បណ្ណសារ សំរាប់ 27 ខែកញ្ញា 2011

ក្តីស្រឡាញ់…

គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ សុទ្ធតែអាចបង្កើតក្តីស្រឡាញ់ឡើងមក…យើងមិនអាចដឹងទេថា ពេលណាវាមកដល់ តែយើងនឹងដឹងនៅពេលដែល សាច់ដុំក្នុងទ្រូងខាងឆ្វេងរបស់យើង ប្រាប់យើង… ចាំបានថា ថ្ងៃនោះ ខ្ញុំកំពុងដើរក្រោមដំណក់ភ្លៀងម្នាក់ឯង នៅពហុកីឡាដ្ខានជាតិ។ វាសឹងតែក្លាយជាទម្លាប់សម្រាប់ជីវិតដ៏ឯកោរបស់ខ្ញុំ គ្មានមនុស្សក្បែរ គ្មានមិត្ត គ្មានអ្នកជាទីស្រឡាញ់។ គ្រាប់ភ្លៀងរាប់លានតំណក់ស្រក់ចុះមក ធ្វើឲ្យរាងកាយដែលទទឹកជោគរបស់ខ្ញុំរងារតិចៗ ខ្ញុំសួរខ្លួនឯងញយៗថា ខ្ញុំមកទីនេះដើម្បីអ្វី? ហេតុអីបានជាខ្ញុំត្រូវមកដើរក្រោមភ្លៀងម្នាក់ឯងបែបនេះ? គ្មានចម្លើយណាមួយតបមកនោះឡើយ… «សួស្តី» ប្រយោគដំបូងដែលខ្ញុំបានលឺ បន្ទាប់ពីស្ងប់ស្ងាត់ម្នាក់ឯងជាងមួយម៉ោងមកនេះ។ «សួស្តី» ខ្ញុំញញឹម តបទៅវិញជាការគួរសម «ភ្លៀងបែបហ្នឹងហើយ នៅតែមកហាត់ប្រាណទៀតហ្ន៎» «គឺទម្លាប់ហើយ..ថាតែខ្ញុំ ចុះយើងហ្នឹង?» ខ្ញុំសួរបកទៅវិញ…រាល់ថ្ងៃ ខ្ញុំតែងមកទីនេះ ដើម្បីហាត់ប្រាណ តែខ្ញុំមិនរាំ រត់អីទេ គឺខ្ញុំដើរតាមថ្ម (សម្រាប់អង្គុយ) ពីឆ្វេងទៅស្តាំ ពីក្រោមឡើងដល់លើ អាចហៅបានថាហាត់ប្រាណដែរ។ ចំណែកម្នាក់ដែលកំពុងតែនិយាយជាមួយខ្ញុំ គេក៏ដូចខ្ញុំដែរ ពួកយើងជួបគ្ន្នាស្ទើររាល់ថ្ងៃ តែមិនដែលបាននិយាយគ្នាទេ។ «ចង់មានមនុស្សដើរកំដរទេ?» «ចង់មានមនុស្សឲ្យខ្ញុំជិះកច្រើនជាង» ហុហុហុ…ខ្ញុំនិយាយលេងៗតាមទម្លាប់ គេអង្កុយចុះ ឲ្យខ្ញុំឡើងជិះលើខ្នងគេ ហើយអៀវខ្ញុំទៅ…មានអារម្មណ៍ថាកក់ក្តៅចម្លែក រាងកាយដែលរងារអំបាញ់មិញក៏ប្រែជាក្តៅភាយៗ… «គិតយ៉ាងម៉េចដែរ បើសិនជាខ្ញុំប្រាប់ថា [ អាន​បន្ថែម​ទៀត ]

តាមដាន

Get every new post delivered to your Inbox.