បណ្ណសារ សំរាប់ ខែកក្កដា, 2011

ក្មេងតូច ប្រឡងរួចហើយ :)

មានអារម្មណ៍ថា ប្រឡងលើកនេះស្រួលផង ពិបាកផងយ៉ាងម៉េចមិនដឹងទេ…នរណាថា ឆ្នាំនេះគ្មានវិញ្ញាសាបែក? នរណាថាឆ្នាំនេះគ្មានការស៊ីសំណូក? នរណាថាគ្រូមិនហ៊ានទារលុយពីសិស្ស? អ្នកនៅខាងក្រៅប្រហែលមិនដឹង តែអ្នកខាងក្នុងដូចជាខ្ញុំដឹងច្បាស់។ ជាទូទៅ ម៉ោងរូបវិទ្យា គីមី ជីវ និង ភាសាខ្មែរ អនុរក្សពីរនាក់ ទារលុយពីសិស្ស ពី ១០០០០រៀល ទៅ ៣០០០០រៀលក្នុងម្នាក់ ចឹង គ្រាន់តែមួយម៉ោង អាចរកលុយបាន ពី ២៥ម៉ឺន ទៅ ៧៥ម៉ឺន។ ចំណែកឯតម្លៃសេវាក្នុងម៉ោងមេរៀន (ភូមិ ប្រវត្តិ សីលធម៌ពលរដ្ឋ និង ផែនដី) វិញ តម្លៃ ពី ៥ពាន់ ទៅ ២ម៉ឺនរៀល។ ចំណែកឯម៉ោងគណិតវិញ ក្នុងម្នាក់ ៤ម៉ឺនយ៉ាងតិច អាចកើនដល់ ៦ ឬ ៧ម៉ឺន អាស្រ័យលើគ្រូហ្នឹងចង់បានលុយខ្លាំងឬអត់។ ហើយទាំងអស់ហ្នឹង ជាតម្លៃសេវា (សេវាចម្លង)។ គ្រូអនុរក្សម្នាក់និយាយថា «ខ្ញុំអាណិតប្អូនៗ តែកុំមើលងាយខ្ញុំ!! ខ្ញុំមិនមែនមុខលុយទេ តែបើប្អូនឯង [ អាន​បន្ថែម​ទៀត ]

កាលវិភាគប្រចាំសប្តាហ៍ (ក្នុងប្លក)

សួស្តីបងប្អូនទាំងអស់គ្នា!! ពេលនេះ ដើម្បីកុំឲ្យមានភាពអនាធិបតេយ្យក្នុងផ្ទះ ខ្ញុំបានរៀបចំកាលវិភាគ សម្រាប់មិត្តអ្នកអានដែលនិយមគាំទ្រ និង ចូលមកលេងផ្ទះខ្ញុំ ទោះបីជាមកលេង អត់ទុកខំមិនក៏ដោយ…ហិហិ…ចឹង កាលវិភាគ មានដូចតទៅ ៖ ថ្ងៃចន្ទ៖ រឿងខ្មោច ថ្ងៃអង្គារ៖ រឿងខ្មោច (រឿងខ្មោចនឹងដាក់ជូន ចំនួនពីររឿងក្នុងមួយសប្តាហ៍) បើខ្ញុំទំនេរ..ហិហិ ថ្ងៃពុធ៖ កំណាព្យខ្លីៗ ថ្ងៃព្រហស្បតិ៍៖ កំណាព្យខ្លីៗ (កំណាព្យក៏មានពីរ ក្នុងមួយសប្តាហ៍ដែរ) ថ្ងៃសុក្រ៖ អារម្មណ៍ផ្សេង (អារម្មណ៍ឆ្កួតៗរបស់ម្ចាស់ផ្ទះ) ថ្ងៃសៅរ៍៖ រឿង «ខ្លុយស្នេហ៍ពីអតីត» ភាគបន្ត… ថ្ងៃអាទិត្យ៖ រឿង «ស្នេហ៍ចៃដន្យ» ភាគបន្ត… កាលវិភាគនេះ មានសុពលភាព និង ដាក់ឲ្យប្រើប្រាស់ ចាប់ពីថ្ងៃអាទិត្យ ទី ១០ ខែកក្កដា ឆ្នាំ ២០១១ នេះតទៅ។ សូមអរគុណ ក្មេងតូច[ អាន​បន្ថែម​ទៀត ]

វាចៃដន្យមែនទេ?

គ្មានអីសរសេរ…មានរឿងចង់ប្រាប់!!! តើវាចៃដន្យដែរទេ បើសិនជាខ្ញុំនិយាយថា « ខ្ញុំបានជួបមនុស្សដែលខ្ញុំស្រឡាញ់ នៅថ្ងៃដែលគេមិនចង់ជួបខ្ញុំ? » ចម្លើយគឺ « មែនហើយ! គ្រាន់តែជាការចៃដន្យ តែអ្វីដែលមិនចៃដន្យនោះ គឺ ខ្ញុំស្រឡាញ់គេ »… នោះគឺជាថ្ងៃដែលខ្ញុំមានអារម្មណ៍មិនល្អបំផុត…ខ្ញុំចាប់ផ្តើមខ្លាច ទាំងដែលមិនដឹងថាខ្ញុំខ្លាចអ្វី។ ក្នុងមួយឆាកជីវិតនេះ អ្វីដែលខ្ញុំខ្លាចបំផុតគឺ «ការបែកគ្នា» ហើយខ្ញុំក៏មិនយល់ដែរថា ហេតុអីបានជាមនុស្សយើងចាំបាច់ត្រូវតែបែកគ្នា? បើគង់តែបែកដដែល ចាំបាច់ជួបគ្នាធ្វើអី? វានឹងមិនបាច់ឈឺចាប់ផង។ ខ្ញុំមិនដឹងថា វាកើតឡើងនៅពេលណាទេ តែវាបានកើតឡើងទាំងដែលខ្ញុំមិនបានត្រៀមទុកជាមុន។ ខ្ញុំដឹងថាវាមិនសម ហើយខ្ញុំក៏ដឹងដែរថា វាមិនអាចទៅរួច គ្រាន់តែចង់សុំទោស បើសិនជាខ្ញុំ ជាចំណែកមួយក្នុងការរំខានជីវិតរបស់អ្នក។ មានមនុស្សម្នាក់ធ្លាប់ប្រាប់ខ្ញុំថា «បើស្រឡាញ់ ត្រូវហ៊ានសារភាព » មែន! តែវាពិបាកណាស់ក្នុងការសារភាព។ ខ្ញុំដឹងថា អ្វីៗកើតឡើងឆាប់រហ័សពេក ហើយខ្ញុំក៏ដឹងថា អ្នកមិនដែលមានខ្ញុំក្នុងកែវភ្នែកម្តងណាឡើយ តែហេតុអីខ្ញុំនៅតែកុហកខ្លួនឯង? សុំម្យ៉ាងបានទេ? បើមិនស្រឡាញ់ សូមកុំអាណិត ព្រោះខ្ញុំមិនចង់ឲ្យអ្នកនៅក្បែរខ្ញុំដោយសារតែពាក្យថា «អាណិត» នោះឡើយ។ វាគ្រប់គ្រាន់ហើយ សម្រាប់មនុស្សគ្មានតម្លៃដូចខ្ញុំ។ ត្រឹមបានអ្នកញញឹមដាក់ គឺវាគ្រប់គ្រាន់ហើយ។ [ អាន​បន្ថែម​ទៀត ]

ថ្ងៃមួយ…

ថ្ងៃមួយ ដែលយើងបានជួបគ្នាដោយចៃដន្យតាមរយៈ Facebook… ថ្ងៃមួយ ដែលអ្នកបាន add មកហើយពួកយើងក៏ក្លាយជាមិត្តនឹងគ្នា… ថ្ងៃមួយ ដែលខ្ញុំមានអារម្មណ៍ថាបេះដូងលោតស្ទើរផ្លុះធ្លាយចេញទៅក្រៅពិភពលោក… ហើយថ្ងៃមួយនោះដែរ…ខ្ញុំក៏ស្រឡាញ់អ្នក… ……វាហាក់ដូចជាការប្រឌិតរបស់ព្រហ្មលិខិត ដែលកម្រិតឲ្យពួកយើងទាំងពីរជួបគ្នា។ ខ្ញុំមិនធ្លាប់គិតសោះថា ខ្ញុំអាចរកបានមិត្តម្នាក់ដែលយល់ចិត្ត និង រាប់អានខ្ញុំដល់ថ្នាក់នេះ។ អរគុណសម្រាប់ការចូលមកក្នុងជីវិតខ្ញុំរបស់អ្នក…អ្នកបានស្រោចទឹកថែទាំដើមឈើបេះដូង ​ដែលរៀបនឹងក្រៀមស្វិតទៅហើយ ឲ្យមានជីវិត ឲ្យលាស់ត្រួយជាថ្មី។ ដំបូងឡើយ ខ្ញុំគ្រាន់តែទុកអ្នកជាមិត្ត ហើយក៏ព្យាយាមទុកជាមិត្តរហូតទៅ តែដើមឈើបេះដូងដែលអ្នកបានដាំនោះ វាឆ្លាក់ឈ្មោះអ្នកយ៉ាងជ្រៅមិនអាចលុបបាន ថែមទាំងចាស់ឬសក្នុងចិត្តខ្ញុំ មាំជាងមហាកំពែងប្រទេសចិនទៅទៀត។ ព្រហ្មលិខិត បានតាក់តែងឲ្យយើងមានឈ្មោះស្រដៀងគ្នា…គឺឈ្មោះខ្ញុំក្នុងឈ្មោះអ្នក…ព្រហ្មលិខិត ប្រហែលជាចង់លេងសើចនឹងខ្ញុំទៀតហើយមើលទៅ… ខ្ញុំឆ្ងល់ដែរ ហេតុអ្វីខ្ញុំក្លាយជាដូច្នេះ? ចាប់តាំងពីរស្គាល់អ្នក និងបានលេង chat ជាមួយគ្នាពីរបីដងមក ចិត្តរបស់ខ្ញុំចេះតែនឹកអ្នករហូត…ពេលបើក chat សង្ឃឹមថានឹងបានឃើញអ្នក online។ ចិត្តរបស់ខ្ញុំពេលនោះ ពុះកញ្ជ្រោលដូចជាទឹកដែលកំពុងដាំឲ្យពុះមុននឹងលើកចុះពីចង្រ្កានដូច្នោះដែរ។ ពេលឃើញឈ្មោះអ្នក online ខ្ញុំសប្បាយចិត្តរកប្រាប់មិនត្រូវ ក្នុងចិត្តនឹកថា នឹងចង់ chat ទៅមុន តែខ្លាចអ្នកគិតថា ខ្ញុំកំពុងចង់ចែចង់ចូកចែវចាត់ចែងធ្វើជាមនុស្សពិសេស។ បែបហ្នឹងហើយ ដែលអ្នកតែងនិយាយថា មិនដែលឃើញខ្ញុំ chat [ អាន​បន្ថែម​ទៀត ]

បន្ទប់ទឹកសាលារៀន…

ខ្ញុំជាសិស្សថ្នាក់ទី ១១ នៃវិទ្យាល័យមួយក្នងទីក្រុងភ្នំពេញ។ ថ្ងៃមួយ លោកប៉ាប្រាប់ខ្ញុំថា គាត់មានបេសកកម្មទៅខេត្តមួយឆ្នាំ ហើយសួរខ្ញុំថាទៅឬអត់? ខ្ញុំក៏សម្រេចចិត្តប្តូរសាលា ទៅនៅខេត្តជាមួយប៉ា ព្រោះគ្រួសារខ្ញុំ មានតែយើងពីរនាក់… សាលាដែលខ្ញុំកំពុងផ្លាស់មកនេះ ជាសាលាចំណាស់មួយ ដែលសាងឡើងមុនគេបង្អស់ក្នុងចំណោមសាលាផ្សេងទៀត ដែលនៅខេត្តជាមួយគ្នា។ តែបានលឺមកថា ដីដែលសាងសាលានេះ កាលពីមុន គឺជាវាលកប់ខ្មោច…តែអ៊ំៗចាស់ៗដែលមានលំនៅជិតៗនោះ ប្រាប់ថា ឥឡូវនេះគ្មានទៀតទេ។ មិនដឹងថាអ្វីដែលគាត់និយាយជាការពិត ឬ គាត់គ្រាន់តែនិយាយកុំឲ្យខ្ញុំខ្លាច… ថ្ងៃមួយ ជាថ្ងៃសយរបស់ខ្ញុំក៏មិនដឹង…ពេលព្រឹកប្រហែលជាង ម៉ោង ៩ កំពុងតែអង្គុយរៀនសុខៗ ខ្ញុំស្រាប់តែឈឺពោះភ្លាមៗ ទ្រាំមិនបាន ក៏ឲ្យមិត្តថ្មីដែលអង្កុយតុជាមួយគ្នាជូនទៅ។ បន្ទប់ទឹករបស់សាលា មានបីកន្លែង តែពីរកន្លែងត្រូវបោះបង់ចោល ព្រោះតែគ្មានអ្នកសម្អាត នៅសល់មួយកន្លែងដែលនៅជិតទីចាត់ការប៉ុណ្ណោះដែលប្រើបាន។ បន្ទប់ទឹកទាំងមូលចែកចេញជាបួនបន្ទប់តូចៗ ដែលពេលនោះពេញអស់បីហើយ សល់បន្ទប់ទី៤ មួយដែលទំនេរ (រាប់ពីឆ្វេងមកស្តាំ)។ សំណាងល្អហើយ ដែលសល់បន្ទប់មួយ មនុស្សកំពុងឈឺពោះស្រាប់ផង មិនបង្អង់យូរខ្ញុំក៏រត់ចូលភ្លាមៗ… «កុំចូលបន្ទប់ហ្នឹង!!!» ភីម មិត្តថ្មីរបស់ខ្ញុំស្រែកប្រាប់ តែលែងទាន់ហើយ ព្រោះសត្រូវកំពុងវាយលុក។ មិត្តខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំដែរថា បន្ទប់ទីបួនហ្នឹងមានខ្មោច!! មិនមែនថាខ្ញុំមិនខ្លាចទេ តែគឺគ្មានជម្រើស [ អាន​បន្ថែម​ទៀត ]

នរណានៅខាងលើ? (រឿងខ្មោច)

កាលពីក្មេងៗ ខ្ញុំធ្លាប់លឺចាស់ៗនិយាយថា ផ្ទះនីមួយៗ សុទ្ធតែមានរបស់មិនល្អ (ខ្មោច) គ្រាន់តែយើងមើលមិនឃើញប៉ុណ្ណោះ…ហើយខ្ញុំក៏មិនបានយកចិត្តទុកដាក់អ្វីដែរ ព្រោះគិតថាគាត់គ្រាន់តែនិយាយបន្លាចឲ្យយើងគេងលក់…រហូតដល់ថ្ងៃមួយ ដែលភ្នែកទាំងពីររបស់ខ្ញុំបានឃើញ….. គ្រួសារខ្ញុំ ដំបូងឡើយ មានសមាជិក ៥នាក់ គឺ ខ្ញុំ បងប្រុស អ៊ំស្រី យាយ និង យាយទួតរបស់ខ្ញុំ។ តែដោយសារបងប្រុសខ្ញុំគាត់រៀបការ គាត់ក៏ត្រូវរស់នៅជាមួយប្រពន្ធរបស់គាត់។ ហើយសមាជិកក្នុងគ្រួសារ នៅសល់ត្រឹមតែ ៤នាក់។ ផ្ទះដែលពួកយើងកំពុងរស់នៅ មានពីរជាន់។ ខ្ញុំ យាយ និង​ យាយទួត គេងនៅខាងក្រោម (ជាន់ផ្ទាល់ដី) ចំណែកឯអ៊ំ គឺនៅខាងលើ។ មានយប់មួយ ម៉ោងប្រហែល១០កន្លះ គ្រប់គ្នាក្នុងផ្ទះគឺសម្រាន្តលក់អស់ហើយ សល់តែខ្ញុំម្នាក់ឯងដែលកំពុងតែមើលមេរៀន។ រំពេចនោះ ស្រាប់តែមានខ្យល់បក់កាត់មុខខ្ញុំ ខ្ញុំក៏មិនចាប់អារម្មណ៍ ព្រោះគិតថា ជាខ្យល់កង្ហាររបស់យាយ។ ក្រោយពីមើលមេរៀនចប់ ខ្ញុំក៏ដើរទៅបន្ទប់ទឹក ដើម្បីលុបមុខ ដុសធ្មេញមុនចូលគេង។ «ជា! យកកង្ហារដាក់ឲ្យយាយបន្តិចចៅ! យប់នេះក្តៅដល់ហើយ» ហាក៎!! មិញយាយអត់បានដាក់កង្ហារទេហ៎ O.O ច..ចុះ..ខ្យល់មួយវិបមិញនេះ ម៉ោពីណា… [ អាន​បន្ថែម​ទៀត ]

ស្នេហាមួយ…(រឿងពិត)

នៅជ្រុងមួយនៃវិថីជីវិតដ៏វែងអន្លាយនេះ ខ្ញុំកំពុងដើរម្នាក់ឯង…ខ្យល់បក់តិចៗ តែអាចនាំស្រទាប់ផ្កាសាគូរ៉ា ឲ្យរសាត់ទៅមក បានបក់កាត់ខ្ញុំ ដោយនាំក្លិនក្រអូបរបស់ផ្កា មកជាមួយផង…ជិតកន្លះឆ្នាំមកនេះ ខ្ញុំបានឃ្លាតឆ្ងាយពីមនុស្សម្នាក់…មនុស្សល្អដែលខ្ញុំស្រឡាញ់… កូនភ្លៀងស្រិចៗ ស្រក់ចុះមក ថ្វីត្បិតតែភ្លៀងនោះមិនធំ តែដំបូលប្រក់សង្កសីរបស់ខ្ញុំ អាចបង្កើតជាសម្េលងដ៏ខ្លាំងបាន។ ខ្ញុំដែលរៀបនឹងគេងលក់ទៅហើយ ក៏ត្រូវភ្ញាក់មកវិញដោយសម្េលងទូរសព្ទ។ មិត្តសម្លាញ់របស់ខ្ញុំ LH បានខលមក ហើយប្រាប់ខ្ញុំថា គេកំពុងតែទាក់ទងជាមួយនឹងបុរសម្នាក់ដែលរស់នៅ កំពង់សោម។ ក្នុងនាមជាមិត្តម្នាក់ កាលបើបានលឺថាមិត្តមានសេចក្តីសុខជាមួយនឹងស្នេហារបស់គេ យើងក៏សប្បាយចិត្តដែរ។ ខ្ញុំឈ្មោះ KC ជាកូនប្រុសច្បងក្នុងគ្រួសារសាមញ្ញ និង សមរម្យមួយ ដែលមានលោកប៉ាជាសាស្រ្តាចារ្យ និង អ្នកម៉ាក់ជាមេផ្ទះ។ គ្រួសាររបស់ខ្ញុំ មានសមាជិក ៥នាក់ ដែលក្នុងនោះមានខ្ញុំ ប៉ា ម៉ាក់ និង ប្អុនស្រីខ្ញុំ ពីរនាក់ទៀត។ មែនហើយ! ខ្ញុំគឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ។ ដូចនេះហើយ ខ្ញុំទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេស និង ថែទាំយ៉ាងល្អ។ ប៉ុន្តែ ការយកចិត្តទុកដាក់យ៉ាងពិសេសនេះ បែរជាធ្វើឲ្យខ្ញុំមិនពេញចិត្តទៅវិញ។ ការដែលមិនឲ្យដើរលេងទៅណា ត្រូវទៅរៀន ចេញពីរៀនមកផ្ទះ…ហាមដើរលេង ហាមសេពគប់ជាមួយមិត្តណាដែលអ្នកផ្ទះមិនស្គាល់ ហាមនេះ [ អាន​បន្ថែម​ទៀត ]

តាមដាន

Get every new post delivered to your Inbox.