បណ្ណសារ សំរាប់ 14 ខែសីហា 2011

ច្រណែន…

តាំងពីតូចដល់ធំ ខ្ញុំជាក្មេងដែលទម្រើស ទទួលការស្រឡាញ់ពីម៉ាក់ប៉ាខ្លាំងពេក រហូតធ្វើឲ្យខ្ញុំមានចរិត មិនល្អ។ ហើយចរិកមិនល្អដែលគួរឲ្យស្អប់ជាងគេរបស់ខ្ញុំគឺ «ច្រណែន»។ ចាំបានថា កាលពីខ្ញុំនៅក្មេង ខ្ញុំតែងច្រណែនហ្នឹងក្មេងឯទៀត ដែលមានគេរាប់អាន លេងជាមួយច្រើន ចំណែកឯខ្ញុំគឺសឹងតែគ្មានមិត្ត ព្រោះប៉ាម៉ាក់ស្រឡាញ់ពេក រហូតមិនបណ្តោយឲ្យលេងជាមួយគេច្រើន។ ពួកគាត់តែងទិញល្បែងកូនក្មេងមកទុកក្នុងផ្ទះ សម្រាប់ខ្ញុំ។ រហូតមកដល់ខ្ញុំអាយុ ១៦ឆ្នាំ ទើបខ្ញុំមានសេរីភាពខ្លះ ក្នុងការដើរហើរជាមួយមិត្តភក្តិ។ ភាគច្រើន ពេលចេញពីផ្ទះគឺទៅសាលា ចេញពីសាលាគឺមកផ្ទះ ខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យចេញដើរលេងជាមួយមិត្តភក្តិ ដូចអ្នកដទៃឡើយ។ ពេលខ្លះ ខ្ញុំច្រណែននឹងមិត្តភក្តិ ដែលពួកគេអាចទៅណាមកណាតាមចិត្តពួកគេ ហើយពេលខ្លះ ខ្ញុំក៏មានអារម្មណ៍តូចចិត្តនឹងខ្លួនឯង ហើយក៏មានអារម្មណ៍ថាឯកោ… ពាក្យថាមិត្តភក្តិសម្រាប់ខ្ញុំ ស្ទើរតែរកមិនឃើញក្នុងវចនានុក្រម… នៅសាលាខ្ញុំមានមិត្តនៅសាលា តែបើឲ្យជិតស្និទ្ធដូចមិត្តគេឯទៀត ខ្ញុំគ្មានទេ។ អាចនិយាយបានថា ខ្ញុំជាក្មេងខុសគេ? ព្រោះខ្ញុំត្រូវបានចិញ្ចឹម និង មើលថែមកឲ្យរស់នៅតែម្នាក់ឯង រៀនរស់ខ្លួនឯង និង សម្រេចចិត្តខ្លួនឯង…ប្រការទាំងនេះហើយ ធ្វើឲ្យខ្ញុំទន់ខ្សោយផ្នែកស្មារតីជាខ្លាំង។ ខ្ញុំច្រណែននឹងមនុស្សគ្រប់គ្នាដែលនៅចំពោះមុខ…ច្រណែនគេដែលមានរូបរាងស្អាតបាតជាងខ្ញុំ ច្រណែនគេដែលមានមនុស្សជាច្រើនរាប់អានជាមិត្ត តែខ្ញុំបែរជាមិនមាន… ច្រណែនគេដែលមានមនុស្សជាច្រើនតាមស្រឡាញ់ បារម្ភ ខែរ តែខ្ញុំគ្មានសូម្បីតែម្នាក់… ច្រណែនគេដែលល្អជាងខ្ញុំ ច្រណែនគេដែលរៀនពូកែជាងខ្ញុំ [ អាន​បន្ថែម​ទៀត ]

តាមដាន

Get every new post delivered to your Inbox.