សុំជេរប៉ុន្មានម៉ាត់

ជាបឋមខ្ញុំសូមអភ័យទោសដល់អ្នកដែលមិនដឹងអី ដែលខ្ញុំនិយាយទាំងប៉ុន្មាននេះគឺខ្ញុំនិយាយទៅដល់ ពួកមនុស្សអគតិមួយចំនួន រៀនបានជ្រៅជ្រះដែរ តែនិយាយស្តីដូចពួកគ្មានការអប់រំ។ ដំបូងគិតថាមិនចង់ជេរទេ តែវាហួសពេក។ ហាឡើងសុទ្ធតែមាក់ងាយដល់ពួកហ្គេយ៍ (gay) និង ឡេសស្បៀន (ស្រីស្រឡាញ់ស្រី)

ចង់សួរថាបើគេជាហ្គេយ៍ វាទាស់ក្បាលអីអ្នកឯង?? តើពួកហ្គេយ៍នឹងគេនាំគ្នាទៅកាប់សម្លាប់គ្រួសារអ្នកឯងឬអី បានជាអ្នកឯងប្រើពាក្យសម្តីគ្មានខួរដាក់ពួកគេ? ពួកហ្គេយ៍មានដែលទៅចាក់រុកគ្រួសារអ្នកឯងពីពេលណា? ពួកហ្គេយ៍មានដែលនៅសុខៗទៅជេរម្តាយអ្នកឯងទេ?? គេនៅតែគេសោះ ទៅស្អប់គេ។ បើថាពួកហ្គេយ៍ទៅធ្វើឲ្យគ្រួសារអ្នកឯងបែកបាក់គ្នា សមតែត្រូវស្អប់ត្រូវជេរ តែនេះពួកគេនៅប្រកបរបរចិញ្ចឹមជីវិតតែផ្ទះគេសោះ។ បើថាស្អប់ក៏ស្អប់ទៅតែ វាមិនសមទេដែលទៅនិយាយពាក្យអសុរសចំពោះពួកគេ។ រៀនចប់អស់ហើយ គួរតែចេះគិត ឬ ពាក្យឈ្លើយគេថា «ក្បាលកញ្ចាស់អស់ហើយ អត់ខួរគិតទេអី?»មុននឹងនិយាយសុំឲ្យចេះប្រើខួរគិតផង។ ថ្វីត្បិតតែខុសធម្មជាតិ តែធម្មជាតិមិនដាក់ទោស មិនជេរស្តីគេផង អ្នកឯងហ្នឹងអីក៏ឡូយម្ល៉េះ?

ដែលសួរនេះសួរដោយត្រង់ ព្រោះខ្ញុំបានឃើញផ្ទាល់ភ្នែក និង លឺផ្ទាល់ត្រចៀកនូវសម្តីអគតិទាំងនោះ ខ្ញុំមិនចង់និយាយទេ ព្រោះវាជាពាក្យមិនល្អ។ បើថាទាស់ភ្នែកណាស់ កុំមើលគេ (ដែលនិយាយនេះមិនមែនបញ្ជាទេ តែប្រាប់)។

មែន! ការដែលជេរគេ រិះគន់គេជាសិទ្ធិរបស់អ្នកឯង តែប្រើខួរគិតខ្លះផងថា ពួកហ្គេយ៍ (ប្រុសស្រឡាញ់ប្រុស និង ស្រីស្រឡាញ់ស្រី) គេមិនបានទៅកាប់ម្តាយអ្នកឯង ចាក់ឪពុកអ្នកឯង ឬក៏ទៅ រំលោភបងប្អូនអ្នកឯងទេ

ខ្ញុំដឹងថាមានពួកហ្គេយ៍មួយចំនួនតូចធ្វើខ្លួនគួរឲ្យស្អប់ តែម៉េចក៏មិនហែកគ្រាប់ភ្នែកមើលឲ្យអស់សិមទៅ? មនុស្សវាមានល្អមានអាក្រក់ មិនថាជាហ្គេយ៍មិនហ្គេយ៍អីទេ

ដំបូងញុមគិតថាមិនចង់ម៉ោជេរទេ តែវាទៅជេរមិត្តញុម ហើយអាមិត្តញុមនឹងវាស្លូតទៀត ឈរឲ្យគេជេរ ញុមក៏ឈឺឆ្អាលជំនួស។

បានហើយ! ដល់ម៉ោងទៅរៀនហើយ! អារម្មណ៍មិនល្អសោះងៃនេះ។ ជាចុងក្រោយក៏សូមខន្តីអភ័យទោស ព្រោះពាក្យសម្តីដែលញុមនិយាយវាឈ្លើយបន្តិច (អត់បានសុំទោសអាពួកអគតិអត់ខួរទេ) តែជាធម្មតាទេសម្រាប់ពួកគ្មានក្បាលអស់នោះ។

បើមានការអីចង់ជេរតប ជេរបាន តែសុំរកហេតុផលឲ្យស្រួលបួលផង

    • កុមារទេពចម្បាំង
    • 22 ខែធ្នូ 2009

    ដល់ពេលខឹងហើយហ្អេ ព្រះអង្គម្ចាស់អៈនៈហារី !!!!
    ពួកហ្នឹងតែងតែអីចឹងមកលើខ្ញុំញយដងហើយ។ ជេរថែមទៀតបានសមនឹងកំហឹង!!!! ពិតជាស៊យណាស់ ដែលខ្ញុំស្លូតអត់ចេះជេរអីម៉ាទិច ក៏អត់ផង កុំអីជេរដែរហើយ។

    • ចុម​កា​ដុម​ឆែប! ខ្ញុំ​ស្មាន​តែ​ជេ​ខ្ញុំ​មិញ​?

        • កុមារទេពចម្បាំង
        • 22 ខែធ្នូ 2009

        មាននរណាជេរពូ សាមឌីឯងទៅ ចេះតែថាតាហ្មងហើយ។

      • អត់បានជេរពូឯងទេ

  1. ស្តាយ​ណាស់ខ្ញុំ​មិនបាន​នាំប្អូន​ជីដូន​មួយ​ខ្ញុំ​មក​ជា​មួយ​ វា​ទៅរៀន​អស់ មួយជីមាស និង​ថែម​៥០០០០៛ទៀត។ បើ​វា​មក​ជួយ​ជេ​ប្រហែល​ជា​បើក​ភូមិ​Wordpress ហើយ។

    • កុមារទេពចម្បាំង
    • 22 ខែធ្នូ 2009

    ប្អូន​ជីដូន​ខ្ញុំបានឃើញអស់ហើយ សុទ្ធតែពួករពិស។

  2. ឆ្កែបានតែព្រូស, ចឹងមាត់ឆ្កែក៏បានតែព្រូសដែរ, ស្រួលមិនស្រួលបានតែថា អោយគេ មិនហ៊ានចេញមុខផងពួកហ្នឹងនោះ!

    • denith
    • 23 ខែធ្នូ 2009

    ធ្វើចិត្តអោយស្ងប់តិចទៅក្មេងតូច ។

    ខ្ញុំផ្ទាល់មិនសូវជាអ្នកចូលចិត្តពពួកអ្នកស្រលាញ់ភេទដូចគ្នាទេ តែខ្ញុំក៏មិន យល់ថាមានរឿងអីកើតឡើងដែរ ?

  3. ចុម ប្លកនេះ គេជេគ្នា មិនសាហាវសោះ បើចង់ជេរពួកមើលងាយមនុស្ស មិនសួរខ្ញុំសិន ចាំបើកយុទ្ធនាការជេរដាក់ខែ តែម្តង ។
    ចង់ស្តាប់ទេ ? ខ្ញុំចេះជេរមានសញ្ញាបត្រ ពីក្រសួងអប់រំទៀតផង ហើយទទួលស្គាល់ តាមស្តង់ដា ISO wwwដាក់ខំដកខំជេរខំ ។​
    អោនមកខ្ញុំខ្សិបប្រាប់….អឺៗៗៗស្អីគេទេស ភ្លេចបាត់ហើយ!!!ចាំភ្លេត ខ្ញុំទៅ គាស់ទូដែកឳ រកមើលសិន។

    • កុមារទេពចម្បាំង
    • 25 ខែធ្នូ 2009

    ទើបតែរៀនជេរម្សិលមិញ ថ្ងៃនេះសុំលេងឲ្យណាណីម្តង ជិតដល់ថ្នាក់ធ្វើសង្គ្រាមទៀត!!!!

    • កុមារទេពចម្បាំង
    • 25 ខែធ្នូ 2009

    សាហាវអីប៉ុនហ្នឹង!!! គ្រាន់តែប្រើមាត់ជេរសោះហ្នឹង មានទៅប្រើដៃជើងឯណា៎ !!! ចង់សាហាវ ប្រើដៃជើងសាកជាមួយខ្ញុំទៅ ទើបតែបានខ្សែក្រវ៉ាត់ខ្មៅថ្មីៗ

  4. អាខ្សែក្រវ៉ាត់ខ្មៅហ្នឹង ឃើញទៅទិញនៅផ្សាអូរឬស្សីសោះ ហ្នឹងណា!យកមកអួតដែរ។​អាងអីដៃជើងប៉ុនៗ ដើមឈូកសោះ យកមកប្រកួតដែរ​ កូននេះ!!!

      • កុមារទេពចម្បាំង
      • 28 ខែធ្នូ 2009

      អុញ !!! ទៅជាយកមកនិយាយលេងទៅកើតពូរិទ្ធ!!!!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: