បណ្ណសារ សំរាប់ 11 ខែកញ្ញា 2011

បេះដូងឆ្កួត!!

តើមនុស្សពិតជាមិនអាច ហាមចិត្តខ្លួនឯងពិតមែនហ៎?… ជាថ្មីម្តងទៀត យប់មួយនោះ ខ្ញុំបានជួបរឿងដ៏ស្មានមិនដល់មួយ។ វាប្រហែលគ្រាន់តែជាសុបិនរបស់ខ្ញុំ ដែលខ្ញុំស្ទើរតែលែងចាំ បន្ទាប់ពីឆ្នាំថ្មីបានចូលមកដល់។ ដំបូង ខ្ញុំគិតថា អ្វីដែលគេនិយាយមក សុទ្ធតែជាការលេងសើច ហើយទីបំផុតអ្វីទាំងអស់នោះ ជាការលេងសើចមែន។ មិត្តខ្ញុំម្នាក់បានប្រាប់ថា អ្វីដែលគេនិយាយមិនមែនលេងសើច តែមិនដឹងហេតុអី ក្នុងចិត្តរបស់ខ្ញុំគិតថា គេកំពុងលេងសើច លេងសើចជាមួយអារម្មណ៍របស់ខ្ញុំ។ បើជាកាលពីមុន ខ្ញុំប្រាកដជាសប្បាយចិត្ត ស្ទើរហោះទៅលើអាកាស តែពេលនោះ ខ្ញុំបែរជាគ្មានអារម្មណ៍ដូចដែលគិតទុកសោះ គឺធម្មតាៗ។ អាចនិយាយបានថា ខ្ញុំអាចបំភ្លេចចោលរឿងចាស់ ក៏អាចធ្វើចិត្តឲ្យសប្បាយៗភ្លេចរឿងមិនល្អ ប៉ុន្តែ រឿងដែលកើតឡើងនៅយប់នោះ ធ្វើឲ្យចិត្តរបស់ខ្ញុំកក្រើកជាថ្មី។ ខ្ញុំស្ទើរតែភ្លេចថា កាលពីមួយឆ្នាំមុន រឿងនោះកើតឡើងដោយរបៀបណា តែកាលពីយប់នោះ ការចងចាំរបស់ខ្ញុំត្រឡប់មកវិញ។ ពេលនោះ ខ្ញុំឆ្ងល់ខ្លួនឯងថា ហេតុអីក៏បេះដូងរបស់ខ្ញុំ មិនលោតញាប់ដូចកាលពីមុន? វាបែរជាលោតធម្មតា ហាក់ដូចជាគ្មានរឿងអីកើតឡើង ទាំងដែលការពិតកំពុងបោកបក់ដូចព្យុះសមុទ្ទ។ គ្រប់យ៉ាងនៅតែជាកំហុសរបស់ខ្ញុំ…ខ្ញុំធ្វើឲ្យគេទៅជាបែបនេះ ក៏ធ្វើខុសជាច្រើន…ខ្ញុំដឹងថាខុស តែសុំទោស! ខ្ញុំពិតជាមិនអាចទប់អារម្មណ៍បានពិតមែន។ សារភាពថា ថ្ងៃនេះ ខ្ញុំនឹកអ្នកខ្លាំងមែនទែន!! តែមិនអីទេ វាគ្រាន់តែជាអារម្មណ៍ឆ្កួតមួយឆាវ ដូចកាលពីមុនប៉ុណ្ណោះ ប៉ុន្មានថ្ងៃទៀតនឹងលែងអីហើយ…អរគុណសម្រាប់គ្រប់យ៉ាងយប់នោះ [ អាន​បន្ថែម​ទៀត ]

តាមដាន

Get every new post delivered to your Inbox.