ច្បាប់ល្បើកថ្មី

សួស្តី! ថ្ងៃនេះខ្ញុំសូមលើកយកនូវវគ្គខ្លះ នៅក្នុង ច្បាប់ល្បើកថ្មី ដែលនិពន្ធដោយ អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ។ ដែលក្នុងនេះ ខ្ញុំបានលើកយកនូវ វគ្គដែលខ្ញុំពេញចិត្ត និង គួរឲ្យចែកជូនបងប្អូនទាំងអស់គ្នា យកទៅពិចារណា។ រាល់ពាក្យពេចន៍ទាំងអស់ គឺចម្លងចេញពីច្បាប់ដើមទាំងស្រុង។ គួរពុំគួរសូមអធ្យាស្រ័យ

ត្បិតមនុស្សឥឡូវ                    យកខុសជាត្រូវ                     យកឆ្កួតធ្វើជា

អំពើអាក្រក់                              ឡិឡក់លីលា                        ព្រហើនពានពារ

អាងមាសអាងប្រាក់ ។

អាងព្រើលអាងប្រាជ្ញ             អាងកោងអាងកាច              អាងកាប់អាងចាក់

អាងជើងអាងដៃ                     អាងវាយអាងធាក់                អាងគុកច្រវ៉ាក់

អាងម៉ាសី​ុនកាត់ក ។

…………………………….

កុំដៀលអ្នកស្រែ                    ត្រកូលឯងខ្មែរ                         កុំប្រែក្រឡាស់

ក្រឡេកឃើញគុណ             ទន់ខ្លួនសំពះ                            កុំធ្វើអ្នកណាស់

កុំត្មេះអ្នកក្រ ។

អ្នកកុំភ្លេចគុណ                      គ្រូលេខនព្វន្ត                           គ្រូសូត្រអក្សរ

កុំចាប់ទាញដៃ                        គំនាប់ង៉ក់ក                               កុំជជែកត

ស្មើមិត្តសម្លាញ់ ។

រាស្រ្តរត់ចូលជ្រក                   សួរសាកទៅមក                      កុំអើឯងអញ

ពាក្យពុំពិរោះ                           គេកើតមូក្នាញ់                         គេដៀលផ្ចាលផ្ចាញ់

អន្តរាយកេរ្តិ៍ ។

កុំឆ្មើងអាងបុណ្យ                    ស្រដីឲ្យទន់                             ពោលពាក្យពិរោះ

ខ្លួនអ្នកនឹងថ្កើង                       នឹងថ្កើងសក្តិយស                  កុំឆ្លៀតនាំឈ្លោះ

ញុះញង់អ្នកធំ ។

………………………………….

បើល្ងង់ឲ្យចេះ                          រករៀនតម្រិះ                           រិះរកតម្រាប់

ឥន្រី្ទយឆ្វេងស្តាំ                       កុំចាំគេប្រាប់                            រៀនស្តីរៀនស្តាប់

រៀនមើលឲ្យស្តែង ។

កើតមកជាមនុស្ស                  ទាំងស្រីទាំងប្រុស                 មិនដែលចេះឯង

បើក្រឲ្យមាន                            វិញ្ញាណចេះក្រែង                  គិតគ្រប់កន្លែង

កុំដេកតែក្រ ។

កុំប្លន់កុំលួច                             កុំខ្ជិលកុំខូច                              កុហកឆូវឆ

បោកប្រាស់យកប្រាក់           ច្រវាក់ជាប់ក                            កាន់មាយាទល្អ

សុចរិតត្រឹមត្រូវ ។

……………………………..

រក្សាពូជពង្ស                           បើខ្លួនល្ងិតល្ងង់                      ស្តាប់ចាស់ប្រដៅ

កុំស្អប់អ្នកប្រាជ្ញ                      កុំខ្លាចអ្នកខ្លៅ                         បើមនុស្សឆោតឆៅ

កូនឯងកុំភប់ ។

កុំភ័យខ្លាចអត់                       មើលឲ្យប្រាកដ                      គួរយកគួរឈប់

គួរឈានគួរឈោង               តោងមើលឲ្យគ្រប់                កុំចេះតែងប់

មិនស្គាល់ឪម៉ែ ។

………………………….

ល្អក្រមិនយូរ                          ស្វែងរៀនរកគ្រូ                      ស៊ូកុំស្តាយទ្រព្យ

គ្រូវាយកុំខឹង                         ឲ្យប្រឹងខំផ្គាប់                           ចេះមន្តសាយសព្វ

ត្រឡប់ជាមាន ។

ធម្មតាអ្នកចេះ                      អ្នកស្វែងចំណេះ                     ចេះត្បិតខំរៀន

ឆ្លាក់គូរក្បូរក្បាច់                  សាច់សិល្ប៍របៀន                  អ្នកខ្សត់អត់ឃ្លាន

ព្រោះចិត្តអាក្រក់ ។

ខូចខិលល្ងង់ខ្លៅ                  គ្រូជេរប្រដៅ                ​            ខឹងលបសំឡក់

របេញរបុញ                          ភូតភរកុហក                            ស៊ូប្លន់លួចឆក់

មិនខំធ្វើស្រែ ។

………………………………

នៅមានច្រើនទៀត តែខ្ញុំសូមលើកយកតែប៉ុណ្ណេះ។ អរគុណ!

  1. ការស្នើរសុំរបស់ គឺសូមឲ្យមានបទចម្រៀងខ្មែរពីជំនាន់ដើម ច្បាប់គោរពមាតាបិតា ច្បាប់ក្រុមង៉ុយ ច្បាប់ស្រី…..។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: