ស្នេហាក្នុងសុបិន (១)

«…Give me one moment in time…when i’m more than i thought i could be…when all of my dreams are a heart beat away and the answers are all up to me… Give me one moment in time…when i’m racing with destiny…then in that one moment of time, i will be….i will be…I WILL BE FREE!!!!…»

« ប្អូនៗ ទូរស័ព្ទរោទិ៍ច្រើនដងហើយ » បងស្រីភ្នាក់ងារក្នុងបណ្ណាគារកេះប្រាប់ខ្ញុំ នេះខ្ញុំមើលសៀវភៅដល់ជក់មែនទែន ^_^

« អាឡូ! » ខ្ញុំលើកនិយាយទាំងសៀវភៅនៅភ្នែក អូ៎ ទាំងភ្នែកនៅសៀវភៅ 😀

« ធ្វើស្អីហាបានមិនលើកទូរស័ព្ទ? នេះយើងតេរទៅជិត១០ដងហើយ!! » លើកភ្លាមជេរភ្លាមម៉ងនាងពួកម៉ាកឡប់

«​ កំពុងតែមើលសៀវភៅវើយ! ហើយតេរម៉ោរកអី? »

« ក៏តេរម៉ោរំលឹកអាមនុស្សគ្មានការចងចាំហ្នឹងណា៎ កុំប្រាប់ណាថាភ្លេច? »

« អ៎ ស្អែកនេះប្រឡងមែនទេ? យើងមិនភ្លេចទេ »

« ប្រឡងក្បាលឯងអី? ល្ងាចនេះត្រូវទៅខួបកំណើតសង្សារយើង! ភ្លេចមែននាងនេះ »

« អ៎ៗៗ នឹកឃើញហើយ n_n »

« ឆាប់ទៅរៀបចំខ្លួនទៅ!! » មិនទាន់បានសួរម៉ោងផងបិទបាត់ ដូចជាភ្លេចច្រើនណាស់ខ្ញុំ

កំពុងរៀបចំខ្លួនទៅ ស្រាប់តែប្រទះភ្នែកនឹងសៀវភៅមួយក្បាល នៅបាតទូដែលមើលទៅដូចជាចាស់បន្តិច។ ហាក់ដូចជាមានកម្លាំងអ្វីយ៉ាងចម្លែក អូសដៃខ្ញុំឲ្យកាន់សៀវភៅនោះឡើង។ វាគឺជាសៀវភៅប្រលោមលោកខ្មែរ ដែលមានវ័យចំណាស់ ហើយគ្មានចំណងជើង​ និង ឈ្មោះអ្នកនិពន្ធទេ។ ដោយមិនបង្អង់យូរ (ខ្លាចអានោះវាតេរម៉ោជេរ) ខ្ញុំក៏សម្រេចចិត្តទិញសៀវភៅមួយក្បាលនោះ

« អស់ប៉ុន្មានបង? » ខ្ញុំសួរទៅបងគិតលុយ

« អាលីៗ ម៉េចសៀវភៅនេះអត់មានក្នុងកំព្យូទ័រចឹង? ហើយឯងដឹងតម្លៃវាអត់?»គាត់ស្រែកសួរបងម្នាក់ទៀត

« លក់ ៥០០០ ទៅ » បងម្នាក់ហ្នឹងក៏ស្រែកតបមកវិញ

« អស់ ២៥០០០ អូន » គាត់និយាយទាំងញញឹមកាន់ខ្ញុំ

« នេះបង! អរគុណ »

ខ្ញុំក៏ប្រញាប់ប្រញាល់ដើរចេញ តែដូចជាមានអារម្មណ៍ថាមាននរណាម្នាក់តាមពីក្រោយ
១…២…៣ ឆាច់! អត់ឃើញមានផង គិតតាខ្លួនឯង។ ដោយសារតែផ្ទះខ្ញុំនៅជិតហ្នឹង ដូចនេះការដើរមកដល់ផ្ទះចំណាយអស់តែ ៣នាទីប៉ុណ្ណោះ។ បន្ទាប់ពីចូលដល់ក្នុងផ្ទះ ខ្ញុំក៏រូតរះងូតទឹកស្លៀកពាក់

ឆឹកៗៗ………..ដូចជាសម្េលងថង់ដាក់សៀវភៅញ័រ…ប្រហែលមកពីកង្ហារបក់ត្រូវទេដឹង…តែខ្ញុំដូចជាមិនបានបើកកង្ហារទេ ចឹងម៉េចក៏វាញ័របានបើគ្មានខ្យល់? ដោយនឹកឆ្ងល់ខ្ញុំក៏ចេញពីបន្ទប់ទឹកទៅមើលទាំងខ្លួនទទេរ (មានស្លៀកខោអាវដែរ)។ ចម្លែកណាស់! ពេលដែលខ្ញុំទៅដល់ បែរជាស្ងាត់ ឬក៏ខ្ញុំស្រមៃច្រើនពេក?? ហើយ!! ចាប់ផ្តើមឆ្កួតហើយតើខ្ញុំ។ ខ្ញុំគ្រវីក្បាល ដើរទៅងូតទឹក។

៣ម៉ោងក្រោយ…​ (លឿនដូចកុហក)

មកវិញហើយ ^_^ អស់កម្លាំងណាស់ ព្រោះនាងពួកម៉ាកដ៏ល្អរបស់ខ្ញុំ វាហៅឲ្យទៅ បំរើ ហើយវានិងសង្សារវាអ្នកទទួលភ្ញៀវ ចេះណាស់តើនាងនេះ។ ម៉ោងទើប ៩ ទេ ចឹងខ្ញុំសម្រេចចិត្តមើលសៀវភៅដែលទើបនឹងទិញ។ ចិត្តខ្ញុំបញ្ជាឲ្យអានសៀវភៅនោះមុនគេ ហើយខ្ញុំក៏ចាប់អានយ៉ាងជក់ចិត្ត…សម្លេងផ្ទាត់សន្លឹកសៀវភៅចេះតែលឺឥតដាច់ ឯម៉ោងក៏ចេះតែរម្កិលទៅមុខបន្តិចម្តងៗ «…នៅក្រោមដើមចំបុ ីមួយដើម ដែលស្ថិតនៅលើវាលស្មៅដ៏ខៀវខ្ចី រំលេចដោយបឹងតូចមួយ និងផ្កាចំរុះពណ៌ គេឃើញបុរសម្នាក់កំពុងតែយំឱបនារីម្នាក់ “ធីតា…បងមិនឲ្យអូនទៅណាទេ! អូនសន្យានឹងបងហើយថានឹងរស់នៅជាមួយបងជារៀងរហូត តែពេលនេះ…ពេលនេះអូនបែរជាចាកចេញពីបង…មច្ចុរាជ! អ្នកសាហាវណាស់ ផ្តាច់យកជីវិតមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំស្អប់អ្នក…ខ្ញុំស្អប់” សម្លេងខ្សឹកខ្សួលលាយនិងការឈឺចាប់លាន់ឡើង ធម្មជាតិក៏ជួយរំលែកទុក្ខគេដែរ ចំនែកឯព្រះអាទិត្យក៏សន្សឹមៗលិចបាត់ទៅ នាំយកនូវជីវិតមនុស្សម្នាក់… » ខ្ញុំអត់ទ្រាំនឹងមិនស្រក់ទឹកភ្នែកមិនបាន នារីនោះ និង បុរសនោះខំតស៊ូជម្នះរាល់ឧបសគ្គ ការរារាំងរបស់ឳពុកម្តាយទាំងសងខាង រហូតបានរស់នៅជាមួយគ្នា តែសុភមង្គលរបស់ពួកគេខ្លីណាស់ ព្រោះជម្ងឺឆ្លងដ៏កាចសាហាវបានផ្តាច់យកជីវិតនារីជាទីស្រឡាញ់របស់គេ…..

អេ៎ម៉េចក៏អស់ចឹង? ដូចជាបាត់អស់ច្រើនសន្លឹកទៀត​ មិនទាន់ចប់រឿងផង…តែមិនដឹងហេតុអី ភ្នែករបស់ខ្ញុំក៏ទន់ទៅៗ…

ខ្ញុំបានឃើញក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ដើរនៅក្រោមផ្ទៃមេឃពណ៌ទឹកសមុទ្រ ដែលនៅទីនោះមានបឹងតូចមួយនិងដើមចំបុ ី មួយដើម ក្មេងស្រីម្នាក់នោះគឺជាខ្ញុំហ្នឹងណា ^_^

ទិដ្ឋភាពទីនេះដូចទៅនឹងក្នុងរឿងនោះខ្លាំងណាស់។ ខ្ញុំក៏ដើរទៅរកដើមចំបុ ី​មួយដើមនោះ ក៏បានជួបប្រុសម្នាក់ក្នុងសម្លៀកបំពាក់បុរាណ ដែលមិនសមនឹងគេទាល់តែសោះ ព្រោះគេមានសម្បុរស ទម្រង់មុខដូចតារាកូរ៉េ ច្រមុះស្រួចសមនឹងបបូរមាត់ពណ៌ផ្កាឈូក…

« សួស្តី! » ខ្ញុំរាក់ទាក់គេមុន ព្រោះទឹកមុខគេមិនសូវល្អសោះ។ គ្មានចម្លើយតបពីគេ…ខ្ញុំក៏ទម្លាក់ខ្លួនអង្គុយហើយនិយាយ

« ខ្ញុំដឹងថាលោកមានរឿងអីនៅក្នុងចិត្ត តែខ្ញុំគ្រាន់តែចង់ប្រាប់លោកថា អតីតកាលកន្លងហួសហើយ ឲ្យវាកន្លងទៅចុះ ត្រូវគិតពីបច្ចុប្បន្នវិញ » ខ្ញុំមិនដឹងថាគេបានលឺសម្តីខ្ញុំឬអត់ទេ តែគេនិយាយថា

« គ្មាននរណាម្នាក់ចង់រស់នៅក្នុងស្រមោលអតីតកាលនោះទេ គេក៏ចង់ចាកចេញដែរ តែចេញមិនរួច »

« តែខ្ញុំគិតថា បើសិនជាមនុស្សនោះមានចិត្តចង់ចេញ គេប្រាកដជាចេញបាន »

« ចឹងតើនាងអាចជួយខ្ញុំបានទេ? »

« បាន! ខ្ញុំនឹងជួយលោកតាមដែលខ្ញុំអាចធ្វើបាន! តោះ »
ខ្ញុំអូសដៃគេចេញទៅកាន់មាត់បឹង

« លោកឃើញទេ? ត្រីទាំងអស់នេះមិនដូចលោកទេ ពេលដែលគូរបស់វាបែកចេញទៅវាក៏រស់នៅតាមជីវិតធម្មតា »

ខ្ញុំយកដៃក្បង់ទឹកលេង ស្រាប់តែ ប្រូង!!

« ជួ…យផង ខ្ញុំអត់ចេះហែលទឹកទេ..ជ..ួ..យ »

« តោងដៃខ្ញុំមក » ខ្ញុំប្រវេប្រវាតោងតាមដែលអាចធ្វើទៅបាន ទីបំផុតក៏រួចគ្រោះថ្នាក់ហើយខ្ញុំ

« អរគុណ » ខ្ញុំនិយាយទាំងឈ្លក់ទឹកនៅឡើយ

« រឡាក់រឡើកណាស់ » គេញញឹមហើយញីក្បាលខ្ញុំ

« ទីបំផុតលោកក៏ញញឹមហើយ n_n ពេលញញឹមទៅក៏សង្ហារដែរតើ »

« អរគុណនាងហើយដែរអាចឲ្យខ្ញុំញញឹមបាន ដឹងទេ? ជិត១០០ឆ្នាំមកនេះ ខ្ញុំរស់នៅក្នុងទឹកភ្នែករាល់ថ្ងៃ រស់នៅម្នាក់ឯងក្នុងទឹកដីដ៏ធំទូលាយនេះ » គេចាប់ផ្តើមក្រៀមក្រំទៀតហើយ

« តែឥឡូវនេះលោកមានខ្ញុំហើយ ឈប់កើតទុក្ខទៀតទៅ។​ និយាយចឹង លោកឈ្មោះអីដែរ? »

« ខ្ញុំឈ្មោះ មេឃា ចុះនាង? »

« ខ្ញុំ តារា »

« ជួនគ្នាណាស់ណ៎ មេឃនិងតារា » ខ្ញុំមិនដឹងឆ្លើយអី ចេះតែញឹមៗ

រឺងៗ!ៗ!ៗ!ៗ!ៗ!ៗ!ៗ!

ព្រឹកហើយហេ? ខ្ញុំក្រឡេកមើលជុំវិញខ្លួន ក៏ស្គាល់ថាជាបន្ទប់ខ្ញុំ នេះយប់មិញខ្ញុំយល់សប្តិទេតើ ដូចការពិតដល់ហើយ។ ខ្ញុំនៅតែមិនអស់ចិត្តព្រោះការយល់សប្តិរបស់ខ្ញុំហាក់ដូចជាការពិត។ តែក៏មិនគិតច្រើនទៀត ព្រោះដល់ម៉ោងទៅរៀនហើយ…

នៅមានត…

Advertisements
    • កុមារទេពចម្បាំង
    • 24 ខែធ្នូ 2009

    “ខ្ញុំ តារា” ម៉េចក៏ដាកក់ឈ្មោះទៅខាងស្រីទៅវិញ ខូចឈ្មោះគេអស់ហើយ។
    ប្តូរឈ្មោះដាក់ថា អៈនហារី និង ទេពជីវី ទៅ!!!!

  1. តួស្រីនេះចរិតយ៉ាប់ណាស់!

    • យ៉ាប់យ៉ាងម៉េចទៅពូ?

      • អានដំបូង ស្មានថាជាប្រុសតើ និយាយពីខ្ជិលក៏ខ្ជិល ហើយភ្លេចនោះភ្លេច!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: