ពេលវេលា ឬ ព្រហ្មលិខិត​ (២)

ខ្ញុំដើរមកវិញទាំងនឹកឆ្ងល់ ខ្ញុំនឹងគេមិនដែលស្គាល់គ្នាទេ ហេតុអីបានជាគេមកឈឺខ្លួនដោយសារខ្ញុំ ឬក៏គេគ្រាន់តែជួយធម្មតា មែន! ប្រហែលជាចឹងហើយ ។ ណ្ហើយ៎! គិតនាំតែឈឺក្បាល ទៅដេកវិញ….

« ទិនករ ភ្ញាក់ឡើងកូន ថ្ងៃចាំងគូទហើយ » ដឹងអីទេម៉ាក់ ម៉ោដាស់ទាំងព្រលឹមម៉ង

« ម៉ោងទើបតែ៦​នឹង សុំ១០នាទីទៀតបានទេម៉ាក់?? » ខ្ញុំអង្វរទាំងបិទភ្នែក ក៏ព្រោះយប់មិញរវល់តែគិតរឿងផ្តេសផ្តាស ម៉ាក់ក៏មិនថាអី គាត់ដើរចេញទៅ ទុកពេលវេលាឲ្យកូនគាត់ ទទួលទានដំណេកទៀត ^_^

ទីត!ៗ!ៗ!ៗ!ៗ!ៗ អាណាគេតេរមកទៀតហើយ??? មនុស្សកំពុងដេកផង តិចទះផ្កាប់មុខ

« អាឡូ! អ្នកណាគេហាស៎ » ខ្ញុំលើកទាំងខឹង (ខឹងចិត្តទេណា៎ >_<)

« ទិនករ ហ្ហេ៎ គឺយើងណា៎ អានេះទើបងើបពីដេកម៉ង »

« ទើបងើបក្បាលឯងអី មនុស្សកំពុងតែដេកនេះណា៎ ចេះតេរម៉ោ ហើយមានការអី? » អាវាយោ ពួកម៉ាកខ្ញុំវាតេរម៉ោ

« អើសុំទោស ដែលតេរមកនេះចង់ប្រាប់ថា គ្រួសារយើងនឹងផ្លាស់ទៅកោះកុងដែរហើយ»

ខ្ញុំភ្ញាក់ដូចត្រូវគេកន្រ្តាក់ នេះខ្ញុំមកមិនទាន់បាន១អាទិត្យផង មានគេមកតាមហើយ អស្ចារ្យ

« កុំប្រាប់ណា ថាមកតាមយើង ព្រោះនឹកយើង n_n » ខ្ញុំនិយាយលេងផងមែនផង លេងអានេះម្តង

« អាឆ្កួត! យើងទៅតាមប៉ាម៉ាក់យើងទេ អើប៉ុណ្ណឹងបានហើយ ប៉ាយើងចេញឡានហើយ បាយ​! » ខ្ញុំមិនទាន់បាននិយាយអីផង វាបិទបាត់ អានេះ! ចង់តេរក៏តេរ ចង់បិទក៏បិទ។ ដល់ម៉ោងហើយ ទៅសាលាសិនណាបងប្អូន។

ខែនេះជាខែ១២ ចឹងអាកាសធាតុនៅទីនេះត្រជាក់ណាស់ បើសិនជាមានព្រិលធ្លាក់ ហើយខ្ញុំដើរកាន់ដៃជាមួយសង្សារ ក្រោមព្រិល មិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។ តែមិនដឹងថ្ងៃណាមានសង្សារទេ

ថ្ងៃនេះដូចជាសប្បាយចិត្តក្នុងព្រះហរទ័យ (ចិត្តហើយ ហរទ័យទៀត ចេះខ្មែរអត់អ្នកតាសេ) គិតនាំប្រុសថ្លៃ ទៅ eat គោព្រៃ ឲ្យបាន ១០ក្បាលណា៎ ^o^ ខ្ញុំជិះកង់បណ្តើរ ឆ្កួតបណ្តើរ 😀 ដល់សាលាហើយតើ។ បន្ទាប់ពីដាក់កង់ស្រួលបួល ខ្ញុំក៏ដើរចូលថ្នាក់ទាំងញញឹមញញែម ធ្វើឲ្យគេមើលមកខ្ញុំគ្រប់គ្នា មកពីមនុស្សវាសប្បាយចិត្តហ្នឹងណា អេ៎ អ្នកណាគេអង្គុយកន្លែងខ្ញុំ កន្លែងហ្នឹងខ្ញុំអង្គុយតែឯងទេណា៎ ទៅអូសកចេញសិន

« អេ៎ នេះជាកន្លែងខ្ញុំទេ » ខ្ញុំកេះវា ព្រោះវាមើលទៅក្រៅធ្វើព្រងើយ

« អ្នកណាថា! កន្លែងនេះខ្ញុំអង្គុយជិតកន្លះឆ្នាំហើយ ឯងទើបមកថ្មីទើបមិនដឹង » ពេលវាងាកមុខម៉ោ ព្រះជាម្ចាស់! មនុស្សអី ស្អាតសង្ហារគ្មានកន្លែងទាស់ មុខស ម៉ត់ខៃ ទម្រង់មុខដូចតួការេ (មិនមែនការេទេ កូរេ) កាន់តែមើលកាន់តែស្អាត អូយ៎ហៀរ ទឹកមាត់ទៀតខ្ញុំ មិនបានទេ! ខ្ញុំប្រញាប់ជូតចេញ តាគេឃើញខ្មាសគេ 0_0!

« ចឹងសុំអង្គុយផង ព្រោះកន្លែងផ្សេងពេញអស់ហើយ » ខ្ញុំស្នើរទាំងមើលគេមិនដាក់ភ្នែក

« អឺ តែល្មមឈប់មើលមុខយើងបានហើយ តិចមុខយើងប្រហោងអស់ »

នោះ! មើលគេទាល់តែគេថាឲ្យ ខ្មាសគេអត់ហាស៎ អត់ខ្មាសទេ ព្រោះមុខនឹងមកសាលា ខ្ញុំបានលាបសីម៉ង់ រូបដំរី៣ជាន់ហើយ (0_o) ឬ ភាសាអ្នកស្រុកគេថា មុខក្រាស់

« ឯងឈ្មោះ ទិនករមែនទេ? » ម៉េចក៏ដឹងហា៎ ទើបឃើញមុខមកសាលាសោះ

« បាទ! អឺឯងគឺ……» ខ្ញុំរកនឹកមើល កុំឲ្យចាញ់គេ គេស្គាល់ខ្ញុំ ខ្ញុំត្រូវតែស្គាល់គេ

« យើងអន្ធការ » O_O!!!! ខ្ញុំបើកភ្នែកធំជាងកង់ឡានទៀត មិននឹកដល់សោះថា អាគាត់ដែលជួយខ្ញុំយប់នោះជាវា

« បានហើយប្អូនៗ ថ្ងៃនេះយើងចូលមេរៀនថ្មី…..» ខ្ញុំរៀបនឹងសួរទៀតហើយ តែអ្នកគ្រូយាយមកដល់ មិនដឹងជាប្អូនអីទេ ហៅថាចៅៗ បានត្រូវ 😛 និយាយលេងទេ​ ^_^

មឺង!ៗៗ!ៗ!ៗ!ៗ អរគុណព្រះ! ខ្ញុំដេកលក់៣ដងហើយ! ជាទម្លាប់ទៅហើយដែលសិស្សពូកែដូចជាខ្ញុំដេកលក់ក្នុងម៉ោងរៀន 😀 ដូចជាឃ្លានហើយ តោះទៅរកអីដាក់ពោះមិត្តអ្នកអាន

« តោះទៅ! ឯងត្រូវប៉ាវបាយយើង សងដែលយើងជួយឯងយប់មុន » ខ្ញុំប្រុងនឹងងើបចេញហើយ តែត្រូវវាចាប់ដៃ 0_0 ចាប់ដៃ!!!!!!!!!!!!!!!!!!!!!! អានេះជួយគេហើយទារសគុណទៀត

« ក៏បាន តែលែងដៃខ្ញុំទៅ ព្រោះគេមើលមកសម្បើមណាស់ » គេក៏លែងដៃភ្លាម មុខក្រហមទៀត ហាសហា៎ មនុស្សអី ពេលអៀនទៅកាន់តែគួរឲ្យស្រឡាញ់

ខ្ញុំក៏ដើរនាំមុខគេទៅ តែដូចជាទាក់ជើង មិនមែនធ្វើទេណា ទាក់ជើងពិតមែន​ អូយ៎ដួលហើយ ជួយ ស្រាប់តែមានដៃមួយមកត្រកងបីខ្លួនខ្ញុំ លើកខ្ញុំទៅ ស្លាប់ហើយ!! នេះមុខខ្ញុំនឹងគេ ជិតគ្នាខ្លាំងណាស់ ខ្វះតែ​បន្តិចទៀតទេ ដល់គ្នាហើយ ម៉េចក៏មិនដាក់ឲ្យដល់ម៉ងទៅ \\>_<//

មួយសន្ទុះមកទើបខ្ញុំមានសតិឡើងវិញ

« អឺលែងខ្ញុំបានហើយ គេមើលមកពេញសាលាហើយណា » ខ្ញុំនិយាយផង រើខ្លួនចេញផង ខ្មាសគេអស់បន្តិចទៅ ហើយបើពេចពិលរមិលមើលដល់មុខ អាគាត់អន្ធការនោះវិញ ក្រហមជាងប៉េងប៉ោះទៀត ^o^

« មើលអី មិនដែលឃើញទេហ៎ » អាគាត់នោះស្រែកដាក់គេទៀត មកពីគេមិនដែលឃើញនឹងបានគេមើល ព្រោះមិនដែល មានប្រុស២នាក់មកឱបគ្នាកណ្តាលវាលបែបនេះទេ តិចគេគិតទៅផ្លូវនោះទៅ

« តោះបានហើយ! ទៅរកបាយទឹកទៅ » ខ្ញុំអូសគេទៅ ថ្ងៃដ៏សែនខ្មាសគេបានកន្លងផុតទៅយ៉ាងគើមៗ តែក៏ដល់ម៉ោងទៅផ្ទះហើយ គិតៗទៅ តាំងពីមកនៅទីនេះ គ្មានមិត្តម្នាក់ សោះ

« អេ៎ ខ្ចីសៀវភៅគណិតបន្តិច យកចម្លងមេរៀន » ខ្ញុំក៏ឲ្យគេទៅ មនុស្សគេនឹង មួយខែ ចូលសាលាយ៉ាងច្រើន​១០ដង បន្ទាប់ពីនោះយើងក៏បែកផ្លូវគ្នាទាំងអាល័យ (និយាយមើលតែសង្សារគេ យ៉ាប់!!)

ល្ងាចនេះ ខ្ញុំបានមកមាត់សមុទ្រទៀតក្រែងលោជួបគេ ហើយក៏មិនបានខកបំណងដែរ ព្រោះគេមកមែន

« សួស្តី! »

« សួស្តី! ឯងមកទីនេះរាល់ល្ងាចឬ? »

« មែនហើយ ព្រោះចង់មកមើលថ្ងៃអស្តង្គត ចុះឯង? »

« យើងមកព្រោះចង់បំភ្លេចមនុស្សម្នាក់ » ទឹកមុខគេសោកសៅជាខ្លាំង ធ្វើឲ្យខ្ញុំដឹងដល់អារម្មណ៍ទុក្ខសោករបស់គេ

« បើឲ្យខ្ញុំទាយម្នាក់នោះប្រាកដជាមនុស្សដែលឯងស្រឡាញ់ហើយ មែនទេ? »

« មែនហើយ គេជាស្រីម្នាក់ដែលយើងស្រឡាញ់បំផុត តែគេបែរជាទៅរៀបការជាមួយអ្នកផ្សេង »

សម្លេងគេញ័រដូចជាកំពុង យំ ធ្វើឲ្យខ្ញុំខឹងនឹងស្រីនោះ មិនដឹងថាហេតុអី​ តែខ្ញុំខឹងនាងជាខ្លាំង ដែលធ្វើឲ្យប្រុសល្អម្នាក់នេះខូចចិត្ត ខ្ញុំក៏មិនដឹងលួងគេយ៉ាងម៉េចដែរ បើមិនឃើញផ្ទាល់ភ្នែកទេមិនជឿទេ ថាមនុស្សចិត្តរឹងដូចជាគេត្រូវមកខូចចិត្តដោយសារ ស្រីម្នាក់

« យើងសុំឱបឯងបន្តិចបានទេ? » ខ្ញុំភាំងនឹងសំណូមពរបន្តិច តែក៏មិនបានបដិសេធដែរ គេក៏ទាញខ្ញុំចូលទៅឱប ខ្ញុំមានអារម្មណ៍ថាកក់ក្តៅយ៉ាងខ្លាំងក្នុងរង្វង់ដៃរបស់គេ

នៅមានត…

Advertisements
  1. បើតាមអានការពណ៌នារៀបរាប់នេះ ឃើញថា ទិនករ នេះ អាសខ្លាំងណាស់តើ!

    • មែនហើយ អាសណាស់ ^_^
      ជួយខំរិះគន់ផងណា មានចំណុចខ្វះខាតអីខ្លះ ខ្ញុំនឹងបានកែប្រែ

      • អានទៅ ខ្ញុំចូលចិត្តណាស់ ដូចគ្មានចំណុចខ្វះខាតអីទេ ព្រោះស្ទាយហ្នឹងគេសរសេរអ៊ីចឹងហើយ!

    • កុមារចម្បាំង
    • 4 ខែ​ធ្នូ 2009

    សូមទោសផងក្មេងតូច ខ្ញុំមិនអាចមកទីនេះទៀតទេ។ បើចង់រាប់អានខ្ញុំ
    សូម email ទៅខ្ញុំចុះ ។ខ្ញុំមានអ្វីដែលឯងចង់បាន។ តើឯងចង់បានអ្វីពីខ្ញុំដែរ?
    បង សុបិនគាត់រវល់ណាស់។ ដាច់ឆ្នាំបានគាត់មក។
    good bye forever from wordpress.

  2. ល្អសើចណាស់ ហាហាហ រិះគន់បន្តិចសិនចាំសរសើរក្រោយ…
    រឿងហ្កេយ អីចេញក្បាលដំបូងមកគេដឹងអស់ចឹង… លាក់ៗតិចទៅណា ចាំពាក់កណ្តាលរឿងចាំបង្ហាញអោយគេដឹង។
    មួយទៀត ប្អូនឯងគួរកាត់បន្ថយផ្នែកពោលក្រៅសាច់រឿងបន្តិច ព្រោះធ្វើអញ្ចឹងបងសើចចុកពោះហើយ ហើយវាអាចបាត់បង់រសជាតិសាច់ រឿងបន្តិចដែរ ព្រោះអ្នកអានរវល់សើច ហាហាហា

    តែសរុបទៅ សរសេរប៉ុណ្ណឹងក៏ចាត់ទុកគ្រាន់បើទៅហើយ សំរាប់អ្នកចាប់ផ្តើម ដូចប្អូននោះ។

  3. ចុះញុមមានឲ្យ២នាក់នឹងបានគ្នាអាឡូវណា ទុកឲ្យពួកវាសប្បាយរហូតក្លាយជាទុក (ពិសពុលណាស់ញុម)

    • ពិសពុលរបស់គេមែន! និយាយអ៊ីចឹងពីរនាក់ហ្នឹងរៀនថ្នាក់ទីប៉ុន្មានអ៊ីចេះ? ព្រោះខ្ញុំគិតឃើញអាគំនិតពិសពុលជាងហ្នឹងទៀត គឺចាំឱ្យពេលពួកវាជិះប្រឡងបាក់ឌុប ចាំឱ្យពួកវាខូចចិត្ត ហើយប្រឡងធ្លាក់ទាំងពីរនាក់។ ម៉េចពិសពុលអត់?

      • ត្រឹមប៉ុណ្ណឹងមិនទាន់ពិសពុលទេ ព្រោះខ្ញុំទើបតែនឹងមើលរឿងឃើញថ្មី
        ត្រូវឲ្យពួកវាពិការទៀត ធ្វើយ៉ាងណាឲ្យពួកវាគ្មានថ្ងៃជួបគ្នា (មិនដល់ស្លាប់ទេ ព្រោះឃោរឃៅពេក)

    • រតនាតារាមុន្នី
    • 11 ខែ​ធ្នូ 2009

    ហាស៎​ហា៎ ពិសពុលអីក៏មិនទាន់ពុលដល់ខ្ញុំដែរ ។
    រួចចុះ ផាកានឯងធ្លាប់មានអីៗអត់ បានជាដឹងនោះដឹងម្ល៉េះ?
    (សង្សារដំបូង) សូមសរសេររឿងហ្នឹងទៅ ពីរឿងចិនក្មេងៗបុរាណ ស្រលាញ់
    គ្នានោះអី?
    ខ្ញុំនឹកឃើញម៉ាគគោក អត់ទាន់បានសរសេរទេ រវល់តែសរសេរ subtitle ប្រភេទDVD movie​ រឿងហ្គេយ៍កុមារៗ នោះអី?

  4. សុំចាញ់ហើយ សុទ្ធតែក្មេងពិសពុល! ផាកាន ហ្នឹងអួតថា អត់ធ្លាប់មានស្នេហា បើអ៊ីចឹងមែន មានឱ្យហើយ បែកគ្នាឱ្យហើយទៅ ទាន់ឆ្នាំហ្នឹងមិនទាន់ប្រឡង! រៀនថ្នាក់ទី១២ កុំមានស្នេហាឱ្យសោះ ខ្ញុំគ្រាន់តែប្រាប់ទេ!

    • ចង់មានដែរ​ តែមិនដឹងទៅរកពីណា
      ដើររកជិត១០០ឆ្នាំហើយ មិនទាន់បានទៀត

    • កុមារទេពចម្បាំង
    • 11 ខែ​ធ្នូ 2009

    ពិសពុល គឺត្រូវថ្នាំពុលស្នេហ៍ទេ មិនមែនបំពុលគេឲ្យស្លាប់ឯណា។
    និពន្ធរឿង អ្នកប្រុសខូច ប៉ះអ្នកបំរើខិល​ (សុទ្ធតែប្រុស)។
    រឿងនេះទើបតែនឹកឃើញទេ។ ឲ្យតែខ្ញុំបានឮពាក្យណាឬសំដីណាមួយម៉ាត់
    គឺខ្ញុំអាចសរសេរជារឿងដែរខ្ញុំនឹកឃើញបានហើយ តែអត់មានពេលសរសេរ
    ទេ ព្រោះរវល់ពេក។
    ពេលនេះ ខែនេះរវល់គ្រប់តែគ្នាម៉ងន៎!!!!

    • ថ្នាំពុលស្នេហ៍មិនពុល និង ឃោរឃៅដូចញុមទេ
      បើញុមពេលទំនេរមានច្រើនដែរ តែ​ខ្ជិល
      ជួនកាលនឹកឃើញវគ្គរឿង ដល់ពេលមកតាសេភ្លេចអស់ទៅ
      ជួនកាលទៀតកំពុងតាសេ តែ​ខ្ជិលតាសេទៀតក៏បិទទៅ
      ខ្ជិលណាស់ៗៗៗៗ

  5. រកគ្នាឃើញម៉េះ អារឿងខ្ជិលហ្នឹង! ឥឡូវនេះគឺលួចម៉ោងធ្វើការមកលេងអ៊ីនធើណេតតើ លួចម្ដងៗសឹងមួយថ្ងៃពេញ សម្រេចសម្រួលគ្មានបានការអីទេ មួយថ្ងៃៗ… ចូលចិត្តណាស់ធ្វើរឿងឥតប្រយោជន៍ ប៉ុន្តែខ្ញុំគិតថាកែខ្លួនហើយ ព្រោះចាស់ហើយ បើនៅអ៊ីចឹងទៀត ក្មេងរៀនតាម (បានតែថាទេ ព្រោះឥឡូវនេះលួចមកសរសេរខមិន ទាំងកំពុងមានការងារបន្ទាន់ត្រូវធ្វើ) យ៉ាងណាទាន់មេមិនទាន់ចាប់ថ្នាក់ដេញចោល គួរកែខ្លួនឱ្យហើយ ព្រោះគ្មានអ្នកណាមានលុយជួលមនុស្សមកអង្គុយលេងអ៊ីនធើណេតទេ! ប៉ុន្តែបើមានការងារហ្នឹងមែន ខ្ញុំដាក់ពាក្យមុនគេហើយ! បើមិនអ៊ីចឹង មានកម្មវិធីប្រឡងខ្ជិល តែខ្ជិលទៅដាក់ពាក្យប្រឡងទៀតណា!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: