បណ្ណសារ សំរាប់ ខែកញ្ញា, 2011
គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ សុទ្ធតែអាចបង្កើតក្តីស្រឡាញ់ឡើងមក…យើងមិនអាចដឹងទេថា ពេលណាវាមកដល់ តែយើងនឹងដឹងនៅពេលដែល សាច់ដុំក្នុងទ្រូងខាងឆ្វេងរបស់យើង ប្រាប់យើង… ចាំបានថា ថ្ងៃនោះ ខ្ញុំកំពុងដើរក្រោមដំណក់ភ្លៀងម្នាក់ឯង នៅពហុកីឡាដ្ខានជាតិ។ វាសឹងតែក្លាយជាទម្លាប់សម្រាប់ជីវិតដ៏ឯកោរបស់ខ្ញុំ គ្មានមនុស្សក្បែរ គ្មានមិត្ត គ្មានអ្នកជាទីស្រឡាញ់។ គ្រាប់ភ្លៀងរាប់លានតំណក់ស្រក់ចុះមក ធ្វើឲ្យរាងកាយដែលទទឹកជោគរបស់ខ្ញុំរងារតិចៗ ខ្ញុំសួរខ្លួនឯងញយៗថា ខ្ញុំមកទីនេះដើម្បីអ្វី? ហេតុអីបានជាខ្ញុំត្រូវមកដើរក្រោមភ្លៀងម្នាក់ឯងបែបនេះ? គ្មានចម្លើយណាមួយតបមកនោះឡើយ… «សួស្តី» ប្រយោគដំបូងដែលខ្ញុំបានលឺ បន្ទាប់ពីស្ងប់ស្ងាត់ម្នាក់ឯងជាងមួយម៉ោងមកនេះ។ «សួស្តី» ខ្ញុំញញឹម តបទៅវិញជាការគួរសម «ភ្លៀងបែបហ្នឹងហើយ នៅតែមកហាត់ប្រាណទៀតហ្ន៎» «គឺទម្លាប់ហើយ..ថាតែខ្ញុំ ចុះយើងហ្នឹង?» ខ្ញុំសួរបកទៅវិញ…រាល់ថ្ងៃ ខ្ញុំតែងមកទីនេះ ដើម្បីហាត់ប្រាណ តែខ្ញុំមិនរាំ រត់អីទេ គឺខ្ញុំដើរតាមថ្ម (សម្រាប់អង្គុយ) ពីឆ្វេងទៅស្តាំ ពីក្រោមឡើងដល់លើ អាចហៅបានថាហាត់ប្រាណដែរ។ ចំណែកម្នាក់ដែលកំពុងតែនិយាយជាមួយខ្ញុំ គេក៏ដូចខ្ញុំដែរ ពួកយើងជួបគ្ន្នាស្ទើររាល់ថ្ងៃ តែមិនដែលបាននិយាយគ្នាទេ។ «ចង់មានមនុស្សដើរកំដរទេ?» «ចង់មានមនុស្សឲ្យខ្ញុំជិះកច្រើនជាង» ហុហុហុ…ខ្ញុំនិយាយលេងៗតាមទម្លាប់ គេអង្កុយចុះ ឲ្យខ្ញុំឡើងជិះលើខ្នងគេ ហើយអៀវខ្ញុំទៅ…មានអារម្មណ៍ថាកក់ក្តៅចម្លែក រាងកាយដែលរងារអំបាញ់មិញក៏ប្រែជាក្តៅភាយៗ… «គិតយ៉ាងម៉េចដែរ បើសិនជាខ្ញុំប្រាប់ថា [ អានបន្ថែមទៀត ]
ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ប្លែកៗ អាចនិយាយបានថា មិនធ្លាប់ជួបប្រទះអារម្មណ៍បែបនេះ។ ប្រហែលជាលើកទីមួយ ដែលខ្ញុំមានអារម្មណ៍បែបនេះ វាហាក់ដូចជាស្រពេចស្រពិល តែវត្ថុដែលនៅដើមទ្រូងខាងឆ្វេងនោះ បង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំខុសទៀតហើយមែនទេ? គ្រាន់តែស្រឡាញ់គេ តើខ្ញុំខុសដែរឬ?? ណ្ហើយ…ឲ្យគ្រប់យ៉ាងទៅតាមដំណើរចុះ… យប់នេះ ខ្ញុំ បងស្រី និង គេ គេងបន្ទប់ជាមួយគ្នា។ មិនដឹងជាឆ្កួតអី ខ្ញុំស្រាប់តែមានអារម្មណ៍ថា ចង់ឲ្យបន្ទប់នេះមានពីរនាក់ គឺ ខ្ញុំនិងគេ។ តែអ្វីទាំងនោះគ្រាន់តែជាការគិត ស្រមើលស្រមៃរបស់ខ្ញុំ (ឆ្កួតម្នាក់ឯង)។ បើសិនជាគ្មានបងស្រីខ្ញុំ គេប្រហែលជាគ្មានវត្តមាននៅទីនេះដែរ (១០០ភាគរយ)។ ខ្ញុំបានត្រឹមតែគិត ស្រមៃ…អាចនិយាយថា គេជាមនុស្សតែម្នាក់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែក ទោះបីជាបេះដូងមិនលោតញាប់ តែវាប្រាប់ខ្ញុំថា វាកំពុងតែលោត។ បើនិយាយពីប្រុសដទៃវិញ ខ្ញុំគ្មានសូម្បីតែកូនចិត្តគិតផ្តេសផ្តាស តែជាមួយគេ បែរជាមានអារម្មណ៍ឆ្កួតៗ ទៅវិញ ចង់ឱប ចង់ថើប…តែមិនហ៊ាន បានត្រឹមតែលួចគិត និង លួចថើបម្តងៗ (បែបមុខក្រាស់)…ហាហាហា… និយាយទៅ ថ្ងៃនេះច្របូកច្របល់អារម្មណ៍មែនទែន…ចិត្តមួយគិតពីគេ ឯចិត្តមួយគិតពីមនុស្សម្នាក់ទៀត (លី)។ ខ្ញុំគិតថា ខ្ញុំស្រឡាញ់លី តែពេលនៅក្បែរគេ [ អានបន្ថែមទៀត ]
តើមនុស្សពិតជាមិនអាច ហាមចិត្តខ្លួនឯងពិតមែនហ៎?… ជាថ្មីម្តងទៀត យប់មួយនោះ ខ្ញុំបានជួបរឿងដ៏ស្មានមិនដល់មួយ។ វាប្រហែលគ្រាន់តែជាសុបិនរបស់ខ្ញុំ ដែលខ្ញុំស្ទើរតែលែងចាំ បន្ទាប់ពីឆ្នាំថ្មីបានចូលមកដល់។ ដំបូង ខ្ញុំគិតថា អ្វីដែលគេនិយាយមក សុទ្ធតែជាការលេងសើច ហើយទីបំផុតអ្វីទាំងអស់នោះ ជាការលេងសើចមែន។ មិត្តខ្ញុំម្នាក់បានប្រាប់ថា អ្វីដែលគេនិយាយមិនមែនលេងសើច តែមិនដឹងហេតុអី ក្នុងចិត្តរបស់ខ្ញុំគិតថា គេកំពុងលេងសើច លេងសើចជាមួយអារម្មណ៍របស់ខ្ញុំ។ បើជាកាលពីមុន ខ្ញុំប្រាកដជាសប្បាយចិត្ត ស្ទើរហោះទៅលើអាកាស តែពេលនោះ ខ្ញុំបែរជាគ្មានអារម្មណ៍ដូចដែលគិតទុកសោះ គឺធម្មតាៗ។ អាចនិយាយបានថា ខ្ញុំអាចបំភ្លេចចោលរឿងចាស់ ក៏អាចធ្វើចិត្តឲ្យសប្បាយៗភ្លេចរឿងមិនល្អ ប៉ុន្តែ រឿងដែលកើតឡើងនៅយប់នោះ ធ្វើឲ្យចិត្តរបស់ខ្ញុំកក្រើកជាថ្មី។ ខ្ញុំស្ទើរតែភ្លេចថា កាលពីមួយឆ្នាំមុន រឿងនោះកើតឡើងដោយរបៀបណា តែកាលពីយប់នោះ ការចងចាំរបស់ខ្ញុំត្រឡប់មកវិញ។ ពេលនោះ ខ្ញុំឆ្ងល់ខ្លួនឯងថា ហេតុអីក៏បេះដូងរបស់ខ្ញុំ មិនលោតញាប់ដូចកាលពីមុន? វាបែរជាលោតធម្មតា ហាក់ដូចជាគ្មានរឿងអីកើតឡើង ទាំងដែលការពិតកំពុងបោកបក់ដូចព្យុះសមុទ្ទ។ គ្រប់យ៉ាងនៅតែជាកំហុសរបស់ខ្ញុំ…ខ្ញុំធ្វើឲ្យគេទៅជាបែបនេះ ក៏ធ្វើខុសជាច្រើន…ខ្ញុំដឹងថាខុស តែសុំទោស! ខ្ញុំពិតជាមិនអាចទប់អារម្មណ៍បានពិតមែន។ សារភាពថា ថ្ងៃនេះ ខ្ញុំនឹកអ្នកខ្លាំងមែនទែន!! តែមិនអីទេ វាគ្រាន់តែជាអារម្មណ៍ឆ្កួតមួយឆាវ ដូចកាលពីមុនប៉ុណ្ណោះ ប៉ុន្មានថ្ងៃទៀតនឹងលែងអីហើយ…អរគុណសម្រាប់គ្រប់យ៉ាងយប់នោះ [ អានបន្ថែមទៀត ]
ម្ចាស់ប្លក«ក្មេងតូច» សូមជម្រាប និង ជូនដំណឹងដល់មិត្តអ្នកអានជាថ្មីម្តងទៀតថា ប្លកក្មេងតូច មិនមែនជាប្លក់សាធារណៈសម្រាប់អ្នកទាំងអស់គ្នា វាចាអត់បានការ និង អាសអាភាសនោះទេ រាល់វាចាដែលប្រាសចាកសីលធម៌ និងត្រូវលុបដោយស្វ័យប្រវត្តិ និង រក្សាការប្លក់ email ទុករហូត អាចមានន័យថា រាល់វាចារបស់ email នោះនឹងត្រូវលុបចោលស្វ័យប្រវត្តិ។ បន្ថែមពីលើនេះទៀត សូមមិត្តអ្នកអាន មេត្តាយល់ និង អធ្យាស្រ័យដោយអនុគ្រោះ (បញ្ជាក់៖ បើមិនពេញចិត្ត មិនបាច់ចូលមកទេ មិនអង្វរ) ក្មេងតូច[ អានបន្ថែមទៀត ]
Get every new post delivered to your Inbox.