បណ្ណសារ អ្នកនិពន្ធ

ស្នេហ៍ចៃដន្យ…? (៨)

…មកសមុទ្ទប៉ុន្មានថ្ងៃហើយក៏មិនដឹង…មិនចង់ត្រឡប់ទៅវិញ មិនចង់ឃើញគេ មិនចង់គិត គេចមិនបាន…ហ៊ើយ!!! «ធិត មកនេះ» អ្នកប្រុសធិតហៅខ្ញុំ «មានការអីហ៎អ្នកប្រុស? o.O » ខ្ញុំតប «ទាល់តែមានការទើបហៅឯងបានឬយ៉ាងម៉េច?» និយាយបែបនេះចង់មានរឿងហើយគាត់ឯង «ក្រែងអ្នកប្រុសមានការប្រើខ្ញុំហ្នឹងណា…យី!អាគាត់នេះ» អាម៉ាមាត់ក្រោយហ្នឹងខ្សិបតិចៗទេ « រៀបចំខោអាវ ២-៣ កំប្លេទៅ អាលទៅកោះជាមួយយើង ទេវីគេចង់ទៅលេងកោះ» « ចុះចាំបាច់អីមានខ្ញុំដែរ? ទៅតែពីរនាក់គ្នាអ្នកប្រុសទៅ វាមិនល្អអី? » ឆឹស! ខឹងហើយវើយ!!! « យើងឲ្យឯងទៅ ឯងត្រូវតែទៅ…ហើយចុះអាមុខស្លេកម្នាក់នោះ ទៅណាហើយ?» « រក្សគេមានការងារបន្ទាន់ ចេញទៅតាំងពីល្ងាចមិញម្ល៉េះ » « ក៏ល្អ មិនចង់ឲ្យគេមករំខានពួកយើង» គេនិយាយខ្សិបៗតែម្នាក់ឯង « ខ្សិបអីអ្នកប្រុស? » « គ្មានអីទេ ទៅរៀបចំទៅ (>.<) » ……………………. វ៉ាវ!!! ចង់ប្រាប់ថា កប៉ាល់នេះធំដល់ហើយ មិនកំប្លែងទេមែនទេ បើប្រាប់ថា មានតែខ្ញុំ [ អាន​បន្ថែម​ទៀត ]

សេ្នហារបស់ក្តីស្រឡាញ់ <3 (ភាគ១)

  • 10 ខែ​ឧសភា 2012
  • បាន​ចុះផ្សាយ​ក្នុងUncategorized

…ពេលវេលា បណ្តាលឲ្យយើងជួបគ្នា ពេលវេលា បណ្តាលឲ្យយើងស្រឡាញ់គ្នា… « អាឡូ?» គឺខ្ញុំ ^_^ កំពុងតែទទួលទូរសព្ទបាទ! « នែនាយកាល!! នេះនាយនឹងមកសាលាឬអត់? ពួកយើងចាំឯងជិតមួយម៉ោងហើយវ៉ើយ! ចូលចិត្តណាស់ ធ្វើចរិកប្រុសស្អាតហ្នឹង » អូហូ!! មានដកដង្ហើមខ្លះឬអត់ហ្នឹង? « បាទលោកស្រី កំពុងតែទៅហើយ! ក៏ផ្តាំប្រាប់ពួកក្បាលមាន់ទាំងនោះថា ខ្ញុំ សុខិតកាល ដែលជាប្រុសស្អាតប្រចាំក្រុម នឹងទៅដល់ក្នុងរយៈពេល ១៥នាទី! អរគុណ ជម្រាបលា» កុំឲ្យគេជេរទាន់ ត្រូវតែចុចបិទមុន..ហុហុ ឲ្យពួកហ្នឹងចាំបន្តិចសិនចុះ សូមណែនាំខ្លួនសិនបាទ! ខ្ញុំនេះ សុខិតកាល ហៅខ្លីៗថា «វីរបុរសសង្ហារ សុខិតកាល» ក៏បាន (នេះឈ្មោះខ្លីគេហើយ -.- ) ជានិស្សិតឆ្នាំទីមួយ ទើបតែមកនៅទីក្រុងថ្មីៗសើមៗនេះទេបាទ។ ខ្ញុំ និង មិត្តភក្តិប៉ុន្មាននាក់ បានជួលផ្ទះគេនៅដើម្បីបន្តការសិក្សានៅទីនេះ។ មានបងប្អូន ២នាក់ គិតទាំងខ្ញុំ ប្រុសទាំងអស់។ ប្រុសបងអាយុ ២២ឆ្នាំ ហើយខ្ញុំអាយុ [ អាន​បន្ថែម​ទៀត ]

ក្តីស្រឡាញ់…

គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ សុទ្ធតែអាចបង្កើតក្តីស្រឡាញ់ឡើងមក…យើងមិនអាចដឹងទេថា ពេលណាវាមកដល់ តែយើងនឹងដឹងនៅពេលដែល សាច់ដុំក្នុងទ្រូងខាងឆ្វេងរបស់យើង ប្រាប់យើង… ចាំបានថា ថ្ងៃនោះ ខ្ញុំកំពុងដើរក្រោមដំណក់ភ្លៀងម្នាក់ឯង នៅពហុកីឡាដ្ខានជាតិ។ វាសឹងតែក្លាយជាទម្លាប់សម្រាប់ជីវិតដ៏ឯកោរបស់ខ្ញុំ គ្មានមនុស្សក្បែរ គ្មានមិត្ត គ្មានអ្នកជាទីស្រឡាញ់។ គ្រាប់ភ្លៀងរាប់លានតំណក់ស្រក់ចុះមក ធ្វើឲ្យរាងកាយដែលទទឹកជោគរបស់ខ្ញុំរងារតិចៗ ខ្ញុំសួរខ្លួនឯងញយៗថា ខ្ញុំមកទីនេះដើម្បីអ្វី? ហេតុអីបានជាខ្ញុំត្រូវមកដើរក្រោមភ្លៀងម្នាក់ឯងបែបនេះ? គ្មានចម្លើយណាមួយតបមកនោះឡើយ… «សួស្តី» ប្រយោគដំបូងដែលខ្ញុំបានលឺ បន្ទាប់ពីស្ងប់ស្ងាត់ម្នាក់ឯងជាងមួយម៉ោងមកនេះ។ «សួស្តី» ខ្ញុំញញឹម តបទៅវិញជាការគួរសម «ភ្លៀងបែបហ្នឹងហើយ នៅតែមកហាត់ប្រាណទៀតហ្ន៎» «គឺទម្លាប់ហើយ..ថាតែខ្ញុំ ចុះយើងហ្នឹង?» ខ្ញុំសួរបកទៅវិញ…រាល់ថ្ងៃ ខ្ញុំតែងមកទីនេះ ដើម្បីហាត់ប្រាណ តែខ្ញុំមិនរាំ រត់អីទេ គឺខ្ញុំដើរតាមថ្ម (សម្រាប់អង្គុយ) ពីឆ្វេងទៅស្តាំ ពីក្រោមឡើងដល់លើ អាចហៅបានថាហាត់ប្រាណដែរ។ ចំណែកម្នាក់ដែលកំពុងតែនិយាយជាមួយខ្ញុំ គេក៏ដូចខ្ញុំដែរ ពួកយើងជួបគ្ន្នាស្ទើររាល់ថ្ងៃ តែមិនដែលបាននិយាយគ្នាទេ។ «ចង់មានមនុស្សដើរកំដរទេ?» «ចង់មានមនុស្សឲ្យខ្ញុំជិះកច្រើនជាង» ហុហុហុ…ខ្ញុំនិយាយលេងៗតាមទម្លាប់ គេអង្កុយចុះ ឲ្យខ្ញុំឡើងជិះលើខ្នងគេ ហើយអៀវខ្ញុំទៅ…មានអារម្មណ៍ថាកក់ក្តៅចម្លែក រាងកាយដែលរងារអំបាញ់មិញក៏ប្រែជាក្តៅភាយៗ… «គិតយ៉ាងម៉េចដែរ បើសិនជាខ្ញុំប្រាប់ថា [ អាន​បន្ថែម​ទៀត ]

មាត់មិនដូចចិត្ត…

ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ប្លែកៗ អាចនិយាយបានថា មិនធ្លាប់ជួបប្រទះអារម្មណ៍បែបនេះ។ ប្រហែលជាលើកទីមួយ ដែលខ្ញុំមានអារម្មណ៍បែបនេះ វាហាក់ដូចជាស្រពេចស្រពិល តែវត្ថុដែលនៅដើមទ្រូងខាងឆ្វេងនោះ បង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំខុសទៀតហើយ​មែនទេ? គ្រាន់តែស្រឡាញ់គេ តើខ្ញុំខុសដែរឬ?? ណ្ហើយ…ឲ្យគ្រប់យ៉ាងទៅតាមដំណើរចុះ… យប់នេះ ខ្ញុំ បងស្រី និង គេ គេងបន្ទប់ជាមួយគ្នា។​ មិនដឹងជាឆ្កួតអី ខ្ញុំស្រាប់តែមានអារម្មណ៍ថា ចង់ឲ្យបន្ទប់នេះមានពីរនាក់ គឺ ខ្ញុំនិងគេ។ តែអ្វីទាំងនោះគ្រាន់តែជាការគិត ស្រមើលស្រមៃរបស់ខ្ញុំ (ឆ្កួតម្នាក់ឯង)។ បើសិនជាគ្មានបងស្រីខ្ញុំ គេប្រហែលជាគ្មានវត្តមាននៅទីនេះដែរ (១០០ភាគរយ)។ ខ្ញុំបានត្រឹមតែគិត ស្រមៃ…អាចនិយាយថា គេជាមនុស្សតែម្នាក់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែក ទោះបីជាបេះដូងមិនលោតញាប់ តែវាប្រាប់ខ្ញុំថា វាកំពុងតែលោត។ បើនិយាយពីប្រុសដទៃវិញ ខ្ញុំគ្មានសូម្បីតែកូនចិត្តគិតផ្តេសផ្តាស តែជាមួយគេ បែរជាមានអារម្មណ៍ឆ្កួតៗ ទៅវិញ ចង់ឱប ចង់ថើប…តែមិនហ៊ាន បានត្រឹមតែលួចគិត និង លួចថើបម្តងៗ (បែបមុខក្រាស់)…ហាហាហា… និយាយទៅ ថ្ងៃនេះច្របូកច្របល់អារម្មណ៍មែនទែន…ចិត្តមួយគិតពីគេ ឯចិត្តមួយគិតពីមនុស្សម្នាក់ទៀត (លី)។ ខ្ញុំគិតថា ខ្ញុំស្រឡាញ់លី តែពេលនៅក្បែរគេ [ អាន​បន្ថែម​ទៀត ]

បេះដូងឆ្កួត!!

តើមនុស្សពិតជាមិនអាច ហាមចិត្តខ្លួនឯងពិតមែនហ៎?… ជាថ្មីម្តងទៀត យប់មួយនោះ ខ្ញុំបានជួបរឿងដ៏ស្មានមិនដល់មួយ។ វាប្រហែលគ្រាន់តែជាសុបិនរបស់ខ្ញុំ ដែលខ្ញុំស្ទើរតែលែងចាំ បន្ទាប់ពីឆ្នាំថ្មីបានចូលមកដល់។ ដំបូង ខ្ញុំគិតថា អ្វីដែលគេនិយាយមក សុទ្ធតែជាការលេងសើច ហើយទីបំផុតអ្វីទាំងអស់នោះ ជាការលេងសើចមែន។ មិត្តខ្ញុំម្នាក់បានប្រាប់ថា អ្វីដែលគេនិយាយមិនមែនលេងសើច តែមិនដឹងហេតុអី ក្នុងចិត្តរបស់ខ្ញុំគិតថា គេកំពុងលេងសើច លេងសើចជាមួយអារម្មណ៍របស់ខ្ញុំ។ បើជាកាលពីមុន ខ្ញុំប្រាកដជាសប្បាយចិត្ត ស្ទើរហោះទៅលើអាកាស តែពេលនោះ ខ្ញុំបែរជាគ្មានអារម្មណ៍ដូចដែលគិតទុកសោះ គឺធម្មតាៗ។ អាចនិយាយបានថា ខ្ញុំអាចបំភ្លេចចោលរឿងចាស់ ក៏អាចធ្វើចិត្តឲ្យសប្បាយៗភ្លេចរឿងមិនល្អ ប៉ុន្តែ រឿងដែលកើតឡើងនៅយប់នោះ ធ្វើឲ្យចិត្តរបស់ខ្ញុំកក្រើកជាថ្មី។ ខ្ញុំស្ទើរតែភ្លេចថា កាលពីមួយឆ្នាំមុន រឿងនោះកើតឡើងដោយរបៀបណា តែកាលពីយប់នោះ ការចងចាំរបស់ខ្ញុំត្រឡប់មកវិញ។ ពេលនោះ ខ្ញុំឆ្ងល់ខ្លួនឯងថា ហេតុអីក៏បេះដូងរបស់ខ្ញុំ មិនលោតញាប់ដូចកាលពីមុន? វាបែរជាលោតធម្មតា ហាក់ដូចជាគ្មានរឿងអីកើតឡើង ទាំងដែលការពិតកំពុងបោកបក់ដូចព្យុះសមុទ្ទ។ គ្រប់យ៉ាងនៅតែជាកំហុសរបស់ខ្ញុំ…ខ្ញុំធ្វើឲ្យគេទៅជាបែបនេះ ក៏ធ្វើខុសជាច្រើន…ខ្ញុំដឹងថាខុស តែសុំទោស! ខ្ញុំពិតជាមិនអាចទប់អារម្មណ៍បានពិតមែន។ សារភាពថា ថ្ងៃនេះ ខ្ញុំនឹកអ្នកខ្លាំងមែនទែន!! តែមិនអីទេ វាគ្រាន់តែជាអារម្មណ៍ឆ្កួតមួយឆាវ ដូចកាលពីមុនប៉ុណ្ណោះ ប៉ុន្មានថ្ងៃទៀតនឹងលែងអីហើយ…អរគុណសម្រាប់គ្រប់យ៉ាងយប់នោះ [ អាន​បន្ថែម​ទៀត ]

សេចក្តីជូនដំណឹង!!!

ម្ចាស់ប្លក«ក្មេងតូច» សូមជម្រាប និង ជូនដំណឹងដល់មិត្តអ្នកអានជាថ្មីម្តងទៀតថា ប្លកក្មេងតូច មិនមែនជាប្លក់សាធារណៈសម្រាប់អ្នកទាំងអស់គ្នា វាចាអត់បានការ និង អាសអាភាសនោះទេ រាល់វាចាដែលប្រាសចាកសីលធម៌ និងត្រូវលុបដោយស្វ័យប្រវត្តិ និង រក្សាការប្លក់ email ទុករហូត អាចមានន័យថា រាល់វាចារបស់ email នោះនឹងត្រូវលុបចោលស្វ័យប្រវត្តិ។ បន្ថែមពីលើនេះទៀត សូមមិត្តអ្នកអាន មេត្តាយល់ និង អធ្យាស្រ័យដោយអនុគ្រោះ (បញ្ជាក់៖ បើមិនពេញចិត្ត មិនបាច់ចូលមកទេ មិនអង្វរ) ក្មេងតូច[ អាន​បន្ថែម​ទៀត ]

អ្វីគ្រប់យ៉ាងជាការចៃដន្យ?

មិនថាពេលវេលាកន្លងទៅយូរប៉ុណ្ណា ការចងចាំមួយនេះ នៅតែមានគេជានិច្ច… ចាំបានថា ថ្ងៃដំបូងដែលយើងជួបគ្នា ជាឱកាសចៃដន្យមួយដែលមិនគួរឲ្យជឿ…អាចនឹងមិនមានអ្នកជឿ តែវាជាការពិត…ការភ្នាល់គ្នាមួយ បាននាំមនុស្សពីរនាក់ឲ្យស្គាល់គ្នា ក៏នាំពូកគេឲ្យស្រឡាញ់គ្នា… «សាកល្បងមើលទៅ បើសិនជាឯងគិតថាអាចធ្វើបាន…»…«ឲ្យលេខគាត់មក យើងធានា យ៉ាងយូរមួយអាទិត្យ យើងអាចធ្វើឲ្យគេស្រឡាញ់យើងបាន…»…. ជាការពិត ខ្ញុំនិងគេមិនដែលស្គាល់គ្នាទាល់តែសោះ ត្រឹមតែធ្លាប់ឃើញរូបថតពីរបីដង ក៏ធ្លាប់និយាយលេងជាមួយមិត្តភក្តិថា ខ្ញុំស្រឡាញ់គាត់…មិននឹកស្មានថា ថ្ងៃមួយនោះ យើងក៏ក្លាយជាសង្សារ។ ថ្ងៃដំបូងដែល OCL សុំខ្ញុំធ្វើជាសង្សារ ខ្ញុំបានគិតរួចទៅហើយថា ថ្ងៃណាមួយគេនឹងដឹងការពិត ហើយស្អប់ខ្ញុំ។ ខ្ញុំសម្រេចចិត្តមិនប្រាប់ការពិត ដែលខ្ញុំស្រឡាញ់គ្នាជាមួយ OCL​ ឲ្យប្អូនស្រីគេដឹង (ប្អូនស្រីគេជាមិត្តខ្ញុំ ក៏ជាអ្នកភ្នាល់ជាមួយខ្ញុំ) ហើយបានសុំឲ្យគេមិនប្រាប់អ្នកណា…ខ្ញុំដឹង ថាខ្ញុំកុហកគេច្រើនណាស់ ស្ទើរតែគ្រប់យ៉ាង តែមានរឿងមួយដែលខ្ញុំមិនកុហក ក៏មិនគិតថាកុហក គឺ ខ្ញុំស្រឡាញ់គេ… ខ្ញុំដឹងថារវាងខ្ញុំនិងគេ មិនអាចទៅរួចទេ តែមិនដឹងហេតុអី ខ្ញុំនៅតែនឹកគេ ទន្ទឹងចាំគេត្រឡប់មកវិញ…​ រាល់យប់ ខ្ញុំតែងគេងឱប Pooh ស្តាប់ប្រអប់ភ្លេង របស់គេ ហើយក៏មានទឹកភ្នែកហូរមកដែរ…ការស្គាល់គ្នារវាងពួកយើងទាំងពីរ ជាការចៃដន្យ ឬ វាសនា? ចុះទឹកភ្នែកខ្ញុំដែលកំពុងតែហូរ [ អាន​បន្ថែម​ទៀត ]

ព្រហ្មលិខិតទៀតហើយឬ?

ពេលវេលាកន្លងទៅលឿនណាស់ ៦ខែកន្លងទៅត្រឹមមួយប៉ព្រិចភ្នែក…វាហាក់ដូចជាម្សិលម្ង៉ៃដែលយើងបានស្គាល់គ្នា ក៏ហាក់ដូចជាម្សិលមិញដែលយើងបែកគ្នា…ព្រះអាទិត្យដែលលិចហើយ គង់នឹងរះវិញនៅថ្ងៃស្អែក ចុះពួកយើង? អាចនឹងជួបគ្នាវិញឬអត់…? គិតចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១០មក ពួកយើងមិនដែលទាក់ទងគ្នាទេ…ទោះបីជាខ្ញុំខំទូរសព្ទ Message ទៅយ៉ាងណាក៏គ្មានការឆ្លើយតប។ ខ្ញុំអស់សង្ឃឹមក្នុងជីវិត ក៏គ្មានជីវិតដើម្បីរស់ ព្រោះជីវិតខ្ញុំបានប្រគល់ឲ្យទៅគេអស់ហើយ…គ្រប់យ៉ាងកាលពីមុន ថ្វីត្បិតតែជាការកុហក តែអារម្មណ៍ ក្តីស្រឡាញ់ចំពោះគេ គឺជាការពិត។ ខ្ញុំទទួលស្គាល់ថាអ្វីដែលខ្ញុំធ្វើពិតមិនអាចលើកទោសបាន ខ្ញុំក៏ដឹងថាពួកយើងទាំងពីរមិនអាចបន្តក្តីស្នេហាទៅមុខទៀត តែខួរក្បាលរបស់ខ្ញុំមួយនេះ បញ្ជាបេះដូងដែលកំពុងតែដង្ហោយហៅគេមិនបានទេ។ «ស្រឡាញ់អូនម្តងទៀតបានទេ?» បទចម្រៀងនេះ ចេញលក់ស្របពេលយើងបែកគ្នា ប៉ុន្តែខ្ញុំគ្មានឱកាស នឹងច្រៀងឲ្យគេស្តាប់ ក៏គ្មានឱកាសនឹងហៅគេឲ្យត្រឡប់ដែរ…អ្វីគ្រប់យ៉ាងត្រូវរលាយបាត់… «…សុំទោសនៅនឹកបង អូនមិនអាចភ្លេចបងបានទេ អូនសូមនឹកមាសមេមួយជីវិត ទឹកភ្នែកនៅតែហូរ ហូរដើម្បីស្នេហ៍ពិត តើអាចស្រឡាញ់អូនម្តងទៀតបានទេ…?» ឃ្លាទាំងអស់នេះហើយ ដែលខ្ញុំចង់ច្រៀងប្រាប់គេ… ព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១១ ជាថ្ងៃដែលខ្ញុំត្រូវធ្វើដំណើរមកភ្នំពេញ ព្រោះពីម្សិលមិញ ជាថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប។ ខ្ញុំទិញសំបុត្រចេញដំណើរនៅម៉ោង ៧។ មុនចេញដំណើរ ខ្ញុំបានដាក់ Pooh (ដែលឈុនលីទិញឲ្យ) ចូលក្នុងវ៉ាលី ហើយក៏អូសឡើងឡាន… តែពេលទៅដល់ភ្នំពេញ រូតវ៉ាលីមើលបែរជាមិនឃើញ…អ្នករាល់គ្នាដឹងទេថា ពេលនោះខ្ញុំមានអារម្មណ៍ដូចម្តេច? [ អាន​បន្ថែម​ទៀត ]

លាហើយភ្នំពេញ…

អស់់រយៈកាល១៩ថ្ងៃ ដែលខ្ញុំបានស្នាក់នៅ សិក្សារៀនសូត្រនាទីក្រុងមួយនេះ។ ភ្នំពេញ ជាទីក្រុងពេញទៅដោយរូបភាពជាច្រើនគួរចាប់អារម្មណ៍ និង ពេញទៅដោយហេតុការណ៍ដែលពុំធ្លាប់នឹកដល់ជាច្រើន។ ទីក្រុងមួយនេះ មិនត្រឹមតែមានភាពស្រស់ស្អាតឆើតឆាយគួរចេតនាប៉ុណ្ណោះទេ តែវាក៏បានបង្កប់នូវភាពច្រណែន ហិង្សា អំពើថោកទាបស្មោគគ្រោកស្ទើរគ្រប់រូបភាព។ ទូទាំងព្រះរាជាណាចក្រកម្ពុជា នរណាមួយហ៊ាននិយាយថា មិនស្គាល់ភ្នំពេញ បេះដូងរបស់ប្រទេស? គ្រប់គ្នាសុទ្ធតែបានដឹង ក៏នឹកគិតថា ភ្នំពេញជាឋានសួតិ៍លោកិយ របស់ពួកគេ។ ប៉ុន្តែ បើយើងពិនិត្យមើលឲ្យច្បាស់ យើងនឹងឃើញពីគម្លាតគ្នារវាងមនុស្សនិងមនុស្សនៃទីក្រុងដែលជាឋានសួតិ៍លោកិយមួយនេះ។ «ស្អែក ខ្ញុំនឹងធ្វើដំណើរចេញពីទីក្រុងដ៏អស្ចារ្យមួយនេះ ទៅស្រុកកំណើតជាទីមនោរម្យរបស់ខ្ញុំវិញហើយ…ឱភ្នំពេញដ៏អស្ចារ្យអើយ ថ្ងៃណាយើងជួបគ្នាទៀត…?» នេះជាអ្វីដែលខ្ញុំបាននិយាយ ពេលខ្ញុំកំពុងរៀបចំឥវ៉ាន់&#[ អាន​បន្ថែម​ទៀត ]

តាមដាន

Get every new post delivered to your Inbox.