ខ្ញុំដើរមកវិញទាំងនឹកឆ្ងល់ ខ្ញុំនឹងគេមិនដែលស្គាល់គ្នាទេ ហេតុអីបានជាគេមកឈឺខ្លួនដោយសារខ្ញុំ ឬក៏គេគ្រាន់តែជួយធម្មតា មែន! ប្រហែលជាចឹងហើយ ។ ណ្ហើយ៎! គិតនាំតែឈឺក្បាល ទៅដេកវិញ….
« ទិនករ ភ្ញាក់ឡើងកូន ថ្ងៃចាំងគូទហើយ » ដឹងអីទេម៉ាក់ ម៉ោដាស់ទាំងព្រលឹមម៉ង
« ម៉ោងទើបតែ៦នឹង សុំ១០នាទីទៀតបានទេម៉ាក់?? » ខ្ញុំអង្វរទាំងបិទភ្នែក ក៏ព្រោះយប់មិញរវល់តែគិតរឿងផ្តេសផ្តាស ម៉ាក់ក៏មិនថាអី គាត់ដើរចេញទៅ ទុកពេលវេលាឲ្យកូនគាត់ ទទួលទានដំណេកទៀត ^_^
ទីត!ៗ!ៗ!ៗ!ៗ!ៗ អាណាគេតេរមកទៀតហើយ??? មនុស្សកំពុងដេកផង តិចទះផ្កាប់មុខ
« អាឡូ! អ្នកណាគេហាស៎ » ខ្ញុំលើកទាំងខឹង (ខឹងចិត្តទេណា៎ >_<)
« ទិនករ ហ្ហេ៎ គឺយើងណា៎ អានេះទើបងើបពីដេកម៉ង »
« ទើបងើបក្បាលឯងអី មនុស្សកំពុងតែដេកនេះណា៎ ចេះតេរម៉ោ ហើយមានការអី? » អាវាយោ ពួកម៉ាកខ្ញុំវាតេរម៉ោ
« អើសុំទោស ដែលតេរមកនេះចង់ប្រាប់ថា គ្រួសារយើងនឹងផ្លាស់ទៅកោះកុងដែរហើយ»
ខ្ញុំភ្ញាក់ដូចត្រូវគេកន្រ្តាក់ នេះខ្ញុំមកមិនទាន់បាន១អាទិត្យផង មានគេមកតាមហើយ អស្ចារ្យ
« កុំប្រាប់ណា ថាមកតាមយើង ព្រោះនឹកយើង n_n » ខ្ញុំនិយាយលេងផងមែនផង លេងអានេះម្តង
« អាឆ្កួត! យើងទៅតាមប៉ាម៉ាក់យើងទេ អើប៉ុណ្ណឹងបានហើយ ប៉ាយើងចេញឡានហើយ បាយ! » ខ្ញុំមិនទាន់បាននិយាយអីផង វាបិទបាត់ អានេះ! ចង់តេរក៏តេរ ចង់បិទក៏បិទ។ ដល់ម៉ោងហើយ ទៅសាលាសិនណាបងប្អូន។
ខែនេះជាខែ១២ ចឹងអាកាសធាតុនៅទីនេះត្រជាក់ណាស់ បើសិនជាមានព្រិលធ្លាក់ ហើយខ្ញុំដើរកាន់ដៃជាមួយសង្សារ ក្រោមព្រិល មិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។ តែមិនដឹងថ្ងៃណាមានសង្សារទេ
ថ្ងៃនេះដូចជាសប្បាយចិត្តក្នុងព្រះហរទ័យ (ចិត្តហើយ ហរទ័យទៀត ចេះខ្មែរអត់អ្នកតាសេ) គិតនាំប្រុសថ្លៃ ទៅ eat គោព្រៃ ឲ្យបាន ១០ក្បាលណា៎ ^o^ ខ្ញុំជិះកង់បណ្តើរ ឆ្កួតបណ្តើរ
ដល់សាលាហើយតើ។ បន្ទាប់ពីដាក់កង់ស្រួលបួល ខ្ញុំក៏ដើរចូលថ្នាក់ទាំងញញឹមញញែម ធ្វើឲ្យគេមើលមកខ្ញុំគ្រប់គ្នា មកពីមនុស្សវាសប្បាយចិត្តហ្នឹងណា អេ៎ អ្នកណាគេអង្គុយកន្លែងខ្ញុំ កន្លែងហ្នឹងខ្ញុំអង្គុយតែឯងទេណា៎ ទៅអូសកចេញសិន
« អេ៎ នេះជាកន្លែងខ្ញុំទេ » ខ្ញុំកេះវា ព្រោះវាមើលទៅក្រៅធ្វើព្រងើយ
« អ្នកណាថា! កន្លែងនេះខ្ញុំអង្គុយជិតកន្លះឆ្នាំហើយ ឯងទើបមកថ្មីទើបមិនដឹង » ពេលវាងាកមុខម៉ោ ព្រះជាម្ចាស់! មនុស្សអី ស្អាតសង្ហារគ្មានកន្លែងទាស់ មុខស ម៉ត់ខៃ ទម្រង់មុខដូចតួការេ (មិនមែនការេទេ កូរេ) កាន់តែមើលកាន់តែស្អាត អូយ៎ហៀរ ទឹកមាត់ទៀតខ្ញុំ មិនបានទេ! ខ្ញុំប្រញាប់ជូតចេញ តាគេឃើញខ្មាសគេ 0_0!
« ចឹងសុំអង្គុយផង ព្រោះកន្លែងផ្សេងពេញអស់ហើយ » ខ្ញុំស្នើរទាំងមើលគេមិនដាក់ភ្នែក
« អឺ តែល្មមឈប់មើលមុខយើងបានហើយ តិចមុខយើងប្រហោងអស់ »
នោះ! មើលគេទាល់តែគេថាឲ្យ ខ្មាសគេអត់ហាស៎ អត់ខ្មាសទេ ព្រោះមុខនឹងមកសាលា ខ្ញុំបានលាបសីម៉ង់ រូបដំរី៣ជាន់ហើយ (0_o) ឬ ភាសាអ្នកស្រុកគេថា មុខក្រាស់
« ឯងឈ្មោះ ទិនករមែនទេ? » ម៉េចក៏ដឹងហា៎ ទើបឃើញមុខមកសាលាសោះ
« បាទ! អឺឯងគឺ……» ខ្ញុំរកនឹកមើល កុំឲ្យចាញ់គេ គេស្គាល់ខ្ញុំ ខ្ញុំត្រូវតែស្គាល់គេ
« យើងអន្ធការ » O_O!!!! ខ្ញុំបើកភ្នែកធំជាងកង់ឡានទៀត មិននឹកដល់សោះថា អាគាត់ដែលជួយខ្ញុំយប់នោះជាវា
« បានហើយប្អូនៗ ថ្ងៃនេះយើងចូលមេរៀនថ្មី…..» ខ្ញុំរៀបនឹងសួរទៀតហើយ តែអ្នកគ្រូយាយមកដល់ មិនដឹងជាប្អូនអីទេ ហៅថាចៅៗ បានត្រូវ
និយាយលេងទេ ^_^
មឺង!ៗៗ!ៗ!ៗ!ៗ អរគុណព្រះ! ខ្ញុំដេកលក់៣ដងហើយ! ជាទម្លាប់ទៅហើយដែលសិស្សពូកែដូចជាខ្ញុំដេកលក់ក្នុងម៉ោងរៀន
ដូចជាឃ្លានហើយ តោះទៅរកអីដាក់ពោះមិត្តអ្នកអាន
« តោះទៅ! ឯងត្រូវប៉ាវបាយយើង សងដែលយើងជួយឯងយប់មុន » ខ្ញុំប្រុងនឹងងើបចេញហើយ តែត្រូវវាចាប់ដៃ 0_0 ចាប់ដៃ!!!!!!!!!!!!!!!!!!!!!! អានេះជួយគេហើយទារសគុណទៀត
« ក៏បាន តែលែងដៃខ្ញុំទៅ ព្រោះគេមើលមកសម្បើមណាស់ » គេក៏លែងដៃភ្លាម មុខក្រហមទៀត ហាសហា៎ មនុស្សអី ពេលអៀនទៅកាន់តែគួរឲ្យស្រឡាញ់
ខ្ញុំក៏ដើរនាំមុខគេទៅ តែដូចជាទាក់ជើង មិនមែនធ្វើទេណា ទាក់ជើងពិតមែន អូយ៎ដួលហើយ ជួយ ស្រាប់តែមានដៃមួយមកត្រកងបីខ្លួនខ្ញុំ លើកខ្ញុំទៅ ស្លាប់ហើយ!! នេះមុខខ្ញុំនឹងគេ ជិតគ្នាខ្លាំងណាស់ ខ្វះតែបន្តិចទៀតទេ ដល់គ្នាហើយ ម៉េចក៏មិនដាក់ឲ្យដល់ម៉ងទៅ \\>_<//
មួយសន្ទុះមកទើបខ្ញុំមានសតិឡើងវិញ
« អឺលែងខ្ញុំបានហើយ គេមើលមកពេញសាលាហើយណា » ខ្ញុំនិយាយផង រើខ្លួនចេញផង ខ្មាសគេអស់បន្តិចទៅ ហើយបើពេចពិលរមិលមើលដល់មុខ អាគាត់អន្ធការនោះវិញ ក្រហមជាងប៉េងប៉ោះទៀត ^o^
« មើលអី មិនដែលឃើញទេហ៎ » អាគាត់នោះស្រែកដាក់គេទៀត មកពីគេមិនដែលឃើញនឹងបានគេមើល ព្រោះមិនដែល មានប្រុស២នាក់មកឱបគ្នាកណ្តាលវាលបែបនេះទេ តិចគេគិតទៅផ្លូវនោះទៅ
« តោះបានហើយ! ទៅរកបាយទឹកទៅ » ខ្ញុំអូសគេទៅ ថ្ងៃដ៏សែនខ្មាសគេបានកន្លងផុតទៅយ៉ាងគើមៗ តែក៏ដល់ម៉ោងទៅផ្ទះហើយ គិតៗទៅ តាំងពីមកនៅទីនេះ គ្មានមិត្តម្នាក់ សោះ
« អេ៎ ខ្ចីសៀវភៅគណិតបន្តិច យកចម្លងមេរៀន » ខ្ញុំក៏ឲ្យគេទៅ មនុស្សគេនឹង មួយខែ ចូលសាលាយ៉ាងច្រើន១០ដង បន្ទាប់ពីនោះយើងក៏បែកផ្លូវគ្នាទាំងអាល័យ (និយាយមើលតែសង្សារគេ យ៉ាប់!!)
ល្ងាចនេះ ខ្ញុំបានមកមាត់សមុទ្រទៀតក្រែងលោជួបគេ ហើយក៏មិនបានខកបំណងដែរ ព្រោះគេមកមែន
« សួស្តី! »
« សួស្តី! ឯងមកទីនេះរាល់ល្ងាចឬ? »
« មែនហើយ ព្រោះចង់មកមើលថ្ងៃអស្តង្គត ចុះឯង? »
« យើងមកព្រោះចង់បំភ្លេចមនុស្សម្នាក់ » ទឹកមុខគេសោកសៅជាខ្លាំង ធ្វើឲ្យខ្ញុំដឹងដល់អារម្មណ៍ទុក្ខសោករបស់គេ
« បើឲ្យខ្ញុំទាយម្នាក់នោះប្រាកដជាមនុស្សដែលឯងស្រឡាញ់ហើយ មែនទេ? »
« មែនហើយ គេជាស្រីម្នាក់ដែលយើងស្រឡាញ់បំផុត តែគេបែរជាទៅរៀបការជាមួយអ្នកផ្សេង »
សម្លេងគេញ័រដូចជាកំពុង យំ ធ្វើឲ្យខ្ញុំខឹងនឹងស្រីនោះ មិនដឹងថាហេតុអី តែខ្ញុំខឹងនាងជាខ្លាំង ដែលធ្វើឲ្យប្រុសល្អម្នាក់នេះខូចចិត្ត ខ្ញុំក៏មិនដឹងលួងគេយ៉ាងម៉េចដែរ បើមិនឃើញផ្ទាល់ភ្នែកទេមិនជឿទេ ថាមនុស្សចិត្តរឹងដូចជាគេត្រូវមកខូចចិត្តដោយសារ ស្រីម្នាក់
« យើងសុំឱបឯងបន្តិចបានទេ? » ខ្ញុំភាំងនឹងសំណូមពរបន្តិច តែក៏មិនបានបដិសេធដែរ គេក៏ទាញខ្ញុំចូលទៅឱប ខ្ញុំមានអារម្មណ៍ថាកក់ក្តៅយ៉ាងខ្លាំងក្នុងរង្វង់ដៃរបស់គេ
នៅមានត…