ជ្រុលស្រឡាញ់ឯងដោយអចេតនា (១)

ដោយឃើញថា មានអ្នកចង់អានរឿងនេះច្រើន ខ្ញុំក៏ចាត់ចែងយកមកឲ្យមើល។ សង្ឃឹមថារឿងនេះ នឹងមិនល្អមើលទៅចុះ សាធុ!!។ ហើយក៏អរគុណសម្រាប់ការមើល…

«នឹកបងណាស់..នឹកបងណាស់អូនមើលតែផ្លូវ..ចាំច្រើនរដូវ​ បាត់ទៅបាត់ទៅ..បងអើយ៎អូនត្រូវរស់ទាំងវេទនា……….អូ៎ស្នេហ៍គេឆក់ទាំងស្រស់ ស្នេហ៍ខ្ញុំសោះគេថាស្នេហ៍គេ..ឈឺទេ ឈឺទេ ឈឺចិត្តទេ ខំស្រែកហៅគេ​ តែគេបែរជាព្រងើយ………កុំជឿគេ..អូនគ្មានទេចិត្តក្បត់ណាបង ស្រណោះអូនផង..វិលវិញណាបង..វិលវិញណាបង អូននឹកបងណាស់……….»

សម្លេងចម្រៀងរបស់អ្នកស្រី ប៉ែន រ៉ន ដ៏ពិរោះរណ្តំ គួបផ្សំជាមួយបរិយាកាស ព្រៃភ្នំដ៏សែនស្រស់ស្អាត ធ្វើឲ្យខ្ញុំលង់អារម្មណ៍ទៅក្នុងធម្មជាតិដ៏ត្រកាលនេះ។

« ដល់ហើយប្អូនៗ! នេះហើយក្បាលឆាយ…… » លោកគ្រូដែលជាអ្នកគ្រប់គ្រងដំណើរ រៀបរាប់ប្រាប់យ៉ាងក្បោះក្បាយ តែខ្ញុំពុំបានចាប់អារម្មណ៍ ព្រោះអារម្មណ៍នៅនឹងចម្រៀងអំបាញ់មិញ ពិរោះណាស់ ^_^

« នែ៎ អាគ្រាត់! មកជួយកាន់ឥវ៉ាន់វើយ៎! » អានេះហៅគេដាច់សាច់ណាស់ កុំទៅស្តាប់វា ខ្ញុំឈ្មោះ ណារដ្ឋ ទេ 😀 ថ្ងៃនេះអស់កម្លាំងណាស់ បន្ទាប់ពីបរិភោគអាហារថ្ងៃហើយ ពួកយើងបានទទួលការអនុញ្ញាតឲ្យសម្រាករហូតដល់ពេលរសៀល។

ក្រោយពីបានទទួលទានអាហារដ៏មានឱជារស ក្នុងបរិយាកាសដ៏ស្រស់ថ្លា ខ្ញុំក៏ស្តាប់ចម្រៀងទៀត ^_^ (ឆ្កួតនឹងចម្រៀង)

« គិតតែពីស្តាប់ចម្រៀងហ្នឹងហើយ មិនគិតទៅមុជទឹកមុជអីទេអ្ហី? » លោកគ្រូសួរ ព្រោះគេទៅអស់ហើយ សល់តែខ្ញុំ

« បាទ អត់ទេលោកគ្រូ គឺ ខ្ញុំមិនចេះហែលទឹក » ខ្ញុំសើចញឹមៗ ឆ្លើយទៅគាត់

ដោយចង់ឲ្យគេឃើញថាខ្ញុំស្អាតសង្ហារ (ឈ្លក់វង្វេងនឹងខ្លួនឯង) ខ្ញុំក៏ធ្វើជាដើរតិចៗ លើថ្ម ដែលមានទឹកហូរតិចៗ ស្របជាមួយបទ « ស្នេហ៍ក្រោមម្លប់ជ្រៃ » របស់ រាជនីសម្លេងមាស រស់ សេរីសុទ្ធា ធ្វើឲ្យខ្ញុំស្លុងអារម្មណ៍ រហូតដល់……..

ប្រូង!!!!

« ជួយ…ជួ…យផង…. » ខ្ញុំប្រវេប្រវាផង ស្រែកហៅឲ្យគេជួយផង  វីវរហើយ ipod របស់ខ្ញុំ មិនដឹងជាយ៉ាងម៉េចហើយទេ 😥

រំពេចនោះមានដៃមួយត្រកងបីខ្ញុំទៅ យ៉ា! បានរបស់តោងហើយតើ!! ខ្ញុំក៏តោងយកៗ មិនសំចៃ តិចឱបដៃគេ តិចឱបកគេ ធ្វើឲ្យអ្នកដែលមកជួយនោះឈ្លក់ទឹកដូចខ្ញុំដែរ។ដោយឃើញអ្នកមកជួយលង់ទឹកដែរ លោកគ្រូក៏បញ្ជូលម្នាក់ទៀតម៉ោ ។ ទីបំផុតរួចពីសេចក្តីស្លាប់ហើយ…….

« ដឹងថាខ្លួនឯងមិនចេះហែលទឹកដែរ ហើយទៅលេងទឹកធ្វើអី? » អាមួយដែលជួយខ្ញុំមិញវាស្តីឲ្យ បើកុំតាមានគុណជួយជីវិតទេ បើមិនមានវិញ ចាប់កាច់កហើយវើ​ុយ!!

« ចុះអាណាចង់លង់? ដើរលេងសោះ រអិលជើងធ្លាក់ទឹក » ខ្ញុំតប

« អាមនុស្សខ្ទើយនេះ ចរិកយកតែឈ្នះគេ បានគេជួយ មិនគិតអរគុណគេខ្លះទេ មានតែតមាត់ ដឹងចឹងមិនជួយទេ »

« នេះមនុស្សរស់ណា បើមនុស្សស្លាប់ទើបមិនចេះត » ខុសហើយនៅមាត់រឹងទៀតខ្ញុំ 😛 និយាយមិនទាន់ចប់ផង វាដើរទៅបាត់ ទៅងាប់ទៅ។ មនុស្សណា៎ មិនមែនរុក្ខជាតិទេ ដែលអង្គុយឲ្យជេរហ្រ្វីៗនោះ។ បងប្អូន អាមួយហ្នឹងឈ្មោះ Éric ជាកូនខ្មែរ-បារាំង។ អាហ្នឹងវាសត្រូវ នឹងខ្ញុំតាំងតែពីចុងឆ្នាំ ១៩៧៩ ^_^ (ធ្វើដូចឯងនឹងកើតទាន់ យ៉ាប់ម៉ង)

« ម៉ស់ងើបម៉ោ » អារដ្ឋការ ពួកម៉ាកដ៏ល្អរបស់ខ្ញុំលើកខ្ញុំឡើង

« មិនថាឯងជាខ្ទើយ ឬមិនមែនទេ ឯងគឺជាមិត្តល្អរបស់យើង » វាញញឹមដាក់ស្នេហ៍ខ្ញុំ សំណាងហើយដែលទប់ចិត្តទាន់ កុំអីលង់បាត់

« មើលអីមើលម៉េះ? កុំថាលង់ស្នេហ៍យើងវើយ! » វានិយាយបណ្តើរ ធ្វើមុខខ្លាចបណ្តើរ

« អាឆ្កួត! យើងមិនបានគិតអីជាមួយឯងទេវើយ! ថ្វីត្បិតតែយើងស្រឡាញ់ប្រុសដូចគ្នា តែយើងក៏រើសដែរវើយ!! »

« បើស្រឡាញ់ក៏ប្រាប់ម៉ោ » វាញាក់មុខញាក់មកដាក់ខ្ញុំ ហើយខ្ញុំក៏ពាក់ស្បែកជើងឲ្យ មាត់វា អូហូ៎ ពេញមាត់វាតាម៉ង ជើងខ្ញុំ។

« ល្មមៗបានហើយ ដេញគ្នាមើលតែក្មេង! មើលរៀបចំទៅសណ្ឋាគារ ល្ងាចហើយ » លោកគ្រូធ្វើមុខមិនពេញចិត្ត ចុះបើខ្ញុំក្មេងមែន មិនឲ្យដូចក្មេងម៉េចកើតគ្រូ 😛

ហើ​ុយ! អស់កម្លាំងណាស់! ខ្ញុំឡើងឡានហើយអង្គុយត្រង់កន្លែងដើម។ គិតៗទៅស្តាយ ipod ដល់ហើយ ទើបទិញមិនទាន់បាន៥ឆ្នាំផង ^o^ ខ្ញុំបង្វិល ipod ចុះឡើងៗ ក៏ធ្លាក់ទៅក្រោម ហើយត្រូវជនអនាមិកជាន់ពីលើ!! ipod ជាទីស្រឡាញ់របស់ខ្ញុំ 😥 ខ្ញុំងាកទៅមើលមុខអ្នកដែលដើរជាន់ O_O!! អាគ្រិច!!!! មើលវាៗ ដើរជាន់ហើយ ធ្វើមិនដឹង 😦 ខ្ញុំលើកសាកសពវាមកមើល តំណក់ទឹកភ្នែក១តំណក់ ស្រក់ចេញពីនេត្រាខ្ញុំ 😥 ខ្ញុំទន់ជ្រាយណាស់ ឲ្យគេធ្វើបាបបាន។ ដោយឃើញខ្ញុំមិនសប្បាយចិត្ត អាការ បានប្តូរកន្លែងមកអង្គុយចិត្តខ្ញុំ ដើម្បីលួងលោមខ្ញុំ។ ខ្ញុំក៏ឆ្លៀតឱកាស កើយស្មាវា ^_^

« ដល់ហើយវើយ!! ល្មមងើបហើយ យើងឈឺស្មាណាស់ » អេ៎ ខ្ញុំដេកលក់តើមិញ កើយស្មាអានោះ បានមួយភ្លែតដែរ ចំណេញណាស់ថ្ងៃនេះ n_n

អូហូ៎ មិននឹកស្មានថាកំពង់សោមស្អាតដល់ថ្នាក់នេះ មើលចុះ! ជនានុជនច្រើនអនេក នាមាត់សាគរ ដ៏មហស្ចារ្យនេះ (លេងពាក្យដល់ក)។ ក្រឡេកមើលមកក្នុងសណ្ឋាគារវិញ លោកគ្រូបានចែកបន្ទប់ឲ្យសិស្ស ដោយចែកប្រុសផ្សេង ស្រីផ្សេង ថែមទាំងហាមផ្តាច់ មិនឲ្យចេញទៅដើរលេងពេលយប់តែ ២ នាក់ (តែបើទៅ ៣នាក់បាន :P) ។ លោកគ្រូបានប្រាប់ថា ខ្ញុំសំណាងណាស់ ព្រោះបន្ទប់ខ្ញុំមានមនុស្សតែ ៣ នាក់ទេ ក្នុងខណៈពេលដែលបន្ទប់គេផ្សេងមាន ៤ ឬ ៥នាក់។ មិនតែប៉ុណ្ណោះ ខ្ញុំនិងអាការបាននៅបន្ទប់ជាមួយគ្នាទៀតផង​ X_X តែប៉ុណ្ណេះ រត់មិនរួចពីកណ្តាប់ដៃយើងទេឯង!! បន្ទាប់មក ខ្ញុំក៏អូសដៃវារត់ទៅបន្ទប់ តែភ្លេចយកសោរពីលោកគ្រូ ហើយក៏រត់មកវិញ បន្ទាប់មកទៀត ក៏រត់ទៅវិញ ធ្វើឲ្យអាការប៊ិះនឹងសម្លាប់ខ្ញុំម្តងៗ ដែលអូសវាទៅមកៗចឹ​ុង។

មកដល់បន្ទប់ហើយ!!! បរិយាកាសក្នុងបន្ទប់ក៏ស្រស់ថ្លាណាស់ដែរ។ បន្ទប់នេះ បំពាក់ទៅដោយគ្រឿងឧបភោគបរិភោគទំនើបៗ (នោះហើយ! បន្ទប់ឯងនឹងហើយដែលបំពាក់គ្រឿង ឧបភោគបរិភោគ) អូ៎ច្រឡំ! គឺបំពាក់ទៅដោយ គ្រឿងសង្ហារិមទំនើបៗ គួបផ្សំជាមួយ ឧបករណ៍អគ្គិសនីដ៏ទាន់សម័យ…..

« តិចបាក់កងាប់ខានបានរំលោភប្រុស! » សម្លេងអាគ្រិចតើ ហើយវាមកធ្វើស្អីក្នុងបន្ទប់ខ្ញុំ កុំប្រាប់ណាថា…..

« ទោះជាងាប់ក៏មិនទាក់ទងនឹងឯងដែរ អាគ្រិច » ខ្ញុំតបទៅវិញយ៉ាងមិនចាញ់

« នែ៎! យើងឈ្មោះ Éric វើ​ុយ មិនមែនគ្រិចទេ »

« ចុះបើយើងហៅឯងចឹ​ុងវាយ៉ាងម៉េច? ចង់ធ្វើអីយើង?? អាគ្រិច » ខ្ញុំធ្វើមុខឌឺដាក់វា

« ឯង!! អាខ្ទើយ!!! »

« ថ្លង់ណាស់វើ​ុយ!!! » អាការស្រែក

« មេត្តាទៅជេរគ្នានៅកន្លែងផ្សេងបានទេ? យើងនៅកណ្តាលពួកឯង សើមមុខអស់ »

« ហឹ​ុះ!! » ខ្ញុំនិង អាគ្រិច ធ្វើហឹ​ុះ ដាក់គ្នារួចក៏បែរមុខចេញ

ល្ងាចនេះ ខ្ញុំ​ និង អាការ មិនបានចុះទៅញាំ​ុបាយទេ ព្រោះអស់កម្លាំង។ ក្រោយពីងូតទឹករួចហើយ ខ្ញុំក៏បាន……..ជាមួយអាការ (ដែល…….ហ្នឹង មានន័យថា លេងហ្គេមកុំព្យូទ័រជាមួយវា ព្រោះវាយក អាព្យូទ័រម៉ោដែរ)។ ២ម៉ោងក្រោយ!! អាគ្រិចត្រឡប់មកវិញ។ ខ្ញុំរារែកៗ ព្រោះមិនដឹងទៅដេកជាមួយអ្នកណា ស្រាប់តែ

« យើងមិនដេកជាមួយខ្ទើយទេវើ​ុយ!! »

« យ៉ាងម៉េច? ខ្លាចយើងរំលោភឯងអ្ហី? »

« ត្រូវហើយ! អ្នកណាមិនខ្លាច ខ្ទើយដូចជាឯងមានអីគួរឲ្យចូលជិត? ម៉ាងៃៗ គិតតែពីគិតរឿងផ្តេសផ្តាសជាមួយប្រុសៗ »មែនហើយ! ឯងនិយាយត្រូវ ខ្ញុំមិនសមកើតមកក្នុងលោកនេះទេ។

« យើងសង្ឃឹមថាឯងនឹងមិនដេញយើងទេ » ខ្ញុំដើរទៅជិតអាការ

« ប្រាកដហើយ! យើងធ្លាប់ប្រាប់ឯងហើយមែនទេ ថា មិនថាឯងជាអ្វី ឯងនៅតែជាមិត្តល្អរបស់យើង។ ម៉ស់ឡើងមកដេកម៉ោ »

« អរគុណ! »

« អូហូ៎ ផ្អែមល្ហែមណាស់ណ៎!! ប្រយ័ត្នវារំលោភទៅអាការ អាខ្ទើយហ្នឹងទុកចិត្តមិនបានទេ » អាគ្រិចឡប់ នៅឆ្លៀតផ្លែផ្កាឲ្យទៀត

« ១ ម៉ាត់ក៏ខ្ទើយ! ២ ម៉ាត់ក៏ខ្ទើយ! បើឯងនៅតែមិនឈប់រករឿងយើងទេ យើងនឹងចាប់ឯងរំលោភភ្លាម!! ឯងក៏ដឹងដែរពីថ្វីដៃក្នុងការចាប់របស់យើង » ខ្ញុំចូលតួជាជនឃោរឃៅ។ ហាសហា!! ស្ងាត់មាត់បាត់ ម៉េចមិនខ្លាំងទៀតទៅ?? បានតែនិយាយទេបងប្អូន! បើខ្ញុំពូកែមែន មិនបាច់ឲ្យវាធ្វើបាប មាក់ងាយ ព្រឹកល្ងាចៗនោះទេ។ ខ្ញុំធ្វើជាដើរទៅរកវា ធ្វើឲ្យអានោះភ័យមិនស្ទើរទេ សមមុខ!!! ហើយក៏ហួសទៅបិទភ្លើង…..ដោយឃើញថា អាការវាដេកលក់ហើយ ខ្ញុំបានឆ្លៀតឱកាសម្តងទៀត (អាសដល់ហើយវើ​ុយ) គឺឱបអាការ

« ធ្វើអីហ្នឹង??? » ចុម! អានេះមិនទាន់ដេកលក់ផង ខូចចរិកអស់

« ធ្វើលេងទេ » ខ្ញុំស្ញេញដាក់វា ហើយក៏ប្រះខ្លួនទៅម្ខាង

ក្រតៗ…ក្រតៗៗ!! អូយ!!!!!!! មិននឹកស្មានថាអាគ្រិចនេះស្រមុកលឺដល់ម្លឹង!! ស្ទើរតែប្រេះ បន្ទប់ជា២។ ថ្លង់ណាស់វើ​ុយ!!​ ទ្រាំមិនបានទេ ត្រូវតែធ្វើអ្វីម្យ៉ាងទើបបាន។ ក្រោយពីគិតដូចនោះហើយ ខ្ញុំសន្សឹមៗលូនចេញពីលើគ្រែ ចុះទៅយកភួយញាត់មាត់វា ហើយគ្របមុខវាទៀត ឲ្យដឹងសខ្មៅតាម៉ងទៅ។ ចាត់ការហើយមានអារម្មណ៍ថាសប្បាយចិត្តណាស់ ទោះបីជានៅលឺសម្លេង តែគ្រាន់ជាងអំបាញ់មិញ ។ យប់នេះបានដេកលក់ស្រួលហើយ………..

នៅមានត…

Advertisements
    • Water
    • 8 ខែ​មករា 2010

    សង្ឃឹមថាលើកនេះ​ក្មេងតូចដាក់អោយចប់រឿងណា។​កាលមុនមើលសុខៗ​ស្រាប់តែបាត់….​ រង់ចាំណា

  1. ខ្ញុំចង់ដាក់ឲ្យចប់ដែរ តែអត់សូវមានពេលសរសេរ។ យ៉ាងណាៗ ញុមនឹងយកមកដាក់ឲ្យ​មើល ឲ្យចប់ 😀

  2. អានបណ្តើរស្ញេញបណ្តើរ…ឡើងអ្នកជិតខាងឆ្ងល់ ហាហាហា!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: