បណ្ណសារ សំរាប់ ខែមិថុនា, 2011
ហិហិ..ទើបតែមើលសារឡើងវិញ បានដឹងថា ខុសអក្ខរាវិរទ្ធច្រើនណាស់…ខ្ញុំបានកែសម្រួលហើយយកមកដាក់ជូនជាថ្មី..សង្ឃឹមថាចូលចិត្តណា!! អង្គុយម្នាក់ឯងសម្លឹងមេឃ ចន្ទដ៏ល្អឯករះនៅឆ្ងាយ បានត្រឹមសម្លឹងពីចម្ងាយ គ្មានថ្ងៃក្បែរកាយនិត្យឱរា។ អង្គុយសង្វេគតែម្នាក់ឯង ចន្ទគ្មានចម្បែងព្រោះតារា រះក្បែរហែហមដួងចន្ទថ្លា វាតាក៏បក់បោកត្រសង។ អង្គុយសម្លឹងមើលមិនឈប់ ទោះដឹងថាយប់ដើរកន្លង នឹកដល់ចន្ទម្តងឈឺចាប់ម្តង បំណងចង់ជួបទោះគ្មានផ្លូវ។ វាយោបក់បោករំភើយផាត់ ពពករសាត់បាំងចន្ទទៅ ខ្ញុំដឹងថាភ្លៀងធ្លាក់ឥឡូវ កណ្តាលយប់ជ្រៅរងារណាស់។ ភ្លៀងអើយធ្លាក់មកលាងចិត្តខ្ញុំ កុំឲ្យសម្ងំគិតផ្តេសផ្តាស លួចស្នេហ៍ដួងចន្ទពិតមិនខ្មាស គិតណាស់ឈឺណាស់ នៅតែគិត។ [ អានបន្ថែមទៀត ]
វិប្បដិសារី…សំណេរជូនទៅមនុស្សម្នាក់… មនុស្សជាច្រើនធ្លាប់ប្រាប់ខ្ញុំថា «បើសិនជាធ្វើខុសហើយឲ្យវាខុសទៅចុះ សំខាន់ឲ្យតែចេះកែ…» តែពេលនេះ សូម្បីតែពេលសម្រាប់កែខ្លួន ក៏គ្មានសម្រាប់ខ្ញុំដែរ… ខ្ញុំដឹងថាខ្ញុំបានធ្វើខុស…«បើដឹងថាខុស ពេលធ្វើហេតុអីក៏មិនគិត??» មនុស្សម្នាក់ៗ គ្មាននរណាម្នាក់ដែលថា មិនដែលធ្វើខុសនោះទេ..ពេលខ្លះ យើងមិនដឹងថាអ្វីដែលយើងកំពុងធ្វើនោះ វាមិនត្រឹមត្រូវ តែពេលខ្លះទៀត យើងដឹងថាវាខុស តែយើងនៅតែធ្វើ… មានមនុស្សជាច្រើនដែលតែងនិយាយថា គេមានវិប្បដិសារី ព្រោះតែអំពើរបស់គេ..ហើយខ្ញុំក៏ដូច្នោះដែរ..ខ្ញុំខឹងនឹងខ្លួនឯង ដែលបណ្តោយឲ្យរឿងនោះកើតឡើង ហើយក៏ខឹងនឹងខ្លួនឯងដែលធ្វើឲ្យមនុស្សម្នាក់ត្រូវឈឺចាប់ ទឹកភ្នែកដោយសារខ្ញុំ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំបានធ្វើ វាពិតជាមិនគួរនឹងអធ្យាស្រ័យឲ្យ តែសុំម្យ៉ាងបានទេ..? កុំចោលមនុស្សម្នាក់នេះបានទេ? សុំត្រឹមតែឱកាសមួយដើម្បីកែប្រែរាល់ទង្វើដែលខុសឆ្គង…ចង់បង្ហាញឲ្យឃើញថា មនុស្សម្នាក់នេះ នឹងមិនធ្វើឲ្យអ្នកយំម្តងទៀតទេ… ខ្ញុំគ្មានសិទ្ធិបង្ខំអ្នកឲ្យព្រម ហើយក៏គ្មានសិទ្ធិហាមឃាត់អ្នកមិនឲ្យទៅ…តែអ្វីដែលខ្ញុំធ្វើកន្លងមក ពិតជាមិនអាចឲ្យអ្នកទុកឱកាសឲ្យខ្ញុំបាន?? អ្នកនិយាយថា អ្នកអស់ចិត្តនឹងជឿ តែទុកពេលឲ្យខ្ញុំខ្លះបានទេ? ខ្ញុំនឹងយកគ្រាប់ពូជនៃ «ជំនឿ» ទៅដាំ…ហើយថែទាំវាបន្តិចម្តង រហូតដល់វាធំ…ខ្ញុំនឹងធ្វើឲ្យអ្នកជឿថា មនុស្សមិនល្អម្នាក់នេះ ស្រឡាញ់អ្នកអស់ពីចិត្ត… បើសិនជាខ្ញុំមានឱកាស ខ្ញុំនឹងធ្វើឲ្យអ្នកដឹងថាខ្ញុំស្រឡាញ់អ្នកប៉ុណ្ណា..ខ្ញុំនឹងប៉ះប៉ូវរាល់អ្វីដែលខ្វះខាត ហើយក៏បន្ថែមនូវអ្វីដែលសមស្រប…បន្ថែមនូវក្តីស្រឡាញ់ បារម្ភ ហើយក៏បញ្ឈប់រាល់អ្វីដែលអ្នកមិនចូលចិត្ត..ក៏ឈប់ធ្វើឲ្យទឹកភ្នែករបស់អ្នកហូរទៀតដែរ…សន្យា… ខ្ញុំដឹងថាខ្ញុំបានក្បត់សន្យាម្តងរួចមកហើយ…តែសុំឲ្យអ្នកជឿខ្ញុំម្តងទៀតបានទេ? ខ្ញុំហ៊ានធ្វើគ្រប់យ៉ាងបើសិនជាអ្វីដែលខ្ញុំធ្វើទៅហើយ អាចឲ្យអ្នកទុកចិត្តខ្ញុំម្តងទៀត… Note មួយនេះ ថ្វីត្បិតតែសាមញ្ញធម្មតា តែវាត្រូវបានសរសេរចេញពីសម្បកបេះដូងមួយ [ អានបន្ថែមទៀត ]
អត្ថបទនេះខ្ញុំសរសេរយូរហើយ…ក៏ជាអត្ថបទដែលខ្ញុំពេញចិត្តជាងគេ។ ថ្វីត្បិតតែស្នាដៃខ្ញុំមិនល្អដូចអ្នកដទៃ តែខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាន… Someone told me “The happiness of Love is To Love, even that Love’s not your Love”… មនុស្សម្នាក់ធ្លាប់ប្រាប់ខ្ញុំថា «សេចក្តីសុខរបស់ស្នេហា គឺ ការដែលបានស្រឡាញ់ ទោះបីជាមនុស្សដែលអ្នកស្រឡាញ់ មិនមែនជាមនុស្សដែលស្រឡាញ់អ្នក…» ខ្ញុំចាំបានថា ខ្ញុំខានមានអារម្មណ៍បែបនេះជិតមួយឆ្នាំហើយ…ហើយក៏មិនធ្លាប់គិតដែរ ថានឹងយល់អារម្មណ៍នេះម្តងទៀត តែថ្ងៃនេះអារម្មណ៍មួយនេះ ចូលមកក្នុងជីវិតរបស់ខ្ញុំទៀតហើយ…។ ខ្ញុំមិនយំទេ តែទឹកភ្នែកហូរ…ទឹកភ្នែកប៉ុន្មានតំណក់នេះ ហូរមកដោយខ្លួនឯង ទាំងដែលខ្ញុំមិនដឹងខ្លួន ហើយក៏ខំទប់វាកុំឲ្យហូរ ទាំងដែលដឹងរួចទៅហើយថា ទប់មិនបាន។ អារម្មណ៍ទទេស្អាតមួយនេះ បង្កប់នូវអារម្មណ៍តូចៗជាច្រើន ដែលខ្ញុំមិនអាចញែកឲ្យដាច់ពីគ្នាបាន។ អារម្មណ៍ទាំងនោះ ហាក់ដូចមានស្លាប ហោះហើរទៅមកពេញខួរក្បាលរបស់ខ្ញុំ..ម្តងក៏សប្បាយ ម្តងក៏យំ ម្តងក៏សើច…ហើយខ្ញុំក៏សម្រេចចិត្តសរសេរអត្ថបទមួយនេះឡើងមក… មុនពេលដែលខ្ញុំបើកកុំព្យូទ័រសរសេរអត្ថបទនេះ អារម្មណ៍ជាច្រើនបានផុសចេញមក ហើយខ្ញុំគិតថា នឹងយកវាមកសរសេរប្រាប់អ្នកទាំងអស់គ្នា…ប៉ុន្តែ ពេលដែលផ្ទាំងអត្ថបទនេះបានលោតចេញមក អារម្មណ៍ជាច្រើនអំបាញ់មិញ ក៏រលាយបាត់អស់មួយប៉ព្រិចភ្នែក ទាំងដែលខ្ញុំខំរកនឹកយ៉ាងណា ក៏អារម្មណ៍នៅពេលនេះ គឺជា [ អានបន្ថែមទៀត ]
មួយឆ្នាំហើយដែលរឿងនេះត្រូវបានទុកចោល..ហិហិ..ឥឡូវនឹងយកមកដាក់ភាគបន្ត សង្ឃឹមថានឹងមានអ្នកគាំទ្រដូចមុន តែប្រហែលជាភ្លេចតួអស់ហើយ… « ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនស្រឡាញ់ឯងទេ ព្រោះខ្ញុំអាចនឹងខូចចិត្តជាខ្លាំងបើសិនឯងបដិសេធ ហើយក៏កាន់តែខូចចិត្តទៀត បើឯងស្អប់ខ្ញុំ…ខ្ញុំខ្លាច ពេលខ្ញុំប្រាប់ថាស្រឡាញ់ឯង នឹងធ្វើឲ្យឯងស្អប់ខ្ញុំ..បើសិនភាពជាមិត្ត អាចឲ្យខ្ញុំនៅក្បែរឯងដូចពេលនេះ ខ្ញុំរីករាយធ្វើជាមិត្ត តែអ្វីដែលខ្ញុំចង់ប្រាប់នោះគឺ..ខ្ញុំ ស្រឡាញ់ ឯង » «សុំទោសណារក្ស! ខ្ញុំពិតជាសុំទោសមែន…» ខ្ញុំអង្គុយយំម្នាក់ឯងក្នុងបន្ទប់ពេលដែលនឹកឃើញហេតុការណ៍ ថ្ងៃមុន និង អ្វីដែលបានកើតឡើងក្នុងថ្ងៃនេះ …………………. ថ្ងៃមុន ថ្ងៃនេះ ថ្ងៃក្រោយ សុខៃធិត ក៏នៅតែជាសុខៃធិត (ចុះឲ្យប្តូរទៅជា លីយ៉ុងចេ យ៉ាងម៉េចបាន -_-)។ ខ្ញុំកំពុងដើរម្នាក់ឯងលើឆ្នេរខ្សាច់ដ៏សក្បុស នាពេលរាត្រីដែលស្ងប់ស្ងាត់មួយនេះ…សមុទ្ទ! អ្នកធ្លាប់មានស្នេហាទេ? តើអ្នកដឹងទេថា ការដែលស្រឡាញ់មនុស្សពីរនាក់ក្នុងពេលតែមួយនេះ វាឈឺចាប់ប៉ុណ្ណា?…ទឹកភ្នែកដែលលាក់ទុកជាយូរហូរមកបន្តិចម្តងៗ… «កំពុងធ្វើអីហ្នឹងធិត? » « រក្ស! គឺខ្ញុំដើរលេងហ្នឹងណា៎! នេះឯងឃើញខ្ញុំកំពុងគក់ខោអាវឬយ៉ាងម៉េច? » « ភ្នែកក្រហមម្ល៉េះ? យំទៀតហើយហ៎? » បាតដៃធំៗរបស់គេ ទាញមុខខ្ញុំថ្នមឲ្យបែរចំទៅរកគេ « ក៏ខ្យល់សមុទ្ទបក់មក ផ្សាភ្នែកហ្នឹងណា៎» បាបច្រើនណាស់ខ្ញុំ [ អានបន្ថែមទៀត ]
«ឯងគិតថា អាចរត់រួចពីទីនេះមែនទេ? » ប្រុសក្នុងឈុតខ្មៅម្នាក់និយាយមកខ្ញុំ ខណៈពេលដែលខ្ញុំកំពុងឆ្ងល់ថា ទីនេះជាកន្លែងណា «ខ្ញុំនិងលោកមិនដែលស្គាល់គ្នាទេ ហេតុអ្វីក៏ចង់សម្លាប់ខ្ញុំ? » គេមិនឆ្លើយ តែកណ្តាប់ដៃរបស់គេហោះមកត្រូវទ្រូងខ្ញុំពេញទំហឹង «អូយ!» ខ្ញុំខ្ទាតចេញមកប្រហែលជា ១០ម៉ែត្រ «ប្រើខ្លុយរបស់ឯងទៅ ស៊ូគិ!! ខ្លុយដែលឯងកំពុងកាន់នោះណាស៊ូគិ!! ផ្លុំវាទៅ!!» សម្លេងអនាមិកខ្សឹបដាក់ត្រចៀកខ្ញុំតិចៗ «តែខ្ញុំមិនចេះផ្លុំទេ!!» សម្លេងនោះប្រាប់ឲ្យខ្ញុំផ្លុំ ចំណែកឯងប្រុសដែលវាយខ្ញុំអំបាញ់មិញ កំពុងសម្លឹងមក។ ជុំវិញខ្លួនរបស់គេមានពន្លឺពណ៌ខ្មៅដែលអាចសម្លាប់ខ្ញុំគ្រប់ពេល ហ៊ូ..ហ៊ូ ហ៊ូៗៗ… ខ្ញុំចាប់ផ្តើមផ្លុំ ទាំងដែលខ្ញុំមិនចេះផ្លុំ តែក៏ចេញជាបទយ៉ាងពិរោះ «បទ បំបែកបេះដូង» គ្រាន់តែប្រុសនោះនិយាយបានប៉ុណ្ណឹង ជុំវិញខ្លួនខ្ញុំចាប់ផ្តើមចេញពន្លឺពណ៌ខៀវ ហើយខ្លុយដែលខ្ញុំកំពុងផ្លុំនោះ ក៏មានពន្លឺដែរ។ សម្លេងខ្លុយ ធ្វើឲ្យគេបាត់ម្ចាស់ការ វិលវល់ៗ ហាក់ដូចជាត្រូវសម្លេងខ្លុយគ្រប់គ្រងសតិ… ផាំង..ប៊ឹម… ពន្លឺពណ៌ខៀវ(ភាគច្រើនគេហៅថាយុទ្ធសិល្ប៍) ដែលចេញពីខ្លុយ ហោះលឿនដូចជាព្រួញទៅរកប្រុសម្នាក់នោះ ហើយទម្លុះខ្លួនគេទៅ… រ៉ឺងៗៗ…រ៉ឺងៗៗ…(សម្លេងនាឡិការោទិ៍) ខ្ញុំពត់ខ្លួនទៅមកដោយភាពខ្ជិលច្រអូស។ នេះមិនមែនជាលើកទីមួយទេដែលខ្ញុំយល់សប្តិរបៀបនេះ តែជាលើកទី..ទីប៉ុន្មាន គឺ ភ្លេចបាត់ហើយ ^_^ ក៏ព្រោះវាច្រើនពេកហ្នឹងណា៎។ ខ្ញុំប្រញាប់ប្រញាល់ក្រោកទៅបន្ទប់ទឹក ដើម្បីធ្វើធុរៈផ្ទាល់ខ្លួន..ហិហិ..ម្យ៉ាងថ្ងៃនេះជាថ្ងៃប្រឡងចុងក្រោយផង ខ្ញុំមិនចង់យឺតនោះទេ។ [ អានបន្ថែមទៀត ]
ជាបឋម ខ្ញុំបាទសូមជម្រាបសួរជាថ្មីម្តងទៀតពីចម្ងាយ…ហិហិ…ប្រកាសមួយនេះត្រូវបានសរសេរឡើង សម្រាប់ជាដំណឹងដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ ឲ្យបានជ្រាបថា៖ ១. ប្លក់នេះគឺសម្រាប់កម្សាន្តអារម្មណ៍ ដែលរួមបញ្ជូននូវ ប្រលោមលោក រឿងខ្លីៗ និង អត្ថបទខ្លះ ដែលសុទ្ធសឹងជាស្នាដៃរបស់ម្ចាស់ប្លកផ្ទាល់ មិនមែនជាអត្ថបទសម្រង់ ដែលដកស្រង់ចេញពីសៀវភៅ ឬ អត្ថបទណាមួយនោះទេ។ ២. ប្លកនេះ មិនគាំទ្រនយោបាយ ឬ គណបក្ស ណាមួយឡើយ។ ដូចនេះ សូមបងប្អូនអ្នកស្នេហាវិស័យនយោបាយទាំងអស់ មេត្តាយល់ដោយអនុគ្រោះ។ ៣. ប្លកនេះ មិនមែនជាប្លកអភិរក្សអក្សរសាស្រ្តនោះទេ ហើយរាល់អត្ថបទ គឺសុទ្ធតែត្រូវបានសរសេរឡើង ប្រហែលជាមានខុសអក្ខរាវិរុទ្ធខ្លះ ឬ មានពាក្យបរទេសខ្លះត្រូវសរសេរជាភាសាខ្មែរ ឬ ត្រូវបានសរសេរជាគ្រាមភាសា (ឧ. តាសេ ឬ ញុម)។ បើសិនជាបងប្អូនអ្នកអភិរក្សអក្សរសាស្រ្ត បានឃើញនោះ សូមផ្តល់ការរិះគន់ (ជេរក៏បាន) ក្នុងទំព័ររិះគន់ដែលមាននៅខាងលើ ឬក៏ចុច «X» ពណ៌ក្រហមខាងលើនោះ ហើយចេញពីផ្ទះរបស់ខ្ញុំក៏បាន។ ៤. ពេលចូលមកដល់ផ្ទះខ្ញុំហើយ សូមមេត្តាប្រើប្រាស់ពាក្យសម្តីឲ្យបានត្រឹមត្រូវ ឲ្យសមជាអ្នកចេះដឹងក្នុងសង្គមផង។ រាល់ មតិ (comment) ដែលមិនសមស្រប [ អានបន្ថែមទៀត ]
សួស្តីពុកម៉ែបងប្អូនអ្នកស្រុកអ្នកភូមិផងរបងជាមួយទាំងអស់…ពេលនេះ ក្មេងតូច ដែលបាត់មុខពីពិភពគុនជិត ២០ឆ្នាំហើយនោះ បានបង្ហាញមុខសារជាថ្មីវិញហើយ ការត្រឡប់មកលើកនេះ គឺនឹងយកមកជាមួយនូវបទពិសោធជាច្រើនដែលធ្លាប់បានឆ្លងកាត់ និង ប្រលោមលោកស្នេហាជាច្រើនផងដែរ (ថ្វីត្បិតតែរឿងលើកមុនសរសេរមិនទាន់ចប់)។ យ៉ាងណាៗ ជួយគាំទ្រផងណា.. ដោយក្តីរាប់អាន ក្មេងតូច[ អានបន្ថែមទៀត ]
សួស្តី![ អានបន្ថែមទៀត ]
Get every new post delivered to your Inbox.