បណ្ណសារ សំរាប់ 12 ខែកញ្ញា 2011

មាត់មិនដូចចិត្ត…

ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ប្លែកៗ អាចនិយាយបានថា មិនធ្លាប់ជួបប្រទះអារម្មណ៍បែបនេះ។ ប្រហែលជាលើកទីមួយ ដែលខ្ញុំមានអារម្មណ៍បែបនេះ វាហាក់ដូចជាស្រពេចស្រពិល តែវត្ថុដែលនៅដើមទ្រូងខាងឆ្វេងនោះ បង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំខុសទៀតហើយ​មែនទេ? គ្រាន់តែស្រឡាញ់គេ តើខ្ញុំខុសដែរឬ?? ណ្ហើយ…ឲ្យគ្រប់យ៉ាងទៅតាមដំណើរចុះ… យប់នេះ ខ្ញុំ បងស្រី និង គេ គេងបន្ទប់ជាមួយគ្នា។​ មិនដឹងជាឆ្កួតអី ខ្ញុំស្រាប់តែមានអារម្មណ៍ថា ចង់ឲ្យបន្ទប់នេះមានពីរនាក់ គឺ ខ្ញុំនិងគេ។ តែអ្វីទាំងនោះគ្រាន់តែជាការគិត ស្រមើលស្រមៃរបស់ខ្ញុំ (ឆ្កួតម្នាក់ឯង)។ បើសិនជាគ្មានបងស្រីខ្ញុំ គេប្រហែលជាគ្មានវត្តមាននៅទីនេះដែរ (១០០ភាគរយ)។ ខ្ញុំបានត្រឹមតែគិត ស្រមៃ…អាចនិយាយថា គេជាមនុស្សតែម្នាក់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែក ទោះបីជាបេះដូងមិនលោតញាប់ តែវាប្រាប់ខ្ញុំថា វាកំពុងតែលោត។ បើនិយាយពីប្រុសដទៃវិញ ខ្ញុំគ្មានសូម្បីតែកូនចិត្តគិតផ្តេសផ្តាស តែជាមួយគេ បែរជាមានអារម្មណ៍ឆ្កួតៗ ទៅវិញ ចង់ឱប ចង់ថើប…តែមិនហ៊ាន បានត្រឹមតែលួចគិត និង លួចថើបម្តងៗ (បែបមុខក្រាស់)…ហាហាហា… និយាយទៅ ថ្ងៃនេះច្របូកច្របល់អារម្មណ៍មែនទែន…ចិត្តមួយគិតពីគេ ឯចិត្តមួយគិតពីមនុស្សម្នាក់ទៀត (លី)។ ខ្ញុំគិតថា ខ្ញុំស្រឡាញ់លី តែពេលនៅក្បែរគេ [ អាន​បន្ថែម​ទៀត ]

តាមដាន

Get every new post delivered to your Inbox.