បណ្ណសារ សំរាប់ 26 ខែសីហា 2011
មិនថាពេលវេលាកន្លងទៅយូរប៉ុណ្ណា ការចងចាំមួយនេះ នៅតែមានគេជានិច្ច… ចាំបានថា ថ្ងៃដំបូងដែលយើងជួបគ្នា ជាឱកាសចៃដន្យមួយដែលមិនគួរឲ្យជឿ…អាចនឹងមិនមានអ្នកជឿ តែវាជាការពិត…ការភ្នាល់គ្នាមួយ បាននាំមនុស្សពីរនាក់ឲ្យស្គាល់គ្នា ក៏នាំពូកគេឲ្យស្រឡាញ់គ្នា… «សាកល្បងមើលទៅ បើសិនជាឯងគិតថាអាចធ្វើបាន…»…«ឲ្យលេខគាត់មក យើងធានា យ៉ាងយូរមួយអាទិត្យ យើងអាចធ្វើឲ្យគេស្រឡាញ់យើងបាន…»…. ជាការពិត ខ្ញុំនិងគេមិនដែលស្គាល់គ្នាទាល់តែសោះ ត្រឹមតែធ្លាប់ឃើញរូបថតពីរបីដង ក៏ធ្លាប់និយាយលេងជាមួយមិត្តភក្តិថា ខ្ញុំស្រឡាញ់គាត់…មិននឹកស្មានថា ថ្ងៃមួយនោះ យើងក៏ក្លាយជាសង្សារ។ ថ្ងៃដំបូងដែល OCL សុំខ្ញុំធ្វើជាសង្សារ ខ្ញុំបានគិតរួចទៅហើយថា ថ្ងៃណាមួយគេនឹងដឹងការពិត ហើយស្អប់ខ្ញុំ។ ខ្ញុំសម្រេចចិត្តមិនប្រាប់ការពិត ដែលខ្ញុំស្រឡាញ់គ្នាជាមួយ OCL ឲ្យប្អូនស្រីគេដឹង (ប្អូនស្រីគេជាមិត្តខ្ញុំ ក៏ជាអ្នកភ្នាល់ជាមួយខ្ញុំ) ហើយបានសុំឲ្យគេមិនប្រាប់អ្នកណា…ខ្ញុំដឹង ថាខ្ញុំកុហកគេច្រើនណាស់ ស្ទើរតែគ្រប់យ៉ាង តែមានរឿងមួយដែលខ្ញុំមិនកុហក ក៏មិនគិតថាកុហក គឺ ខ្ញុំស្រឡាញ់គេ… ខ្ញុំដឹងថារវាងខ្ញុំនិងគេ មិនអាចទៅរួចទេ តែមិនដឹងហេតុអី ខ្ញុំនៅតែនឹកគេ ទន្ទឹងចាំគេត្រឡប់មកវិញ… រាល់យប់ ខ្ញុំតែងគេងឱប Pooh ស្តាប់ប្រអប់ភ្លេង របស់គេ ហើយក៏មានទឹកភ្នែកហូរមកដែរ…ការស្គាល់គ្នារវាងពួកយើងទាំងពីរ ជាការចៃដន្យ ឬ វាសនា? ចុះទឹកភ្នែកខ្ញុំដែលកំពុងតែហូរ [ អានបន្ថែមទៀត ]
Get every new post delivered to your Inbox.