បណ្ណសារ សំរាប់ ខែកុម្ភៈ, 2010
ឆ្លងកាត់តាមការណែនាំជាច្រើនពីសំណាក់ លោកគ្រូអ្នកគ្រូ និង អ្នកនិពន្ធជាច្រើន ខ្ញុំបានដឹងថា ក្នុងប្រលោមលោកមួយ ចាំបាច់ត្រូវមាន អារម្ភកថា និង ចំណងជើង តាមវគ្គនីមួយៗ។ ត្រង់ចំណុចនេះ ខ្ញុំយល់ថា បើសិនមិនមានល្អជាង ព្រោះអារម្ភកថា គឺជាការសង្ខេបអត្ថបទរឿង ខ្លះៗ…។ចំណែកឯ ចំណងជើងវគ្គក៏ជាការសង្ខេបអត្ថបទ នៃវគ្គនោះដែរ។ មិត្តអ្នកអានខ្លះ តែងប្រាប់ខ្ញុំជារឿយៗថា គេអាចយល់បាននូវផ្នែកខ្លះនៃសាច់រឿង តាមរយៈអារម្ភកថា និង ចំណងជើងវគ្គនីមួយៗ ដូចនេះ គេអាចរំលងចោល វគ្គណាដែលគេមិនចូលចិត្ត។ ខាងក្រោមនេះ គឺជាវិធីរបស់ខ្ញុំ សង្ឃឹមថា វិធីទាំងនេះ អាចជួយអ្នកទាំងអស់គ្នា ដែលមានបំណងក្លាយជាអ្នកនិពន្ធ ៖ ១. គម្រោងអត្ថបទ Planning ៖ ក្នុងចំណុចនេះ អ្នកនិពន្ធភាគច្រើន (រួមទាំងខ្ញុំ តែខ្ញុំពុំមែនអ្នកនិពន្ធទេ) ចូលចិត្តប្រើខ្លាំងណាស់។ យើងគប្បីគ្រោងសាច់រឿង ដែលយើងចង់បានឲ្យបានច្បាស់។ ឧ. ឈ្មោះតួ…តួជួបគ្នាត្រង់ណា…ដោយសារហេតុអី…។ ក្នុងប្រលោមលោកមួយ យើងមិនត្រូវមានតួច្រើនពេកទេ ព្រោះអាចធ្វើឲ្យរឿងមានសភាពធុញទ្រាន់ និងរញ៉េរញ៉ៃ។ យើងត្រូវរៀបចំឲ្យបានច្បាស់លាស់ ដោយគ្រោងជា list…ល។ [ អានបន្ថែមទៀត ]
សព្វថ្ងៃនេះ មានអារម្មណ៍ថា ធុញម៉េចមិនដឹងទេ! រៀនក៏មិនចូល អីក៏មិនចេះ គិតអីក៏មិនចាំទៀត Y_Y តាសេបារាំងក៏ខុស តាសេអង់គ្លេសក៏ខុស បើនិយាយពីតាសេខ្មែរវិញ កាន់តែខុសទៀត។ ចំណាត់ថ្នាក់ខែនេះធ្លាក់ដល់ លេខ ២៦ ពីសិស្សពូកែ ធ្លាក់មកនៅត្រឹមសិស្សអន់ មើលទៅត្រូវធ្វើអ្វីម្យ៉ាងហើយ…មែនទេបងប្អូន? ខ្ញុំប្រហែលជាមិនសូវបានមកទីនេះទេ ព្រោះត្រូវទៅជម្រះបញ្ជី ជាមួយពួកអាស្លាប់អស់នោះ…គ្រាន់តែធ្លាក់លេខតិចតួចសោះ មើលងាយឯងដល់ក…មានអាអ្នកខ្លះថា «រៀនអន់សោះនឹង ចេះប្រឡងជាប់សិស្សពូកែដែរ! ប្រហែលជាសូកលុយគេក៏មិនដឹង!» មិនដឹងជាសូកបានការអីទេ? សូកធ្វើអី ខាតលុយអត់ប្រយោជន៍! បើដឹងថាខ្លួនមិនខ្មោច ទៅប្រឡងរកអី? ជាប់សិស្សពូកែមិនដឹងបានអីផង គ្រាន់តែដឹងសមត្ថភាពខ្លួនតិចតួចប៉ុណ្ណោះ! ចាំមើលទៅ បើរៀនមិនល្អវិញទេ សុខចិត្តទៅរៀននៅអាមេរិច ^_^ ខូចចិត្តពេក សុំបញ្ចេញកំណាព្យពីរបីឃ្លា…លេងពាក្យ៧ម្តងមើល! លើកមុខលេងពាក្យ៩ គេរិះគន់ច្រើនពេក ឈរក្រោមទឹកភ្លៀងទាំងទទឹក មេឃភ្លៀងទាំងព្រឹកស្ពឹកឱរ៉ា ដូចសត្វទទារគ្មានមេបា កម្សត់ឯកាទទូរភួយ ។ មិនដឹងហេតុអីសព្វថ្ៃងនេះ រៀនអីមិនចេះយ៉ាងគួរព្រួយ រៀនរករៀនរាប់រៀនជំនួយ រៀនតែខ្លួនមួយមិនចេះអី ។ មិនដឹងហេតុអីរៀនមិនចូល រៀនដាក់រៀនដោលរៀងរាល់ថ្ងៃ រៀនចូករៀនចាប់គ្មានសំចៃ រៀនគិតឃ្មាតខ្មីរៀនរហូត ។ មិនដឹងហេតុអីពេលប្រឡង [ អានបន្ថែមទៀត ]
ខ្ញុំមានអារម្មណ៍ថា អស់កម្លាំងខ្លាំងណាស់ ថ្ងៃនេះ!! « អើស!! » ខ្ញុំព្យាយាមក្រោក តែក្រោកមិនរួច « ឯងត្រូវការអីហ្ហេស? » គឺអាសូរវាសួរ អេ? វាជាហើយហ៎ ល្អហើយចឹង « ខ្ញុំស្រេកទឹក » គេក៏យកទឹកមកឲ្យខ្ញុំផឹក មើលទៅវាបារម្ភពីខ្ញុំជាពិសេសតាម៉ង ^_^ « ត្រូវការអីទៀតទេ? » វាសួរខ្ញុំ ខ្ញុំគ្រវីក្បាលបដិសេធ « ចឹងសម្រាកឲ្យស្រួលទៅ » វាទាញខ្ញុំឲ្យគេង ហើយដណ្តប់ភួយឲ្យខ្ញុំ « យ៉ាងម៉េចហើយកូនប៉ា? » ម៉េចមិនចាំខ្ញុំស្លាប់សិនចាំមកមើលលោកប៉ា « ខ្ញុំមិនអីទេប៉ា! » ខ្ញុំតបតិចៗ លោកប៉ាដើរមកញីក្បាលខ្ញុំបន្តិច ហើយដើរចេញទៅ « អរគុណឯងណាស់! » អាសូរ និយាយបន្ទាប់ពីប៉ាខ្ញុំចេញផុត « មិនអីទេ » ព្រោះបើឯងស្លាប់ ខ្ញុំក៏ស្លាប់ដែរ ខ្ញុំព្យាយាមងើបទៅបន្ទប់ទឹក តែគ្មានកម្លាំងអីបន្តិចសោះ អូយ៎! « [ អានបន្ថែមទៀត ]
១៣ កុម្ភៈ ២០១០ ថ្ងៃនេះ ពួកម៉ាកខ្ញុំម្នាក់បាន ខលមកលេង។ ខ្ញុំក៏ជ្រុលមាត់ប្រាប់វាថា ខ្ញុំទៅប៉ៃលិន មិនដឹងថា វានឹងយកទៅប្រាប់គេ ឬអត់ទេ។ និយាយចឹងភ្លេចប្រាប់ឈ្មោះ គេឈ្មោះ ភារក្ស (សុំទោសបើប៉ះពាល់ដល់អ្នកដទៃ ព្រោះគេឈ្មោះចឹងមែន)។ ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយ នៅថ្ងៃដែលពួកម៉ាកខ្ញុំ ខលមក ភារក្សក៏នៅជិតនោះដែរ គេបានសុំនិយាយជាមួយខ្ញុំ « អាឡូ! កាន គឺឯងមែនទេ? » សម្លេងគេនៅដូចដើមមិនប្រែប្រួល ធ្វើឲ្យខ្ញុំនឹកគេ មិនបានទេ មិនបានទេ! ត្រូវតែកាត់ចិត្ត « មែនហើយគឺខ្ញុំ » ខ្ញុំនិយាយមួយៗ តាមទម្លាប់ « ពិតជាឯងមែន! ខ្ញុំ…ខ្ញុំនឹកឯងខ្លាំងណាស់ » « តែខ្ញុំមិនបាននឹកឯងទេ » « ឯងកុំធ្វើបែបនោះអីបានទេ? ឬមួយឯងនៅមិនយល់ទេ ថាខ្ញុំស្រឡាញ់ឯង? » « ខ្ញុំយល់បានប្រយោជន៍អី បើម្តាយរបស់ឯងមិនយល់ផងនោះ » ខ្ញុំនិយាយតែប៉ុណ្ណឹង ទឹកភ្នែក ចាប់ផ្តើមហូរចុះបន្តិចម្តងៗ [ អានបន្ថែមទៀត ]
សួស្តី! ថ្ងៃនេះសូមលើកយកនូវកំណាព្យមួយទៀត ភ្លេចទៅហើយថា យកមកពីណា តែសូមបញ្ជាក់ថា មិនមែនស្នាដៃខ្ញុំទេ គឺខ្ញុំ លួច គេមកដាក់ទេ….នេះជាការសន្ទនារបស់ម្រាមដៃទាំង៥…. ម្រាមដៃសន្ទនាទារគុណសម្បត្តិ មុតមាំមធ្យ័តអារកាត់រៀងខ្លួន មេដៃ ថាខ្ញុំអស្ចារ្យមាំមួន ឯងម្រាមទាំងបួនមិនធួនស្មើឡើយ ។ ព្រោះខ្ញុំមេធំពុំមានអ្វីព្រួយ បើបានលេខមួយគឺខ្ញុំនេះហើយ ធ្វើជាសញ្ញាជំនួសចម្លើយ មេដៃខ្ញុំហើយអំណាចជាងគេ ។ ឯម្រាមចង្អុល នឹកខ្វល់ចិន្តា [ អានបន្ថែមទៀត ]
1. Répondez à une invitation : une amie français vous écrit pour vous inviter en France du 10 au 20 août. Vous êtes obligé de refuser à cause de votre travail. Vous lui proposez deux choses : - Vous pourriez, vous, aller en France mais plus tard, en octobre ou - Elle pourrait, elle, venir [ អានបន្ថែមទៀត ]
រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ក្រុម បិសាចកញ្ជ្រោង និពន្ធដោយ ៖ ថន ច័ន្ទ មិថុនា (អនុប្រធានក្រុម) ខ្ញុំដឹងថា វាខឹងនឹងខ្ញុំ តែជួយមិនបានទេ វេទមន្តវាអន់ជាងខ្ញុំ ^_^ វេទគូដូចជាខ្ញុំ ក៏មានចំណុចខ្សោយដែរ គឺនៅពេលសូរ្យគ្រាស វេទមន្តរបស់ខ្ញុំត្រូវបាត់បង់ ឬមានន័យថា ខ្ញុំគឺជាមនុស្សធម្មតា។ បើតាមខ្ញុំដឹង ពួកបិសាចក៏មិនខុសពីខ្ញុំដែរ គឺ គេនឹងបាត់បង់វេទមន្តនៅ ពេលច័ន្ទគ្រាស ( ចម្លែកណាស់មែនទេ? )។ រយៈពេលដែលខ្ញុំមកលោកមនុស្សនេះ ទើបតែ មួយអាទិត្យប៉ុណ្ណោះ តែ ខ្ញុំបែរជាទទួលការស្រឡាញ់រាប់អានយ៉ាងច្រើនពីមនុស្ស លើកលែងអាបិសាចត្រជាក់ចេញ ព្រោះវាជាសត្រូវ។ « ឯងធ្វើបែបនេះមិនបានទេណា នាងគឺជាសង្សាររបស់យើង! » អាម្នាក់សក់ឆេះនិយាយទៅកាន់ អាបិសាចក្តៅ « ជួយមិនបានទេ នាងព្រមមកជាមួយយើងដោយខ្លួនឯងទេ យើងមិនបានបង្ខំនាងទេ » « មែនហើយ! សូរ ( សូរិយា ) គេមិនបានបង្ខំទេ គឺខ្ញុំស្ម័គ្រចិត្តទេ » [ អានបន្ថែមទៀត ]
រក្សាសិទ្ធិគ្រប់បែបយ៉ាង ដោយក្រុម បិសាចកញ្ជ្រោង និពន្ធដោយ ៖ ថន ច័ន្ទ មិថុនា (អនុប្រធានក្រុម ) សួស្តីបាទ! ខ្ញុំឈ្មោះ ដួងខែ ត្រជាក់ ហៅក្រៅគឺ បិសាច ^_^ ឈ្មោះជាអង់គ្លេសស្រួលស្តាប់ជាង គឺ Cool Luna ជារាជទាយាទនៃត្រកូលដួងខែ នៃពិភពវេទមន្ត! ត្រកូលដួងខែ គឺជាត្រកូលដែល ធំជាងគេក្នុងពិភពវេទមន្ត ជាត្រកូលចំណាស់ជាងគេ និង សម្បូរទៅដោយអ្នកមានសមត្ថភាពជាងគេ និង ជាអ្នកគ្រប់គ្រងពិភពវេទមន្តផងដែរ។ លោកប៉ារបស់ខ្ញុំ គឺជាមេមត់ តែម៉ាក់របស់ខ្ញុំ គឺជាមនុស្សនាលោកិយនេះ។ ខ្ញុំមិនដឹងច្បាស់ទេថា ហេតុអីបានជាគាត់ជួបគ្នា បើតាមលោកយាយប្រាប់ខ្ញុំ គឺកាលដែលប៉ាគាត់មកធ្វើវិស្សមកាល នៅលោកមនុស្ស គាត់ក៏ជួបគ្នា…(កុំចង់ដឹងច្រើនពេក ) ។ លោកប៉ារបស់ខ្ញុំ គាត់នៅពិភពវេទមន្ត តែម៉ាក់គាត់ថា គាត់ចង់នៅលោកមនុស្ស ទើបគាត់នៅបែកគ្នា (មិនឆ្ងាយទេ បើប៉ាគាត់ចង់ទៅរកម៉ាក់ គ្រាន់តែដើរទំលុះកញ្ចក់បន្តិច បានហើយ) ខ្ញុំជាសិស្សថ្នាក់ទី ១១ នៃ [ អានបន្ថែមទៀត ]
ជម្រាបសួរអ្នកទាំងអស់គ្នា! ក្នុងសម្លៀកបំពាក់ជាសិស្សសាលា ខ្ញុំដើរចុះ ដើរឡើងនៅមុខទីចាត់ការសាលា « គេមិនអនុញ្ញាតឲ្យឯងចូលរៀនទេ ប្រសិនបើឯងគ្មានលុយឲ្យគេ » លោកគ្រូម្នាក់ ដែលទំនងជា មនុស្សដែលមានចិត្តល្អនិយាយប្រាប់ខ្ញុំ។ « តែខ្ញុំគ្មានលុយទេ លោកគ្រូ! លោកគ្រូដឹងស្រាប់ហើយ ខ្ញុំគ្មានឪពុកម្តាយទេ ខ្ញុំរស់នៅដោយពិបាកណាស់ » ខ្ញុំមិនដឹងនិយាយអីទៀតទេ ព្រោះទោះបីយ៉ាងណា ខ្ញុំក៏មិនអាចចូលរៀននៅទីនេះបានដែរ ខ្ញុំដើរទាំងអស់សង្ឃឹមក្នុងជីវិត បើដឹងថា កើតមកពិបាកចឹង មិនកើតមកទេ ជិតដល់ថ្ងៃចូលរៀនហើយ ឬក៏ខ្ញុំពិតជាមិនអាចចូលរៀនបានមែន? ការងារក៏គ្មាន ចង់រៀនក៏មិនបាន លុយដែលបន្សល់ទុកពីឪពុកម្តាយខ្ញុំក៏ជិតអស់ទៀត នេះខ្ញុំត្រូវស្លាប់ហើយ!!! មិនទាន់បានម្តងផង (កុំទាន់គិតជ្រៅពេក ខ្ញុំចង់មានន័យថា មិនទាន់បានចាយលុយលានម្តងផង)។ ដើរទៅមុខទៀតក៏ប្រទះ ក្រដាសស្វែងរកបុគ្គលិក ហាក់ដូចជាមានរស្មីដ៏ចិញ្ចាច ផុសឡើងក្នុងចិត្តខ្ញុំ ដំណឹងជ្រើសរើស ជ្រើសរើសបុគ្គលិក ដើម្បីមកមើលថែ អ្នកប្រុសតូច បុរស ឬ ស្រី្ត មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ (ម្នាក់ប៉ុណ្ណោះ) ចេះអក្សរ មានភាពអំណត់ខ្ពស់ អាចទ្រាំទ្រការងារបានគ្រប់បែបយ៉ាង [ អានបន្ថែមទៀត ]
ពី ៖ Petit garçon (Phnom Penh, Cambogde) ផ្ញើរ ៖ M. Éric (Paris, France) ភ្នំពេញ ថ្ងៃទី ០១ ខែ ០១ ឆ្នាំ ២០១០ ជូនចំពោះ Éric សួស្តី! សុខសប្បាយទេ? ខ្ញុំសង្ឃឹម ថាឯងសុខដែរ។ នៅទីនេះ មិនដូចជានៅស្រុកយើងទេ កាលនៅស្រុកយើង ខែត្រជាក់គឺត្រជាក់ ខែក្តៅគឺក្តៅ តែនៅស្រុកនេះ ខែត្រជាក់សោះ ក្តៅចង់ងាប់ ណាមួយ នៅស្រុកយើងមានព្រិលធ្លាក់ទៀតផង។ គិតៗទៅ នឹក ក្រុមភ្លេង បិសាចកញ្រ្ជោង របស់ពួកយើងដល់ហើយ មិនដឹងថា នៅតែលេងអន់ដូចពីមុនឬអត់ទេ ^_^ និយាយចឹង ខ្ញុំលឺថា មានអ្នកច្រៀងជំនួសខ្ញុំហើយមែនទេ? បើចឹងមែន ល្អណាស់!! ហើយចុះហ្គីតាដែលខ្ញុំផ្ញើរឲ្យទិញ ទិញបានឬនៅ? បើទិញបាន ទុកសិនទៅ ចាំពេលខ្ញុំទៅ ចាំខ្ញុំយក [ អានបន្ថែមទៀត ]
Get every new post delivered to your Inbox.