បណ្ណសារ សំរាប់ ខែសីហា, 2011

អ្វីគ្រប់យ៉ាងជាការចៃដន្យ?

មិនថាពេលវេលាកន្លងទៅយូរប៉ុណ្ណា ការចងចាំមួយនេះ នៅតែមានគេជានិច្ច… ចាំបានថា ថ្ងៃដំបូងដែលយើងជួបគ្នា ជាឱកាសចៃដន្យមួយដែលមិនគួរឲ្យជឿ…អាចនឹងមិនមានអ្នកជឿ តែវាជាការពិត…ការភ្នាល់គ្នាមួយ បាននាំមនុស្សពីរនាក់ឲ្យស្គាល់គ្នា ក៏នាំពូកគេឲ្យស្រឡាញ់គ្នា… «សាកល្បងមើលទៅ បើសិនជាឯងគិតថាអាចធ្វើបាន…»…«ឲ្យលេខគាត់មក យើងធានា យ៉ាងយូរមួយអាទិត្យ យើងអាចធ្វើឲ្យគេស្រឡាញ់យើងបាន…»…. ជាការពិត ខ្ញុំនិងគេមិនដែលស្គាល់គ្នាទាល់តែសោះ ត្រឹមតែធ្លាប់ឃើញរូបថតពីរបីដង ក៏ធ្លាប់និយាយលេងជាមួយមិត្តភក្តិថា ខ្ញុំស្រឡាញ់គាត់…មិននឹកស្មានថា ថ្ងៃមួយនោះ យើងក៏ក្លាយជាសង្សារ។ ថ្ងៃដំបូងដែល OCL សុំខ្ញុំធ្វើជាសង្សារ ខ្ញុំបានគិតរួចទៅហើយថា ថ្ងៃណាមួយគេនឹងដឹងការពិត ហើយស្អប់ខ្ញុំ។ ខ្ញុំសម្រេចចិត្តមិនប្រាប់ការពិត ដែលខ្ញុំស្រឡាញ់គ្នាជាមួយ OCL​ ឲ្យប្អូនស្រីគេដឹង (ប្អូនស្រីគេជាមិត្តខ្ញុំ ក៏ជាអ្នកភ្នាល់ជាមួយខ្ញុំ) ហើយបានសុំឲ្យគេមិនប្រាប់អ្នកណា…ខ្ញុំដឹង ថាខ្ញុំកុហកគេច្រើនណាស់ ស្ទើរតែគ្រប់យ៉ាង តែមានរឿងមួយដែលខ្ញុំមិនកុហក ក៏មិនគិតថាកុហក គឺ ខ្ញុំស្រឡាញ់គេ… ខ្ញុំដឹងថារវាងខ្ញុំនិងគេ មិនអាចទៅរួចទេ តែមិនដឹងហេតុអី ខ្ញុំនៅតែនឹកគេ ទន្ទឹងចាំគេត្រឡប់មកវិញ…​ រាល់យប់ ខ្ញុំតែងគេងឱប Pooh ស្តាប់ប្រអប់ភ្លេង របស់គេ ហើយក៏មានទឹកភ្នែកហូរមកដែរ…ការស្គាល់គ្នារវាងពួកយើងទាំងពីរ ជាការចៃដន្យ ឬ វាសនា? ចុះទឹកភ្នែកខ្ញុំដែលកំពុងតែហូរ [ អាន​បន្ថែម​ទៀត ]

ព្រហ្មលិខិតទៀតហើយឬ?

ពេលវេលាកន្លងទៅលឿនណាស់ ៦ខែកន្លងទៅត្រឹមមួយប៉ព្រិចភ្នែក…វាហាក់ដូចជាម្សិលម្ង៉ៃដែលយើងបានស្គាល់គ្នា ក៏ហាក់ដូចជាម្សិលមិញដែលយើងបែកគ្នា…ព្រះអាទិត្យដែលលិចហើយ គង់នឹងរះវិញនៅថ្ងៃស្អែក ចុះពួកយើង? អាចនឹងជួបគ្នាវិញឬអត់…? គិតចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១០មក ពួកយើងមិនដែលទាក់ទងគ្នាទេ…ទោះបីជាខ្ញុំខំទូរសព្ទ Message ទៅយ៉ាងណាក៏គ្មានការឆ្លើយតប។ ខ្ញុំអស់សង្ឃឹមក្នុងជីវិត ក៏គ្មានជីវិតដើម្បីរស់ ព្រោះជីវិតខ្ញុំបានប្រគល់ឲ្យទៅគេអស់ហើយ…គ្រប់យ៉ាងកាលពីមុន ថ្វីត្បិតតែជាការកុហក តែអារម្មណ៍ ក្តីស្រឡាញ់ចំពោះគេ គឺជាការពិត។ ខ្ញុំទទួលស្គាល់ថាអ្វីដែលខ្ញុំធ្វើពិតមិនអាចលើកទោសបាន ខ្ញុំក៏ដឹងថាពួកយើងទាំងពីរមិនអាចបន្តក្តីស្នេហាទៅមុខទៀត តែខួរក្បាលរបស់ខ្ញុំមួយនេះ បញ្ជាបេះដូងដែលកំពុងតែដង្ហោយហៅគេមិនបានទេ។ «ស្រឡាញ់អូនម្តងទៀតបានទេ?» បទចម្រៀងនេះ ចេញលក់ស្របពេលយើងបែកគ្នា ប៉ុន្តែខ្ញុំគ្មានឱកាស នឹងច្រៀងឲ្យគេស្តាប់ ក៏គ្មានឱកាសនឹងហៅគេឲ្យត្រឡប់ដែរ…អ្វីគ្រប់យ៉ាងត្រូវរលាយបាត់… «…សុំទោសនៅនឹកបង អូនមិនអាចភ្លេចបងបានទេ អូនសូមនឹកមាសមេមួយជីវិត ទឹកភ្នែកនៅតែហូរ ហូរដើម្បីស្នេហ៍ពិត តើអាចស្រឡាញ់អូនម្តងទៀតបានទេ…?» ឃ្លាទាំងអស់នេះហើយ ដែលខ្ញុំចង់ច្រៀងប្រាប់គេ… ព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១១ ជាថ្ងៃដែលខ្ញុំត្រូវធ្វើដំណើរមកភ្នំពេញ ព្រោះពីម្សិលមិញ ជាថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប។ ខ្ញុំទិញសំបុត្រចេញដំណើរនៅម៉ោង ៧។ មុនចេញដំណើរ ខ្ញុំបានដាក់ Pooh (ដែលឈុនលីទិញឲ្យ) ចូលក្នុងវ៉ាលី ហើយក៏អូសឡើងឡាន… តែពេលទៅដល់ភ្នំពេញ រូតវ៉ាលីមើលបែរជាមិនឃើញ…អ្នករាល់គ្នាដឹងទេថា ពេលនោះខ្ញុំមានអារម្មណ៍ដូចម្តេច? [ អាន​បន្ថែម​ទៀត ]

លាហើយភ្នំពេញ…

អស់់រយៈកាល១៩ថ្ងៃ ដែលខ្ញុំបានស្នាក់នៅ សិក្សារៀនសូត្រនាទីក្រុងមួយនេះ។ ភ្នំពេញ ជាទីក្រុងពេញទៅដោយរូបភាពជាច្រើនគួរចាប់អារម្មណ៍ និង ពេញទៅដោយហេតុការណ៍ដែលពុំធ្លាប់នឹកដល់ជាច្រើន។ ទីក្រុងមួយនេះ មិនត្រឹមតែមានភាពស្រស់ស្អាតឆើតឆាយគួរចេតនាប៉ុណ្ណោះទេ តែវាក៏បានបង្កប់នូវភាពច្រណែន ហិង្សា អំពើថោកទាបស្មោគគ្រោកស្ទើរគ្រប់រូបភាព។ ទូទាំងព្រះរាជាណាចក្រកម្ពុជា នរណាមួយហ៊ាននិយាយថា មិនស្គាល់ភ្នំពេញ បេះដូងរបស់ប្រទេស? គ្រប់គ្នាសុទ្ធតែបានដឹង ក៏នឹកគិតថា ភ្នំពេញជាឋានសួតិ៍លោកិយ របស់ពួកគេ។ ប៉ុន្តែ បើយើងពិនិត្យមើលឲ្យច្បាស់ យើងនឹងឃើញពីគម្លាតគ្នារវាងមនុស្សនិងមនុស្សនៃទីក្រុងដែលជាឋានសួតិ៍លោកិយមួយនេះ។ «ស្អែក ខ្ញុំនឹងធ្វើដំណើរចេញពីទីក្រុងដ៏អស្ចារ្យមួយនេះ ទៅស្រុកកំណើតជាទីមនោរម្យរបស់ខ្ញុំវិញហើយ…ឱភ្នំពេញដ៏អស្ចារ្យអើយ ថ្ងៃណាយើងជួបគ្នាទៀត…?» នេះជាអ្វីដែលខ្ញុំបាននិយាយ ពេលខ្ញុំកំពុងរៀបចំឥវ៉ាន់&#[ អាន​បន្ថែម​ទៀត ]

ទៅ BBQ Chicken..

ព្រះសូរិយារៀបនឹងអស្តង្គត ឯព្រះចន្ទក៏រៀបនឹងរះឡើង តែ…ភ្លៀងហើយ…ធ្វើឲ្យខ្ញុំនឹកឃើញពាក្យស្លោក «ក្រោយភ្លៀង ស្ទះលូ» សំណាងល្អដែរ ពេលនោះខ្ញុំកំពុងនៅក្នុងផ្សារទំនើប សូរិយា ក្នុងគោលដៅឆ្ពោះទៅរក BBQ Chicken ចូលដល់ក្នុងភ្លាម ជួបប្រុសស្អាតភ្លែត ដែលធ្វើការក្នុងហ្នឹង ជាអ្នកទទួលភ្ញៀវ? (មិនដឹងគេហៅអីទេ) U.U ខ្ញុំដើរមើលរកកន្លែងអង្គុយ ដែលនៅជិតកញ្ចក់ ព្រោះនឹងបានមើលទេសភាពខាងក្រៅដែលកំពុងធ្លាក់ភ្លៀង តែមិនអាច ព្រោះតុជាប់កញ្ចក់សុទ្ធតែមានកៅអ៊ីច្រើន ម្យ៉ាងខ្ញុំមកតែម្នាក់ឯងផង…ហិហិហិ ដើរចុះដើរឡើងក៏ជួបនឹងប្រុសស្អាតម្នាក់នោះ គេសួរខ្ញុំថាមកប៉ុន្មាននាក់? ខ្ញុំប្រាប់ថាមកម្នាក់ឯង តែក្នុងចិត្តចង់ប្រាប់ថា មកម្នាក់ក៏នឹងបានពីរនាក់ជាមួយបងប្រុសស្អាតឯងហ្នឹងណា (ចរិកឃើញប្រុសស្អាតមិនបានចេញមកហើយ) ហុហុហុហុ…បន្ទាប់ពីចូលអង្គុយ បងប្រុសស្អាតសំណប់ចិត្តខ្ញុំ (សំណប់ពីពេលណាក៏មិនដឹង) ដើរមកជិត ហុចមឺនុយ ហើយសួរថា «បងអញ្ចើញពិសាអីដែរ?» ខ្ញុំក៏តបថា «មិនបាច់ហៅបងទេ ហៅអូនៗពីរោះជាង…ហុហុហុ» តែតបក្នុងចិត្តទេ ហាហាហា…ខ្ញុំក៏ហៅម្ហូបតាមការគួរ ក៏មិនភ្លេចលួចមើលឈ្មោះដែលគេខ្ទាស់លើអាវ។ គាត់ឈ្មោះ ស្អី តារាទេ មើលអត់ច្បាស់ (អត់បានពាក់វែនតា) តែក៏ដឹងថាឈ្មោះតារា ព្រោះក្នុងក្រដាស រីសីបឃើញសរសេរឈ្មោះ តារា…ហុហុហុ…គេឈរទល់មុខខ្ញុំ កាន់កូនសៀវភៅតូចមួយចាំកត់អ្វីដែលខ្ញុំនិយាយ។ ចង់និយាយប្រាប់ថា «អូនស្រឡាញ់បង!!» ហាហាហា [ អាន​បន្ថែម​ទៀត ]

ច្រណែន…

តាំងពីតូចដល់ធំ ខ្ញុំជាក្មេងដែលទម្រើស ទទួលការស្រឡាញ់ពីម៉ាក់ប៉ាខ្លាំងពេក រហូតធ្វើឲ្យខ្ញុំមានចរិត មិនល្អ។ ហើយចរិកមិនល្អដែលគួរឲ្យស្អប់ជាងគេរបស់ខ្ញុំគឺ «ច្រណែន»។ ចាំបានថា កាលពីខ្ញុំនៅក្មេង ខ្ញុំតែងច្រណែនហ្នឹងក្មេងឯទៀត ដែលមានគេរាប់អាន លេងជាមួយច្រើន ចំណែកឯខ្ញុំគឺសឹងតែគ្មានមិត្ត ព្រោះប៉ាម៉ាក់ស្រឡាញ់ពេក រហូតមិនបណ្តោយឲ្យលេងជាមួយគេច្រើន។ ពួកគាត់តែងទិញល្បែងកូនក្មេងមកទុកក្នុងផ្ទះ សម្រាប់ខ្ញុំ។ រហូតមកដល់ខ្ញុំអាយុ ១៦ឆ្នាំ ទើបខ្ញុំមានសេរីភាពខ្លះ ក្នុងការដើរហើរជាមួយមិត្តភក្តិ។ ភាគច្រើន ពេលចេញពីផ្ទះគឺទៅសាលា ចេញពីសាលាគឺមកផ្ទះ ខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យចេញដើរលេងជាមួយមិត្តភក្តិ ដូចអ្នកដទៃឡើយ។ ពេលខ្លះ ខ្ញុំច្រណែននឹងមិត្តភក្តិ ដែលពួកគេអាចទៅណាមកណាតាមចិត្តពួកគេ ហើយពេលខ្លះ ខ្ញុំក៏មានអារម្មណ៍តូចចិត្តនឹងខ្លួនឯង ហើយក៏មានអារម្មណ៍ថាឯកោ… ពាក្យថាមិត្តភក្តិសម្រាប់ខ្ញុំ ស្ទើរតែរកមិនឃើញក្នុងវចនានុក្រម… នៅសាលាខ្ញុំមានមិត្តនៅសាលា តែបើឲ្យជិតស្និទ្ធដូចមិត្តគេឯទៀត ខ្ញុំគ្មានទេ។ អាចនិយាយបានថា ខ្ញុំជាក្មេងខុសគេ? ព្រោះខ្ញុំត្រូវបានចិញ្ចឹម និង មើលថែមកឲ្យរស់នៅតែម្នាក់ឯង រៀនរស់ខ្លួនឯង និង សម្រេចចិត្តខ្លួនឯង…ប្រការទាំងនេះហើយ ធ្វើឲ្យខ្ញុំទន់ខ្សោយផ្នែកស្មារតីជាខ្លាំង។ ខ្ញុំច្រណែននឹងមនុស្សគ្រប់គ្នាដែលនៅចំពោះមុខ…ច្រណែនគេដែលមានរូបរាងស្អាតបាតជាងខ្ញុំ ច្រណែនគេដែលមានមនុស្សជាច្រើនរាប់អានជាមិត្ត តែខ្ញុំបែរជាមិនមាន… ច្រណែនគេដែលមានមនុស្សជាច្រើនតាមស្រឡាញ់ បារម្ភ ខែរ តែខ្ញុំគ្មានសូម្បីតែម្នាក់… ច្រណែនគេដែលល្អជាងខ្ញុំ ច្រណែនគេដែលរៀនពូកែជាងខ្ញុំ [ អាន​បន្ថែម​ទៀត ]

ភាពអផ្សុកដែលមិនធ្លាប់មាន…

លើកទីមួយដែលខ្ញុំមានអារម្មណ៍ថា អផ្សុកបំផុត គឺ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១១។ កាលនោះ ខ្ញុំបែកពីគេថ្ងៃហ្នឹង ហើយក៏ចាប់ផ្តើមមានអារម្មណ៍ប្លែក…ភាពឈឺចាប់ដែលបានមកពីក្តីស្រឡាញ់ ក្តីសង្ឃឹមជឿជាក់ បែរក្លាយទៅជាកាំបិតដ៏មុតស្រួច ចាក់ដោតចូលក្នុងបេះដូងខ្ញុំ។ ជាលើកដំបូង ដែលបេះដូងរបស់ខ្ញុំទទួលដឹងការឈឺចាប់ម្យ៉ាង ដែលឈឺជាងពុះជ្រាកខ្លួនប្រាណទៅទៀត។ ស្នាមញញឹមដែលធ្លាប់តែចេញមកដោយក្តីស្រឡាញ់សុទិដ្ឋិនិយម បែរក្លាយជាស្នាមញញឹមសោះកក្រោះពេញដោយក្តីទុក្ខសោក… ចិត្តស្មោះដែលបានប្រគល់ឲ្យគេ គឺមិនអាចដកមកវិញបានឡើយ ទោះបីជាចិត្តស្មោះទាំងនោះ ត្រូវគេចោលទៅក្នុងធុងសម្រាមក៏ដោយ។ ចាំបានថា ថ្ងៃមួយនោះ គេបានធ្វើកំហុសមួយដោយអចេតនា គឺទៅជប់លៀងជាមួយមិត្តភក្តិ ហើយញ៉ាំស្រា ទាំងដែលដឹងហើយថាខ្ញុំស្អប់អ្នកញ៉ាំស្រា។ ខ្ញុំពិតជាខឹងគេខ្លាំងណាស់ ទោះបីជាគេពន្យល់យ៉ាងណាក៏មិនស្តាប់ រហូតដល់…គេ លុតជង្គង់មុខខ្ញុំហើយលើកដៃស្បថ «បងសុំទោស! បងសន្យាថា នឹងមិនមានលើកក្រោយទៀតទេ…ឈប់ខឹងបងទៅណា៎» កាលបើឃើញមនុស្សដែលខ្លួនស្រឡាញ់ធ្វើបែបនោះហើយ មិនថាគេឬខ្ញុំទេ តែងទន់ចិត្ត ព្រមអត់ទោសឲ្យជានិច្ច (នេះជាចំណុចខ្សោយរបស់មនុស្សស្រី)។ ខ្ញុំទទួលស្គាល់ ថាខ្ញុំស្រឡាញ់គេខ្លាំងពិតមែន ទោះបីជាជីវិត ក៏ហ៊ានប្តូរដើម្បីគេ មនុស្សប្រុសដែលខ្ញុំស្រឡាញ់… មានថ្ងៃមួយនោះ ខ្ញុំនិងគេទៅទិញតុក្កតាជាមួយគ្នា…«មើលតុក្កតានេះចុះ ដូចពួកយើងដល់ហើយ..បង ចង់ឲ្យពួកយើងដូចតុក្កតានេះ» គេនិយាយដោយបង្ហាញខ្ញុំ ពីតុក្កតាខ្លាឃ្មុំ មួយគូក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍។ គេបានទិញ Pooh មួយ [ អាន​បន្ថែម​ទៀត ]

ព្រហ្មលិខិតនាំគេមក…

កាលពីមុនខ្ញុំតែងតែសង្ឃឹមថា គេម្នាក់នោះ អាចដើរលេងសាងអនុស្សារវីយ៍ជាមួយខ្ញុំតែពីរនាក់ គឺកាលដែលយើងនៅស្រឡាញ់គ្នា ប៉ុន្តែ ជាង៦ខែមកនេះក្តីសង្ឃឹមរបស់ខ្ញុំ បានរលាយបាត់អស់ហើយ… ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១ ខ្ញុំបានរសាត់អណ្តែតពីលំនៅស្ថានដ៏កក់ក្តៅរបស់ខ្ញុំ មករស់នៅទីក្រុងភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏ជាទីក្រុងដែលពេញទៅដោយភាពច្រណែន ឈ្នាសនីស ភាពស៊ីវិល័យ (ហួសហេតុ) និង អំពើប្រាសចាកសីលធម៌គួរឲ្យស្អប់ខ្ពើមមួយចំនួនតូច… មកដល់ទីនេះ ខ្ញុំបានស្នាក់នៅផ្ទះឪពុកមារបស់ខ្ញុំ ដែលសមាជិកក្នុងផ្ទះមាន ៧នាក់ រួមមាន ឪពុកមាខ្ញុំ ប្រពន្ធគាត់ និង កូនគាត់ពីរនាក់ ខ្ញុំ ប្អូនប្រុសប្រពន្ធឪពុកមាខ្ញុំ និង បងស្រីអ្នកមើលការផ្ទះផងដែរ។ ហើយមនុស្សម្នាក់ដែលខ្ញុំចង់និយាយដល់នោះ គឺគេ ប្អូនប្រុសប្រពន្ធឪពុកមាខ្ញុំនោះ។ គេឈ្មោះ សំណាង ជាប្រុសម្នាក់ដែលគួរឲ្យស្រឡាញ់ ចូលចិត្តលេងសើច តែមានពេលខ្លះក៏ម៉ឺងម៉ាត់។ ខ្ញុំនិងគេ ទើបតែស្គាល់គ្នាប្រហែល មួយអាទិត្យប៉ុណ្ណោះ ហើយអ្វីដែលខ្ញុំចម្្លែកចិត្តនោះគឺ ហេតុអីក៏គេដូចម្នាក់នោះខ្លាំងម្ល៉េះ? ខុសត្រង់ថា មនុស្សដែលបេះដូងរបស់ខ្ញុំរងចាំនោះ មិនមែនជាសំណាងទេ…សំណាងគ្រាន់តែជាបងប្រុសរបស់ខ្ញុំប៉ុណ្ណោះ… គេម្នាក់ដែលខ្ញុំនិយាយខាងលើ ឈ្មោះ ឈុនលី។ គេជាមនុស្សល្អ និង ល្អជាងមនុស្សជាច្រើនដែលខ្ញុំធ្លាប់ជួប។ គេមិនចេះនិយាយកុហក [ អាន​បន្ថែម​ទៀត ]

មនុស្សថ្មីក្នុងរូបកាយចាស់ :)

ហិហិហិ…គិតៗទៅ មនុស្សយើងប្លែកៗ ប្រែប្រួលមិនទៀង ម្តងចេះម្តងចុះដូចជាខ្ញុំជាដើម… ពីដើមមក ខ្ញុំជាក្មេងទន់ជ្រាយ ធ្វើអីក៏ចាំតែមានជំនួយពីអ្នកដទៃ តែពេលនេះមិនដូចមុនឡើយ… ខ្ញុំភ្ញាក់ផ្អើលនៅពេលដែលមិត្តម្នាក់ប្រាប់ថា ខ្ញុំមើលទៅចាស់ទុំជាងមុន ទាំងដែលខ្ញុំមើលខ្លួនឯងដូចជាគ្មានអ្វីប្លែក គ្រាន់តែមួយរយៈនេះមិនសូវលេងសើចច្រើន។ ថ្ងៃមុនទៅរៀនអង់គ្លេស គ្រូដាក់លំហាត់មក ជាង១០ឲ្យសិស្សធ្វើ។ មានម្នាក់អង្គុយខាងក្រោយខ្ញុំ គេធ្វើឬកដូចជាអ្នកចេះ ទោះបីជាគេចេះខ្លាំងមែនក៏ដោយ តែខ្ញុំមិនពេញចិត្តសោះពេលលឺគេនិយាយថា «អូ មេរៀននេះចេះអស់ហើយ ដឹងចឹងអត់មករៀនទេ» ហើយគេឆ្លើយសំណួរពីគ្រូត្រូវភាគច្រើន គេអួតភ្លាមម៉ង។ ខ្ញុំឯណេះធុញពេក សឹងនឹងជ្រែកទៅហែកមាត់ តែនឹកឃើញសុភាសិតមួយថា «ស្ញៀមជាងស្រដី»។ ប្រហែលជាដល់លំហាត់ទី៥ អាអ្នកចេះនោះគេអួតថា ចម្លើយរបស់គេត្រឹមត្រូវ តែសោកស្តាយផង គ្រូប្រាប់ថា ចម្លើយនោះមិនត្រូវទេ…ហាហាហា…ខ្ញុំពេលលឺចឹង ក៏ព្រលយពាក្យមួយឃ្លាថា «ចេះឯង ឲ្យក្រែងចេះគេ» តាំងពីហ្នឹងមក អ្នកចេះនោះលែងហ៊ានមាត់…ហាហាហា…ស្អប់ណាស់អ្នកចេះចឹងចឹង!!! ភ្នំមួយខ្ពស់ នៅមានភ្នំមួយខ្ពស់ជាងហ្នឹងទៀត…ហើយភ្នំហ្នឹងខ្ពស់ ក៏មានស្មៅតូចតាចវាខ្ពស់ជាងភ្នំដែរណា៎ និយាយទៅ ខ្ញុំឥឡូវខុសពីមុនច្រើនមែន…ពីមុន អ្វីៗក៏ត្រូវពឹងផ្អែកលើគេ រឿងតូចរឿងធំ ពឹងមិត្តភក្តិ ឬ ប៉ាម៉ាក់ តែឥឡូវ ខ្លួនទីពឹងខ្លួន។ ខ្ញុំគិតថា អ្នកដទៃគេមិនយល់អ្វីដែលយើងចង់បាន ហើយក៏គ្មានអ្វីដែលយើងត្រូវការនោះទេ មានតែខ្លួនយើង [ អាន​បន្ថែម​ទៀត ]

វង្វេងផ្លូវ…

ថ្ងៃនេះ ខ្ញុំចេញពីរៀន ហើយក៏ត្រឡប់មកផ្ទះម្នាក់ឯង…នៅតាមផ្លូវអារម្មណ៍រវើរវាយជាច្រើនផុស ក្នុងខួរក្បាលខ្ញុំ ទាំងដែលព្យាយាមដេញវាឲ្យចេញ តែគ្មានបានផល។ ជិះយូរៗទៅ មិនដឹងថាខ្លួនឯងជិះដល់ណា ងាកឆ្វេងក៏ប្លែក ចំណែកស្តាំក៏មិនស្គាល់…ហាហា ល្អដែរ ជាជនចំណូលថ្មីផង។ ក្នុងចិត្តគិតថា នឹងតេរសួរមិត្តភក្តិ ឬ អ្នកដែលស្គាល់ តែចិត្តមួយទៀតគិតថា ជិះរកខ្លួនឯងល្អជាង នឹងបានស្គាល់​ផ្លូវច្រើនផង ទីបំផុតក៏សម្រេចចិត្តជិះខ្លួនឯងដោយមិនពឹងអ្នកណា…ពីស្តុបមួយទៅស្តុបមួយ ឆ្លងពីផ្លូវមួយទៅផ្លូវមួយ មានការបត់បែនជាច្រើន ហើយបើយើងមិនប្រយ័ត្ន គ្រោះថ្នាក់អាចនឹងកើតមានឡើងនៅចំពោះមុខ…មិនមែនមានតែខ្ញុំទេដែលកំពុងធ្វើដំណើរ តែមនុស្សជាច្រើនក៏ធ្វើដំណើរតាមផ្លូវនោះដែរ…ពួកយើងសុទ្ធតែមានគោលដៅធ្វើដំណើររៀងៗខ្លួន។ ពេលខ្លះ ជីវិតក៏ដូចជាការជិះម៉ូតូ…យើងអាចនឹងវង្វេងផ្លូវ តែបើយើងអត់ធ្មត់ ព្យាយាមតែបន្តិច យើយក៏អាចរកផ្លូវទៅផ្ទះវិញបាន ដោយងាយស្រួល។ វិថីជីវិត អាចនឹងធំ ចង្អៀតខ្វាត់ខ្វែង ជាច្រើន តែយើងត្រូវប្រាកដថា យើងចាំច្បាស់រវាងផ្លូវទៅផ្ទះ និង កន្លែងណាផ្សេង នោះយើងនឹងមិនវង្វេងឡើយ។ ម្យ៉ាងវិញទៀត យើងត្រូវប្រយ័ត្នប្រយែង ទោះបីជាយើងស្គាល់ផ្លូវនោះច្បាស់ តែយើងមិនអាចមើលឃើញគ្រោះថ្នាក់ ថាកើតមានថ្ងៃនេះឬថ្ងៃណានោះទេ។ យ៉ាងណាមិញ បើសិនជាយើងជិះខុសផ្លូវ ហើយអាចនឹងវង្វេង នោះកុំចាំជំនួយពីអ្នកដទៃឡើយ មានតែខ្លួនយើងនេះហើយ ដែលអាចរកផ្លូវទៅកាន់អនាគតដ៏រុងរឿងបាន។ ជឿខ្ញុំទៅណា៎ បើអ្នកវង្វេងផ្លូវ សូមសែ្វងរកដំណោះស្រាយដោយខ្លួនឯង នោះអ្នកនឹងមិនវង្វេងផ្លូវដដែលនោះម្តងទៀតទេ [ អាន​បន្ថែម​ទៀត ]

ក្តីស្រឡាញ់របស់ប៉ាម៉ាក់…

មិនដឹងថា ប៉ាម៉ាក់របស់អ្នករាល់គ្នា បារម្ភ និង ស្រឡាញ់អ្នករាល់គ្នាប៉ុណ្ណានោះទេ តែពេលនេះ ខ្ញុំសូមបើកទំព័រជីវិតពិត រៀបរាប់សង្ខេបនូវក្តីស្រឡាញ់របស់លោកទាំងពីរ ដែលមានមកលើកូន (ព្រោះបើមិនសង្ខេប សរសេរមិនអស់ទេ ច្រើនណាស់)… គិតចាប់ពីថ្ងៃដំបូងដែលខ្ញុំបានចាប់កំណើតក្នុងផ្ទៃរបស់ម៉ាក់ ម៉ាក់មានការលំបាកណាស់។ កាលនោះ គ្រួសាររបស់ខ្ញុំមិនមានជីវភាពធូរធារអ្វីនោះទេ រកព្រឹកខ្វះល្ងាច បានល្ងាចក៏ខ្វះព្រឹកវិញ…ប៉ាត្រូវចេញទៅធ្វើការខាងក្រៅដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព ចំណែកម៉ាក់ត្រូវធ្វើនំលក់។ បងប្អូនមិត្តអ្នកអានសាកល្បងធ្វើការស្រមៃមើលថា ស្រ្តីពោះធំម្នាក់ ធ្វើនំលក់តែម្នាក់ឯង ហត់នឿយប៉ុណ្ណា? ឆ្នាំធំៗ ហើយត្រូវឱនងើបៗទៀត។ ម៉ាក់ធ្វើការបែបហ្នឹងរហូត ទាល់តែខ្ញុំបានបើកភ្នែកឃើញពិភពលោក… ថ្ងៃដំបូងនៃបវេសនាកាលរបស់ខ្ញុំ ម៉ាក់ខំលក់នំ ប្រមែប្រមូលលុយកាក់ស្ទើរទាំងអស់ ដើម្បីចុះឈ្មោះឲ្យខ្ញុំបានចូលរៀន (កាលសម័យនោះ ដើម្បីបានចូលរៀនត្រូវតែបង់លុយ) និង ទិញឯកសណ្ឋានមួយកំប្លេថ្មីឲ្យខ្ញុំ។ ម៉ាក់ញញឹមដោយក្តីស្រឡាញ់ហើយប្រាប់ថា «ខំរៀនណាកូន!»… រហូតដល់ខ្ញុំអាយុប្រហែល ៩ឆ្នាំ លោកប៉ាបានយកប្រាក់សន្សំទាំងអស់ ទិញកូនកង់មួយឲ្យខ្ញុំ ថ្វីត្បិតតែកង់នោះមិនមែនជាកង់ថ្មី តែអ្វីដែលខ្ញុំពេញចិត្ត គឺក្តីស្រឡាញ់របស់ប៉ា…ប្រាក់ទាំងនេះ គាត់សន្សំយូរមកហើយ តែត្រូវបាត់បង់ទៅដើម្បីតែកូនប្រុសរបស់គាត់ម្នាក់នេះ…ខ្ញុំយំ ហើយនិយាយអរគុណប៉ា… ប៉ាប្រាប់ថា «ជិះកង់ប្រយ័ត្នប្រយែងណា៎កូន»… ចាំបានថា ពេលខ្ញុំអាយុប្រហែល ១០ឆ្នាំ…មានអគ្គីភ័យមួយបានឆាបឆេះ លេបត្របាក់កូនផ្ទះតូច ដែលជាលំនៅស្ថានដ៏មនោរម្យរបស់ខ្ញុំទៅ ហើយបន្សល់ទុកនូវ [ អាន​បន្ថែម​ទៀត ]

តាមដាន

Get every new post delivered to your Inbox.