ស្នេហ៍ចៃដន្យ (៧)
មួយឆ្នាំហើយដែលរឿងនេះត្រូវបានទុកចោល..ហិហិ..ឥឡូវនឹងយកមកដាក់ភាគបន្ត សង្ឃឹមថានឹងមានអ្នកគាំទ្រដូចមុន តែប្រហែលជាភ្លេចតួអស់ហើយ…
« ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនស្រឡាញ់ឯងទេ ព្រោះខ្ញុំអាចនឹងខូចចិត្តជាខ្លាំងបើសិនឯងបដិសេធ ហើយក៏កាន់តែខូចចិត្តទៀត បើឯងស្អប់ខ្ញុំ…ខ្ញុំខ្លាច ពេលខ្ញុំប្រាប់ថាស្រឡាញ់ឯង នឹងធ្វើឲ្យឯងស្អប់ខ្ញុំ..បើសិនភាពជាមិត្ត អាចឲ្យខ្ញុំនៅក្បែរឯងដូចពេលនេះ ខ្ញុំរីករាយធ្វើជាមិត្ត តែអ្វីដែលខ្ញុំចង់ប្រាប់នោះគឺ..ខ្ញុំ ស្រឡាញ់ ឯង »
«សុំទោសណារក្ស! ខ្ញុំពិតជាសុំទោសមែន…» ខ្ញុំអង្គុយយំម្នាក់ឯងក្នុងបន្ទប់ពេលដែលនឹកឃើញហេតុការណ៍ ថ្ងៃមុន និង អ្វីដែលបានកើតឡើងក្នុងថ្ងៃនេះ
………………….
ថ្ងៃមុន ថ្ងៃនេះ ថ្ងៃក្រោយ សុខៃធិត ក៏នៅតែជាសុខៃធិត (ចុះឲ្យប្តូរទៅជា លីយ៉ុងចេ យ៉ាងម៉េចបាន -_-)។ ខ្ញុំកំពុងដើរម្នាក់ឯងលើឆ្នេរខ្សាច់ដ៏សក្បុស នាពេលរាត្រីដែលស្ងប់ស្ងាត់មួយនេះ…សមុទ្ទ! អ្នកធ្លាប់មានស្នេហាទេ? តើអ្នកដឹងទេថា ការដែលស្រឡាញ់មនុស្សពីរនាក់ក្នុងពេលតែមួយនេះ វាឈឺចាប់ប៉ុណ្ណា?…ទឹកភ្នែកដែលលាក់ទុកជាយូរហូរមកបន្តិចម្តងៗ…
«កំពុងធ្វើអីហ្នឹងធិត? »
« រក្ស! គឺខ្ញុំដើរលេងហ្នឹងណា៎! នេះឯងឃើញខ្ញុំកំពុងគក់ខោអាវឬយ៉ាងម៉េច?
»
« ភ្នែកក្រហមម្ល៉េះ? យំទៀតហើយហ៎? » បាតដៃធំៗរបស់គេ ទាញមុខខ្ញុំថ្នមឲ្យបែរចំទៅរកគេ
« ក៏ខ្យល់សមុទ្ទបក់មក ផ្សាភ្នែកហ្នឹងណា៎» បាបច្រើនណាស់ខ្ញុំ កុហកគ្រប់ពេល
« ឯណា? ខ្ញុំឈរតាំងពីឯងមិនទាន់មក មិនឃើញផ្សាអីផង»
«រក្ស…» ខ្ញុំហៅគេដោយស្រទន់
« យ៉ាងម៉េច? »
« ខ្ញុំគួរឲ្យស្រឡាញ់ទេ?
»
« គឺ..គឺ..អើ! គួរឲ្យស្រឡាញ់ »
« ចុះឯងស្រឡាញ់ឬអត់? ^_^ » (លួចស្ទីលប្រើសិនណាបងផ្កាយ)
« គ្មានផ្លូវទេ! »
« អឺណា៎ ស្រឡាញ់បន្តិចទៅណា៎ ^_^ »
« អត់!!!!!!!»
« យើងដឹង..យើងគ្មានតម្លៃក្នុងភ្នែកឯងទេ..សុំទោសដែលរំខាន…» ខ្ញុំធ្វើជាងើបចេញ បែបចូលតួកម្សត់
« ធិត…» រក្សចាប់ដៃខ្ញុំ ហើយងើបឈរចំពីមុខខ្ញុំ…
« នរណាថាឯងគ្មានតម្លៃ? ឯងសំខាន់ជាងជីវិតយើងទៅទៀត…»
« សំខាន់បានប្រយោជន៍អីទៅ ឯងមិនស្រឡាញ់យើងផង..» ខ្ញុំបន្តសម្តែងតួកម្សត់ ឃើញថាគ្មានចម្លើយ ខ្ញុំក៏ដើរចេញពីគេ
« ឈប់សិនធិត…» គេហៅខ្ញុំឲ្យឈប់ តែខ្ញុំនៅតែដើរទៅមុខ
« ខ្ញុំ…ខ្ញុំស្រឡាញ់ឯង…» ខ្ញុំញញឹម វាចាញ់បោកខ្ញុំទាល់តែបាន..ហិហិ..ឃើញឬអត់ថាខ្ញុំពូកែ
« បានលើទេថាខ្ញុំស្រឡាញ់ឯង!!! ខ្ញុំស្រឡាញ់ឯង!!!!» វាស្រែកខ្លាំងៗ
« អើ!!! ថ្នាក់អ្នកមហារីកត្រចៀកក៏នៅលឺដែរ បើឯងជម្ទាលលឺម្លឹងៗនោះ » វារត់មករកខ្ញុំ ហើយឱបខ្ញុំយ៉ាងណែន ហើយក៏ខ្សឹបដាក់ត្រចៀកខ្ញុំតិចៗ…
« ខ្ញុំស្រឡាញ់ឯង..» អើដឹងហើយ មិនបាច់ខ្សឹបទៀតទេ ^_^
« ចុះឯងស្រឡាញ់ខ្ញុំវិញឬអត់? »
« អឹម..» ខ្ញុំងក់ក្បាលតិចៗជាសញ្ញាថាយល់ព្រម
«យេ!!! » វាទាញដៃខ្ញុំរាំចុះឡើងៗ ហើយក៏ឱបខ្ញុំម្តងទៀត…អ្វីដែលពិសេសនោះគឺស្នាមថើបដែលក្តៅឧណ្ឌៗ នេះហើយ..ហិហិ កុំច្រណែនខ្ញុំណា មិត្តអ្នកអាន ^Q^
« ខ្ញុំស្រឡាញ់ឯង!» និយាយហើយវាក៏ថើបខ្ញុំមួយ
« ខ្ញុំស្រឡាញ់ឯង! » វាថើបខ្ញុំមួយទៀត
« ខ្ញុំស្រឡាញ់ឯង! » ថើបទៀតហើយ
« អើ!!! ដឹងហើយ!!! ល្មមឈប់ថើបហើយវ៉ើយ!! យើងធុញ!! »
« អាវ!! ថើបមិនទាន់អស់ចិត្តផងសម្លាញ់ចិត្ត..នរណាទប់ចិត្តបាន បើមាត់ឯងផ្អែមរបៀបនេះនោះ…ក្លិនទឹកដោះគោ នេះពីមាត់ឯងនៅជាប់មាត់យើងនៅឡើយ ចង់យកវិញទេ?? ^o^ »
« ខ្ពើមណាស់!!! »
ពួកយើងរត់ដេញគ្នាលើឆ្នេរខ្សាច់ដ៏ធំល្វឹងល្វើយនេះ…ទោះបីជាខ្ញុំមិនប្រាកដក្នុងចិត្តថា ខ្ញុំស្រឡាញ់អ្នកណា រវាងពួកគេទាំងពីរ តែខ្ញុំសូមជ្រើសយកម្នាក់នេះទៅចុះ ព្រោះសមិទ្ធិ គេមានមនុស្សដែលស្រឡាញ់ហើយ…
សមិទ្ធិ និយាយ៖
ខ្ញុំកើតអីទៅ? រាល់ពេលដែលខ្ញុំឃើញម្សៀធិត និង ប្រុសម្នាក់នោះស្និទ្ធស្នាលនឹងគ្នា ហេតុអីក៏ខ្ញុំមិនពេញចិត្ត? ហេតុអីក៏ដើមទ្រូងខាងឆ្វេងរបស់ខ្ញុំ ឈឺខ្ទោកៗរបៀបនេះ? ឬមួយក៏ខ្ញុំស្រឡាញ់គេ? ទេ!!! មិនអាចទេ!!!! ខ្ញុំគ្រវីក្បាលទៅមក ដើម្បីច្រានចោលគំនិតអំបាញ់មិញនេះ…តែរូបភាពដែលខ្ញុំបានឃើញនៅចំពោះមុខ បន្តធ្វើឲ្យបេះដូងរបស់ខ្ញុំហូរឈាម ស្ទើរនឹងប្រេះបែក…
« ធិត…ខ្ញុំស្រឡាញ់ឯងហើយ…»
នៅមានត…
ល្អណាស់! តែខ្លីកាតត់តត់!
គ្មានពេលតាសេហ្នឹងណា! នេះតាសេយប់មិញម៉ោង ២ បានប៉ុណ្ណឹង..មើលទៅ ប្លកនេះ ក្រៅពីបងឯង គ្មានណាចូលមើលទេ..អត់មានគេខំមិនទៀត..
អាងខ្លូនមានស្នេហ៍ ចេះតែដើរស្រលាញ់អ្នកនេះតិច អ្នកនោះតិច
ភាគទី ៨ យ៉ាងម៉េចតូវ? រឿងនេះចុងក្រោយប្រហែលជា ធិត ជួបនឹង ធិ ។ នេះគ្រាន់តែជាការទាយលេងៗទេ តែតាំងពីដើមរឿងពួកគេពីរនាក់មានភាព ផ្អែមល្ហែមជូចត់ជាងពេល ធិត នៅជាមួយរក្ស ។ ហេហេ ល្អមើលណាស់តើហ៍ក្មេងតូច ។ មានសំណូមពរអោយមានភាគបន្តទៀត ។
សរសេរបានល្អ ។
អរគុណដែលបានអាន (និងជួយប្រូមូសិន) ហិហិ..នឹងដាក់ភាគបន្តក្នុងពេលឆាប់
Mej ban story ស្នេហ័ចៃដន្យ ot C part 1 jeng?
just search for it, u will see