កំណាព្យ «ស្នេហា» ^_^

ទាញប៊ិចទុកដាក់ចាក់ចូលថត                    មមីរចាប់ចតទាញមកវិញ

ព្រោះចិត្តនឹកដល់គេទោម្នេញ                    បញ្ចេញឲ្យអស់អ្នកបានដឹង ។

អារម្មណ៍ស្រឡាញ់នោះយ៉ាងណា           ក្រឡេក្រឡាដូចអង្រឹង

ឬក៏ស្រស់ថ្លាដូចទឹកស្ទឹង                             ខំប្រឹងប្រែងគិតចង់បែកប្រាជ្ញ ។

គេថាស្នេហាស្រស់ដូចផ្កា                           អស្ចារ្យល្អស្រស់យ៉ាងអង់អាច

ចូលខ្លួនអ្នកធំដុំតូចតាច                              មិនខ្លាចអ្នកណាចូលទាំងអស់ ។

គេថាស្នេហាដូចទឹកឃ្មុំ                                ផ្អែមងុំពេលពេញពាក្យស្ម័គ្រស្មោះ

តែពេលគេប្រែដេញដៃដោះ                       ពេលឈ្លោះប្រែក្លាយជាទឹកខ្មេះ ^_^ ។

គេថាស្នេហាដូចទឹកអប់                              ក្រអូបឈ្ងុយឈ្ងប់ដូចសក់ឆេះ

អ្នកអត់អ្នកល្ងង់អ្នកចាំចេះ                          ចេះត្រិះយ៉ាងណាគេចមិនផុត ។

គេថាស្នេហាដូចតាំងម៉ែ​                              តាប៉ែអត់ដាក់សាច់ដូងដុត

ស្នេហាពេញដោយពិសពុតត្បុត              មុតដៃមុតជើងដូចបន្លា ។

ខ្ញុំថាស្នេហាដូចផ្កាដែរ                                រលួយដូចផ្លែល្វៀរនោះណា

បានដឹងបានសាកភ្លឺនេត្រា                       ឲ្យសមភ័ក្ត្រាចង់គិតខ្វល់ ។

ខ្ញុំថាស្នេហាដូចពពក                                 រសាត់ទៅមកទេរតាមខ្យល់

គ្មានទិសប្រាកដគ្មានកង្វល់                      កុំឆ្ងល់ស្នេហាមិនប្រាកដ ។

ខ្ញុំថាស្នេហាដូចសមុទ្រ                              នាចផុតជោរឡើងគ្មានកំណត់

ចិត្តមនុស្សប្រួលប្រែដូចសមុទ្រ              គ្មានទីបំផុតគ្មានកោះត្រើយ ។

ម៉ាក់ខ្ញុំថាកូនវ័យសិក្សា                              ស្នេហាគ្មានន័យទេកូនអើយ

វិជ្ជាចំណេះជំនាញហើយ                        ​  ទើបជាចម្លើយអនាគត ។

ប៉ាខ្ញុំថាកូនត្រូវខំរៀន                                  វិជ្ជាជាស្ពានឲ្យផុតទុក្ខ

កាលណាយើងចេះទៅថ្ងៃមុខ                  សុខៗលុយរត់មករកឯង ​។

យាយខ្ញុំថាចៅកុំគិតអី                                ស្នេហាចង្រៃនាំចំបែង

ចៅគូរគិតគួរខំប្រឹងប្រែង                          គ្មានសោកសង្រែងទៅថ្ងៃក្រោយ ។

បងខ្ញុំថាអូនរៀនសិនទៅ                           តម្រូវតម្រង់ចិត្តបណ្តោយ

លោកប៉ាអ្នកម៉ាក់ទៅថ្ងៃក្រោយ               នឹងបានដល់ត្រើយសុភមង្គល ^_^ ។

About these ads
    • kooms
    • 30 ខែ​មីនា 2010

    ពូកែ​តែង​​ តើ​ក្មេង​តូច

  1. ឡូយ! ^^*

    • កួរ​ស្រូវ
    • 3 ខែ​មេសា 2010

    ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​បាទ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

    ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សម្រាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​បាទ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​បាទ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សម្រាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​បាទ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លម្អ​ទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

    សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​បាទ

    កួរ​ស្រូវ

    • ស៊ាត.វិសាល
    • 8 ខែសីហា 2013

    ខ្ញុំមានភាពសប្បាយរីករាយណាស់

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 1,970 other followers

%d bloggers like this: