ពេលវេលា ឬ ព្រហ្មលិខិត (៣)

បន្ទាប់មកគេក៏លើកមុខខ្ញុំឡើង​ហើយបន្ទាបមុខគេមកហើយក៏……ថើបមាត់ខ្ញុំ……យ៉ាងកក់ក្តៅ

« យ៉ាងម៉េចឯងនឹង?​ មើលធ្វើមុខ » អឹ! នេះខ្ញុំយល់សប្តិតើ ^_^

« អត់…អត់មានអីទេ »

« ល្មមទៅផ្ទះបានហើយ យប់ជ្រៅហើយ » និយាយហើយក៏ងើបចេញទៅ អត់គិតលើកគ្នាសោះវើយ ខ្ញុំក៏ធ្វើជាងរង៉ក់បន្តិច

« ម៉ស់! » ហើយវាចាប់ដៃខ្ញុំអូសទៅ ^o^

យើងក៏បណ្តើរគ្នា រលកទឹកតូចៗគួបផ្សំជាមួយខ្យល់នៃសមុទ្រ បោកតិចៗ មកលើជើងពួកយើង បង្កឲ្យបរិយាកាសកាន់តែ រូមែនទិច

« អូយ៎! » អ្នកស្រុកអើយជួយអ្នកភូមិ អ្នកភូមិអើយជួយអ្នកផង អ្នកផងអើយជួយខ្ញុំ សំបកក្តាមមុតជើង ផ្សាណាស់ ឈឺ Y_Y

« កើតអី? »

« ខ្ញុំមុតជើង » ខ្ញុំនិយាយទាំងលើកជើងឲ្យគេមើល

« មុតធំណាស់ ឈាមហូរច្រើនទៀត » ឈាមច្រើនមែន ធ្វើម៉េចទៅ? ដូចជាអស់កម្លាំងហើយ

អាគាត់នោះឱនខ្លួនចំពីមុខខ្ញុំ

« ធ្វើអី? »

« គឺអៀវឯងហ្នឹងណា »

« មិនអីទេ អូយ៎ »

« នៅពូកែទៀតឈឺប៉ុណ្ណឹងហើយ » អៀវឲ្យទាល់តែបានម៉ងអាគាត់នេះ

« ហើយផ្ទះឯងទៅតាមណា? អេ​៎ អេ៎!!!!! » ហៅទៅឯង យើងសន្លប់បាត់យូរហើយ

« មនុស្សប្រុសអី ទន់ខ្សោយម្លេះ? មុតតិចតួចសោះសន្លប់ » បានតែមាត់ បើមើលទឹកមុខគេវិញ ឃើញថាគេបារម្ភពីខ្ញុំណាស់ ព្រោះគេស្រូតដំណើររហូតមកដល់ផ្ទះគេ។ បន្ទាប់ពីខ្ញុំក៏បិទរបួសឲ្យគេរួច ខ្ញុំក៏ដាក់គេឲ្យគេងលើគ្រែ

ទីតៗៗ ៗៗ ៗៗ

« អាឡូ! »

« អាឡូទិនករ! កូននៅឯណា? យប់ហើយម៉េចមិនឃើញមកផ្ទះ? »

« ជម្រាបសួរអ្នកមីង!​ »

« ចាស៎លើកដៃថ្វាយព្រះ ក្មួយអ្នកណាគេដែរ? »

« ខ្ញុំមិត្តភក្តិទិនករ ឥឡូវនេះគេកំពុងសន្លប់ព្រោះមុតជើងនឹងសម្បកខ្យង តែមីងមិនបាច់បារម្ភទេ ព្រោះខ្ញុំបានលាងរបួសនិង ដាក់ថ្នាំរួចហើយ »

« មិនឲ្យបារម្ភម៉េចនឹងបាន កូនម្នាក់នេះទន់ខ្សោយណាស់ មីងផ្ញើរមើលគេផង មានការអីមិនស្រួលតេរប្រាប់មីងណា »

« បាទ! ជម្រាបលា » ខ្ញុំក៏បិទទៅ

ឯងសំណាងណាស់ទិនករដែលមានម្តាយព្រួយបារម្ភដល់ថ្នាក់នេះ ចំនែកឯខ្ញុំមានម្តាយដែរ តែមិនដែលខ្វល់ពីខ្ញុំសោះ។ ដោយងងុយពេក ខ្ញុំក៏ទម្រេតខ្លួនក្បែរគេ

ព្រឹកទៀតហើយ ហេតុអីក៏ពេលយប់ខ្លីម្ល៉េះ? ដេកមិនទាន់ឆ្អែតផង ខ្ញុំសន្សឹមៗបើកភ្នែក មើលសព្វទាំង៨ទិស នេះមិនមែនជាបន្ទប់ខ្ញុំទេ!!! ចុះដៃនរណានៅលើខ្លួនខ្ញុំ? ឬមួយក៏ជា….ខ…្ម…ោ…ច!!!!!!!!!! ដើម្បីជម្រះបន្ទិល ខ្ញុំក៏បើកភួយឡើង O_O! អន្ធការ!!! ខ្ញុំលើកដៃគេចេញហើយ ដើរទៅក្រៅបន្ទប់

ផ្ទះនេះតូច តែស្អាត មើលពីក្រៅដូចជាសាមញ្ញតែបើមើលខាងក្នុងក៏សាមញ្ញ (ដដែល) 😀 និយាយលេងទេ, ផ្ទះនេះមានរៀបចំតាមបែបខ្មែរ តុ ទូ​ កៅអីធ្វើពីឈើដែលមានតម្លៃយ៉ាងប្រណើត អំពូលភ្លើងស្អាតៗ បំភ្លឺតាមជញ្ជាំង…. តាមរយៈគ្រឿងសង្ហារិមទាំងនេះ អាចឲ្យខ្ញុំដឹងអំពីជីវភាពរបស់គេយ៉ាងច្បាស់ មិនដែលអ្នកក្រឯណាមកនៅផ្ទះទំនើបបែបនេះទេ

« មើលបាន តែកុំលួច » មកតាំងពីកាល? អាគាត់នេះគ្មានសុជីវធម៌សោះ រំខានអារម្មណ៍មនុស្សា

« ឯងចេះលេងវីយូឡុងដែរ?? » ខ្ញុំសួរព្រោះឃើញរូបថតដែលគេលេង

« ចេះតើ ឯងចង់ចេះទេ? យើងបង្រៀន » គេនិយាយទាំងទាញវីយូឡុងចេញពីក្នុងទូ

« ok »

គេក៏បានបង្រៀនខ្ញុំលេង ដោយឈរពីក្រោយខ្ញុំ ទាញដៃខ្ញុំឲ្យទោរទន់ទៅតាមគេ

« កុំរឹងដៃពេកមើល » មុខខ្ញុំនិងគេជិតគ្នាទៀតហើយ ធ្វើឲ្យចម្ហាយក្តៅៗភាយចេញមកតាមមុខ

ក្រាក… សម្លេងទ្វាររបើក កន្រ្ទាក់ពួកយើងឲ្យដាច់ចេញពីគ្នា ថែមទាំងលេចចេញរូបស្រ្តីម្នាក់ តាមការស្លៀកពាក់​ មិនមែនជាមនុស្សធម្មតាទេ (បានន័យថា អ្នកមានឋានៈខ្ពស់)

« អ្នកមកធ្វើអី? » ទឹកមុខរបស់អន្ធការប្រែប្រួលខុសពីអំបាញ់មិញ ហាក់មិនពេញចិត្តនឹងវត្តមាននារីចំណាស់នេះ

« អន្ធការកូន! កុំធ្វើបែបហ្នឹងដាក់ម៉ាក់អី នៅមិនទាន់បាត់ខឹងម៉ាក់ទៀតហ៎? »

« ម៉ាក់ហ៎? ខ្ញុំសឹងតែភ្លេចថាមានម្តាយម្នាក់ទៅហើយ ទាំងដែលអ្នកចេញទៅរស់នៅជាមួយប្រុសថ្មីហើយទុកឲ្យប៉ារបស់ខ្ញុំ
ឈឺចិត្តរហូតដល់ស្លាប់ នៅមានមុខមកថាជាម្តាយខ្ញុំទៀត »

ខ្ញុំឃើញទឹកភ្នែករបស់ស្រ្តីម្នាក់នោះហូរ

« ដែលម៉ាក់ធ្វើទៅនេះក៏ដើម្បីឯងណា អន្ធការ »

« ដើម្បីខ្ញុំ ក៏ទៅរកប្រុសថ្មីមែនទេ? បានហើយ! ខ្ញុំមិនចង់ស្តាប់ពាក្យដោះសាររបស់អ្នកទៀតទេ ចេញទៅ!!! » គេស្រែកសន្ធាប់

ម្តាយរបស់គេរត់ចេញទៅទាំងទឹកភ្នែក ខ្ញុំទ្រាំមើលមិនបានក៏រត់ទៅតាម ក្រែងលអាចជួយអ្វីបានខ្លះ

« ឈប់សិនអ្នកមីង!! » ខ្ញុំស្រែកឃាត់

គាត់ក៏បង្អាក់ដំណើរហើយជូតទឹកភ្នែកញញឹមមកកាន់ខ្ញុំ

« ក្មួយមានការអីជាមួយមីងឬ? »

« បាទគឺ….. » គាត់ញញឹមនឹងប្ញកពារ មោគៗរបស់ខ្ញុំ

« មីងជាម្តាយរបស់គេ តែមីង……… » គាត់ក៏រៀបរាប់ប្រាប់ខ្ញុំតាំងពីដើមដល់ចប់

ខ្ញុំក៏បានដឹងដែរថាការពិតម្តាយរបស់អន្ធការ មិនបានក្បត់ឪពុករបស់គេទេ គឺដោយសារតែពួកគាត់ជំពាក់បំណុលគេ
គ្មានប្រាក់សងគេ ហើយដោយអ្នកមីងគាត់មានសម្រស់ស្អាតផង ម្ចាស់បំណុលក៏បានយកគាត់ធ្វើជាប្រពន្ធដោយសន្យាថា នឹងលុបចោលរាល់បំណុលទាំងអស់។ ដោយសារតែគ្មានជម្រើស គាត់ក៏សម្រេចចិត្តចេញទៅ ដោយពេលនោះអន្ធការទើបតែមានអាយុ ៦ឆ្នាំប៉ុណ្ណោះ…

« មីងយល់ថាក្មួយស្នឹទស្នាលជាមួយអន្ធការណាស់ ព្រោះមីងមិនដែលឃើញគេញញឹមបែបនេះទេ តាំងតែពីគេខូចចិត្ត
រឿងស្នេហាមក ហើយគេក៏មិនដែលនាំអ្នកណាមកផ្ទះដែរ បើតាមមីងដឹង។ យ៉ាងណាៗ ផ្ញើរមើលគេផងណា៎ »

«​ បាទ! ខ្ញុំនឹងមើលថែរគេឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន »

« អរគុណច្រើន មីងទៅសិនហើយ »

« បាទ! ជម្រាបលា » ខ្ញុំមើលគាត់រហូតដល់បាត់ ហើយក៏ដើរចូលក្នុងផ្ទះ

នៅមានត…

Advertisements
    • កុមារទេពចម្បាំង
    • 15 ខែធ្នូ 2009

    ខ្ញុំសួរដូចមិនសួរទៅចុះ រួចម៉េចបានចង់សរសេររឿងហ្នឹងឡើងម៉ោ?
    មកពីចង់អាសដែរមែនទេ?

    • មែនហើយ 😛
      ណាមួយ អត់ដឹងថាធ្វើប្លក់នេះដាក់អី? ទើបតាសេរឿងដាក់ទៅ
      មួយទៀត ចង់ឲ្យគេដឹងថាក្មេងក៏ចេះតាសេរឿងដែរ ព្រោះអ្នកខ្លះមើលងាយក្មេងសម្បើមណាស់
      មួយវិញទៀត ក្នុងនាមជាកូនខ្មែរ ចង់លើកកំពស់វិស័យនិពន្ធ

    • កុមារទេពចម្បាំង
    • 15 ខែធ្នូ 2009

    ខ្ញុំអត់ចង់ក្លាយជាអ្នកនិពន្ធអីទេ ខ្ញុំចាប់អារម្មណ៍តែវិទ្យាសាស្រ្តប៉ុននោះ។

    • អត់បានចង់ក្លាយជាអ្នកនិពន្ធទេ គ្រាន់តែចង់ជួយលើកកំពស់វិស័យនេះប៉ុណ្ណោះ

    • កុមារទេពចម្បាំង
    • 16 ខែធ្នូ 2009

    ប្លកក្មេងតូច​(ផាកកាន)ឯងដល់ពេលល្បីហើយ។
    ចេះតែខំទៅក្រែងគេហៅ ទៅថតស្ពត ៣DVD ថត់អត់ទាន់ចប់ទៀត
    មិនដឹងជាគេថត់អីខ្លះទេ ខ្ញុំនេះ។ 🙂 🙂
    ខ្ញុំឥឡូវអត់ពេលសរសេររឿងផង​ សំណាងហើយដែលបានឯងសរសេរម្តងនោះ។

  1. មុខខ្ញុំនិងគេជិតគ្នាទៀតហើយ ធ្វើឲ្យចម្ហាយក្តៅៗភាយចេញមកតាមមុខ… ធ្លាប់ហ្មង ក្មេងតូច! ប្លកនេះឥឡូវប្ដូរពណ៌ជាអន្ធកាល សង្ស័យទិនករ ហ្នឹង លួចស្រលាញ់អន្ធកាល ដល់កម្រិតហើយ! ក្មេងៗសម័យនេះគេលួចស្រលាញ់…ដូចគ្នាអ៊ីចឹងណ៎!

    • ជាមនុស្សត្រូវតែចេះអាប់ដែតនឹងគេខ្លះណាពូ

      • ពូមានទៅថាអីក្មួយ! ចង់អាប់ដែតក៏ស្រេចតែចិត្ត! ចុចបីក៏យល់ដែរ! ចុចបីទៀតសិន! … 😀

    • Anata
    • 1 ខែ​មេសា 2010

    Reading your story I feel like funny and also romantic and more… I don know what to say te niss.

    Sorry I don know how to type in Khmere te na, so I use English hery

    • អរគុណណាដែលបានអាន។ បើចង់អានទៀតប្រាប់ញុមណា ញុមដាក់ថ្មីឲ្យ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: