ៉ាងខ្លាំង

« ទៅណាល្អទៅហាស? ទៅមើលកុន ឬ ទៅញាំ​ុបាយ? »

« ទៅសណ្ឋាគារល្អទេ?? »

« អាឆ្កួត!!! » វាដេញទាត់ខ្ញុំពេញផ្ទះ អាឡប់នេះ

« ល្មមទៅបានហើយ!! » បន្ទាប់មកពួកយើងក៏ចេញទៅដើរលេងជាមួយគ្នា

………………….

ពួកយើងដើរលេងពេញមួយថ្ងៃ ហើយពេលយប់យើងក៏ ទៅផឹកសី​ុកន្លែងមួយជិតផ្ទះខ្ញុំ។ មិនដឹងជាមានរឿងអីទេ វាគិតតែផឹក ផឹករហូតស្រវឹងតាម៉ង

« ឯងដឹងទេ? តាំងពីកើតមករហូតដល់ពេលនេះ ខ្ញុំមិនដែលឆ្លងជាមួយអ្នកណាទេ ឯងគឺជាមនុស្សទី១ ដែលខ្ញុំចូលចិត្ត ជាមនុស្សទី១​ ដែលខ្ញុំ…..ដែលខ្ញុំ……» វានិយាយទាំងស្រវឹង

« ដែលខ្ញុំ អីទៅ?? ម៉េចមិននិយាយឲ្យចប់? អានេះ! ពិបាកយើងគ្រាទៀត » ខ្ញុំរអ៊ូបណ្តើរ គ្រាវាចេញបណ្តើរ

« អេ៎ នាំអ្នកណាមកហ្នឹងកូន? » ម៉ាក់ខ្ញុំសួរ

« គឺអន្ធការណាម៉ាក់! អាម្នាក់ដែលជួយខ្ញុំពីថ្ងៃមុននោះអី! »

« មើលទៅស្រវឹងខ្លាំងណាស់ ម៉ស់! ចូលមកកូន »

ម៉ាក់ក៏ជួយខ្ញុំគ្រាគេចូលមក។ អូយ៎ ទម្រាំតែអូសវាមក ហត់សឹងងាប់។ ខ្ញុំស្រាប់តែនឹកឃើញរឿងមួយ ដែលគួរឲ្យចង់លេងជាមួយវា។ ក្រោយពីគិតហើយ ខ្ញុំក៏ចូលទៅងូតទឹក។ ១៥នាទីក្រោយ…..

« តែប៉ុណ្ណេះចប់ហើយឯង » ខ្ញុំញញឹមយ៉ាងពិសពុល មើលទៅអាមនុស្សដែលស្រវឹងមិនដឹងអី។ បន្ទាប់មកក៏ដោះសម្លៀកបំពាក់វា សន្សឹមរហូតសល់តែខោតូចមួយ…ហើយខ្ញុំក៏ចូលទៅដេក រៀបចំស្ថានការណ៍ដូចជា ខ្ញុំត្រូវវារំលោភចឹង ដែលការពិតមិនបានធ្វើអីសោះ 😛 ហើយក៏សើចយ៉ាងព្រៃផ្សៃមួយទៀត ព្រោះនឹកឃើញដល់មុខវានៅថ្ងៃស្អែក ^o^

ស្អែកឡើង….(លឿនម្ល៉េះ?)

« ហាស!!!!!!!!!!!!!!!!!!! » ហាសហាសហា សប្បាយចិត្តដល់ហើយ បងប្អូនចង់មកឃើញទេ? មុខវាគួរឲ្យចង់សើចណាស់។ ខ្ញុំមិនហ៊ានសើចឲ្យលឺ ក៏ខំប្រឹងសម្តែងល្ខោនត

« មែនហើយ! យប់មិញ ឯង​ និង យើងបាន……​ឯងត្រូវតែទទួលខុសត្រូវ » ខ្ញុំនិយាយដោយទឹកមុខគួរឲ្យអាណិត

« អឺ យើង…យើងសុំទោស! យើងពិតជាចាំមិនបានពិតមែន ថាយើងបានធ្វើអ្វីខ្លះទៅលើឯង » បានអីចាំបើឯងមិនបានធ្វើអីផង យើងបោកឯងលេងទេ ^_^ ខ្ញុំក៏សម្តែងតទៀត

« ឯងប្រាកដជាមិនចាំហើយ ព្រោះឯងស្រវឹងខ្លាំងណាស់ ចំណែកយើង…យើង… » ខ្ញុំធ្វើជានិយាយមិនចេញ ដោយមានទឹកភ្នែកហែហមអមដំណើរមក (ធ្វើដូចឯងនឹងស្រី អត់ចេះខ្មាសគេ)

« ណ្ហើយ! ចាប់ពីថ្ងៃនេះទៅឯងគឺ…គឺ… »

« គឺអីទៅ? »

« គឺអ្នកពិសេសរបស់យើង ពេញចិត្តនៅ? » ប្រាកដហើយ ^_^ អាមួយនេះ! ម្នៅៗ ឲ្យយើងបោកបាន ចង់តែសើចឲ្យណាណីទេ លោក!!!

នៅមានត…

(ប្រហែលជាតិចពេកហើយ ព្រោះពេលវេលាមានកំណត់ ចាំថ្ងៃក្រោយ ចាំខ្ញុំដាក់ឲ្យច្រើនវិញ សងសម្រាប់ថ្ងៃនេះ  ហើយក៏សង្ឃឹមថា មិនល្អមើលទៀតចុះ សាធុ!!)

Advertisements
    • Frank
    • 9 ខែមករា 2010

    Happy new year

    • Water
    • 11 ខែមករា 2010

    អូ!​ ពិតជាអាសមិនណយទេ។​ ចាំមើលខ្ញុំធ្វើអញ្ចឹងដាក់ពួកម៉ាកខ្ញុំដែរហើយ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: