បណ្ណសារ សំរាប់ 17 ខែសីហា 2011

ទៅ BBQ Chicken..

ព្រះសូរិយារៀបនឹងអស្តង្គត ឯព្រះចន្ទក៏រៀបនឹងរះឡើង តែ…ភ្លៀងហើយ…ធ្វើឲ្យខ្ញុំនឹកឃើញពាក្យស្លោក «ក្រោយភ្លៀង ស្ទះលូ» សំណាងល្អដែរ ពេលនោះខ្ញុំកំពុងនៅក្នុងផ្សារទំនើប សូរិយា ក្នុងគោលដៅឆ្ពោះទៅរក BBQ Chicken ចូលដល់ក្នុងភ្លាម ជួបប្រុសស្អាតភ្លែត ដែលធ្វើការក្នុងហ្នឹង ជាអ្នកទទួលភ្ញៀវ? (មិនដឹងគេហៅអីទេ) U.U ខ្ញុំដើរមើលរកកន្លែងអង្គុយ ដែលនៅជិតកញ្ចក់ ព្រោះនឹងបានមើលទេសភាពខាងក្រៅដែលកំពុងធ្លាក់ភ្លៀង តែមិនអាច ព្រោះតុជាប់កញ្ចក់សុទ្ធតែមានកៅអ៊ីច្រើន ម្យ៉ាងខ្ញុំមកតែម្នាក់ឯងផង…ហិហិហិ ដើរចុះដើរឡើងក៏ជួបនឹងប្រុសស្អាតម្នាក់នោះ គេសួរខ្ញុំថាមកប៉ុន្មាននាក់? ខ្ញុំប្រាប់ថាមកម្នាក់ឯង តែក្នុងចិត្តចង់ប្រាប់ថា មកម្នាក់ក៏នឹងបានពីរនាក់ជាមួយបងប្រុសស្អាតឯងហ្នឹងណា (ចរិកឃើញប្រុសស្អាតមិនបានចេញមកហើយ) ហុហុហុហុ…បន្ទាប់ពីចូលអង្គុយ បងប្រុសស្អាតសំណប់ចិត្តខ្ញុំ (សំណប់ពីពេលណាក៏មិនដឹង) ដើរមកជិត ហុចមឺនុយ ហើយសួរថា «បងអញ្ចើញពិសាអីដែរ?» ខ្ញុំក៏តបថា «មិនបាច់ហៅបងទេ ហៅអូនៗពីរោះជាង…ហុហុហុ» តែតបក្នុងចិត្តទេ ហាហាហា…ខ្ញុំក៏ហៅម្ហូបតាមការគួរ ក៏មិនភ្លេចលួចមើលឈ្មោះដែលគេខ្ទាស់លើអាវ។ គាត់ឈ្មោះ ស្អី តារាទេ មើលអត់ច្បាស់ (អត់បានពាក់វែនតា) តែក៏ដឹងថាឈ្មោះតារា ព្រោះក្នុងក្រដាស រីសីបឃើញសរសេរឈ្មោះ តារា…ហុហុហុ…គេឈរទល់មុខខ្ញុំ កាន់កូនសៀវភៅតូចមួយចាំកត់អ្វីដែលខ្ញុំនិយាយ។ ចង់និយាយប្រាប់ថា «អូនស្រឡាញ់បង!!» ហាហាហា [ អាន​បន្ថែម​ទៀត ]

តាមដាន

Get every new post delivered to your Inbox.