ពេលវេលា ឬ ព្រហ្មលិខិត (១)

វគ្គទី១​ ៈ ព្រហ្មលិខិត

មឺងៗៗៗៗ
ស្នូរជួងបានបន្លឺឡើង ហាក់ដូចជាដាស់ដំណេកសិស្សដែលពូកែដូចជាខ្ញុំ ឲ្យភ្ញាក់ពីការលង់លក់អស់រយៈពេល១ម៉ោង ដ៏សែនយូរនោះ។​ អេ៎! រវល់តែដេក េភ្លចគិតថាដល់ម៉ោងទៅផ្ទះឲ្យឈឹង
តាមផ្លូវចេញមករោងដាក់កង់ឬម៉ូតូ សិស្សម្នាក់ៗបណ្តើរគ្នាចេញយ៉ាងរីករាយ គ្មានទុក្ខកង្វល់ ប្លែកអីតែខ្ញុំដែលដើរមកយ៉ាងមុខងាប់ Y_Y
« អេ៎ បងទិនករ! ឈប់សិន! ​ចាំខ្ញុំផង» សម្លេងមួយបង្អាក់ដំណើរខ្ញុំ
« មានការអីហ៎ដានី? » ខ្ញុំតប
« ខ្ញុំលឺគេថា បងនឹងផ្លាស់ទៅនៅកោះកុងស្អែកនេះ តើពិតដែរទេ??​ »
« មែនហើយ ចុះដានីមានការអីដែរបានមកសួរខ្ញុំចឹង? »
« គ្មានអីទេ! គ្រាន់តែចង់ប្រាប់បងថា ខ្ញុំស្រឡាញ់បង ហើយខ្ញុំនឹងរង់ចាំបងមកវិញ » នាងនិយាយទាំងអៀន ធ្វើឲ្យខ្ញុំអៀនដែរ
« ចឹងខ្ញុំលាហើយណា៎ ព្រោះប្រញាប់ទៅរៀបចំឥវ៉ាន់ »
« ចា៎ សុំឲ្យសំណាងល្អ​ »
ហើយ!!!! ចេះមកសារភាពស្នេហ៍កណា្តលវ៉ូងមនុស្សទៅកើត តែថាទៅដូចជាសប្បាយចិត្តដែរដែលមានគេស្រឡាញ់ ^o^
សប្បាយចិត្តដល់ហើយបងប្អូន!! គិតៗទៅ ខ្ញុំនេះក៏សង្ហាដែរណា n_n (អួតពេកហើយអាទិនករ)
……………………………………………………………………..

« មកដល់ហើយហ៎កូន?​ »​ ដឹងអីទេម៉ាក់ រកតាខ្ញុំតាសេប្រាប់គេថាមកដល់ផ្ទះមិនទាន់ សួរភ្លាមម៉ង
« បាទ » ខ្ញុំតបយ៉ាងសុភាព
« មើលរកបាយទឹកទៅ យើងនឹងទៅល្ងាចនេះហើយ ​»
« ក្រែងយើងទៅស្អែកតើអី ម៉ាក់? »
« ដំបូងចឹងមែន តែប៉ាឯងគេមានការចាំបាច់ ណ្ហើយ! ប្រញាប់ៗទៅ​ »
ពេលវេលា ពិតជាលឿនណាស់សម្រាប់អ្នកដែលមិនរង់ចាំ ធ្មេចបើកៗដល់ពេលត្រូវទៅហើយ។ គិតថាចង់នៅឲ្យបានយូរ
គិតចុះគិតឡើង ការដែលបានទៅក៏ល្អដែរ​ នឹងបានទៅចាប់ផ្តើមជីវិតថ្មី (និយាយដូចទើបខកចិត្តរឿងស្នេហា យ៉ាប់ម៉ង)

កោះកុង កោះកុង!!! ពេលបានមកខ្លួនឯងទើបដឹងថា ធម្មជាតិនៅស្រុកខ្មែរយើងស្រស់ស្អាតប៉ុណ្ណា កាលពីមុននៅតែក្នុងផ្ទះ
ដូចកង្កែបក្នុងអណ្តូង តែអាឡូវបានឃើញពិភពលោកហើយ។ អូ៎មើលហ្ន៎ មើលព្រៃព្រឹក្សា ភ្នំ មានទឹកជ្រោះទៀត ^0^

ព្រះសូរិយារៀបនឹងអស្តង្គត បង្ហាញឲ្យឃើញពីទេសភាពដ៏ត្រកាលនៃផ្ទៃមេឃ នាទឹកដីខេត្តនេះ។ អស់រយៈពេលជិត៤ម៉ោង
ដែលខ្ញុំឆ្កួតនឹងទេសភាពនៅលើឡាន (ដាក់ថា រថយន្តក៏មិនបាន អ្នកនិពន្ធនេះ) ខ្ញុំក៏បានមកដល់គោលដៅ។
ពេលដែលរៀបចំរបស់របរអស់ហើយ ខ្ញុំក៏ដើរមកលេងសមុទ្រដើម្បីមើលថ្ងៃលិច។ ពិតជាស្អាតខ្លាំងណាស់ គួបផ្សំជាមួយនឹង វាយោផាយផាត់ បក់ត្រសៀកៗធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ដូចជាបានហោះឡើងទៅលើអាកាស ខ្យល់អាកាសដ៏បរិសុទ្ធនៃសមុទ្រ កំពុងតែបបោសអង្អែលអារម្មណ៍ខ្ញុំ
ទីតៗៗ ទីតៗៗ
ចុះអ្នកណាគេតេរមករំខាន មនុស្សកំពុងតែស្រមើលស្រមៃផង
« អាឡូ ម៉ាក់​!​ ខ្ញុំទៅវិញហើយ » មិនឲ្យម៉ាក់ទេសនាទាន់ ខ្ញុំក៏បិទទូរស័ព្ទទៅ ហើយក៏ប្រញាប់ទៅផ្ទះព្រោះមេឃក៏ដូចជា
ងងឹតហើយ​ (មិនមែនដូចទេ ងងឹតហើយ)។ កំពុងតែអូសជើងទៅស្រាប់តែ
« អេ៎អាប្អូន! ចង់ទៅណាហ្នឹង?? » សម្លេងគួរឲ្យខ្លាចរបស់ជនមិនស្គាល់មុខមួយក្រុម
« ក៏ទៅផ្ទះហ្នឹងណា៎​ មិនបានទៅលាងចានទេ »​ មាត់អើយមាត់​ នេះរករឿងដាក់ខ្លួនតើ
« បានសម្តីណាស់ហ្ន៎ ឆាប់ដកលុយ និងទូរស័ព្ទ របស់ឯងមកឲ្យយើងភ្លាម បើមិនចង់ឈឺសាច់ » គ្នាវាម្នាក់ទៀតនិយាយ
« បើគិតថាមានសមត្ថភាព ចូលមកយកចុះ » ខ្ញុំនិយាយយ៉ាងក្លាហាន តែការពិត ភ័យដល់ញ័រទៅហើយ
ពួកនោះក៏ចូលមកទាំងហ្វូង ប្រហែលជា​ ៤ នាក់ ខ្ញុំ……ខ្ញុំ……..មិន…..ដឹង…..ធ្វើយ៉ាងណាទេ…….
« មកគម្រាមគេយកលុយទៀតហើយពួកឯង » យីសម្េលងអ្វីមកពីណា មនុស្សឬទេវតាខ្ញុំសូមស្នេហ៍ស្និទ្ធ (មិនមែនពេល
ច្រៀងទេវើយ!!)
សម្េលងនេះហាក់ដូចជាមានឥទ្ធិពលយ៉ាងចម្លែក ធ្វើឲ្យពួកនោះឈប់ភ្លាមមួយរំពេច
ខ្ញុំក៏ងាកទៅប្រភពសម្លេង ឃើញសត្វ១កំពុងឈរ អូ៎ច្រឡំ!! ឃើញប្រុសម្នាក់កំពុងឈរ ក្រោមពន្លឺព្រច័ន្ទធ្វើឲ្យខ្ញុំមើលមុខ
គេមិនច្បាស់ តែបែរជាទទួលដឹងដល់សុវត្ថិភាពដែលចេញពីខ្លួនគេ
« មិនមែនជារឿងរបស់ឯងទេ អន្ធការ ឯងកុំមកលូកដៃ​ » អាមួយដែលមើលទៅដូចជាមេគេ និយាយ
« តែបើយើងចង់លូកដៃ ឯងនឹងធ្វើអីយើង?? »
មិននិយាយច្រើន អាពួកនោះហក់មករកខ្ញុំតែត្រូវបានខ្ទាតចេញទៅវិញដោយ ទម្ងន់ជើងរបស់ម្នាក់ដែលឈ្មោះអន្ធការ
មិនបង្អង់យូរ អាម្នាក់ទៀតក៏ចូលមកប្រឡូកដែរ
ឌឹប!
ផាច់!
ឌឹប!
ផាច់!
ការប្រយុទ្ធបានចាប់ផ្តើមយ៉ាងស្វិតស្វាញ ស្រាប់តែអាម្នាក់មេគេដកកាំបិតខ្លីចេញមក ហើយរត់សំដៅទៅអន្ធការ
« លោក! ប្រយ័ត្ន! » ខ្ញុំបានតែស្រែកប្រាប់ ព្រោះជួយអ្វីមិនបាន ណាមួយក៏មកពីខ្ញុំជាតួឯកដ៏សែនល្អនេះណា ^_^
៥នាទី កន្លងផុតទៅ
« ផ្ញើទុកសិនចុះឯង » និយាយចប់ក៏ប្រញាប់រត់ទៅអស់ ពួកអាអន់អើយ! (គិតទៅអ្នកណាអន់ឲ្យប្រាកដ អាទិនករ)
« លោកមិនអីទេហ្ហេ៎? » ខ្ញុំសួរយ៉ាងមានចិត្ត
« ក៏មិនទាន់ស្លាប់ទេ » មើលវាៗ ខ្ញុំសួរយ៉ាងសុភាពហើយ នៅឆ្លើយគួរឲ្យចង់ទះទៀត
« ចឹងក៏ល្អហើយ! ខ្ញុំអរគុណលោកច្រើនណាស់ »
« ​មិនអីទេ ហើយក៏ កុំហៅយើងថាលោកអី​ យើងឈ្មោះអន្ធការ ចុះឯង? »
« ខ្ញុំឈ្មោះ ទិនករ រីករាយដែលបានស្គាល់ ហើយក៏សូមលាសិនហើយ ព្រោះខ្លាចអ្នកផ្ទះមើលផ្លូវ​ »

មិនទាន់បានអីផងក៏ដើរចេញបាត់ អាម្នាក់នេះចម្លែកមែន គិតថាមកដើរលេងឲ្យសប្បាយចិត្ត តែបែរជាមកជួប​វាទៅវិញ
ហើយហេតុអីក៏ខ្ញុំត្រូវជួយវាផង​ ទាំងដែលខ្ញុំមិនដែលរវល់នឹងអ្នកណាសោះ? អាម្នាក់នឹងមានអីពិសេសទៅទើបអាចធ្វើឲ្យ
ខ្ញុំមកឈឺខ្លួនដោយសារវា???
អន្ធការនឹកឆ្ងល់នឹងខ្លួនឯង មួយសន្ទុះមកគេក៏ដើរត្រឡប់ទៅវិញ

នៅមានត…
អរគុណអ្នកដែលបានអាន ហើយសូមមេត្តារិះគន់ផង។ អរគុណ!

Advertisements
    • warriorskid
    • 16 ខែ​វិច្ឆិកា 2009

    រឿងនេះវា​ល្អហើយ ប៉ុន្តែ កុំពោលតែម្នាក់ឯង ច្រើនពេក ព្រោះវាបាត់សាច់រឿងអត់ហើយ។

    • Chanphal
    • 16 ខែ​វិច្ឆិកា 2009

    ល្អអានអ្ហា៎! កូននេះពូកែសរសេរដល់ហើយ។ ខ្ញុំសើចជាងគេកន្លែង៖ «ទៅផ្ទះហ្នឹងណា៎ មិនបានទៅលាងចានទេ »!

      • Chanphal
      • 16 ខែ​វិច្ឆិកា 2009

      នឹកឃើញម៉េច បាននិយាយពីរឿងលាងចាន?

    • warriorskid
    • 16 ខែ​វិច្ឆិកា 2009

    សូមប្តូរ ទៅជា http://warriorschild.wordpress.com/ វិញបាទ។
    i changed to http://warriorschild.wordpress.com/

  1. ហាហាហា ក្មេងប្រុសជួបគ្នាដំបូងហៅគ្នាសុទ្ធតែលោក កាលីបមែន!

    • កុមារចម្បាំង
    • 24 ខែ​វិច្ឆិកា 2009

    ខ្ញុំសូមដាក់ភ្ជាប់ផ្ទះគ្នាហើយ។ រឿងដែលខ្ញុំសរសេរ ស្អែកនេះ (២៥.វិច្ឆិកា.២០០៩) ខ្ញុំនឹងដាក់ឲ្យមើលកុំភ្លេច មើលផង។
    បន្ទាប់ពីខ្ញុំដាក់ឲ្យមើលហើយ ខ្ញុំប្រហែលជាមិនបានមកញឹកញាប់ទេ។

    • អត់អីទេ ចាំទៅមើល
      ញុមក៏កំពុងរៀបចំរឿងដាក់ដែរ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: