អ្វីគ្រប់យ៉ាងជាការចៃដន្យ?

មិនថាពេលវេលាកន្លងទៅយូរប៉ុណ្ណា ការចងចាំមួយនេះ នៅតែមានគេជានិច្ច…

ចាំបានថា ថ្ងៃដំបូងដែលយើងជួបគ្នា ជាឱកាសចៃដន្យមួយដែលមិនគួរឲ្យជឿ…អាចនឹងមិនមានអ្នកជឿ តែវាជាការពិត…ការភ្នាល់គ្នាមួយ បាននាំមនុស្សពីរនាក់ឲ្យស្គាល់គ្នា ក៏នាំពូកគេឲ្យស្រឡាញ់គ្នា…

«សាកល្បងមើលទៅ បើសិនជាឯងគិតថាអាចធ្វើបាន…»…«ឲ្យលេខគាត់មក យើងធានា យ៉ាងយូរមួយអាទិត្យ យើងអាចធ្វើឲ្យគេស្រឡាញ់យើងបាន…»….

ជាការពិត ខ្ញុំនិងគេមិនដែលស្គាល់គ្នាទាល់តែសោះ ត្រឹមតែធ្លាប់ឃើញរូបថតពីរបីដង ក៏ធ្លាប់និយាយលេងជាមួយមិត្តភក្តិថា ខ្ញុំស្រឡាញ់គាត់…មិននឹកស្មានថា ថ្ងៃមួយនោះ យើងក៏ក្លាយជាសង្សារ។

ថ្ងៃដំបូងដែល OCL សុំខ្ញុំធ្វើជាសង្សារ ខ្ញុំបានគិតរួចទៅហើយថា ថ្ងៃណាមួយគេនឹងដឹងការពិត ហើយស្អប់ខ្ញុំ។ ខ្ញុំសម្រេចចិត្តមិនប្រាប់ការពិត ដែលខ្ញុំស្រឡាញ់គ្នាជាមួយ OCL​ ឲ្យប្អូនស្រីគេដឹង (ប្អូនស្រីគេជាមិត្តខ្ញុំ ក៏ជាអ្នកភ្នាល់ជាមួយខ្ញុំ) ហើយបានសុំឲ្យគេមិនប្រាប់អ្នកណា…ខ្ញុំដឹង ថាខ្ញុំកុហកគេច្រើនណាស់ ស្ទើរតែគ្រប់យ៉ាង តែមានរឿងមួយដែលខ្ញុំមិនកុហក ក៏មិនគិតថាកុហក គឺ ខ្ញុំស្រឡាញ់គេ…

ខ្ញុំដឹងថារវាងខ្ញុំនិងគេ មិនអាចទៅរួចទេ តែមិនដឹងហេតុអី ខ្ញុំនៅតែនឹកគេ ទន្ទឹងចាំគេត្រឡប់មកវិញ…​

រាល់យប់ ខ្ញុំតែងគេងឱប Pooh ស្តាប់ប្រអប់ភ្លេង របស់គេ ហើយក៏មានទឹកភ្នែកហូរមកដែរ…ការស្គាល់គ្នារវាងពួកយើងទាំងពីរ ជាការចៃដន្យ ឬ វាសនា? ចុះទឹកភ្នែកខ្ញុំដែលកំពុងតែហូរ ជាវាសនា ឬ ការចៃដន្យ? គេអាចនឹងមិនស្រឡាញ់ខ្ញុំ តែចិត្តខ្ញុំនៅតែដដែល មនុស្សដំបូងដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក ក៏ជាមនុស្សដំបូងដែលខ្ញុំស្រឡាញ់ ជាងអ្វីៗទាំងអស់…OCL

ល្ងាចមិញ ជិះម៉ូតូក្រោមភ្លៀង។ ពេលដែលបងស្រីខ្ញុំសួរថា «ជិះក្រោមភ្លៀងចឹង មាននឹកនរណាគេឬអត់?» ខ្ញុំបានត្រឹមតែញញឹម ហើយប្រាប់ថាអត់ទេ តែតាមពិត ចិត្តរបស់ខ្ញុំកំពុងតែនឹកគេម្នាក់នោះ…ជិះក្រោមភ្លៀង ពិតជារងារខ្លាំងណាស់ ធ្វើឲ្យខ្ញុំនឹកឃើញអ្វីដែលគេធ្លាប់និយាយកាលពីមុន «បើអូនរងារ អូនបិទភ្នែកទៅ ហើយគិតថាបងកំពុងតែឱបអូន…ម៉េចហើយ? កក់ក្តៅនៅ???»…មែនហើយ! ខ្ញុំបានត្រឹមតែបិទភ្នែកគិត ព្រោះអ្វីទាំងនោះ នឹងមិនកើតឡើងទៀតឡើយ…

ស្តាយពេលវេលាកន្លង ស្តាយរឿងគ្រប់យ៉ាង ស្តាយមនុស្សល្អដែលបាត់បង់ តែមិនស្តាយដែលស្រឡាញ់គេ…ទោះបីជាដឹងថាគេមិនស្រឡាញ់ តែខ្ញុំនៅតែស្រឡាញ់គេ…ស្រឡាញ់មនុស្សម្នាក់ គ្មានកំហុសទេ មែនទេ?

គ្រប់យ៉ាងដូចជាការចៃដន្យ…យើងស្គាល់គ្នាដោយចៃដន្យ…យើងស្រឡាញ់គ្នាដោយចៃដន្យ…​រឿងរ៉ាវជាច្រើនដែលកើតឡើងរវាងយើងទាំងពីរ ក៏ជាការចៃដន្យ…សរុបមក អ្វីទាំងអស់នោះ គ្រាន់តែជាការចៃដន្យ ឬ ចំណាររបស់ព្រហ្មលិខិត??

តែទោះជាយ៉ាងណាក៏ដោយ…អូននៅតែស្រឡាញ់បង OCL…

ក្មេងតូច
២៥ សីហា ២០១១ 

  1. ការសរសេរនេះ ខ្ញុំចូលចិត្ត ហើយក៏ជាអ្វីដែលខ្ញុំ ចង់និយាយទៅកាន់ មនុស្សម្នាក់នោះ!

  1. មិន​ទាន់​មាន Trackback ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.